កុំថាអីចឹង
បណ្ឌិតគេ / បណ្ឌិតយើង
ដោយ អ៊ុម ហាក់
ថ្ងៃទី១៦ មករា ២០១៣
លោករីឆារដ៍ និកសុន ( RICHARD NIXON )
អតីតប្រធានាធិបតីសហរដ្ធអាមេរិក មុនពេលលោក
ត្រូវបង្ខំចិត្តឲ្យចុះចេញពីតំណែងបានពោលថា « ប្រវត្តិសាស្រ្តយ៉ាងម្តេច
សំរេចតែលើអ្នកនិពន្ធ »។
លោក លី ធាមតេង អតីតសាស្រ្តាចារ្យអារ្យធម៌ខ្មែរ
ជាអ្នកនិពន្ធ ជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ នឹងជាអ្នកឯកទេសខាងភាសាចិនផង
បានឲ្យដឹងថា កំណត់របស់រាជទូតចិនឈ្មោះជូ តាខ្វាន់ ដែល បានកត់ត្រាប្រវត្តិសាស្រ្តខ្មែរកាលសម័យអង្គរនោះ
បានត្រូវចិនសម័យក្រោយៗលុបចោល ឬក៏កែ ប្រែដោយអន្លើៗ ជាហេតុធ្វើឲ្យអ្នកស្រាវជ្រាវជំនាន់ក្រោយទទួលពត៌មានមិនពិត។
អ្នកនិពន្ធបរទេសខ្លះដែលបានទៅស្វែងរកពត៌មាននៅស្រុកខ្មែរកាលសម័យដើមទស្សវត្ស
១៩៧០
ហើយដែលត្រូវយួនវៀត-កុង វៀត-មិញ ក្នុងឋាន:ជាទ័ពរំដោះសម្តេច សីហនុ ចាប់ឃុំឃាំងរួចហើយ
ដោះលែងមកវិញ បានសរសេរកោតសរសើរពីអំពើមនុស្សធម៌ដែលខ្មែរក្រហមបានផ្តល់ឲ្យពួកគេ
គេពុំ បាននិយាយមួយម៉ាត់អំពីនយោបាយថ្ពិនភ្នែករបស់យួនឡើយ។ ម្ភៃប្លាយឆ្នាំក្រោយមកទើបគេធ្លាយថា កាលនោះមិនមែនខ្មែរក្រហមទេដែលចាប់ពួកគេ
គឺជាទ័ពវៀត-មិញ វៀត-កុង ទេ។ ដល់មានគេសុំ ឲ្យអ្នកនិពន្ធនោះបដិសេធពត៌មានខុសមុនៗរបស់គេ
ហើយសុំទោសប្រជាពលរដ្ឌខ្មែរ គេគ្រាន់តែធ្វើ មិនដឹងមិនឮលុះសព្វថ្ងៃ។
មកដល់ត្រឹមនេះ យើងអាចមើលឃើញថាការកាឡៃប្រវត្តិសាស្រ្ត
ជាអ្វីដែលគេអាចធ្វើបានហើយ
យូរៗ ទៅប្រវត្តិសាស្រ្តពិតអាចនឹងបាត់បង់ទៅ រីឯអ្វីដែលគេបង្កើតឡើងថ្មី
និយាយដដែលៗ ផ្សាយ
ដដែលៗ យូរៗទៅ ស្តាប់យូរៗទៅវាក៏អាចជាប្រវត្តិថ្មីដែលអ្នកផងអាចជឿបាន ជាពិសេសកូនខ្មែរជំ
នាន់ក្រោយ។ តើគួរជឿឬទេថា អ្នកជិតខាងរបស់យើងតែងតែ កំពុងតែ នឹងបន្ត
កាឡៃប្រវត្តិសាស្រ្ត
ក្រឡេកទៅខាងលិច សៀមបានកាឡៃប្រវត្តិសាស្រ្តដោយព្យាយាមពន្យល់កូនចៅគេជារឿយៗ
ដូចជាថា៖
១- ពពួកសាសន៍ខ្មែរដែលធ្លាប់ល្បីបានកសាងប្រាសាទអង្គរវត្តនោះ
ត្រូវបានសៀមសម្លាប់ដាច់ពូជ អស់ទៅហើយ។
រីឯពពួកជនដែលរស់នៅអ្វីដែលគេហៅថាកម្ពុជាសព្វថ្ងៃនេះ គឺគ្រាន់តែជាពួកសៀម
ដែលបះបោរផ្តាច់ខ្លួនពីអាណាចក្រសៀមតែប៉ុននោះ។
២-
ខ្មែរដែលជាអ្នកកសាងអង្គរវត្តនោះមិនគឺនរណាក្រៅពីជនជាតិដែលរស់នៅក្នុងស្រុកសៀមសព្វ
ថ្ងៃនេះទេ។ គេពន្យល់កូនចៅឲ្យជឿថាគឺពួកគេនេះហើយដែលបានកសាងប្រាសាទអង្គរវត្ត
គឺពួក គេនោះហើយដែលជាខ្មែរពិតប្រាកដ។
ជនជាតិសៀមក្រុមមួយណាក៏ដូចមួយណា អាវលឿង អាវក្រហម
អាវឆ្នូត ឬក៏អត់អាវ គេជឿហើយ តែងតែផ្តាំកូនផ្តាំចៅគេថាប្រាសាទព្រះវិហារជារបស់សៀម
ហើយដែលត្រូវខ្មែរប្លន់យក ជារបស់ខ្មែរ។ លើសពីនេះទៅទៀត បណ្ឌិតសៀមរួមដោយអ្នកជាតិនិយមជ្រុលស្ទើរតែទាំងអស់
នៅតែកាឡៃប្រ វត្តិសាស្រ្តបន្តរំលឹក ពលរដ្ធគេដោយឥតអៀនខ្មាសថា ខេត្តបាត់ដំបង
ខេត្តសៀមរាប ខេត្តកំពង់ធំ ជាទឹកដីរបស់សៀម។ គួររំលឹកថាជំនាន់ដើម ខេត្តបាត់ដំបងរួមមានខេត្តបាត់ដំបងសព្វថ្ងៃ
បូកនឹង ខេត្តបន្ទាយមានជ័យនឹង ខេត្តប៉ៃលិន
ខេត្តសៀមរាបរួមមានខេត្តសៀមរាបសព្វថ្ងៃ បូកនឹង ខេត្តឧត្តរមានជ័យ រីឯខេត្តកំពង់ធំក៏រួមមានខេត្តកំពង់ធំបច្ចុប្បន្នបូកនឹងខេត្តព្រះ
វិហារដែរ។ ការនិ យាយកុហក់ដដែលៗ ឥតឈប់ឈរបណ្តាលឲ្យពលរដ្ធរបស់គេជឿ ចងចាំផ្តាំកូនចៅតៗទៅ
កុំភ្លេច ទាមទារទឹកដីនោះភ្ជាប់ទៅមាតុភូមិគេវិញ។ តើខ្មែរណាម្នាក់ដែលបានភ្លេចថា
បាតុកម្មខ្មែរដ៏ធំមួយ លើកគ្នាទៅវាយស្ថានទូតសៀមនៅភ្នំពេញក៏ព្រោះតែតារាភាពយន្តស្រ្តីសៀមម្នាក់និយាយថាប្រា
សាទអង្គរវត្តជារបស់សៀម ខ្មែរត្រូវតែប្រគល់ឲ្យសៀមវិញនោះ?។
ក្រឡេកទៅខាងកើត ពួកយួនក៏គេក៏ខិតខំកាឡៃប្រវត្តិសាស្រ្តខ្លាំងក្លាណាស់ដែរ។
គេផ្សព្វផ្សាយ គេបង្រៀនគ្នាគេថា ខ្មែរជាពូជអ្នកចំបាំង
ខ្មែរច្បាំងតែជាមួយគ្នាឯងឥតឈប់ឈរ
អ្នកចាញ់សង្រ្គាម រត់ទៅជ្រកនៅដែនដីរបស់គេ។ គេពន្យល់កូនចៅគេឲ្យយល់ហើយចាំថា
ដោយហេតុពួកខ្មែរចាញ់
សង្រ្គាមចេះតែរត់ទៅជ្រកកោនក្នុងទឹកដីគេជាបន្តបន្ទាប់នោះហើយទើបមានជនជាតិខ្មែររស់នៅក្នុង
ដែនដីដែលយើងនិយមហៅថាកម្ពុជាក្រោមនោះ។ ដល់អីចឹងទៅកូនចៅយួនជំនាន់ក្រោយគេមាន ជំនឿមុតមាំថា
គឺខ្មែរយើងទេដែលរត់ទៅសុំជ្រោកកោននៅស្រុកយួន មិនមែនយួនមកប្លន់ទឹកដីខ្មែរ ពីកាលណា?។
ក្រៅពីនេះគេគំពុងតែសម្លាប់ពាក្យថា «ខ្មែរ» នោះថែមទៅទៀត។ គេបានផ្សព្វផ្សាយ
ថា គេមិនហ៊ានហៅយើ់ងថា «ខ្មែរ»ទៀតទេព្រោះនេះជាពាក្យមាក់ងាយត្រគោះបោះបោក
គេសុំហៅ យើងថា «កម្ពុជា»វិញ។ ជនជាតិខ្មែរខ្លះក៏ភ្លេចខ្លួន ហៅខ្លួនឯងថាជាជនជាតិកម្ពុជាតាមគេតាមឯងអី
ចឹងយូរៗទៅ ពាក្យថា «ខ្មែរ» នឹងសាបរលាបហើយបាត់បង់ទៅ ហើយវាក៏ជាកត្តារួមផ្សំមួយនាំឲ្យ
ជាតិសាសន៍ខ្មែរ ពូជសាសន៍ខ្មែរសាបរលាបរួចបាត់បង់ទៅផងដែរ។
បច្ចុប្បន្ននេះយួនគេកំពុងព្យាយាមបន្សាបរឿង
«តែអុង» គេប្រឹងប្រែងផ្សព្វផ្សាយថា ព្រិត្តិការណ៍
នេះពុំដែលកើតមានឡើយ។ គេផ្សព្វផ្សាយថាយួនមិនដែលធ្វើបាបខ្មែរទេ
មានតែខ្មែរទេដែលធ្វើ
បាបយួន ហើយយួនក៏មិនប្រកាន់ទោសខ្មែរដែរ។
តែគេមិនដែលភ្លេចពន្យល់ពលរដ្ធគេអំពីពាក្យ
ខ្មែរថា «កាប់យួន» នោះសោះឡើយ។
គេជំរុញឲ្យពលរដ្ឋយួនចងគំនុំនឹងខ្មែរជានិរន្តរ៍ទោះបីព្រិត្តិ
ការណ៍នេះបានកើតមានមែនឬក៏អត់។ គួរបញ្ជាក់ថាដោយឡែកពីការទាក់ទឹកចិត្តដោយរង្វាន់ជា
ប្រាក់ដុល្លារ ឬជាបុណ្យស័ក្តិឧកញ៉ា និងរង្វាន់ជាទីគាប់ចិត្តដទៃទៀតនោះ
គេបានប្រើសកម្មជន
គេមួយចំនួនឲ្យកោរក្បាលស្លៀកស្បង់ចីវរមកឃោសនាឲ្យខ្មែរក្រៅប្រទេសដឹងគុណថ្ងៃ
៧មករា
១៩៧៩ ថាជាថ្ងៃកំណើតទីពីររបស់ខ្មែរថែមទៅទៀត។ មុននឹងនិយាយតទៅមុខទៀត យើងគួរវែក
ញែកខ្លីៗសមហេតុសមផលអំពីថ្ងៃ ៧មករា ១៩៧៩ បន្តិចទៅចុះ។ ថ្ងៃ២៥ធ្នូ ១៩៧៨ យួនបាន
លើកទ័ពប្រមានពីរសែននាក់ មានរថក្រោះគាំទ្រដោយយន្តហោះប្រដេញផង បានចូលមក
លុកលុយឈ្លានពានកម្ពុជាប្រជាធិបតេយ្យ កាន់កាប់ត្រួតត្រារំលោភលើឯករាជភាព
បុរណភាព
ប្រទេសជិតខាងដែលជាសមាជិកអង្គការសហប្រជាជាតិ។ ជាការពិតបនខ្មែរក្រហមបានសម្លាប់
រង្គៀលទៅលើពលរដ្ធខ្មែរ ( យួនក៏មានដៃប្រឡាក់ឈាមក្នុងរឿងនេះផងដែរ )
តែយួនបានសិទ្ធិពី
ណាលើកទ័ពគគ្រិកគគ្រេងមក « រំដោះ » ពលរដ្ធខ្មែរនោះ? អាមេរិកាំងបានចូលវាយលុកប្រទេស អ៊ី រ៉ាក់
ចាប់លោកសាដាំ ហ៊ុស្សេន ដែលបានសម្លាប់រង្គៀលពលរដ្ធអ៊ីរ៉ាក់មកកាត់ទោស រំដោះពលរដ្ឋអ៊ី
រ៉ាក់ឲ្យមានសេរីភាព។ អាមេរិកាំងបានទទួលអនុញ្ញាតិពីអង្គការសហប្រជាជាតិ
ចុះយួនដែលបានចូល
វាយលុក ត្រួតត្រាស្រុកខ្មែរកាលពីឆ្នាំ១៩៧៨នោះ តើបានទទួលអនុញ្ញាតិពីអង្គការអន្តរជាតិណាដែរ? ខ្មែរគួរតែពិចារណាឲ្យបានសមហេតុផលផង។
សេចក្តីអធិប្បាយត្រួសៗខាងលើនេះ
គ្រាន់តែដើមបីបញ្ជាក់ជាថ្មីដែលនរណាក៏បានដឹងរួចអស់ទៅ
ហើយថា ខ្មែរយើងរស់នៅកណ្តាលហ្វូងក្រពើ និងហ្វូងខ្លា
ដែលចាំតែទំពារក្បាលយើងគ្រាណាដែល
យើងភ្លាត់ស្នៀតទៅសុំឲ្យគេជួយ ដើមបីអ្វីៗទាំងពួងមានអំណាចត្រួតក្បាលខ្មែរជាដើម។
ពីលិច ពី
កើត បណ្ឌិតរបស់គេរួមគ្នាជាក្រុមៗដើមបីរិះរកមធ្យោបាយលេបទឹកដីខ្មែរទៅធ្វើជាទឹកដីរបស់គេ។
ចុះអកុសលអ្វីតែពលរដ្ឋខ្មែរ កម្មករ
កសិករប្រឹងធ្វើការញើសចង់ក្លាយជាឈាម បង់ពន្ធជូនរដ្ឋដើមបី
បានថវិកាជាតិបញ្ជូនកូនឲ្យទៅបន្តវិជ្ជានៅបរទេស បានទទួលចំណេះខ្ពង់ខ្ពស់រហូតបានទទួលឋាន:
ជាបណ្ឌិត តែហាក់ដូចជាបានត្រិមតែចេះ ( តាមសៀវភៅ ) ដូចជាមិនសូវដឹងខ្យល់គួរឲ្យចាប់អារម្ភ
ផងសោះ។ បណ្ឌិតខ្លះយកតំរិះវិជ្ជាដ៏ខ្ពង់ខ្ពស់របស់ខ្លួនទៅបំរើកញ្ជះសាសន៍ដទៃដោយស្មោះស្ម័គ្រ
គេប្រើធ្វើអ្វីក៏ធ្វើតម្រូវចិត្តគេទៅ មិនបានណែនាំម្ចាស់ខ្លួនឲ្យស្គាល់អ្វីដែលត្រូវ
ហើយអ្វីទៅដែលខុស ផង ព្រោះតែលាភសក្ការៈ។ «
ឈប់គិតពីរឿងកម្ពុជាក្រោម រឿងកោះត្រល់ទៀតទៅ ព្រោះរឿង
នេះវាចប់សព្វគ្រប់អស់ទៅហើយ គិតរឿងអស់នេះវានាំឲ្យឈឺក្បាលឥតប្រយោជន៍
នាំគ្នាគិតពីរឿង
អភិវឌ្ឍន៍វិញទៅវាល្អជាង » នេះជាន័យនៃសេចក្តីវិភាគរបស់បណ្ឌិតមួយរូបដែលធ្លាប់បានទទួលនូវ
ការគោរពកោតសរសើរពីសំណាក់ពលរដ្ធខ្មែរដ៏ច្រើនលើសលប់។ បានជានិយាយមកដល់រឿងនេះ
ទៅហើយ សូមអនុញ្ញាតិសូរខ្លះបានទេ? ១- បើបងប្អូនខ្មែរក្រោម
នឹងខ្មែរផ្សេងទៀតនាំគ្នាឈឺក្បាល
អំពីរឿងកម្ពុជាក្រោម មានប្រយោជន៍ក្តីឥតប្រយោជន៍ក្តី លោកបណ្ឌិតអាចអនុញ្ញាតិឲ្យគេឈឺតែ
ក្បាលគេផងបានទេ? ២- បើគណកម្មការព្រំដែនខ្មែរគេជឿថាកោះត្រល់ជាកោះរបស់ខ្មែរ
ហើយគេ ធ្វើសកម្មភាពទាមទារមកជូនខ្មែរវិញព្រោះតែគេឈឺក្បាល លោកបណ្ឌិតអាចអនុញ្ញាតិឲ្យគេ
ឈឺតែ ក្បាលគេផងបានទេ? ឬមួយក៏វាបណ្តាលឲ្យខាតប្រយោជន៍ណាមួយរបស់ជាតិខ្មែរ?
ខាតប្រយោជន៍
លោកបណ្ឌិត? ៣- គិតតែពីរឿងអភិវឌ្ឍន៍ទៅល្អជាង?
នរណាមួយមើលមិនឃើញថាស្រុកខ្មែរកំពុង
អភិវឌ្ឍន៍ដាច់បង្ហៀរទៅហើយនោះ? ទាំងក្រុងទាំងស្រែ គេអភិវឌ្ឍន៍លើខ្នង
លើទឹកភ្នែករាស្រ្តខ្មែរ
ប្លន់ដី ប្លន់ស្រែ ប្លន់ផ្ទះសម្បែង រាស្រ្តសែនវេទនា។ ក្នុងនាមអភិវឌ្ឍន៍ (
ស៊ីភីភីវាត់ ) រដ្ឋជំពាក់ប្រាក់គេ ជិត១០ពាន់លានដុល្លារទៅហើយ
បានអីសងគេបើ ១- រដ្ឋត្រូវខ្ចីឬសុំទានគេចំនួន៥០%នៃថវិកាជាតិ
ជារៀងរាល់ឆ្នាំគ្រាន់តែដើមបីរស់។២- ដីធ្លី ព្រៃឈើ រ៉ែ កោះ សមុទ្រ
សម្បទានឬលក់អស់ទៅហើយ
តើមាននៅសល់អ្វីខ្លះទៀតសំរាប់លក់ដើមបីរកលុយសងគេទៅអនាគត?។ សូមស្លេះរឿងអភិវឌ្ឍន៍
ឬ « ស៊ីភីភីវាត់ » ប៉ុននេះសិនចុះជៀសវាងកុំឲ្យវាវែងអន្លាយខ្លាំងពេក។
ពលរដ្ធខ្មែររាប់ពី កោះពេជ្រ
សំបុកចាប ដីក្រហម បុរីកីឡា បឹងកក់ អមលាំង កោះកុង បន្ទាយមានជ័យ សៀមរាប
ឧត្តរមានជ័យ
ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ។ល។ នឹង ។ល។
ដែលទទួលគ្រោះបានជ្រាបរួចរាល់អស់
ទៅហើយគ្មាននរណាអាចសំដែងនូវទុក្ខវេទនារបស់គាត់ជំនួសគាត់បានឡើយ។
ការរៀបរាប់ខាងលើអាចចាត់ទុកថាវែងអន្លាយបន្តិចមែន
សូមមេត្តាអភ័យទោសផងចុះ បំណងនៃ
សំណេរនេះគ្រាន់តែចង់ប្រៀបធៀបរវាង ប្រាជ្ញគេ បឹង ប្រាជ្ញយើង។ ប្រាជ្ញគេទាំងខាងលិច
ទាំងខាង
កើត ដេក ដើរ ឈរ អង្គុយ គេប្រឹងតែគិតធ្វើម្តេចពង្រីកទឹកដីរបស់គេ
ដើមបីឲ្យកូនចៅគេរស់ដោយ
សុខសាន្ត។ អកុសលអ្វីប្រាជ្ញខ្មែរ បបួលខ្មែរឲ្យឈប់គិតពីអ្វីដែលបានបាត់បង់ទៅហើយ
នៅពេល
ដែលខ្មែរត្រូវគេកំពុងប្លន់ទឹក ប្លន់ដីជាបន្តបន្ទាប់ទាំងពីកើត ទាំងពីលិចយ៉ាងនេះអីចឹង?
នេះឬដែល
ព្រះរាជសម្ភារចាត់ទុកថាជា « ប្រាជ្ញឥតមារយាទ » នោះ? បើយើងមិនអាចរំដោះជាតិយើងក្នុងពេល
នេះបានទេ កូនចៅខ្មែរជំនាន់ក្រោយជាក់ជានឹងត្រូវរៀនប្រវត្តិសាស្រ្តកាឡៃហើយៗពាក្យថា «
ខ្មែរ »
នោះអាចនឹងគេលែងស្គាល់តទៅ។
មធ្យោបាយរំដោះជាតិមានច្រើនយ៉ាងណាស់
៖
- ប្តឹងទៅអង្គការសហប្រជាជាតិឲ្យជួយអនុវត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍
ថ្ងៃ២៣តុលា១៩៩១ ជា
មធ្យោបាយមួយ។
- ប្តឹងទៅតុលាការអន្តរជាតិក្រុង ឡាអេ ជាមធ្យោបាយមួយ។
- ប្តឹងទៅអង្គការសហប្រជាជាតិខាងសិទ្ធិមនុស្សនៅក្រុង ស្ហឺណែវ ក៏ជាមធ្យោបាយមួយ។
- ពលរដ្ធបះបោរធ្វើបដិវត្តន៍ទម្លាក់រដ្ឋាភិបាលក៏ជាមធ្យោបាយមួយដែរ។
- ប្រកួតប្រជែងយកជ័យក្នុងការបោះឆ្នោតក៏ជាមធ្យោបាយសំខាន់មួយដែរ។
- ការតស៊ូប្រដាប់អាវុធក៏មិនត្រូវទាត់ចោលទាំងស្រុងដែរ។
បើចេះតែនាំគ្នាគិតទៅ
គេអាចនឹងរកឃើញមធ្យោបាយផ្សេងៗទៀត។ កំណាព្យ គំនូរ និងសំណេរ
សព្វបែបយ៉ាងក៏អាចជាមធ្យោបាយប្រកបដោយប្រសិទ្ធិភាពផងដែរ។
បើយើងនាំគ្នាប្រើគ្រប់មធ្យោ
បាយទាំងប៉ុន្មានខាងលើព្រមគ្នា មិនរើសដុំថ្មគប់ក្បាលគ្នាទេ មាតុភូមិខ្មែរសង្ឃឹមថានឹងអាចរំដោះ
បាន។ នេះជាមតិផ្ទាល់របស់ខ្ញុំ សូមស្វាគមន៍មតិផ្សេង៕
7 comments:
អ្នកប្រាជ្ញខាងប្រវត្តិសាស្រ្តពិភពលោកគេមិនល្ងង់់
អោយអាពួកចោរទំាងខាងលិចនិងខាងកើតកុហក
ពិភពលោកបានទេ គេបានចរាប្រវត្តិសាស្រ្ត
មិនដូចពួកវាបានកាឡៃនោះទេ។សូមខ្មែរទំាងអស់់
ចងចំានិងរក្សារទុកប្រវត្តិសាស្រ្តពិតបានហើយ
ហើយត្រូវរក្សាទុកទំាងនៅក្រៅនិងក្នុងប្រទេស
ក្រែងលោនៅក្នុងប្រទេស មានសង្រ្គាម វាដុតបំផ្លាញឯកសារនិងសៀវភៅប្រវត្តិសាស្រ្ត
អស់់ទៅ យើងមានឯកសារនៅស្រុកក្រៅជាសាក្ខី។
ទោះបីយោះាងណាយើងក៏មានសៀវភៅ
នៃបស្ចឹមប្រទេសសរសេរចារប្រវត្តិសាស្រ្តខ្មែរគឺនៅ
ឥណ្ឌូចិនជាច្រើនរាប់់មិនអសផងដែរ។
That sounds interessting story, but I
can not read that too small.
Our ultimate goal is to liberate Cambodia from Vietnam. Where is the foundation or a universal motive – support by Khmer people and the international community - for that liberation?
I have thought for a long time about finding the proper and right way to fight effectively this puppet Hun Sen’s government , which has been smoothly facilitated the Vietnamization on Cambodia. And claiming Angkor Wat has emerged as the best choice for Khmer people to fight Hun Sen. The “movement” to reclaim Angkor Wat will get stronger and stronger as time goes by.
For instance, after July 2013 election, first, we demand Hun Sen to repeal any agreements between him and Sok Kong about Angkor. If Hun Sen refuses, then we start gathering people to condemn Hun Sen for putting Angkor under a Vietnamese’s control. To succeed, we must persevere, not behaving like a hay fire, which burn uncontrollably and then dissolve to ashes.
I firmly believe that even the CPP’s members will secretly or openly support our righteous cause to bring back Angkor for Khmer people as well.
Once we get Angkor back, the spirit of nationalism amongst Khmer people will be risen very high. Then the emancipation to free Cambodia from this evil Vietnam will go to other sensitive areas…..Getting Angkor Wat back to Khmer people will generate a psychological boost for Khmer people to fight the expansionist Vietnam. Angkor Wat will give us a first solid concrete step for our journey to get our independence back from Vietnam, Good STEP BY STEP will lead us to achieve our ultimate goal of liberating Cambodia.
Bun Thoeun
How to liberate Cambodia from the evil nation Vietnam?
We all have known that Vietnam wanted to swallow Cambodia for a long time ago, but we have never drawn a solid plan to counter Vietnam’s ambition.
After its full invasion on Cambodia in 1979, Vietnam has controlled almost all areas – political, social, economic, military - in Cambodia, including the Khmer soul Angkor Wat.
Recently, the CNRP has requested the puppet government to overhaul the NEC, but its request has been blatantly denied by the government, and the outcome of this 2013 election will be the same – the puppet party will win again.
Even though we know that the outcome of the election will be the same, we should participate in the election because it is extremely difficult for us to fight this puppet government only from outside of the parliament. Whatever number of the MPs we get, we fight from there along with the idea of mounting a peaceful mass demonstration to reclaim Angkor Wat back.
One exceptional value about claiming Angkor Wat is that the people who tries to stop us from taking Angkor Wat back to Khmer will spontaneously, and automatically become Khmer traitors; thus they will be doomed to lose their power.
I think this idea – liberating Cambodia by claiming Angkor Wat first - will gain great traction and resonate well with Khmer people after the July 2013 election, because we cannot let this evil Vietnam slowly and surely kill our motherland anymore. We must invoke Mahatma Gandhi’s concept – peaceful march - to push this invader out of our country. In our case, we march to claim Angkor Wat first, and let the momentum of the spirit of nationalism spread to other areas.
I can envision the power of our people are so strong that those Khmer killers - Vietnam -cannot stop us from gaining our real independence.
We have denounced the unfair election – by walking peacefully - in the past, but we did not receive favorable response from the international community. So, if we make any peaceful demonstration to deplore the fraudulent election after this July 2013 election again, we will surely not get much support from Khmer people and the international community.
To produce a different output, we must insert a different input.
Khmer people have agreed that Angkor Wat represents Khmer soul, and Hun Sen has allowed a Vietnamese, Sok Kong, to control it. This traitorous act committed by Hun Sen is far beyond belief, but Khmer people have never attempted to make Hun Sen pay for his crime.
(see next page below)
Our ultimate goal is to liberate Cambodia from Vietnam. Where is the foundation or a universal motive – support by Khmer people and the international community - for that liberation?
I have thought for a long time about finding the proper and right way to fight effectively this puppet Hun Sen’s government , which has been smoothly facilitated the Vietnamization on Cambodia. And claiming Angkor Wat has emerged as the best choice for Khmer people to fight Hun Sen. The “movement” to reclaim Angkor Wat will get stronger and stronger as time goes by.
For instance, after July 2013 election, first, we demand Hun Sen to repeal any agreements between him and Sok Kong about Angkor. If Hun Sen refuses, then we start gathering people to condemn Hun Sen for putting Angkor under a Vietnamese’s control. To succeed, we must persevere, not behaving like a hay fire, which burn uncontrollably and then dissolve to ashes.
I firmly believe that even the CPP’s members will secretly or openly support our righteous cause to bring back Angkor for Khmer people as well.
Once we get Angkor back, the spirit of nationalism amongst Khmer people will be risen very high. Then the emancipation to free Cambodia from this evil Vietnam will go to other sensitive areas…..Getting Angkor Wat back to Khmer people will generate a psychological boost for Khmer people to fight the expansionist Vietnam. Angkor Wat will give us a first solid concrete step for our journey to get our independence back from Vietnam, Good STEP BY STEP will lead us to achieve our ultimate goal of liberating Cambodia.
Bun Thoeun
លោកអ៊ុម ហាក់ជាទីគោរព! ខ្ញុំសូមសំដែងនូវការ
គោរពចំពោះសំណេរលោកជាសង្ខេបដែលបង្ហាញ
ពីជម្ងឺផង និងឧសថសំរាប់ព្យាបាលផងដែរ។
ខ្ញុំកើតទាន់សម័យឯករាជ្យ,តែសម័យឯករាជ្យខ្មែរ
ពុំទាន់រឹងពឺងណាស់ណាទេហេតុដូច្នេះមន្ត្រីរាជការ
និងដំណាងរាស្រ្តស្នើសូមទៅរាជរដ្ឋាភិបាលឲ្យ
ប្រទេសប៉ូឡូញ,ឥណ្ឌានិងកាណាដាត្រួតមើល
ដំណើរឯករាជ្យអាព្យាក្រិតរបស់ខ្មែរ,នៅទស្សវត្ត៦០បន្ទាប់ពីសម្តេចនរោត្តសុរាម្រិតសុគតទៅ ព្រះ
ប្រមុខរដ្ឋខ្មែរ(នរោត្តមសីហនុ)បណ្តេញអ្នកទាំង
នោះចេញ ហើយលួចឃុបឃិតជាមួយយួនយៀក
កុង(យួនខាងជើង)ក្នុងវាំងឆ្នាំ១៩៦៣។ នៅមិន
យូប៉ុន្មានប្រមុខរដ្ឋនរោត្តមសីហនុដេញទូតអាមេរិក
និងទូតប្រទេសអង់គ្លេស៍ចេញពីប្រទេសខ្មែរទៀត។
ហើយបន្តបន្ទាប់មកស្តេចសីហនុចាប់ពួកគ្រូបង្រៀនមានសាស្រ្តាចារ្យគឺចាប់ផ្អើលដល់អ្នកហ៊ានរិះគន់
ទៅស្តេចសីហនុព្រោះឯករាជ្យអាព្យាក្រិតលំអៀង ទៅរកកុម្មុនិស្តយួននេះឯង។ យៀកកុងបានដៃក៏បំ
ផ្លាញសេដ្ឋកិច្ចខ្មែរ បោះពុម្ពក្រដាស់ប្រាក់រៀល
ខ្មែរទិញស្បៀងនិងប្រេងសាំងពីស្រុកខ្មែរតាមអំពើ
ចិត្តដិកយកទៅស្រុកវា។ល។និង។ល។
ដោយសារអំពើក្បត់ជាតិនេះទើបអ្នកដំណាងរាស្រ្ត
ទាញទំលាក់ឲ្យចុះចេញពីអំណាចនៅថ្ងៃទី១៨ ខែ
មិនា ឆ្នាំ១៩៧០។ស្តេចសីហនុឲ្យទ័ពយួនសំឡាប់
ខ្មែរ ពេលខ្មែរពុំបានត្រៀមខ្លួនច្បាំងជាមួយយួន។
បើយើងក្រឡេកមើលប្រវត្តិសាស្រ្តប្រទេសនានាគេ
បានឯករាជ្យក្រោយសង្រ្គាមលោកលើកទី២ដូចខ្មែ
រដែរ តែអ្នកដឹកនាំគេស្គាល់តម្លៃឯករាជ្យ ហើយការ
ពារឯករាជ្យរបស់គេមិនឲ្យសត្រូវណាមករំលោភបំ
ពានបានឡើយ។ វាខុសអ្វីតែអ្នកដិកនាំនយោបាយខ្មែរ ស្រឡាញ់តែ
អំណាច តាមការញុះញង់ពីសត្រូវសងខាងខ្លួន...
ទោះបីប្រទេសទាំង១៨ឲ្យដកខ្លួនចេញពីយួនក៏ពួក
មេដិកនាំនេះស្រឡាញ់បុណ្យសក្តិ៍ ហ៊ានបំបាត់ឯក
រាជ្យខ្មែរ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរដែរ។៚
Or kun Lok Oum Hak for the great ideal of the national encouragements you have addressed to the old and young future generations.
We are Khmers automatically slipped our mouths when we address and write officially history or any speeches as we always for instances ...During the Civil War 1970...or simply Civil War in 1979 etc,... most of the foreign reporters or historical authors always write the same thing.... Civil wars in Cambodia ..
within some Khmer Republic Peers still slip their mouth about the Civil War ...why we forgot to mention that( in my entire life ) our Cambodia country had been twice invaded aggressively by our historical enemy Yuon any Youn it does not matter Vietcong , Vietminh or Vietnamese they are Yuon .
Please accept my kind regards with best wishes to you and our entire Khmer Nation
Post a Comment