Monday, December 17, 2012

បោះឆ្នោតគាំទ្រស្តី្រជួយប្រទេសយើង - “Vote For Women, Supports Our Country”

«បោះឆ្នោត​គាំទ្រ​ស្រ្តី​ជួយប្រទេសយើង» ​ជា ចំណង​ជើង​ នៃ ​សៀវភៅរូបភាពអប់រំអ្នកបោះឆ្នោត​ មួយ ដែល​ផលិតដោយ ខុមហ្វ្រែល ក្នុងខែធ្នូ ឆ្នាំ២០១២ នេះ ដើម្បី​​​លើកទឹកចិត្តស្រ្តី និង​​ចូលរួមផ្សព្វផ្សាយ​ពី សារសំខាន់​នៃ​វត្តមានរបស់ស្រ្តី​ក្នុង​ការដឹកនាំ និង​ការធ្វើសេចក្តីសម្រេចចិត្ត តាមរយៈការបោះឆ្នោត​។ សាច់រឿងទាំងមូល​ ​បាន​បង្ហាញពី កិច្ចសន្ទនារបស់តួអង្គ ដូចជា មីង ​ចំណាន ជា​ស្រ្តី​ម្នាក់ដ៏​​សកម្មក្នុងភូមិ ដែលបានចងផ្ទៃ​រឿងទាំងមូល​ ដោយ​ពាក្យ «ដដែលៗ» និង «​មិនមានអ្វីប្លែក»។ ពាក្យ «​ដដែល» ត្រូវបាន​ មីង ចំណាន បកស្រាយថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ ត្រូវ​រៀបចំ​រៀងរាល់​ប្រាំឆ្នាំម្តង ឆ្នាំ​២០១៣​ ជិតមកដល់ទៀតហើយ បែបនេះ អាច​ហៅថា «ដដែល» ដែរ ឬទេ ? ពាក្យ​ «មិនប្លែក» មីង ចំណាន យល់ថា ចំនួន​ស្រ្តី​ជាប់ឆ្នោត​មានចំនួនតិច ទើប​វា មិនប្លែក...។ តាមរយៈកិច្ចសន្ទនា​របស់ តួអង្គ បាន​ស្រាយចំណង សារសំខាន់​របស់ស្រ្តី​ក្នុង​វិស័យនយោបាយ មូលហេតុ​ដែល​ស្រ្តីជាប់ឆ្នោតមានចំនួនតិច និង​គន្លឹះបច្ចេកទេសដើម្បី​​បោះឆ្នោត​គាំទ្រស្រ្តីផងដែរ...។ នៅ​ចុងបញ្ចប់​នៃសាច់រឿង តួអង្គ​ទាំងអស់ សុទ្ធតែ​ ទទួលស្គាល់​សារសំខាន់​របស់ស្រ្តីក្នុងវិស័យនយោយបាយ ហើយ​ប្តេជ្ញា​បោះឆ្នោត​គាំទ្រស្រ្តី​គ្រប់ៗគ្នា។

សម្រាប់​ផ្ទៃរឿងទាំងស្រុង សូម​រកមើល​​ ឯកសារភ្ជាប់

http://www.comfrel.org/newcomfrel/components/com_mypublications/files/189642Vote_for_women_helpe_our_nation_final.pdf

ព័ត៌មានបន្ថែម​ទាក់ទងនឹងការបោះឆ្នោត www.comfrel.org
---------
Vote For Women, Supports Our Country” is a title of an Election Picture Book, produced by COMFREL in December 2012 to encourage women and promote women participation in politic or elections. The story presents such dialogue of aunt Chamnan who is an active woman in her village hinted the term “the same” and “not different”. “The same” interpreted by aunt Chamnan that National Assembly Elections should held every five years and 2013 is coming soon, this is the same. The term “Not different” she tells that the number of elected women still a few. The dialogue of actors reveal the essential of women participation in politic, reason why still a few of elected women, and key to vote for women. In the end, mostly actors acknowledged the benefits of women in politics and commit to vote for women.

To read story, please see the attached link :

http://www.comfrel.org/newcomfrel/components/com_mypublications/files/189642Vote_for_women_helpe_our_nation_final.pdf

For elections information : www.comfrel.org

Best regards,

COMFREL

No comments: