Tuesday, December 18, 2012

អាសូរកោះត្រល់ កេរតំណែលខ្មែរ (Poem: Koh Tral is belonging to Khmer)


1 comment:

Anonymous said...

ហួស​ចិត្ត....
អាបណ្ឌិតលិតក្ដិតយួនឡៅម៉ុងហៃ នឹងអាមេសូត្រអ៊ូ វីរ:
ខ្សែខាងបណ្ដោយ បាននិយាយប្រាប់ខ្មែរទាំងអស់ថា :

«រឿង​ព្រំ​ប្រទល់​ដែន រឿង​អី​នេះ ខ្ញុំ​មាន​ទស្សនៈ​មួយ​ប្រហែល​ជា​ខុស​ប្លែក​ពី​គេ។ រឿង​កោះត្រល់ បើ​តាម​ខ្ញុំ​ដឹង វា​ចប់​សព្វគ្រប់​អស់​ហើយ រឿង​កម្ពុជា​ក្រោម វា​ចប់​សព្វគ្រប់​អស់​ហើយ។ តាម​ខ្ញុំ​ដឹង គឺ​អា​រឿង​ព្រំប្រទល់​ដែន​រឿង​អី​ហ្នឹង គឺ​រឿង​កោះត្រល់ រឿង​អី​ហ្នឹង ហើយ​និង​កម្ពុជា​ក្រោម​ហ្នឹង យើង​ឈឺ​ក្បាល​វិល​មុខ ចំណាយ​ពេល​វេលា​ចំណាយ​ខួរ​ក្បាល​យើង​ហ្នឹង​ច្រើន​ណាស់។ បើ​ខ្ញុំ​យក​ឧទាហរណ៍​ដូច​ប្រទេស​មួយ ប្រទេស​តូច​ទេ ប្រទេស​ដាណឺម៉ាក គេ​បាត់​ខេត្ត​គេ​ពីរ មុន​សង្គ្រាម​លោក​លើក​ទី​១ រួច​នៅ​តែ​រអ៊ូរទាំៗ​ហើយ​ទាមទារ​ហើយ​ទាមទារ​ទៀត ប៉ុន្តែ​ម្ដង​នោះ​ថា ឈប់​ទៅ​ចំណាយ​ពេល​យូរ​ហើយ អត់​បាន​ការ​ទេ ចំណាយ​ពេលវេលា​ច្រើន​តប់ប្រមល់​អត់​អំពើ​ទេ អ្វី​ដែល​នៅ​សល់​ហ្នឹង គឺ​អភិវឌ្ឍន៍​ទៅ។ មាន​អី​ដល់​គេ​អភិវឌ្ឍ​ទៅ ដី​គេ​អត់​សូវ​មាន​អី​ផង​ទេ ឥឡូវ​គេ​មាន​ប្រជាពលរដ្ឋ ៥​លាន​នាក់។ គេ​ផ្ដល់​ជំនួយ​ឲ្យ​យើង​ហ្នឹង​មិន​តិច​ជាង ៥​លាន​ទេ​មួយ​ឆ្នាំៗ។ នេះ​ទស្សនៈ​ខ្ញុំ ហើយ​យក​ឧទាហរណ៍​ហ្នឹង​មក គឺ​ឈប់​ខ្វល់ខ្វាយ​ទៀត​ទៅ គឺ​រៀបចំ​មិត្តភាព ហើយ​បោះ​បង្គោល​ឲ្យ​ស្រួល​បួល​ទៅ​ចប់​សព្វគ្រប់​ទៅ រឿង​ជាមួយ​ប្រទេស​ជិត​ខាង​ឈប់​ទៀត​ទៅ។ យើង​មិត្តភាព​ជាមួយ​គ្នា​ទៅ យើង​ចូល​អាស៊ាន​ជា​មួយ​គ្នា​ទៅ ខ្ញុំ​ថា​ប្រហែល​ជា​ចំណេញ​ទាំង​អស់​គ្នា​ឈ្នះៗ​ទាំង​អស់​គ្នា​ទៅ​វិញ​ទៅ​មក» ។