Tuesday, December 25, 2012

Who is this Jesus CHRIST who divided history into "Before Christ" (B.C.) and since 2012 years ago, "Anno Domini" (A.D., or Latin for "in the Year of our LORD")?


Merry CHRISTMAS!
December 25
Happy Birthday, Jesus CHRIST!

Complete Gospel of John
https://www.box.com/s/9qipulycrikooobxmjd5  
Dr. Rob Norris


បុរេកថា
    
កាល​ពី​ដើម​ ដំបូង​បង្អស់, ព្រះបន្ទូល​ មាន​ព្រះជន្ម ​គង់​នៅ។  ព្រះបន្ទូល​ គង់​នៅ​ ជា​មួយ ​ព្រះជាម្ចាស់, ហើយ​ ព្រះបន្ទូល​ ជា​ព្រះជាម្ចាស់។  ព្រះបន្ទូល ​គង់​នៅ​ ជា​មួយ​ ព្រះជាម្ចាស់ កាល​ពី​ដើម​ ដំបូង​បង្អស់។  អ្វីៗ​ សព្វ​សារពើ​ សុទ្ធ​តែ ​កើត​ឡើង​ ដោយសារ ​ព្រះបន្ទូល, គឺ​ ក្នុង​បណ្ដា​ អ្វីៗ​ ដែល​កើត​មក គ្មាន​អ្វី​មួយ​ កើត​មក​ ក្រៅ​ពី​ព្រះអង្គ ​បង្កើត​នោះ​ឡើយ។  ព្រះបន្ទូល​ ជា​ប្រភព​ នៃ​ជីវិត, ហើយ​ ជីវិត​នោះ​ ជា​ពន្លឺ​ បំភ្លឺ​ មនុស្ស​លោក។  ពន្លឺ ​ភ្លឺ​ក្នុង ​សេចក្ដី​ងងឹត, តែ​ សេចក្ដី​ងងឹត​ ពុំ​បាន​ទទួល​ ពន្លឺ​ទេ​។
 
ព្រះជាម្ចាស់ ​បាន​ចាត់​ បុរស​ម្នាក់, ឈ្មោះ​ យ៉ូហាន, ​ឲ្យ​មក។  លោក​ បាន​មក​ធ្វើ​ ជា​បន្ទាល់​ ផ្ដល់​សក្ខីភាព​ អំពី​ពន្លឺ ដើម្បី​ ឲ្យ​មនុស្ស​ ទាំង​អស់ ​ជឿ​ដោយសារ​លោក។  លោក​យ៉ូហាន មិន​មែន​ ជា​ពន្លឺ​ទេ, គឺ ​លោក ​គ្រាន់​តែ​មក​ ផ្ដល់​សក្ខីភាព​ អំពី​ ពន្លឺ​ប៉ុណ្ណោះ។
 

ព្រះបន្ទូល​ ជា​ពន្លឺ​ ដ៏​ពិត​ប្រាកដ​ តែ​មួយ ដែល​មក​ ក្នុង​ពិភព​លោក,​ ហើយ ​បំភ្លឺ​មនុស្ស ​គ្រប់ៗ​រូប។  ព្រះបន្ទូលបាន​គង់ ​ក្នុង​ពិភព​លោក, ហើយ​ ពិភព​លោក​ កើត​ឡើង​ ដោយសារ ​ព្រះអង្គ, ប៉ុន្តែ ពិភព​លោក​ ពុំ​បាន​ ទទួល​ស្គាល់​ ព្រះអង្គ​ទេ។  ព្រះបន្ទូល ​បាន​យាង​មក​ គង់​ជា​មួយ ​ប្រជារាស្ត្រ​ របស់​ ព្រះអង្គ​ផ្ទាល់, តែ​ ប្រជារាស្ត្រ​នោះ ​ពុំ​បាន​ទទួល ​ព្រះអង្គ​ឡើយ។  រីឯ ​អស់​អ្នក​ ដែល​បាន​ទទួល​ ព្រះអង្គ, គឺ ​អស់​អ្នក ​ដែល​ជឿ ​លើ​ព្រះនាម​ ព្រះអង្គ, ព្រះអង្គ​ ប្រទាន ​ឲ្យ​គេ ​អាច​ទៅ​ ជា​បុត្រ ​របស់​ ព្រះជាម្ចាស់។  អ្នក​ ទាំង​នោះ ​ពុំ​មែន​កើត​ ពីលោហិត,​ ពី​ចំណង់​តណ្ហា, ឬ​ពី​បំណង ​មនុស្ស​ឡើយ, គឺ ​កើត​ ពី​ព្រះជាម្ចាស់​វិញ។
 

ព្រះបន្ទូល ​បាន​កើត​មក ​ជា​មនុស្ស, ហើយ​ គង់​នៅ​ក្នុង ​ចំណោម ​យើង​រាល់​គ្នា។  យើង ​បាន​ឃើញ​ សិរីរុងរឿង​ របស់​ ព្រះអង្គ, ជា​សិរីរុងរឿង​ នៃ​ព្រះបុត្រា តែ​មួយ​គត់​ ដែល​មក​ ពី​ព្រះបិតា។  ព្រះអង្គ​ ពោរពេញ​ ទៅ​ដោយ​ ព្រះគុណ និង​សេចក្ដី​ពិត។
 

លោក​យ៉ូហាន​ បាន​ផ្ដល់​ សក្ខីភាព ​អំពី​ ព្រះអង្គ ដោយ​ប្រកាស​ ថា៖ «គឺ ​លោក​នេះ​ហើយ ​ដែល​ខ្ញុំ ​និយាយ​ថា, “អ្នក ​មក​ក្រោយ​ខ្ញុំ ប្រសើរ​ ជាង​ខ្ញុំ, ដ្បិត ​លោក​ មាន​ជីវិត​ មុន​ខ្ញុំ។”»  យើង ​ទាំង​អស់​គ្នា​ បាន​ទទួល​ ព្រះគុណ​, មិន​ចេះ​អស់​ មិន​ចេះ​ហើយ, ពី​គ្រប់​ លក្ខណសម្បត្តិ ​របស់​ ព្រះអង្គ, ដ្បិត​ ព្រះអង្គ​ ប្រទាន​ក្រឹត្យវិន័យ ​តាម​រយៈ ​លោក​ម៉ូសេ, ហើយ ​ព្រះគុណ និង​សេចក្ដី​ពិត​ តាម​រយៈ​ ព្រះយេស៊ូ​គ្រិស្ដ។  ពុំ​ដែល​មាន​ នរណា​ម្នាក់​ បាន​ឃើញ​ ព្រះជាម្ចាស់​ឡើយ, មាន​តែ ​ព្រះបុត្រា​ មួយ​ព្រះអង្គ​ ប៉ុណ្ណោះ ដែល​បាន​ នាំ​យើង ​ឲ្យ​ស្គាល់ ​ព្រះអង្គ, ដ្បិត ​ព្រះបុត្រា​ មាន​ព្រះជន្ម ​រួម​ជា​មួយ​ ព្រះបិតា​។

John 1


The Word Became Flesh

In the beginning was the Word, and the Word was with God, and the Word was God. He was with God in the beginning. Through him all things were made; without him nothing was made that has been made. In him was life, and that life was the light of all mankind. The light shines in the darkness, and the darkness has not overcome[a] it.


There was a man sent from God whose name was John. He came as a witness to testify concerning that light, so that through him all might believe. He himself was not the light; he came only as a witness to the light.


3 comments:

Anonymous said...

I would prefer the word, "comprehend it not" as to "the darkness has not overcome it."

Because the world still lies in darkness. And do not recognize its Creator's light when he came into his own world being the Light of this world. Very profound. People do not comprehend who God is even though he is the Creator of everything. When people don't accept Jesus as the Light of this world, they are still in darkness, void without life.

Anonymous said...

Your comment has been saved.
It may take a moment for your comment to appear on the site.


About Jesus:

https://www.youtube.com/watch?v=DxwqAYSsKjY

Anonymous said...

អ្នកគោរពសាសនាគ្រិស្ត សូមពិចារណាបទខាង
ដើមបំផុតនេះឲ្យបានច្បាស់​អ្វីជាព្រះបន្ទូល អ្វីជា
ព្រះ ? បើព្រះជាអ្នកបង្កើតមែន ព្រះក៏នៅមាន
ភាពលំអៀងដែរគឺមិនធ្វើឲ្យមនុស្សដូចៗគ្នាមាន
បានដូចគ្នា ចេះដឹងដូចគ្នា សម្បុររូបរាងដូចគ្នា
និងមានមុខមាត់ដូចៗគ្នាទាំងអស ភាពអយុត្តិធម៌
នេះមនុស្សនៅតែបែងចែកវណ្ណៈគ្នា មើលងាយគ្នា
មិនចេះចប់ ព្រះពុទ្ធុន្មានថា​ កើតមកពីអវិជ្ជា តណ្ហា
ឧបាទាន កម្ម និងភព ទើបមនុស្សមានសភាព
ខុសគ្នាបែបនេះ ប្រោះកម្មបែងចែកសត្វឲ្យខ្ពង់ខ្ពស់
និងថោកទាប ហើយកម្មអាចឲ្យផលក្នុងបវត្តិកាល
តាំងពីចាប់បដិសន្ធិមក ។ ដោយកម្មមិនទាន់បានលះបង់ គឺមនុស្សចេះចង់
បានតាំងពីទើបកើតមកគឺក្ដាប់ដៃរហូត លុះស្លាប់
ទើបលាដៃ ។ ការខឹង ងង៉ក់គ្មាននរណាបង្គាប់
គឺកើតក្នុងចិត្តរាប់មកមិនអស់កាលឡើយ ។គិតទៅថាព្រះជានរណា ? ព្រះបន្ទូលជាអ្វី ?
ព្រះគឺធម្មជាតិ ឯព្រះបន្ទូលគឺជាច្បាប់ធម្មជាតិ
ឬហៅថាព្រះធម៌ ។