Tuesday, December 11, 2012

អ្នកយកពត៌មានម្នាក់ នៃវិទ្យុអាស៊ីសេរី ប្រចាំនៅកម្ពុជា ទទួលគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ - Mysterious accident involving RFA reporter, one day after his report on illegal logging

លោកវិជ័យ អានន្ទ សន្លប់ នៅក្នុងមន្ទីរ ពេទ្យ (The Phnom Penh Post)
2012-12-10
កេសរណ្ណីយ្យា
Radio Free Asia
កំណត់ បន្ថែម ពី KI-Media: មួយថ្ងៃមុន ទទួលគ្រោះថ្នាក់នោះ លោកវិជ័យ អានន្ទ បានសរសេរ អត្ថបទ មួយរាយការ អំពីបទល្មើស ព្រៃឈើ នៅខេត្តក្រចេះ (http://www.rfa.org/khmer/indepth/one_journalist_arrested_in_kratie-12092012045641.html)។
អ្នកយកពត៌មានម្នាក់ នៃវិទ្យុអាស៊ីសេរី ប្រចាំនៅកម្ពុជា ទទួលគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ។
អ្នកយកពត៌មានវិទ្យុអាស៊ីសេរី ប្រចាំនៅកម្ពុជា លោក វិជ័យ អានន្ទ ទទួលគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃ ចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១២ ខណៈដែលលោកកំពុងជិះម៉ូតូ ធ្វើដំណើរចេញពីខេត្តក្រចេះ ទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីយកពត៌មានស្តីពីការប្រារព្ធទិវាសិទ្ធិមនុស្ស។

លោក វិជ័យ អានន្ទ ត្រូវបានអ្នកភូមិម្នាក់ប្រទះឃើញសន្លប់នៅកន្លែងកើតហេតុ ហើយបានទូរស័ព្ទឱ្យគេជួយ។ ប៉ុន្តែដំណើរនៃគ្រោះថ្នាក់ចរាចរនោះ ពុំទាន់ដឹងថាកើតឡើងយ៉ាងណា នៅឡើយទេ រហូតមកដល់ពេលនេះ។
លោក វិជ័យ អានន្ទ ដំបូងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តក្រចេះ។ បន្ទាប់មកត្រូវបានបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រ ក្រុងភ្នំពេញ។ លោក កំពុងទទួលការព្យាបាលសង្រ្គោះ ដោយសាររបួសមានស្ថានភាពធ្ងន់ធ្ងរ គួរឱ្យព្រួយបារម្ភ។


លោក វិជ័យ អានន្ទ មានភរិយា និងកូនប្រុសតូចម្នាក់ ដែលទើបនឹងកើត។
វិទ្យុអាស៊ីសេរីបន់ស្រន់សូមឱ្យលោក វិជ័យ អានន្ទ បានឆ្លងផុតគ្រោះថ្នាក់ និងសូមចែករំលែកទុក្ខដ៏ធ្ងន់ធ្ងរជាមួយក្រុមគ្រួសារ របស់លោក៕

5 comments:

Anonymous said...

That is why i am so curious about while dealing with Cambodian news and politic. In Cambadian officers, the twist and turn is at their best. If they felt that you are against CPP, they can run you over, the car accident and robbery which is the plot plan. These government are more worsth than Khmer Rouge because they are not to protect the country but their party, CPP, the ruling party. If CPP, the ruling party says to donate the whole country to Hanoi, I dont think the CPP officers will oppose it. They agree with everything Hun Sen said and done.
That is why I said it is more worsth than Khmer Rouge.

The SOG from Prey Veng

Anonymous said...

សូមជូនពរឱ្យលោក វិជ័យ អានន្ទ ទទទលបានជាសះស្បើយក្នុងពេលឆាប់ៗខាងមុខ..ដើម្បីបន្តបេសកកម្មសង្គមជាតិតទៅទៀត... សូមទេវតាជួយទ្រទ្រង់លោក អានន្ទ ឱ្យរួចផុតអំពីគ្រោះថ្នាក់នេះ....

Anonymous said...

ហ៊ុន សែន ចាប់ផ្ដើមបិទក្រោលសះហើយ។

Anonymous said...

to fight the Vietnamese invasion is easier than to fight the
vietnamese dog, Hun Sen's Cpp. they can kill you anything without being criminalized. We need more suong sophorn.
Thank you Suong Sophorn who dare with the devil.

dead with hun sen and all traitors.

Anonymous said...

correction:
any time not anything