![]() |
| កម្មការិនីឈ្មោះ ប៊ុន ចិន្ដា ដែលត្រូវគ្រាប់កាំភ្លើងក្នុ |
ដោយ វណ្ណ វិចារ
2012-12-23
RFA
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ជំរុញឲ្យម្ចាស់ជំនួយដាក់កា រគាបសង្កត់ទៅលើរដ្ឋាភិបាល កម្ពុជា បន្ទាប់ពីតុលាការខេត្តស្វា យរៀង សម្រេចលើកលែងការចោទប្រកាន់ ចំពោះលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង។
តាមរយៈសេចក្ដីថ្លែងការណ៍ចេ ញផ្សាយជាសាធារណៈនៅថ្ងៃទី ២២ ធ្នូ នាយកប្រតិបត្តិរបស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជា តិ Human Rights Watch លោក ប្រែដ អាដាម (Brad Adams) បានហៅការសម្រេចរបស់ព្រះរា ជអាជ្ញាខេត្តស្វាយរៀង នោះ ថាជាការលើកស្ទួយនិទណ្ឌភាព នៅកម្ពុជា។
អង្គការឃ្លាំមើលសិទ្ធិមនុស្ សអន្តរជាតិ Human Rights Watch នៅថ្ងៃទី២២ ធ្នូ ចេញសេចក្ដីថ្លែងការណ៍មួយ ជំរុញឲ្យម្ចាស់ជំនួយនានា ដាក់គំនាបទៅលើរដ្ឋាភិបាល កម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ជូន កម្មការិនីទាំងបីនាក់នៅខេ ត្តស្វាយរៀង។
ការទាមទារឲ្យដាក់សំពាធបែប នេះ បន្ទាប់ពីស្ថាប័នអយ្យការសម្ រេចលើកលែងការចោទប្រកាន់លោ ក ឈូក បណ្ឌិត ដែលជាជនសង្ស័យបាញ់ប្រហារលើ ជនរងគ្រោះ។
សេចក្ដីថ្លែងការណ៍នោះ កត់សម្គាល់លើចំណុចសំខាន់ៗ មួយចំនួនទាក់ទងនឹងអង្គហេតុ ស្ដីពីការបាញ់ប្រហារទៅលើ កម្មការិនីដែលមជ្ឈដ្ឋានទូទៅ រួមទាំងក្រសួងមហាផ្ទៃផង ឲ្យដឹងថា ជាទង្វើរបស់លោក ឈូក បណ្ឌិត ដែលជាជនសង្ស័យតែម្នាក់គត់ និងភ្ជាប់ករណីនេះទៅនឹងកា រទទួលខុសត្រូវរបស់មន្ត្រី ជាន់ខ្ពស់នយោបាយមកពីគណបក្ សប្រជាជនកម្ពុជា គឺអ្នកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែលត្រូវជាសាច់ញាតិជនសង្ស័ យ និងត្រូវបានគេជឿថា មានឥទ្ធិពលលើការសម្រេចចិត្ តរបស់តុលាការ។
នាយកប្រតិបត្តិអង្គការឃ្លាំ មើលសិទ្ធិមនុស្សអន្តរជាតិ លោក ប្រែត អាដាម ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ ថា មានតែឥទ្ធិពលនយោបាយតែមួយ គត់ដែលនៅពីក្រោយការសម្រេ ចសេចក្ដីឲ្យលោក ឈូក បណ្ឌិត រួចខ្លួន ហើយទាត់ចោលនូវភស្តុតាងទាំ ងឡាយដែលបង្ហាញដោយកំលាំង នគរបាល និងការស៊ើបអង្កេតរយៈពេល ១០ខែកន្លងទៅ។
លោកបន្តថា នៅថ្ងៃអនាគត ការសម្រេចចោទប្រកាន់ ឬលើកលែងការចោទប្រកាន់ និងអំណាចសាលក្រម គឺនឹងត្រូវរដ្ឋាភិបាលកម្ពុ ជា យកទៅប្រើប្រាស់ជាឧបករណ៍កា រពារ និងជ្រោមជ្រែងអំណាចផ្ដាច់កា រនៅកម្ពុជា ប៉ុណ្ណោះ។ លោក ប្រែដ អាដាម បញ្ជាក់ថា ល្មមដល់ពេលហើយដែលកម្ពុជា ត្រូវបញ្ចប់របាំងយុត្តិធម៌ និងវប្បធម៌គ្មានទោសពៃរ៍។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីជាន់ខ្ ពស់រដ្ឋាភិបាលកម្ពុជា បានទេ នៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០១២ ប៉ុន្តែនាពេលកន្លងទៅ រដ្ឋាភិបាលកម្ពុជា មិនដែលទទួលយកការរិះគន់ម្ ដងណាឡើយពីលោក ប្រែដ អាដាម។ ទន្ទឹមនឹងនេះ មន្ត្រីអ្នកនាំពាក្យទីស្ដី ការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានផ្ដល់បទសម្ភាសន៍ដល់កាសែ តក្នុងស្រុក ដោយលោកបញ្ជាក់ថា ការសម្រេចរបស់ព្រះរាជអាជ្ញា ខេត្តស្វាយរៀង ជារឿងរបស់តុលាការ មិនទាក់ទងនឹងនយោបាយទេ ហើយការមិនពេញចិត្តរបស់ ពលរដ្ឋ និងសង្គមស៊ីវិលជាសិទ្ធិ របស់ពួកគេ។
ទាក់ទិននឹងការសម្រេចពីព្រះ រាជអាជ្ញាខេត្តស្វាយរៀងនេះ ត្រូវបានរិះគន់យ៉ាងខ្លាំង ពីសំណាក់សង្គមស៊ីវិល តំណាងសហជីព គណបក្សនយោបាយ និងពលរដ្ឋទូទៅមួយចំនួន ដោយពួកគេចាត់ទុកថា ជាទង្វើអយុត្តិធម៌ដ៏ធំធេង បំផុតក្នុងសង្គមកម្ពុជា។
ទន្ទឹមនឹងនេះ ប្រធានផ្នែកបច្ចេកទេសអង្កេត នៃអង្គការការពារសិទ្ធិមនុស្ ស លីកាដូ លោក អំ សំអាត សំដែងការគាំទ្រចំពោះសេចក្ដី ថ្លែងការណ៍របស់អង្គការឃ្លាំ មើលសិទ្ធិមនុស្សអន្តរជាតិ ដោយទទូចឲ្យរដ្ឋាភិបាលបង្កើ តគណៈកម្មការឯករាជ្យថ្មីមួយ ដើម្បីរកយុត្តិធម៌។
លោកបន្តថា ការដែលព្រះរាជអាជ្ញាសម្រេច ទាត់ចោលភស្តុតាងរបស់នគរបាល បានន័យថា លោក ឈូក បណ្ឌិត មានមន្ត្រីថ្នាក់ធំជាខ្នង បង្អែកនៅពីក្រោយខ្នង និងបញ្ជាក់ថា និទណ្ឌភាពកំពុងតែរីកធំធាត់ នៅក្នុងប្រទេសកម្ពុជា៖ «ចាប់ពីដំបូង មន្ត្រីយុត្តិធម៌បង្ហាញបាត់ ទៅហើយថា មន្ត្រីប៉ូលិសហ្នឹងជាអ្នក បាញ់បាត់ទៅហើយ អានេះច្បាស់ក្រឡែត ថាអ្នកនយោបាយនៅពីក្រោយកា របាញ់ប្រហារនេះ។ ករណីនេះត្រូវបានគេសិក្សា ថា ជាទិដ្ឋភាពនិទណ្ឌភាពមួយទៀត នៅកម្ពុជា»។
នៅក្នុងរបាយការណ៍របស់អង្គកា រឃ្លាំមើលសិទ្ធិមនុស្សអន្ តរជាតិ ក៏បានលើកឡើងពីករណីបាញ់ សម្លាប់លោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ដែលត្រូវគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ ឋាភិបាលកម្ពុជា មួយចំនួន។ ការបាញ់ប្រហារទៅលើកម្មការិ នី ត្រូវបានធ្វើឡើងកាលពីថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ដែលជនសង្ស័យបានបាញ់ត្រូវ កម្មការិនី ៣នាក់ មានឈ្មោះ នុត សាខន ប៊ុត ចន្ថា និង កែវ នា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេ ស ក្រុងបាវិត ខេត្តស្វាយរៀង៕
.jpg)
1 comment:
Yes, in deed, all the donors should press hun sen to pay heed to human right and impunity issues which are getting worse and worse every day. The donors must stop all the fundings completely if hun sen does not comply.
Post a Comment