Friday, January 11, 2013

អង្គការ​អន្តរជាតិ​ពីរ ស្នើ​ឲ្យ​កម្ពុជា​ដោះ​លែង​ជន​ជាប់​ចោទ ៤​នាក់

សារិកា ផាន បាននិយាយថា តុលាជាស្ថាប័នឯករាជ្យ រដ្ឋាភិ​បាល មិនអាចលូកដៃក្នុរឿងដោះលែងនរណា​មួយឡើយ ។ ចុះ​អា​​គីគីណា ដែលបញ្ជាឲ្យតុលាការដោះ​លែងអ្នកទោស​ជន​ជាតិ​ថៃ រ៉ា​ទ្រី និងពិនិត្យសំរាលទោ​ ស៊ុ​មខ្វា​ឃី​ដ នៅថ្ងៃទី១០ មករា នេះ ?
អ្នកស្រែ !
https://www.youtube.com/watch?v=FWf4q86rOBg  

ដោយ ទេព សុរ៉ាវី 2013-01-10 RFA
អង្គការ​អន្តរជាតិ​ចំនួន​២ បាន​ផ្ញើ​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ស្នើសុំ​ឲ្យ​ដោះ​លែង​ជន​ជាប់​ចោទ​ចំនួន ៤​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។ សេចក្តី​ស្នើ​នោះ​បាន​បង្ហាញ​ថា ការ​ផ្ដន្ទាទោស​របស់​តុលាការ​កន្លង​មក​នោះ មិន​សម​ហេតុផល និង​មាន​ចរិត​នយោបាយ។
អង្គការ​អន្តរជាតិ​ដែល​ធ្វើ​ការ​លើ​វិស័យ​សិទ្ធិ​មនុស្ស  រួម​មាន​អង្គការ​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​ពិភព​លោក (World Organization Against Torture) និង​អង្គការ​សហព័ន្ធ​អន្តរជាតិ​ការពារ​សិទ្ធិ​មនុស្ស (International Federation for Human Rights) បាន​រួម​គ្នា​ចេញ​លិខិត​ផ្លូវ​ការ​មួយ ដោយ​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្ពស់​លើ​ការ​កាត់​ទោស​ខុស និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្នុង​លិខិត​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៣ អង្គការ​អន្តរជាតិ​ទាំង​២ ទាម​ទារ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ គឺ​អ្នកស្រី យ៉ោម បុប្ផា លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​អ្នក​ជាប់​រឿង​ក្តី​ករណី​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤ គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន៖ «អំពាវនាវ ​សុំ​ឲ្យ​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា លោក ប៊ន សំណាង លោក សុខ សំអឿន និង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ និង​បញ្ចប់​ការ​ប្រឆាំង​យាយី​ការ​វិនិច្ឆ័យ​របស់​តុលាការ​ចំពោះ​រឿង​ក្តី​ របស់​ពួក​គេ»
ក្នុង​លិខិត​ដដែល​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​យាយី​របស់ ​តុលាការ​លើ​ករណី​លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ដីធ្លី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដែល​កំពុង​ជាប់​បណ្ដឹង​តុលាការ​ផង​ដែរ។
ទាក់​ទិន​នឹង​សំណើ​សុំ​របស់​អង្គការ​អន្តរជាតិ ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ជាប់​ចោទ​ទាំង ៤​នាក់​នោះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់​ឃើញ​ថា ជា​ការ​ចាប់​អារម្មណ៍​មួយ​ដែល​ត្រូវ​គោរព។ ក៏ប៉ុន្តែ អ្វី​ជា​ទិសដៅ​នៃ​ការ​ស្នើសុំ​មក​រាជ​រដ្ឋាភិបាល ដោយ​ភ្ជាប់​មក​ជាមួយ​ពាក្យ​រិះគន់​ថា​ការ​កាត់​ក្តី​រឿង​លើ​ករណី​ទាំង​នោះ​ មាន​លាយ​ឡំ​នឹង​រឿង​នយោបាយ លោក ផៃ ស៊ីផាន ចាត់​ទុក​ថា​ជា​ការ​វាយ​ប្រហារ​មួយ​ដែល​រាជ​រដ្ឋាភិបាល​មិន​អាច​ទទួល​យក​ បាន។
លោក ផៃ ស៊ីផាន៖ «យើង​ជា​រាជ​រដ្ឋាភិបាល យើង​មិន​អាច​ធ្វើ​អ្វី​ដែល​លូក​ដៃ ដែល​ជា​ឧបសគ្គ​នៃ​យុត្តិធម៌​ដែល​កំពុង​ដំណើរ​ការ​នៅ​ក្នុង​តុលាការ​បាន​ដែរ នេះ​ជា​ជំហរ​របស់​រាជ​រដ្ឋាភិបាល។ រី​ឯ​អ្វី​ជា​សំណើ​របស់​គេ គួរ​គេ​និយាយ​ជាមួយ​អ្វី​ជា​នីតិវិធី​នៅ​ក្នុង​តុលាការ ឲ្យ​មាន​ការ​ត​តាំង​រវាង​ផល​ប្រយោជន៍​ទណ្ឌិត ក៏​ដូច​ជា​ផល​ប្រយោជន៍​ខាង​ក្រៅ តាម​រយៈ​មេធាវី និង​ចៅក្រម​ដែល​ពិភពលោក​ភាគ​ច្រើន​គេ​ធ្វើ​ដាច់​ដោយ​ឡែក អំពី​អ្វី​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​ឡូកឡំ​ជាមួយ​ស្ថាប័ន​តុលាការ»
អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ។ ចំណែក​លោក ម៉ម សូណង់ដូ តុលាការ​ដំបូង​ផ្ដន្ទាទោស​កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០១២ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ១០​លាន​រៀល។ រី​ឯ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ត្រូវ​សាលា​ឧទ្ធរណ៍​ផ្ដន្ទាទោស​ជា​ថ្មី​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ ដោយ​សម្រេច​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ២០​ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

6 comments:

Anonymous said...

ខ្មែរទាំងនោះជាសត្រូវរបស់អ្នកដឹកនាំ ដែលគេចាត់ទុកជាឆ្អឹងទទឹងកនៃបក្សពួកអា
ក្បត់ជាតិអស់នោះ ម៉្លោះហើយពួកក្បត់ជាតិ
អស់នោះមិនដោះលែងទេ គេឆ្លើយយករួចខ្លួន
ថាជារឿងរបស់ដុល្លារការ​ ។

Anonymous said...

តើដល់ពេលណាទើបឈាមខ្មែរឈប់ហូរតទៅទៀត តាំងពីឆ្នាំ១៩៧០រហូតមក ទល់សព្វថ្ងៃឈាមខ្មែរនៅតែហូរមិនឈប់សោះ។ការលាបព័ណដាក់គ្នានៅតែបន្ត ការលបសម្លាប់ចាប់ដាក់គុកច្រវាក់ ទៅលើចំពោះតែ អ្នកប្រឆាំង បើចំពោះបក្សកាន់អំណាចវិញ ទោះបី ស្កាល់មុខហើយក៏ពិបាកនិងចោទណាស់ ដួចករណីយនាយ ឈូក បណ្ឌិត ជាដើម។ នៅស្រុកខ្មែរសន្តិភាពក្លែងក្លាយទេ៕

Anonymous said...

Siamese spies and yuons land enchroacherers are not a threat to his thugism Hun sen regime thatwise he free them soon,Mr mam asonado and Yorm Bopha were innocent and they all Khmers are in jail because these people were a threat to his regime,brovo ah kwaq Sen!

Anonymous said...

All of you (Too Valuable people) are so coward and opportunistic people around Sam Rainsy and they are thinking that they are “too valuable” to die in saving their motherland Cambodia. They just want opportunity to be rich only.

Lotus Revolution Leaders are even shit and coward and they think them too valuable to die saving their motherland Cambodia. Too valuable people = No country to call Home!

“Too many valuable” people around Sam Rainsy that is why they are shit and Angkor Watt temples belong to Uncle Ho's agent Sok Kong. How is your national icon Angkor Watt temple? We are Vietnamese so proud in making billions of American dollars by selling stone by stone of your “too valuable people” Angkor Watt temples. What are you going to do, huh? Screaming just like bitches but don’t dare to die saving your Angkor Watt and your Nation because you are “too valuable” to do any things good for your motherland Cambodia.

If you people are “too valuable” to die saving your nation that is ok, Uncle Ho will cook good curries with dogs meat for you people to eat, just come and joint Uncle Ho like your heroes Dr Lao Mong Hay, Norodom Ranaridth, Nhek Bun Chay...Just come because you are “too valuable” people. Just Come and joint uncle Ho.

Anonymous said...

phay si pham where is your mum ?

Anonymous said...

5:22 AM,

Hey fucker, you have destroyed Vietnamese reputation and you, fucker, have made the Vietnamese like us look very bad because of your comments. We, Vietnamese, would not expect bloggers to think we are bad Vietnamese people.

Fucker, you are an asshole to shame Vietnamese people like us.

Vietnamese student in New Orleans.