លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ |
លោក មឿង សុន បានស្វះស្វែងជាថ្មីម្ដងទៀត ដើម្បីអាចឲ្យលោកបានវិលចូលប្រទេសវិញ ក្រោយពីត្រូវរស់នៅដោយនិរទេសខ្លួនអស់រយៈពេលជាង ៤ឆ្នាំកន្លងទៅនេះ។
2013-01-22
ដោយ ម៉ម មុនីរតន៍
Radio Free Asia
ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ស្នើសុំទៅប្រមុខរដ្ឋាភិបាលលើកលែងទោសដល់រូបលោក ដើម្បីមានឱកាសគោរពព្រះបរមសព សម្ដេចព្រះ នរោត្តម សីហនុ ជាលើកចុងក្រោយ និងកសាងមន្ទីរពេទ្យនៅជើងភ្នំប្រាសាទព្រះវិហារ តាមព្រះរាជបំណងរបស់ព្រះអង្គកាលពីទ្រង់នៅមានព្រះជន្ម។
ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកលែងការចោទប្រកាន់ប្រឆាំងរូបលោកតាមផ្លូវតុលាការ ក្នុងរឿងវិវាទតាំងភ្លើងនៅប្រាសាទអង្គរវត្ត ដើម្បីអាចវិលត្រឡប់មកប្រទេសកម្ពុជា វិញ ក្នុងថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះ នរោត្តម សីហនុ។
លោក មឿង សុន មានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃទី២២ មករា ថា លោកបានសរសេរលិខិតជាផ្លូវការរួចហើយទៅប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីលើកលែងទោសប្រឆាំងរូបលោក និងអាចមានឱកាសចូលរួមថ្វាយបង្គំព្រះបរមសព សម្ដេចព្រះ នរោត្តម សីហនុ ជាលើកចុងក្រោយ។
រស់នៅដោយនិរទេសខ្លួនអស់រយៈពេលជិត ៤ឆ្នាំមកនេះ លោក មឿង សុន បន្តថា លោកមានជំនឿថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងលើកលែងការចោទប្រកាន់ប្រឆាំងរូបលោកក្នុងថ្ងៃថ្វាយព្រះភ្លើងនេះ៖ «ពីមុនៗមក ខ្ញុំឃើញលិខិតរបស់ខ្ញុំតែងតែមិនត្រូវបានទទួលដល់សម្ដេច ហ៊ុន សែន ទេ ច្រើនតែបដិសេធនៅខុទ្ទកាល័យ សូម្បីផ្ញើតាមប៉ុស្តិ៍ក៏ដោយ។ ក៏ប៉ុន្តែ ពេលវេលាវាអាចធ្វើឲ្យមានការផ្លាស់ប្ដូរទៅតាមស្ថានភាព ហើយអ៊ីចឹង ខ្ញុំអើនៅមានសង្ឃឹម»។
ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសដោយកំបាំងមុខរយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៧លានរៀល កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៩ ពីបទផ្សាយព័ត៌មានមិនពិត ព្រោះតែអង្គការយូណេស្កូ (UNESCO) ទាមទារឲ្យក្រុមហ៊ុន ស៊ូ ជិន ដកអំពូលភ្លើងនៅតាមជញ្ជាំង និងតាមថែវប្រាសាទអង្គរវត្ត។
លោក នៅ រ៉ា មន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍យ៉ាងខ្លីនៅថ្ងៃទី២២ មករា ថា លោកនៅពុំទទួលបានលិខិតរបស់លោក មឿង សុន នេះនៅឡើយទេ៖ «អត់ដឹងរឿងហ្នឹងផង អត់ដឹង បងចង់សួរពីផង បានហើយជាប់តិច»។
លិខិតចុះថ្ងៃទី២១ មករា របស់លោក មឿង សុន ដែលដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងថា លោកស្នើសុំឲ្យប្រមុខរដ្ឋាភិបាលលើកលែងទោសប្រឆាំងរូបលោក តាមអំណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១១។ លិខិតបន្តថា ការស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺដើម្បីអាចឲ្យលោកបានចូលថ្វាយបង្គំព្រះបរមសព សម្ដេចព្រះ នរោត្តម សីហនុ ជាលើកចុងក្រោយ និងកសាងមន្ទីរពេទ្យសង្គ្រោះសុខភាពនៅជើងភ្នំប្រាសាទព្រះវិហារ តាមការសន្យារបស់លោកនៅចំមុខព្រះភក្ត្រសម្ដេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ២០០៨។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ បានសរសេរលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យលើកលែងការចោទប្រកាន់លោក ម៉ម សូណង់ដូ លោក មឿង សុន លោក សម រង្ស៊ី និងលោកស្រី យ៉ោម បុប្ផា នៅថ្ងៃថ្វាយព្រះភ្លើងសម្ដេចព្រះ នរោត្ដម សីហនុ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈក្រសួងយុត្តិធម៌ សម្រេចដោះលែងទណ្ឌិតប្រមាណ ៥០០នាក់ ក្នុងនោះមានអ្នកទោសថៃ ២នាក់ ឲ្យមានសេរីភាព តាមសំណើរបស់អ្នកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រីថៃ ក្នុងថ្ងៃថ្វាយព្រះភ្លើងព្រះបរមសព ព្រះរតនកោដ្ឋ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១២ រដ្ឋាភិបាលលោក ហ៊ុន សែន បានច្រានចោលសំណើសុំលើកលែងទោសម្ដងរួចមកហើយរបស់លោក មឿង សុន ក្នុងបំណងចូលគាល់ព្រះបរមសព ព្រះមហាវីរក្សត្រនេះ៕
3 comments:
បង, សូមបងកុំអង្វរអាក្បត់ជាតិលើកលែងទោស
ឲ្យសោះ
បង, មានទោសមែនឬ ?
បានជាអង្វរសូមលើកលែងទោស
អាកញ្ជៈយួន-អារន្ទះបាញ់ហ៊ុន សែន!
ស្រីម៉ៅ
តាមពិតទៅលោកបង ជាខ្មែរអ្នកស្នេហាជាតិ!
លោកបងគ្មានទោសក្បត់ជាតិទេ........
__________________________________
អាអ្នកដែលលោកបង សូមអង្វរ ឲ្យវាជួយលើកលែងទោសនោះទេ
ដែលមានទោសច្រើនរាប់ភ្លេច....
គឺ ប្រគល់ទឹកដីខ្មែរឲ្យអាយួនវៀតកុងនិងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ..(តាំងពីឆ្នាំ1970-2013.....20...?)
ទោសវា គឺមហាទោសក្បត់ជាតិ រកគុកដាក់គ្មាន!...
________________________________
មានតែពលរដ្ឋខ្មែរនាំគ្នាសម្លាប់វាចោលតែប៉ុណ្ណោះ!
ស្រីម៉ៅ
Post a Comment