Friday, December 21, 2012

អាដហុក​ជួប EU មុន​ចាន់ សុវ៉េត​ឡើង​តុលាការ

(Photo: Sok Srey, RFA)
Friday, 21 December 2012
Stuart White
The Phnom Penh Post

ភ្នំពេញៈ តំណាង​អង្គការ​អាដហុក បាន​ជួប​ជាមួយ​នឹង​មន្រ្តី​ ប្រតិភូ​សហគមន៍​អឺរ៉ុប EU ​និង​អ្នក​ការ​ទូត​មក​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​កាល​ពី​ថ្ងៃ ពុធ​ដើម្បី​ពិភាក្សា​អំពី​សកម្មភាព​របស់​អង្គការ​នេះ​ក៏​ដូចជា​រឿង​ក្តី របស់​តុលាការ​ប្រឆាំង​នឹង​លោក ចាន់ សុវ៉េត សកម្មជន​សិទិ្ធ​មនុស្ស​របស់​អង្គការ​អាដហុក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គ​ការ​អាដហុក កាល​ពី​ម្សិលមិញ។

យោងតាម​លោក ធន សារាយ ប្រធាន​អង្គការ​អាដហុក បាន​ឲ្យ​ដឹង​ថា អាដហុក បាន​អំពាវ​នាវ​ដល់​អ្នក​ការ​ទូត​ឲ្យ​តាម​ដាន​ករណី​លោក សុវ៉េត ដែល​ក្នុង​រឿង​ក្តី​នេះ សកម្មជន​រូប​នេះ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ជួប​ចៅក្រម​ស៊ើប​អង្កេត​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូទាក់​ទង​នឹង​បទ​ចោទ​ថា គាត់​បាន​ផ្តល់​ជំនួយ​ដល់​ជន​ប្រព្រឹត្ត​លើ្មស។ លោក ធន សារាយ បញ្ជាក់​ថា៖«យើង​គ្រាន់​តែ​ស្នើ​សុំ​ពួកគេ​ឲ្យ​អង្កេត​មើល​នីតិវិធី ឲ្យ​ជាប់ ហើយ​គាំទ្រ​នីតិវិធី​ក្តី​របស់​យើង ព្រោះ​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។​[លោក សុវ៉េត] គ្រាន់​តែ​បាន​ធ្វើ​សកម្មភាព ជា​សកម្មជន​សិទិ្ធ​មនុស្ស​ប៉ុណ្ណោះ»

ប្រតិភូ​សហ​គមន៍​អឺរ៉ុប​ បាន​បដិសេធមិន​ផ្តល់​ការ​អត្ថាធិប្បាយ លើ​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​ឡើយ។
លោកស្រី ជា វណ្ណាត អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែង​ថា ខណៈ​ដែល​ការ​ត្រួត​ពិនិត្យ​អន្តរជាតិ មិន​មែន​ជា​ការ​ធានា​ចំពោះ​ភាព​យុតិ្តធម៌ ប៉ុន្តែ​វា​អាច​មាន​ឥទ្ធិពល។ ដោយ​ចង្អុល​បង្ហាញ​ពី​ឧទាហរណ៍​ដែល​បុរស​ពីរ​នាក់​ត្រូវ​បាន​ចោទ ប្រកាន់​ខុស ពី​បទ​សម្លាប់​លោក ជា វិជ្ជា មេដឹកនាំ​សហជីព​ លោកស្រី​ វណ្ណាត​ បាន​បញ្ជាក់ថា៖«​វា​មិន​មែន​មាន​ឥទ្ធិពល ក្នុង​រយៈ​ពេល​ខ្លី​ឡើយ។ ​វា​មិន​មាន​ឥទ្ធិពល​ច្រើន​ទេ ប៉ុន្តែ​នៅ​តែ​មាន​ឥទ្ធិពល​ខ្លះ ក្នុង​អត្ថន័យ​ថា សហគមន៍​អន្តរ​ជាតិ​កំពុង​ឃ្លាំ​មើល»

លោក​ស្រី បាន​គូស​បញ្ជាក់​ថា៖ «ដូច្នេះយ៉ាង​ហោច​ណាស់ តុលាការ ព្យាយាម​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ត្រឹម​ត្រូវ ព្យាយាម​អនុវត្ត​តាម​នីតិរដ្ឋ ប៉ុន្តែ​វាមិន​មាន​អត្ថន័យ​ត្រង់​បែប​នោះ​ឡើយ ព្រោះ​ដូច​យើង​អាច​ដឹង​ហើយ ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ក៏​ទទួល​រង​ឥទ្ធិពល​ពី​អ្នក​នយោបាយ​ផង​ដែរ»

No comments: