Saturday, January 19, 2013

ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឲ្យ​លោក ម៉ម សូណង់ដូ ចេញ​ព្យាបាល​ជំងឺ​ធ្មេញ

RFA/Tep Soravy
លោក ម៉ម សូណង់ដូ (រូប​ពាក់​អាវ​ស) ចុះ​ពី​ឡាន​ចូល​ទៅ​បន្ទប់​សវនាការ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០១២។
លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ កំពុង​មាន​ជំងឺ​ឈឺ​ធ្មេញ​ធ្ងន់ធ្ងរ។

សាច់ញាតិ​របស់​លោក​បាន​ស្នើ​ឲ្យ​មន្ត្រី​ពន្ធនាគារ ឬ​ក្រសួង​មហាផ្ទៃ នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ។ ប៉ុន្តែ មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ច្រាន​ចោល​សំណើ​នោះ ដោយ​អះអាង​ថា ខាង​ពន្ធនាគារ​មាន​គ្រូ​ពេទ្យ​ជំនាញ​គ្រប់​គ្រាន់​ក្នុង​ការ​ព្យាបាល។
ភរិយា​លោក ម៉ម សូណង់ដូ អ្នកស្រី ឌិន ផាណារ៉ា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​មករា ថា សព្វថ្ងៃ​នេះ​ស្វាមី​គាត់​ឈឺ​ធ្មេញ​យ៉ាង​ខ្លាំង ដែល​ត្រូវ​ការ​សេវា​ព្យាបាល​ជា​បន្ទាន់។ អ្នកស្រី​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​រូប​គាត់​កំពុង​រង់ចាំ​ចម្លើយ​ពី​មន្ត្រី​ពន្ធនាគារ ដើម្បី​នាំ​យក​លោក ម៉ម សូណង់ដូ ចេញ​ទៅ​ព្យាបាល​ជំងឺ​ធ្មេញ​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ។
អ្នកស្រី ឌិន ផាណារ៉ា៖ «រហូត​មក​ដល់​ពេល​នេះ យើង​នៅ​តែ​រង់ចាំ​ចម្លើយ​លើ​បញ្ហា​ចេញ​ព្យាបាល​ធ្មេញ​ពី​ក្រសួង​មហាផ្ទៃ គឺ​អត់​ទាន់​មាន​ចម្លើយ​ទេ។ នៅ​ពន្ធនាគារ​អត់​មាន​ពេទ្យ​ព្យាបាល និង​ធ្វើ​ធ្មេញ​ទេ គឺ​មាន​តែ​ពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ តែ​ពេទ្យ​ធ្មេញ​អត់​មាន​ទេ»

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០១២ បាន​ប្រកាស​សាល​ក្រម​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ ដាក់​ពន្ធនាគារ ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល។
មាន​វ័យ ៧១​ឆ្នាំ លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១២។ តុលាការ​បាន​ចោទ​រូប​លោក​ពី​បទ​ញុះញង់​បង្កើត​តំបន់​អបគមន៍​ប្រឆាំង​ រដ្ឋាភិបាល តាម​រយៈ​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
ទាក់​ទិន​នឹង​ការ​សុំ​យក​លោក ម៉ម សូណង់ដូ ទៅ​ព្យាបាល​ជំងឺ​នៅ​ខាង​ក្រៅ​ពន្ធនាគារ​នោះ លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៨ ខែ​មករា ថា ជំងឺ​លោក ម៉ម សូណង់ដូ មិន​ទាន់​ដល់​ដំណាក់​កាល​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខាង​ក្រៅ ​ពន្ធនាគារ​នោះ​ទេ។
លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ គ្មាន​សំណើ​ណា​មួយ​ពី​ក្រុម​គ្រួសារ ឬ​សាច់ញាតិ​របស់​លោក ម៉ម សូណង់ដូ សុំ​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ពន្ធនាគារ​នោះ​ទេ៖ «អ្វី​ដែល​ជា​ជំងឺ​ លើស​ពី​សមត្ថភាព​ពួក​យើង​ខ្ញុំ ខ្ញុំ​នឹង​បញ្ជូន​ទៅ​ឯកឯង គឺ​ទៅ​ពេទ្យ​រដ្ឋ​ណា​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ដូច​ជា​ពេទ្យ​កាល់ម៉ែត្រ ពេទ្យ​រុស្សី ពេទ្យ​លោក​សង្ឃ​ជាដើម។ល។ តែ​បើ​មិន​ទាន់​លើស​សមត្ថភាព​ទេ យើង​ខ្ញុំ​អត់​ត្រូវ​ការ​បញ្ជូន​ទៅ​ណា​ជា​ដាច់​ខាត។ មាន​នរណា​ស្នើ អត់​មាន​នរណា​ស្នើ​ទេ បើ​ស្នើ​ក៏​អត់​ត្រូវ​ធ្វើ ព្រោះ​បើ​សិន​ជា​អ្នក​ស្នើ​ហ្នឹង​គិត​ថា​ជន​ជាប់​ឃុំ សិទ្ធិ​សេរីភាព​ត្រូវ​ទទួល​ការ​ព្យាបាល​ដូចៗ​គ្នា​នោះ ដាក់​សំណើ​មក ១ម៉ឺន ៥ពាន់​នាក់ ចេញ​មក​ព្យាបាល​ទាំង​អស់​គ្នា​តែ​ម្តង​ទៅ។ គេ​ឈឺ​ដូច​តែ​គ្នា មិន​មែន​ឈឺ​តែ​ម្នាក់​ហ្នឹង​ឯ​ណា។ គេ​ព្យាបាល​ជា»
យ៉ាង​នេះ​ក្តី ភរិយា​លោក ម៉ម សូណង់ដូ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក្នុង​ពន្ធនាគារ គ្មាន​ឧបករណ៍​សម្រាប់​ព្យាបាល​ធ្មេញ​ឈឺ​ទេ គឺ​មាន​តែ​សេវា​ព្យាបាល​ជំងឺ​ទូទៅ​ប៉ុណ្ណោះ៖ «ឈឺ​ហ្នឹង លោក​នាយក​ពន្ធនាគារ​ព្រៃស​ហ្នឹង គាត់​ឲ្យ​ខ្ញុំ​នាំ​ពេទ្យ​ធ្មេញ​ឯកជន​ចូល​ទៅ​ក្នុង​ពន្ធនាគារ ដើម្បី​គ្រាន់​តែ​ពិនិត្យ​ទេ ប៉ុន្តែ​អាច​ព្យាបាល​បាន​ទេ ព្រោះ​គ្មាន​ឧបករណ៍​យក​សរសៃ​ចេញ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ បើ​ទុក​យូរ​អាច​ឈឺ​ហើម​អាប់​សែ»
ការ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រួម​មាន​សហរដ្ឋ​អាមេរិក បារាំង និង​សហភាព​អឺរ៉ុប ជាដើម ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​សាល​ក្រម​នេះ និង​ចាត់​ទុក​ការ​ជម្រះ​ក្តី​នេះ មិន​ឯករាជ និង​មាន​ការ​លូក​ដៃ​ពី​រដ្ឋាភិបាល។
ទោះ​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់ ហើយ​អះអាង​ថា រដ្ឋាភិបាល​មិន​បាន​ពាក់ព័ន្ធ​លើ​ឯករាជ​ភាព​របស់​តុលាការ​ក្នុង​សំណុំ​រឿង​ លោក ម៉ម សូណង់ដូ នេះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

មនុស្សខ្មែរម៉េចក៏ខ្លាចខ្មែរម៉្លេះហ្ន៎ ? ចុះយួនទាំង
ទ័ពទាំងជនស៊ីវិលពេញនគរម៉េចក៏មិនខ្លាចផងហ្ន៎
ព្រោះយួនគិតថាតា ម៉ម ​សូណង់ដូនិងសម ​រង្ស៊ី
ខ្មែរស្រឡាញ់ពួកគាត់ ទើបយួនបង្គាប់ឲ្យអាយ៉ង
ឃ្លុំពួកគាត់ទាំងពីរនាក់គ្រប់មធ្យោបាយ បានសេចក្ដី
ថា បើគាត់មានជម្ងឺធ្ងន់ឬរហូតព្យាបាលមិនបានទើប
គេបញ្ចេញឲ្យយកមកក្រៅ​អស្ចារ្យណាស់ខ្មែរអាយ៉ង

Anonymous said...

សូមកុំយកលោកតា ម៉ម ​សូណង់ដូ
មកប្រដូចនិង​សម ​រង្ស៊ី ខុសគ្នាដូច មេឃនិងដី
មួយជា​វិរជន-មួយទៀតជាជនកំ​សាក។

Anonymous said...

12:03 AM

Lmorm Chhup Prakham Khmer Knear Eung Heuy if you are Khmer.

It does not matter if one is better than the other(Mam Sonando and Sam Rainsy).

What matter is Cambodia is under Vietnam's control, which is the issue that we must focus on.

Bun Thoeun

Anonymous said...

How come President Obama doesn't support Lotus Revolution and Mr Sam Rainsy and Mr President is cooperation with Hun Sen more? Why?

Anonymous said...

Where is Ah Ping Ang. I hope Ah Ping Ang isnt here hiding his face here. I wonder if Ah Ping Ang have been force fed with Ah Hun Sen's cock.