Saturday, January 12, 2013

ស្លាក​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​មន្ត្រី​សាធារណការ​ខេត្ត​ពោធិ៍សាត់​ស្នើ​ឲ្យ​រុះរើ

RFA/Mondul Keo
ដោយ មណ្ឌល កែវ
2013-01-11

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង​ដែល​បាន​លើក​រួច​ហើយ​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​គល់​ស្ពាន​ថ្ម​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​មន្ទីរ​សាធារណការ​ខេត្ត​ចេញ​លិខិត​ឲ្យ​រុះរើ​ចេញ​ពី​ទីតាំង​នេះ ដោយ​សំអាង​ហេតុ​ថា​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​នេះ​ធ្វើ​ឲ្យ​បាំង​ស្លាក​សញ្ញា​ចរាចរណ៍។

១០-មករា-២០១៣៖ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ថ្មី ដែល​ត្រូវ​បាន​ចោទ​ថា​បាំង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លូវ​ខ្វែង ឆ្លង​ស្ទឹង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ថា ករណី​នេះ​ជា​ការ​រារាំង​ក្នុង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ។

មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ បាន​ចេញ​លិខិត​មួយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ផ្លាស់​ប្ដូរ​ទីតាំង​ស្លាក​សញ្ញា​ក្នុង​បរិយាកាស​មួយ​ដែល​ពោរពេញ​ដោយ​ភាព​ចម្រូងចម្រាស។


លោក កាង ប៉េងហាក់ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្ត​ពោធិ៍សាត់ លោក​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី១១ មករា ឆ្នាំ​២០១៣ ថា ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដាក់​នៅ​ក្បាល​ស្ពាន​ថ្ម ឆ្លង​ស្ទឹង​ពោធិ៍សាត់ ត្រើយ​ខាង​លិច​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ បាន​បាំង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លូវ​ខ្វែង​នៅ​ចំណុច​នេះ ធ្វើ​ឲ្យ​អ្នក​ធ្វើ​ចរាចរណ៍​តាម​ដង​ផ្លូវ​មើល​មិន​ឃើញ​ស្លាក​សញ្ញា ដែល​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍៖ «វា​បាំង ធ្វើ​ឲ្យ​មើល​មិន​ឃើញ​ស្លាក​សញ្ញា។ បើ​គាត់​ដាក់​ស្លាក​នៅ​កន្លែង​ហ្នឹង គឺ​វា​បាំង និង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ចំណុច​នេះ ព្រោះ​ចំណុច​នេះ​ជា​ផ្លូវ​ខ្វែង​ចុះ​ពី​ស្ពាន។ យក​ល្អ គឺ​គាត់​ត្រូវ​យក​ចេញ​ពី​ទីនេះ​ទើប​ល្អ»

លោក ញឹម ញេង ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ពោធិ៍សាត់ លោក​បាន​ចាត់​ទុក​លិខិត​របស់​មន្ទីរ​សាធារណការ​ខេត្ត ថា​ជា​ការ​រារាំង​បែប​នយោបាយ ក្នុង​បំណង​មិន​ចង់​ឲ្យ​គណបក្ស​ប្រឆាំង​មាន​ឱកាស​ចូល​រួម​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ៖ «មិន​មាន​ការ​ប៉ះពាល់​ដល់​ស្លាក​សញ្ញា​ចរាចរណ៍​ទេ ព្រោះ​អី​នរណា​ក៏​ឃើញ​ជាក់ស្ដែង​ដែរ​ថា​វា​អត់​បាំង​ទេ។ សាធារណជន​អាច​ទៅ​មើល​ឲ្យ​ឃើញ​ប្រាកដ​ទៅ​ថា វា​មិន​មាន​អី​ប៉ះពាល់​ដល់​ស្លាក​ចរាចរណ៍​នោះ​ទេ។ វា​ជា​រូបភាព​នយោបាយ ព្រោះ​លិខិត​របស់​មន្ទីរ​សាធារណការ មិន​បាន​ពន្យល់​ថា​តើ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​ស្លាក​យ៉ាង​ណា​នោះ​ទេ»

យ៉ាង​នេះ​ក្ដី អ្នក​ធ្វើ​ដំណើរ​ជាច្រើន​អ្នក​ដែល​វិទ្យុ​អាស៊ី​សេរី បាន​ជួប និង​សាកសួរ បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាំង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លូវ​ខ្វែង​នោះ​ទេ។

បុរស​អ្នក​ដំណើរ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា គាត់​ពិត​ជា​អាច​មើល​ឃើញ​ស្លាក​សញ្ញា​ផ្លូវ​ខ្វែង​បាន​ដោយ​មិន​មាន​ការ​បាំង​រំខាន​ពី​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ៖ «ដូច​ជា​គ្មាន​បញ្ហា​បាំង​អី​ផង។ ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​មក​រាល់​ថ្ងៃ មើល​ទៅ​ដូច​ជា​មិន​មាន​ផល​ប៉ះពាល់​អី​ទេ​ស្លាក​សញ្ញា​គណបក្ស​ដែល​គេ​ទើប​លើក​នេះ»

កាល​ពី​ថ្ងៃ​ទី៩ មករា ឆ្នាំ​២០១៣ អាជ្ញាធរ​ដែនដី​បាន​ធ្វើ​ការ​ហាម​ឃាត់​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ស្លាក​សញ្ញា​នេះ​ម្ដង​រួច​ហើយ ដោយ​សំអាង​ហេតុ​ថា ការ​លើក​ស្លាក​នេះ​មិន​ត្រូវ​តាម​ថ្ងៃ​សុំ​ច្បាប់។ ប៉ុន្តែ បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី គឺ​អ្នកស្រី មូរ សុខហួរ ស្លាក​គណបក្ស​នេះ​ក៏​លើក​បាន​សម្រេច។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី១០ មករា មាន​លិខិត​ចេញ​ពី​មន្ទីរ​សាធារណការ សុំ​ឲ្យ​រុះរើ​ស្លាក​នេះ​ចេញ ដោយ​សំអាង​ហេតុ​ថា​បាំង​ស្លាក​សញ្ញា​ចរាចរណ៍​វិញ​ម្ដង៕

6 comments:

Anonymous said...

ចំពោះស្លាកសញ្ញាពួកវាវិញទោះកន្លែងណាក៏មិន
មានអាឆ្កែណាថាទើសដែរ បើនិយាយពីឈ្មោះ
ភូមិវិញមិនមានប្រាកដថាជាភូមិអីទេ ស្គាល់តាម
ធ្លាប់ហៅពីមុនមកប៉ុណ្ណោះ​ ឃើញតែស្លាកបក្ស
ប្រជាជនស្អេកស្កះ ស្ទើរតែ១០០ម៉ែត្រមួយ ម៉ចក៏
ពួកវាមិនថាទើសទែង ខ្មែរអើយគួរតែកុំចេះតែបង្ក
រឿងនឹងខ្មែរតទៅទៀត​តើអំណាចរបស់ពួកអស់
លោកនិងស្ថិតនៅជាអមតៈឬទេ? កូនចៅរបស់
លោកអ្នកនឹងរៀនត្រាប់តាមនូវអត្តចរិតដ៏ឆ្កួតនេះ
រហូតរលូតរបូតបាត់ទឹកដីមិនខានឡើយ ។អស់
លោកខ្លាចបាត់បង់អំណាចសព្វថ្ងៃឬខ្លាចបាត់បង់
ទឹកដី ? អស់លោកខ្លាចមនុស្សក្បត់ជាតិលក់
ទឹកដីឬគួររួមគ្នាជាមួយអ្នកស្នេហាជាតិដើម្បីទឹក
ដី ? គួរភ្ញាក់ហើយក្រោកឡើងបងប្អូន !

Khmer Community Toronto said...

Khmer Community Canada. We're Supported the new CNRP. good Campaign and Urge all Khmer in Cambodia.stand up this is our time defend for real freedom.

Anonymous said...

I wish that khmers living abroad
could vote .Many countries in the world allow their citizens
who live abroad to vote.Why no
Cambodia? I wish also that CNRP
win the elections 2013 to so that
we khmer people have a new government having Sam Rainsy as the leader.Please God help khmers!!!

Anonymous said...

Tear it down, it useless and fake sign. your leader needed to rescue his ass first before thinking of rescue others, your leader is a criminal and still is a fugitive leader? Do you fuckers think Khmer people would vote for a party that don't have a leader? keep dreaming fuckers!

Anonymous said...

A criminal!!!!Your idiot(6:55am)He defend khmer interest and you call him that.What is a moron brain that your got from your mother.


Love Khmer

Anonymous said...

យួន ពូកែណាស់ ធ្វើឱ្យគណបក្សអីគេហ្នឹង សប្បាយ
ភ្លេចខ្លួន ហើយពួកវាវាយរុក បោះចូលយកដីខ្មែរយ៉ាង
ត្រជាក់ស្រួល៕