Friday, December 14, 2012
ចៅក្រមសាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក ម៉ម សូណង់ដូ - Nobail for Mam Sonando
ថ្ងៃទី 14 ធ្នូ 2012 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: សាលាឧទ្ធរណ៍ បានបើកសវនាការលើបណ្តឹងសារទុក្ខ របស់លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២។ បន្ទាប់ពីបើកសវនាការអស់ពេលប្រហែលមួយម៉ោង ចៅក្រមសាលាឧទ្ធរណ៍ ដែលមានចំនួន ៣ រូប បានសម្រេចរក្សាសេចក្តីសម្រេចរបស់សាលាដំបូង ដែលមិនព្រមដោះលែងលោក ម៉ម សូណង់ដូ ទេ។
ក្នុងពេលដំណាលគ្នានោះ នៅព្រឹកនេះ នៅក្រៅរបងសាលាឧទ្ធរណ៍ ឯមុខព្រះបរមរាជវាំង មានការយាមកាមយ៉ាងតឹងតែង ហើយប៉ូលិសដាក់របាំងបិទផ្លូវបីទៅបួនជាន់ ដើម្បីរារាំងក្រុមអ្នកគាំទ្រលោក ម៉ម សូណង់ដូ កុំឲ្យទៅស្រែកតវ៉ានៅតុលាការ។
របាំងប៉ូលិស បានដាក់ចាប់ពីខាងមុខសណ្ឋាគារ ហ៊ីម៉ាវ៉ារី រហូតដល់សាលាឧទ្ធរណ៍ និងនៅផ្លូវនៅមុខវាំង ក៏ត្រូវបិទ ដោយមានកម្លាំងប្រដាប់អាវុធ មានខែល មានកាំភ្លើងជាច្រើននាក់ ដើម្បីរារាំងក្រុមអ្នកគាំទ្រលោក ម៉ម សូណង់ដូ ដែលភាគច្រើជាក្រុមតាអាចារ្យ ព្រះសង្ឃ និងដូនជី លើកបដា ព្រមទាំងរូបថតលោក ម៉ម សូណង់ដូ។
សវនាការជំនុំជម្រះនៅព្រឹកនេះ ដឹកនាំដោយចៅក្រម ឃុន លាងម៉េង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ចំណែកមេធាវីរបស់ជនជាប់ចោទ លោក ម៉ម សូណង់ដូ គឺលោកមេធាវី សរ សុវ៉ាន។
នៅក្នុងសវនាការនោះ លោកមេធាវី សរ សុវ៉ាន បានស្នើសុំឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ ពិចារណាដោះលែងកូនក្តីរបស់លោក គឺលោក ម៉ម សូណង់ដូ ឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ ដោយមិនអនុញ្ញាតឲ្យជួបជាមួយអ្នកសារព័ត៌មាន មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលនានាឡើយ បើទោះបីលោក ម៉ម សូណង់ដូ មានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរ និងបារាំងក៏ដោយ។
ប៉ុន្តែនៅក្នុងសវនការនោះដែរ តំណាងអយ្យការបានធ្វើការសន្និដ្ឋាន ដោយបង្ហាញថា មានភស្តុតាងគ្រប់គ្រាន់ ហើយសាលាដំបូងបានកាត់ទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ដូច្នេះតំណាងអយ្យការ ស្នើសុំចៅក្រមកុំដោះលែងលោក ម៉ម សូណង់ដូ។
នៅក្នុងសវនាការនោះដែរ លោក ម៉ម សូណង់ដូ បានថ្លែងចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា លោកគាំទ្រនូវសំណើមេធាវីរបស់លោក សុំឲ្យមានការដោះលែងលោក បើទោះបីជាស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការក៏ដោយ។
លោក ម៉ម សូណង់ដូ ក៏បានបង្ហាញផងដែរថា លោកមានភាពស្មោះសរ មិនបានប្រព្រឹត្តនូវអំពើណាមួយខុសច្បាប់ ដូចការចោទប្រកាន់នោះទេ ពីព្រោះលោកជឿជាក់លើតុលាការ ទើបលោកសុខចិត្តជិះយន្តហោះពីក្រៅប្រទេស វិលមកប្រទេសកម្ពុជាវិញ ដើម្បីស្វែងរកភាពយុត្តិធម៌។
ទីបំផុតទៅ លោកចៅក្រម ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសេចក្តីសម្រេច មិនដោះលែងលោក ម៉ម សូណង់ដូ ទេ។
ភ្លាមនោះ មេធាវីរបស់លោក ម៉ម សូណង់ដូ ក៏បានប្រាប់អ្នកកាសែត ពីការដាក់ពាក្យប្តឹងជំទាស់ទៅកាន់តុលាការកំពូល ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះ។
មានអាយុ ៧១ឆ្នាំ លោក ម៉ម សូណង់ដូ ជាប់ចោទក្នុងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាលកម្ពុជា តាមរយៈជម្លោះដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ លោក ម៉ម សូណង់ដូ ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល។
ចំណែកអ្នកភូមិ ១២ នាក់ផ្សេងទៀត ក៏ត្រូវបានចៅក្រមសម្រេចផ្តន្ទាទោសចំពោះមុខ និងកំបាំងមុខ ដាក់ពន្ធនាគារពី ១០ខែ រហូតដល់ ៣០ឆ្នាំ។ ក៏ប៉ុន្តែក្នុងនោះ មានអ្នកភូមិ ៩ នាក់ ត្រូវបានតុលាការសម្រេចព្យួរទោស និងកាត់តម្រឹមទោស។ ពោលគឺមិនមានអ្នកភូមិណាត្រូវជាប់ពន្ធនាគារទៀតទេ ក្រៅពីលោក ម៉ម សូណង់ដូ ក្នុងរឿងជម្លោះដីនៅខេត្តក្រចេះនោះ។
រីឯអ្នកភូមិ ៣ នាក់ ដែលកំពុងគេចខ្លួន ហើយត្រូវបានរដ្ឋាភិបាលប្តឹងចោទប្រកាន់ថា ជាមេខ្លោងដឹកនាំបង្កើតតំបន់អបគមន៍ ក្នុងជម្លោះដីធ្លីនៅខេត្តក្រចេះ គឺឈ្មោះ ប៊ុន រដ្ឋា ត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគាររយៈពេល ៣០ឆ្នាំ។ រីឯបុរសពីរនាក់ទៀត ដែលកំពុងរត់គេចខ្លួន គឺឈ្មោះ លោក សុខ តុង និងលោក ប៊ុន ឆយ ត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។
យ៉ាងណាក៏ដោយ សាលក្រមផ្តន្ទាទោស លោក ម៉ម សូណង់ដូ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ រាប់ទាំងសហរដ្ឋអាមេរិក បារាំង និងសហភាពអឺរ៉ុប ជាដើម បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ថ្កោលទោស ហើយថា តុលាការមិនឯករាជ្យ ជាដើម។
ក៏ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានធ្វើសន្និសីទកាសែត ច្រានចោលការចោទប្រកាន់ ហើយថា រដ្ឋាភិបាលមិនបានលូកដៃលើឯករាជ្យភាពរបស់តុលាការ ក្នុងករណីលោក ម៉ម សូណង់ដូ ឡើយ៕ S
Subscribe to:
Post Comments (Atom)
5 comments:
All of you wanted Marm Sonongdo to be released from jail, when he is released, do you think he would helps you or given you any money? Take care of yourself is better, you must leave him alone.
10:09 Pm is an idiot.
Only Khmer can help Khmer, we have to take action now.
Cut all from the money aids ($ 600 Millions per year), then this regime will be trouble because it has money to pay for their administration. Only so, then the west countries can talk with them. The goal of those is not for use to strenghten the communist system for democracy system. Why it can not operates? Because it has a lot of former Khmer Rouge (Viet side) in it.
In Cambodia Hun Sen controls the court and as such doing everything through legal channel is not going to work. Look at the people in Libya, Syria, Egypt and see how they deal with their dictators and learn from them.
IF YOU DON'T WANT TO HELP, DON'T DISCOURAGE KHMER DIGNITY. WE ARE REAL KHMERS NEVER GIVE UP EASILY. IT IS TIME TO STAND UP FOR YOUR RIGHTS,(KHMERS) SPEAK YOUR FULLY MINDED. TO BRING HUN SEN REGIME DOWN WE THE PEOPLE MUST STAND UP AGAINST HIS REGIME. CAMBODIA IS NOT ONLY BELONG TO HUN SEN AND HIS THUGS...
Post a Comment