Wednesday, January 30, 2013

ដេកជោរ តិទៀនគេបាន តែប្រាប់គេ កុំឲ្យតិទៀនខ្លួន៖ ស្តង់ដារ ផ្តាច់ការ?

សម្តេច ហ៊ុន សែន ការពារ​ប្រព័ន្ធ​អប់រំ និង​រិះគន់​គណបក្ស​ប្រឆាំង ពាក់ព័ន្ធ​នឹង​យុវជន

ថ្ងៃទី 29 មករា 2013 | ដោយ: លី សិលា
Cambodia Express News

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ការពារ​ចំពោះ​ការរិះគន់​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ថា គុណភាព​នៃ​ការអប់រំ នៅក្នុង​ប្រទេស​កម្ពុជា ទាប​ពេក​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ក្រើនរំលឹក ឲ្យមាន​ការបង្កើន​គុណភាពអ​ប់​រំផង​ដែរ​។ ជាមួយគ្នា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រិះគន់ មិន​ចេញ​ឈ្មោះ ដល់​គណបក្ស​ប្រឆាំង ដែល​បាន​បំផុស​ឲ្យ​យុវជន ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​ផងដែរ​។​

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា គុណភាព​អប់រំ​នៅ​កម្ពុជា នៅមានកម្រិត ប៉ុន្តែ​មិនមែន​ថា មិនមាន​គុណភាព​ទាំងអស់​នោះ​ទេ​។

សម្តេច ហ៊ុន សែន បាន​បន្ថែមថា "​យុវជន​នា​ជំនាន់​នេះ មាន​ឱកាស​ច្រើន ក្នុង​ការ​ទទួល​​បាន​កា​រ​បណ្តុះបណ្តាល​។ ចំណែក​រាជរដ្ឋាភិបាល ក៏​បាន​បណ្តុះបណ្តាល​យុវជន​ឲ្យធ្វើ​ល្អ ហើយ​យើង​មិន​បាន​បង្រៀន​យុវជន​យើង ឲ្យ​ចេះ​ជេរ​បញ្ចោ​ដូច​អ្នកខ្លះ​ទេ​។ យើង​​តែងតែ​អប់រំ​យុវជន​របស់​យើង បាន​សីលធម៌ មាន​ចរិយា​ធម៌​ត្រឹមត្រូវ ហើយក៏​មាន​​មនុស្ស​មួយក្រុម បាន​ហ្វឹកហាត់​មនុស្ស ឲ្យ​ពូកែ​ខាង​ជេរ​។ ឥឡូវ​នឹង​រដូវ​ជេរ បាន​មក​ដល់​ហើយ​។ ចាប់ផ្តើម​ហើយ បណ្តើរៗ ហូរហែ​ហើយ​។ យើង​បណ្តុះ​បណ្តាល​ទាំង​ចំណេះវិជ្ជា​ទូទៅ យើង​អប់រំ​តាំង​ពី​គុណធម៌ សីលធម៌ ចរិយា​ធម៌ ទៅ​ជាមួយ កំប្លេ​។ ឯ​ផ្នែក​ខ្លះ យុវជន​ណា ពូកែ​ជេរ​។ ជេរ​កាន់តែខ្លាំង អា​នឹង ឡើង​ស័ក្តិ កាន់តែ​លឿន​។ មក​ដល់​មុខ​ផ្ទះខ្ញុំ ស្រែក ដូរ​ទៅៗ​អា​នឹង​ហើយ ឆាប់​បាន​ឡើង​ស័ក្តិ​"​។​
​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​ថា គួរតែ​ប្រកាន់​យក​ស្តង់ដារ​ចាស់ទុំ​ខាង​នយោបាយ ដែល​មិន​មាន​ការ​ជេរ តិ​ទៀន​គ្នា ក្នុង​រដូវ​ឃោសនាបោះឆ្នោត​។​


​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា "​ខ្ញុំ​ថា យើង​គួរ​យក​ស្តង់ដារ​មួយ​មើល​! ទាំង​បក្ស​កាន់អំណាច ទាំង​បក្សប្រឆាំង យក​ស្តង់ដារ​មួយ​មើល​! ស្តង់ដារ​អប់រំ​មនុស្ស​ឲ្យ​ចេះ ឲ្យធ្វើ​អំពើ​ល្អ កុំ​ឲ្យ​ចេះ​ជេរ​គ្នា​មើល​!"​។​

​កាលពី​ពេល​ថ្មីៗ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​គាំទ្រ​ចំពោះ​ការផ្តួច​ផ្តើម​​ឲ្យមាន​ក្រមសីលធម៌ សម្រាប់​អ្នកនយោបាយ ដោយ​មិន​ត្រូវ​មាន​ការតិទៀន រិះគន់​ដោយ​ពាក្យសម្តី​អសុ​រស ធ្ងន់ៗ​ដាក់គ្នា ក្នុងពេល​ឃោសនាបោះឆ្នោត​ឡើយ​។ សម្តេច​បាន​បញ្ជាក់ថា ក្រមសីលធម៌​នោះ ក៏​គួរតែ​ចងក្រង ធ្វើ​ជា​ច្បាប់ ដោយ​មាន​ការកំណត់​ដាក់ទោស​លើ​អ្នកនយោបាយ ដែល​ប្រព្រឹត្ត​ខុស​ថែមទៀត​ផង​។

ក៏ប៉ុន្តែ​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួយចំនួន យល់ថា ក្នុង​កាលៈទេសៈ​សព្វថ្ងៃនេះ មិន​ចាំបាច់​មាន​ច្បាប់ក្រម​សីលធម៌​អ្នកនយោបាយ​ទេ​។ ម្យ៉ាង​ទៀត​ច្បាប់​នោះ អាច​ជា​ការ​រឹតត្បិត​ដល់​សេរីភាព​របស់​អ្នកនយោបាយ​គណបក្ស​ប្រឆាំង ក៏​អាច​ថា​បាន​៕​

4 comments:

Anonymous said...

សែននិយាយនេះដូចជាមិនទាន់ដឹងខ្លួនទាល់តែសោះ
ថាខ្លួនជាស្អី នាទីជានាយករដ្ឋមន្ត្រីមិនដឹងថារដ្ឋមន្ត្រី
ក្រសួងអប់រំធ្វើអ្វីផង វិជ្ជាត្រូវបង្រៀននោះពីអ្វី ច្បាប់
ខ្មែរល្អៗមិនយកមកអប់រំកូនខ្មែរ ប្រវត្តិសាស្ត្រមិន
បង្រៀន ប្រាក់ខែគ្រូទាបពេករកចិញ្ចឹមប្រពន្ធកូន
មិនរស់ទេ ឯខ្លួនជាអ្នកដឹកនាំមិនមានសីលធម៌និង
គុណធម៌ផង ពីមុនមកឮតែពាក្យរន្ទះបាញ់ អានេះ
អានោះ ភាសាដូចពុលអាភៀន ចុះបើមេដឹកនាំ
មានចរិតបែបនេះមិនមាននរណាហ៊ានរិះគន់ផង
មានតែពួកលើកបញ្ជោរ បន្ទរថែម ម៉្លោះហើយ
អ្នកជំនាន់ក្រោយយកតម្រាប់តាម ហ្នឹងឬជាពាក្យ
អប់រំរបស់បុគ្គល សែន ?

Anonymous said...

អាសត្វឆ្កែខ្វាក់សែនពាលវាកំពុងសំដែងកល់មាយា,អាខ្វាក់ក្បត់ជាតិនេះវាមាន
ល្បិចពឹសពុលច្រើនរាប់មិនអស់ទេ...គឺអំពើដែលវាបានធ្វើ,កំពុងធ្វើ,នឹងធ្វើសុទ្ធ
តែជាអំពើដ៏មហាព្រៃផ្សៃបំផុតចំពោះប្រជាជាតិខ្មែរ...ដូច្នេះមិនត្រូវមានចិត្ត
មេត្តាជាដាច់ខាតចំពោះអាឆ្កែខ្វាក់តិរច្ឆានខួរបង្កងនេះឡើយ.......

Anonymous said...

តាមពិតទៅ ក្មេងវត្តភាគច្រើន តែងតែចេះសីល
ខ្លះ​តែ កអាក្មេងវត្តមួយនេះ អត់ចេះទាំងអស់។
អាងតែពីអំណាច ចង់ស្រែកជេរអ្នកណាក៏តែ
ខ្លួនចង់នឹកឃើញ។ ប៉ុន្ដែ មានក្មេងវត្តខ្លះក៏មាន
សីលធម៌និងគុណធម៌គួរគោរពស្រឡាញ់៕

Anonymous said...

អ្នកចេះតិច ថ្កើងក្នុងចំណោមអ្នកល្ងង់
Au royaume des aveugles, le borgne est roi.
In The Kingdom of the blind the one-eyed is King.