មេដឹកនាំល្ងង់ខ្លៅ គឺជាគ្រោះថ្នាក់របស់ប្រជាពលរដ្ឋនិង ប្រទេសជាតិ៖ នាយករដ្ឋមន្ត្រីថៃស្នើកម្ពុជាលើកលែងទោសទណ្ឌិតថៃពីររូប ។ ចំណែក ហ៊ុន សែន វិញ ថៃបាញ់សំឡាប់ខ្មែររាប់សិបនាក់ មិនដែលហ៊ានក្អកដាក់ថៃ សូម្បីតែមួយម៉ាត់ តែបើខ្មែរដូចគ្នា ហ៊ុន សែន ប្រើគ្រប់មធ្យោបាយ គំរាម សម្លាប់ ចាប់ដាក់គុក យ៉ាងអយុត្តិធម៍ នេះបានចំជានាយករដ្ឋមន្ត្រីល្ងង់ខ្លៅក្បត់ជាតិមែន !
លោកស្រីយីងឡាក់ ពេលជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីឆ្នាំមុន ដើម្បីមកគោរពវិញ្ញាណក្ខន្ធព្រះបរមសព។រូបថតហេង ជីវ័ន
- Thursday, 10 January 2013
- លាង ផាន់ណារ៉ា ភ្នំពេញប៉ុស្តិ៍
នាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់
បានលើកស្នើសុំលោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ពិចារណាអំពីលទ្ធភាពលើកលែងទោសទណ្ឌិតថៃពីររូបដែលកំពុងជាប់
ពន្ធនាគារក្នុងប្រទេសកម្ពុជាពីបទធ្វើចារកម្ម។
អ្នកនាំពាក្យ
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍ទី១០
ខែមករានេះ លោកស្រី យីងឡាក់ បានលើកសំណូមពរទៅលោក នាយករដ្ឋមន្ត្រី
ហ៊ុន សែន សុំលើកលែងទោសដល់ ទណ្ឌិតថៃពីររូបមានឈ្មោះ វីរ៉ា
ស៊ុមក្វាមឃីដ និង រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន
ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជាពីបទធ្វើចារកម្មក្នុង
តំបន់ហាមឃាត់យោធានៃប្រទេសកម្ពុជា។
ឆ្លើយតបនឹងសំណើរបស់លោក
ស្រី យីងឡាក់ លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនក៏បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការពិចារណា
បន្ធូបន្ថយទោសដល់ទណ្ឌិត វីរ៉ា ស៊ុមក្វាមឃីដ
ដើម្បីអាចឈានទៅការលើកលែងទោសនាពេលខាងមុខ
និងធ្វើការលើកលែងទោសទណ្ឌិត រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន
ក្នុងឳកាសព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះបាទនរោត្តម
សីហនុនៅថ្ងៃចន្ទទី៤ ខែកុម្ភៈខាងមុខនេះ។
បច្ចុប្បន្ន
ក្រសួងយុត្តិធម៌កំពុងធ្វើការសិក្សាករណីនេះ
ហើយនឹងសម្រេចក្នុងពេលឆាប់ៗខាងមុខ
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ថា នៅខែវិចិ្ឆកា
ឆ្នាំ២០១២ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១
ដែលបានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់
ក៏ធ្លាប់បានស្នើលោកនាយករដ្ឋមន្ត្រីហ៊ុន សែនម្តងរួចមកហើយ។
2 comments:
Ah monkey leader Hun shit knows only to put his khmer people in jail, kills, and kicks khmer out of the country. But the opposite way he bows his head into the underwear of youn vietcong communist Hanoi . He follows the foot step of his Tata Sihanouk.
ស្ដេចប្រាជ្ញ មន្ត្រីប្រាជ្ញ ដូចពស់នាគរាជរក្សាកូនចៅ
ស្ដេចខ្លៅ មន្ត្រីខ្លៅ ដូចពស់ទងត្រាវក្រញ៉ៅកូនឯង។
Post a Comment