Saturday, January 19, 2013

ទំនាក់ទំនងខ្មែរយួនកាលពីជំនាន់ដើម សម័យស្ដេចជ័យជេដ្ឋាទី២ (ភាគ២)

ទំនាក់ទំនងខ្មែរយួនកាលពីជំនាន់ដើម

សម័យស្ដេចជ័យជេដ្ឋាទី២ (ភាគ២)

ស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តខ្មែររបស់លោក ត្រឹង ងា ទំព័រ២១០,២១២ និង២១៣
ដោយ សំ វិជ្ជា

ព្រះជ័យជេដ្ឋា បានឡើងសោយរាជ្យនៅគស១៦១៨ ដោយមានព្រះនាម សម្រាប់រាជ្យថា សម្តេចព្រះរាជឱង្ការព្រះជ័យជេដ្ឋាធិរាជរាមាធិបតី ។ អ្នកប្រ- វត្តិសាស្រ្តនិយមហៅព្រះអង្គថា ព្រះជ័យជេដ្ឋាទី២ ។ ព្រះអនុជត្រូវបានតែង តាំងជាឧបរាជ ហើយទទួលព្រះនាមថា ព្រះឧទ័យបរមរាជា។ ឯព្រះបិតា ទ្រង់គង់នៅជាឧភយោវរាជ បានតែ១ឆ្នាំក៏ចូលទីវង្គតក្នុងព្រះជន្មាយុ៦៤វស្សានៅ ព្រះរាជវាំងល្វាឯម ។
ព្រះបាទជ័យជេដ្ឋាទី២ ទ្រង់បាន បោះបង់ចោល នូវទំនៀមទម្លាប់សៀម ហើយលើកយកទំនៀមទម្លាប់ខ្មែរ មកប្រើជំនួសវិញ ដើម្បីបង្ហាញ ឲ្យសៀម ឃើញថាព្រះអង្គមិនទទួលស្គាល់នូវអំណាចរបស់សៀមមកលើប្រទេសខ្មែរទេ ព្រះអង្គក៏លើករាជធានីពីល្វាឯម ទៅតាំងនៅឧដុង្គ (គស១៦២០) ។ នៅគស ១៦២៣ ព្រះអង្គទ្រង់បញ្ជាឲ្យសាងចេតិយធំឈ្មោះចេតិយត្រៃត្រឹង នៅលើភ្នំ ព្រះរាជ្យទ្រព្យដើម្បីតម្កល់ព្រះអដ្ឋិធាតុព្រះបិតា ។
ក្នុងរជកាលព្រះបាទជ័យជេដ្ឋាទី២ ព្រះអង្គបញ្ញត្តិឲ្យបណ្តាមុខមន្រ្តីធំតូច និងបណ្តានាយមហាតលិក នាយពល និងទូលឆ្លើយឲ្យថា សម្តេចព្រះនា- រាយណ៍នរនាថ ។
ព្រះអង្គទ្រង់លើក អ្នកអង្គចូវ ដែលជារាជបុត្រីស្ដេចយួនឲ្យឡើងជាអគ្គ- មហេសី ដោយប្រទាននាមថ្មីថា សម្តចព្រះភគវតីព្រះស្រីវរក្សត្រី ។

សៀវភៅប្រវត្តិសាស្រ្តយួនបានបញ្ជាក់ថា ប្រទេសខ្មែរ (ចិងឡាប) ដែល ស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេគង្គ ជាប្រទេសមួយសម្បូណ៌ទៅ ដោយផ្លូវទឹក។ ឯដីធ្លីស្រែចំការក៏មានច្រើនណាស់ដែរ។ ចំណែកឯនៅប្រទេស អាណ្ណាមឯណោះ ប្រជារាស្រ្តត្រូវពើបប្រទះនឹងទុរភិក្សជារឿយៗ។ ដោយស្រែ ចំការពុំផ្តល់ផលឲ្យគ្រប់គ្រាន់ ម្យ៉ាងទៀត នៅពេលនោះ ពួកស្ដេចត្រាញ់ទ្រិញ និងង្វៀង កំពុងតែវាយប្រហារគ្នា ម្ល៉ោះហើយមានជនជាតិយួនជាច្រើនបានលបលួចចូលនៅក្នុងទឹកដីខ្មែរត្រង់ បារៀ និង ដូនណៃ ដើម្បីឆ្ការព្រៃយកដីធ្វើ ស្រែ ។
នៅគស១៦២៣ គណៈបេសកកម្មទូតយួនមួយ ត្រូវបានបញ្ជូនមកក្រុង ឧដុង្គ ក្នុងគោលបំណងសូមព្រះរាជាខ្មែរ អនុញ្ញាតឲ្យយួនបង្កើតគ្រឹះស្ថានជំ នួញនៅខាងត្បូងប្រទេសខ្មែរគឺនៅត្រង់តំបន់ ព្រៃគរ (ព្រៃនគរ) កំពង់ក្របី ព្រមទាំងសូមអនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់ក្រសួងក្រសួងគយនៅតំបន់នោះ ផង ។ ស្ថានការណ៍ក្នុងប្រទេសសម្ព័ន្ធមិត្តជាមួយក្រុងហ្វេ ការយោគយល់ដល់ អគ្គមហេសី ទាំងនេះហើយជាកត្តាជម្រុញឲ្យព្រះជ័យជេដ្ឋាទី២ ទ្រង់អនញ្ញាត យល់ព្រមតាមសេចក្តីស្នើសុំរបស់គេ ។ ចំពោះរឿងនេះ អ្នកប្រវត្តិសាស្រ្ត បរ ទេសខ្លះ យល់ឃើញថា៖ «ជាការវាយដណ្តើមយកមណ្ឌលពាណិជ្ជកម្មមួយ របស់ខ្មែរដោយលាក់មុខ»។ ចាប់តាំងពីពេលនោះមក ហើយ ដោយមានលើក ទឹកចិត្តពីព្រះចៅក្រុងហ្វេផង ជនជាតិយួនបានដឹកកូនជញ្ជូនចៅ បបួលគ្នាចូល មកនៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងៗ ។ បន្ទាប់មកទៀត ដោយយកលេស ថា ដើម្បីជួយអាជ្ញាធរខ្មែររក្សាសន្តិសុខឲ្យមានប្រសិទ្ធិភាព ព្រះចៅក្រុងហ្វេ
ទ្រង់បានបញ្ជូនមេទ័ពម្នាក់ឲ្យមកឈរនៅតំបន់នោះទៀត ។

ចំពោះការដែលយួនលើកគ្នាចូលមករស់នៅក្នុងទឹកដីខ្មែរជាលើកដំបូងនេះ មានរាជពង្សាវតារខ្មែរខ្លះនិយាយថា ស្ដេចយួនបានចាត់ឲ្យទូត មកសុំខ្ចីដី ខ្មែរត្រង់ព្រៃនគរ កំពង់ក្របី ដើម្បីហ្វឹកហាត់ទាហាន ធ្វើចម្បាំងជាមួយចិន ហើយនឹងបង្វិលសងមកខ្មែរវិញក្នុងរយៈពេល៥ឆ្នាំ ។
គួរគប្បីជ្រាបថា ពួកយួនចំណូលថ្មីទាំងនោះ កាលដែលមកតាំងនៅក្នុងប្រទេសខ្មែរ ច្រើនតែទៅរស់នៅត្រង់កន្លែងណាដែលមានជីជាតិល្អ ដូចជានៅ តាមច្រាំងទន្លេ និងស្ទឹងទាំងឡាយ ដែលជាមូលហេតុបណ្តាលឲ្យជនជាតិខ្មែរ សុខចិត្តលះបង់ចោលនូវទ្រព្យសម្បត្តិ មាន ស្រែចំការ ផ្ទះសំបែង ស្រុកភូមិ ដម្បីថយខ្លួនទៅរស់នៅឯកន្លែងផ្សេង ព្រោះពុំអាចរស់នោះជាមួយពួកចំណូល ថ្មីដែលមានទំនៀមទំលាប់របៀបរស់នៅខុសប្លែកពីគ្នាពេក ។
នៅពេលដែលព្រះជ័យជេដ្ឋា ទ្រង់សោយទៅវង្គតទៅនៅគស១៦២៨ ភូមិភាគ ចាប់ពី ព្រៃនគរ បារៀ និង ដូនណៃ (កំពង់ស្រកាត្រី) ទៅទល់នឹង អតីតរាជាណាចក្រចម្ប៉ា មានសុទ្ធតែជនជាតិយួនមករស់នៅពាសពេញអស់ទៅហើយ ៕

4 comments:

Anonymous said...

That is the clear messages for alll Khmers but Khmers have never learned about own history. No people on earth have forget the own history, just only Khmers. No longer,, they will be like Palistinean today. BROVO

Anonymous said...

Today,cambodia is infested everywhere with the pests ,we need to use the insecticide to make them
disappear now,right now, that it's not too late.

Anonymous said...

still stupid khmer loving kanjeas yuon, Hun Sen today.

Anonymous said...

to solve this problem, khmer must teach a real khmer history in school, especially from the young kids. doooooooooo nooooooooooot teach a fake khmer history just like ah sen kwack using it and it was created by ah yuon in order to filful what the hell relationship khmer/yuon pong kdor....otherwise khmer has never and ever learned about the past. from khmer krom