Thursday, December 06, 2012

អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ - Corrupt to the core!!

ដោយ សុខ សេរី
2012-12-05
Radio Free Asia
មើល​ទៅ​លើ​ទឹក​មុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា យើង​ឃើញ​មាន ៨០​ជាង ៨២% ឬ ៨៣% ដែល​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ហ្នឹង រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ដើរ​ចំ​ទិស​ដៅ​ដែល​ខ្លួន​ពេញ​ចិត្ត»។គ្រូសរសៃប្រសាទ ផៃ ស៊ីផោម
អង្គការ​អន្តរជាតិ​មួយ​ដែល​បាន​តាម​ដាន​ស្ថានការណ៍​អំពើ​ពុក​រលួយ​នៅ​លើ​ពិភពលោក បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា ក្នុង​លំដាប់​នៃ​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​នៅ​ឡើយ។
ប្រធាន​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ នៅ​កម្ពុជា លោក រ័ត្ន សោភ័ណ ក្នុង​សន្និសីទ​កាសែត​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Le Royal Hotel) កាល​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ​២០១២។
តំណាង​អង្គការ​នេះ បាន​ទាម​ទារ​ឲ្យ​កម្ពុជា ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ថែម​ទៀត ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ដោយ​មិន​រើស​មុខ និង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ចំណាយ​ថវិកា​រដ្ឋ និង​វិស័យ​ផ្សេងៗ​ទៀត។

អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ ដាក់​ប្រទេស​កម្ពុជា ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​សរុប​១៧៦។ នេះ គឺ​ជា​ចំណាត់​ថ្នាក់​មួយ​កំណត់​ថា កម្ពុជា មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ក្នុង​ឆ្នាំ​២០១២ នេះ។


របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​១៥៧ នោះ គឺ​ប្រសើរ​ជាង​ប្រទេស​ឡាវ ជាប់​ចំណាត់​ថ្នាក់​លេខ​១៦០ និង​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ជាប់​ចំណាត់​ថ្នាក់​១៧២។ ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្ពស់​បំផុត​នោះ គឺ​ប្រទេស​សូម៉ាលី (Somali) និង​ប្រទេស​កូរ៉េខាងជើង (North Korea)

របាយការណ៍​បាន​បន្ត​ថា ប្រទេស​ដែល​ស្អាតស្អំ ឬ​គ្មាន​អំពើ​ពុក​រលួយ​នោះ មាន​ដូច​ជា​ប្រទេស​ដាណឺម៉ាក (Denmark) ប្រទេស​នូវែលហ្សេឡង់ (New Zealand) ប្រទេស​ស្វីស (Swiss) ប្រទេស​សិង្ហបុរី (Singapore) និង​ប្រទេស​អូស្ត្រាលី (Australia) ជាដើម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក ព្រាប កុល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Le Royal Hotel) នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ថា អង្គការ​របស់​លោក​បាន​ចាត់​ចំណាត់​ថ្នាក់​នេះ​ពី​លេខ​០ ដែល​ប្រទេស​គ្មាន​អំពើ​ពុក​រលួយ ដល់​លេខ​១០០ ដែល​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ចំណែក​ឯ​លេខ​៤៣ គឺ​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​មធ្យម«អ្នក​ធ្វើ​អាជីវកម្ម សហគ្រិន ដែល​គេ​មក​ពី​បណ្ដា​ប្រទេស​ជឿន​លឿន ប្រទេស​ដែល​មាន​ភាព​ស្អាតស្អំ ដូច​ជា​នៅ​ប្រទេស​បច្ចឹម ដូច​ជា​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប មួយ​ចំនួន គេ​ពិបាក​មក​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ ទី២ បើ​យើង​និយាយ​អំពី​លក្ខណៈ​ជីវភាព គឺ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ អ្នក​ក្រីក្រ​ហ្នឹង​ធ្ងន់ធ្ងរ​ជាង​គេ ដែល​គាត់​មិន​ស្គាល់​អំពើ​ពុក​រលួយ​ស្អី​ផង។ ហើយ​យើង​ទាំង​អស់​គ្នា​ជា​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ សុទ្ធ​តែ​ជា​ជន​រង​គ្រោះ​ទាំង​អស់»

ចំណែក​ឯ​នាយក​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក រ័ត្ន សោភ័ណ បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​ទាម​ទារ​ឲ្យ​មាន​ច្បាប់​មួយ​ដើម្បី​ឲ្យ​អ្នក​កាសែត និង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ការ​ចំណាយ​ថវិកា​រដ្ឋ កិច្ច​សន្យា​នានា​ជាមួយ​ក្រុមហ៊ុន​ឯកជន ការ​សម្រេច​ចិត្ត​នានា​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ឲ្យ​មាន​ការ​បើក​ចំហ ឬ​តម្លាភាព​ក្នុង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​លើ​បញ្ហា​សំខាន់ៗ៖ «រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​បញ្ចូល​សកម្មភាព​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​សម្រេច​ចិត្ត​សាធារណៈ​ទាំង​អស់ ត្រូវ​ពង្រឹង​យន្តការ​ស្វែង​រក​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ និង​ការ​អនុវត្ត​វិធាន និង​ចាត់​ការ​ផ្លូវ​ការ​តាម​រយៈ​តុលាការ​ឯករាជ»

ទាក់​ទង​នឹង​របាយការណ៍​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា លោក​មិន​អាច​ទទួល​យក​របាយការណ៍​នេះ​បាន​ទេ ពីព្រោះ​វា​គ្រាន់​តែ​ជា​ការ​យល់​ឃើញ ឬ​ទស្សនៈ​របស់​អង្គការ​នោះ៖ «ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ យើង​បាន​ទទួល​ការ​វាយ​តម្លៃ​ពី​អង្គការ​រូបិយវត្ថុ​អន្តរជាតិ ក៏​ដូច​ជា​អង្គការ​ដទៃ​ទៀត​ដែរ។ អាស្រ័យ​ហេតុ​ដូច្នេះ យើង​មើល​ទៅ​លើ​ទឹក​មុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា យើង​ឃើញ​មាន ៨០​ជាង ៨២% ឬ ៨៣% ដែល​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ហ្នឹង រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ដើរ​ចំ​ទិស​ដៅ​ដែល​ខ្លួន​ពេញ​ចិត្ត»

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ថា​ជា​ការ​ត្រឹមត្រូវ៖ «ពង្រឹង​ស្ថាប័ន​ជាតិ ស្ថាប័ន​រដ្ឋសភា ត្រូវ​តែ​មាន​ការ​អនុវត្ត ការ​តាម​ដាន ការ​សួរ​ដេញ​ដោល មាន​សិទ្ធិ​ទម្លាក់​រដ្ឋមន្ត្រី​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​មិន​បំពេញ​ការងារ​ត្រឹមត្រូវ។ ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ត្រូវ​តែ​ឯករាជ មិន​ត្រូវ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​នាយក​រដ្ឋមន្ត្រី​ដែល​ជា​អ្នក​សម្រេច​ឲ្យ​ចាប់​អ្នក​ណា ឬ​មិន​ឲ្យ​ចាប់​អ្នក​ណា​នោះ​ទេ»

កន្លង​មក អង្គការ​យូ.អេស.អេ.អាយ.ឌី (USAID ) របស់​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​លំអិត​មួយ ចុះ​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០០៤ បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាត់​បង់​ថវិកា​រដ្ឋ​ចំនួន​រវាង ៣០០​លាន​ដុល្លារ​អាមេរិក ទៅ ៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តែ​អំពើ​ពុក​រលួយ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​ព្រៃ​ឈើ ការ​សូកប៉ាន់ និង​ការ​រត់​ពន្ធ​ជាដើម។

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ​២០១២ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​កម្ពុជា លោក ព្រាប កុល បាន​មាន​ប្រសាសន៍​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដែល​ទើប​បាន​បង្កើត​ឡើង​រយៈពេល​ជាង ២ឆ្នាំ​មក​ហើយ​នោះ ត្រូវ​តែ​បន្ត​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ស៊ើប​អង្កេត​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​ផ្ដន្ទាទោស​ដោយ​មិន​រើស​មុខ៕

4 comments:

Anonymous said...

God said;

"The heart is deceitful above all things, and desperately wicked: who can know it?"

Yes, that includes atheists on KI.

Anonymous said...

Not far than yesterday I asked the lawyer who is working every day with courts at all level in Cambodia: is there some headway in terms of corrupt practice among judges and officials working at the tribunals? He swears on the head of his mother to tell the truth: corrupt practice of those persons is getting more and more developed and sophisticated, now the parties have to pay the same person or the same judge and they continue on purpose to prolong the case to suck the parties' blood until they have nothing to suck from!!! Poor Khmer Tribunal who gives verdict on behalf of Khmer people. Shame on them.

Anonymous said...

On Monday, Mr.Son Chhay voiced his concern about the rampant corruption in managing the jumbo loan from China.
The next day in DAP-news's editorial by Soy Sopheap claimed that there is no more corruption in Cambodia any more because of Oum Yin Tearng's anti-corruption unit working so effective. But based on this report, Cambodia is still ranking almost dead last?

Who is right and who's wrong?

Who's telling the truth and who's lying?


Baay Kdaing

Anonymous said...

8:55 AM,

DAP, Soy Sopheap is a one of CPP crazy barking dog. I think, this fucker knows what is wrong what is right, but he can't say it. He will lose his job.