Friday, January 04, 2013

អ្នក​បឹងកក់​ថា សាលា​រាជធានី​ហៅ​ទៅ​គំរាម​ជា​ថ្មី

អ្នក​ភូមិ​បឹង​កក់​នៅ​ក្នុង​ពិធី​ដាក់​បណ្តាសា​មន្ត្រី​តុលាការ​ក្រុង​កាល​ពីថ្ងៃ​ចន្ទ​។ រូបថត ម៉េង​ស្រ៊ុន
 
ភ្នំពេញៈ សាលា​រាជ​ធានី​បាន​ធ្វើ​ការ​គំរាម​ដោយ​ដាក់​សម្ពាធ​ជា​ថ្មី​ឲ្យ​ប្រជា ពលរដ្ឋ​នៅ​សហគមន៍​បឹងកក់​ចំនួន​១៦ គ្រួសារ ទទួល​យក​សំណង​៨​ពាន់​ដុល្លារ​និង​២​លាន​រៀល​ដើម្បី​រើ​ផ្ទះ​ចេញ ជា​សំណង ដែល​អ្នក​ភូមិ​ទាំង​នេះ និង​អ្នក​ភូមិ​ផ្សេង​ទៀត​បាន​បដិសេធ តាំង​ពី​យូរ​មក​ហើយ។
ការ​គំរាម​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោក ឃួង ស្រេង អភិបាល​រង​រាជធានី នៅ​ក្នុង​ជំនួប​មួយ​ជា​មួយ​តំណាង​អ្នក​ភូមិ​ចំនួន ៩​នាក់ នៅ​សាលា​រាជ​ធានី កាល​ពី​ម្សិលមិញ​។ នេះ​បើ​យោង​តាម​លោក ចាន់ ពុទ្ធិស័ក្ដិ តំណាង​ប្រជា​ពលរដ្ឋ​បឹងកក់​ម្នាក់ ក្នុង​ចំណោម​៩​នាក់។ លោក ពុទ្ធិស័ក្ដិ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​បន្ទាប់​ពី​រូប​លោក​និង​អ្នក​ភូមិ​ចំនួន​៨នាក់​ ត្រូវ​បាន​សាលា​រាជធានី​អញ្ជើញ​ឲ្យ​ចូល​ជួប​ពិភាក្សា​អំពី​ផល​ប៉ះពាល់ គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ថា នៅ​ក្នុង​ជំនួប​រយៈ​ពេល​ជិត​មួយ​ម៉ោង​នោះ ពួក​លោក​ត្រូវ​បាន​លោក ឃួង ស្រេង ​ផ្ដល់​នូវ​ជម្រើស​ចំនួន​ពីរ គឺ​ទីមួយ​ឲ្យ​យល់​ព្រម​ទទួល​យក​សំណង​នូវ​ទឹក​ប្រាក់​ចំនួន​៨​ពាន់​ដុល្លារ​ និង ​២ លាន​រៀល និង​ទី​ពីរ ត្រូវ​យល់​ព្រម​ឲ្យ​អាជ្ញាធរ​កាត់​ផ្ទះ​ដែល​មាន​ផលប៉ះពាល់ នឹង​ការ​សាង​សង់​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន។ លោក ពុទ្ធិស័ក្ដិ បន្ត​ថា លោក​ ឃួង ស្រេង នៅ​បាន​ដាក់​ការ​គំរាម​កំហែង​មក​លើ​ពួក​លោក​ថា នឹង​ចាត់​វិធានការ​រដ្ឋបាល​តាម​ផ្លូវ​ច្បាប់​ ប្រសិន​បើ​ពួក​លោក​មិន​យល់​ព្រម​ទទួល​យក​នូវ​ជម្រើស​ណា​មួយ​ក្នុង​ចំណោម​ ជម្រើស ទាំង​ពីរ​នេះ​ទេ។ លោក​ពុទ្ធិស័ក្ដិ បាន​ហៅ​ជំនួប​នេះ​ថា ជា​ការ«គំរាម​កំហែង»មួយ​បែប​ថ្មី​ទៀត មក​លើ​អ្នក​ភូមិ​បឹងកក់។

យ៉ាង​ ណា​ក្តី លោក​គូស​បញ្ជាក់​ថា​៖​«យើង​ខ្ញុំ​ទាំង​អស់​គ្នា បាន​បដិសេធ​នូវ​ជម្រើស​ទាំង​ពីរ​ហើយ​ប្រកាន់​ជំហរ​តែ​មួយ​គឺ​អភិវឌ្ឍ​នៅ​នឹង ​កន្លែង​លើ​ដី​១២,៤៤​ ហិកតា​ដែល​ផ្ដល់​ដោយ​ប្រមុខ​រដ្ឋាភិបាល»។ លោក​បន្ថែម​ថា​៖​«ខ្ញុំ​កំពុង​សង្ស័យ​ថា ក្នុង​ចំណោម​អាជ្ញាធរ​រាជធានី ​មាន​មួយ​ចំនួន កំពុង​ប្រឆាំង​នឹង​អនុក្រឹត្យ​លេខ ១៨៣ របស់​រាជ​រដ្ឋាភិបាល ព្រោះ​មក​ទល់​ពេល​នេះ​ហើយ ពួក​គេ​នៅ​តែ​មិន​ព្រម​អនុវត្ត​ទៅ​តាម​នូវ​អនុក្រឹត្យ​នេះ​ដើម្បី​ឈាន​ទៅ​ បញ្ចប់ ​ជម្លោះ​ក្នុង​តំបន់​បឹងកក់ តាម​ស្មារតី​របស់​សម្ដេច​តេជោ ហ៊ុន សែន​នោះ​ទេ»។
លោក ឃួង ស្រេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ លោក​ពិត​ជា​បាន​ដាក់​ជម្រើស​ទាំង​ពីរ​ខាង​លើ​នេះ ទៅ​ឲ្យ​អ្នក​ភូមិ​ធ្វើ​ការ​ជ្រើសរើស មែន វា​មិន​មែន​ជា​ការ​គំរាម​ទេ ហើយ​លោក​ក៏​បាន​ជូន​ដំណឹង​ ដល់​អ្នក​ភូមិ​ផង​ដែរ​ថា លោក​នឹង​ចេញ​សេចក្ដី​ជូន​ដំណឹង ដល់​ពួក​គាត់​ឲ្យ​បាន​ដឹង​ជា​មុន អំពី​ការ​កាត់​តម្រឹម​ផ្ទះ​របស់​ពួក​គាត់ ដែល​លយ​ចូល​ទៅ​លើ​ដី​ក្រុម​ហ៊ុន ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​របង។ លោក​ថ្លែង​ថា៖«ក្នុង​នាម​អាជ្ញាធរ​ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ពាក្យ​ថា​គំរាម​នេះ ខ្ញុំ​គ្រាន់​តែ​ហៅ​ឲ្យ​គាត់​មក​ពិភាក្សា ពី​ផល​ប៉ះ​ពាល់​ និង​ផ្ដល់​ជម្រើស​ដល់​ពួក​គាត់ ដើម្បី​ឈាន​ទៅ​រក​ការ​ដោះស្រាយ​នូវ​បញ្ហា​របស់​ពួក​គាត់ និង​ជូន​ដំណឹង​ដល់​ពួក​គាត់​ អំពី​បញ្ហា​ផ្សេងៗ ដែល​អាច​កើត​មាន នៅ​ពេល​អនុវត្ត​ច្បាប់​»។ លោក​បាន​ពន្យល់​ថា​៖«ពាក្យ​គំរាម​គេ​ប្រើ​ចំពោះ​តែ​ពួក​ឧក្រិដ្ឋជន​ប៉ុណ្ណោះ ​»។
អ្នក​ភូមិ​ទាំង​នេះ ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ភូមិ​ចំនួន ៦ ភូមិ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​បឹងកក់ ដែល​បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ បាន​ធ្វើ​ការ​តវ៉ា​យ៉ាង​ក្តៅ​គគុក អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នៅ​ខែ​សីហា ឆ្នាំ​២០១១ ប្រមុខ​រដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ​មួយ​លេខ​ ១៨៣ ដោយ​បាន​សម្រេច​កាត់​ដី​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ ទំហំ​១២,៤៤ ហិកតា ​ដើម្បី​ចែក​ជូន​ឲ្យ​ប្រជា​ពលរដ្ឋ​។ ប៉ុន្តែ​អាជ្ញាធរ​រាជ​ធានី ​បាន​កាត់​ប្រជា​ពលរដ្ឋ​ចំនួន​១៦ គ្រួសារ និង​ប្រជា​ពលរដ្ឋ​ជាច្រើន​ទៀត ចេញ​ពី​គម្រោង​ដី ១២,៤៤​ ហិកតា​ដោយ​សម្អាង​ថា ប្រជាពលរដ្ឋ​ទាំង​នេះ បាន​ស្ថិត​នៅ​លើ​ដី​របស់​ក្រុមហ៊ុន៕

3 comments:

Anonymous said...

Using perseverance, persistence, and get rid of bad perception from our mind to save our motherland.


We need to strengthen our mind and start emancipating our country from this sickening Yuon's slave Hun Sen and his master Vietnam by firmly demanding Hun Sen to rescind any agreements relating to Angkor Wat between him and the thief Sok Kong.

If Hun Sen refuses, we commence a peaceful demonstration denouncing Hun Sen's act of treason about Angkor Wat.

Do the Eiffel Tower, the Pyramid, the Tah Mahal, etc… controlled by foreigners?
If not, Angkor Wat must not be controlled by a devil Yuon Sok Kong

We got to learn something from the painful history during the Pol Pot era.

During the Khmer Rouge regime, we stayed quite and let the Khmer Vietminh killed us at will – just hoping and praying that the Khmer Vietminh were not going to kill us. That mistake has led Vietnam to conquer Cambodia and installed its puppet government.

Likewise, this time, allowing the Khmer Vietminh to kill our soul or spirit will not help Khmer people and Cambodia either. Angkor wat is Khmer soul and we have tacitly let Vietnam kill it. We have not mounted any fierce fight against this neo-colonialist Vietnam about Angkor Wat.

To produce a different outcome, we got to insert a different input.

Staying quite – Som Ter Ross – has been our habit or norm (for some of our people). We got to change that if we want to see something bright for our country.

Protect whatever we feel is right for our country – make an ultimate sacrifice if necessary.

Hardening our mind by understanding clearly our weaknesses.
For our part, we must abandon these 3 notions:

1- “Ah Nah Kor Dauch Anar”. This saying implies that you accept the status quo: the one who is in power is good, no need to change. It is contrary to our thought.

2- “Oss Chet Heuy Reung Khmer”. This means you have no perseverance, no patience. Why do you “Oss Chet” when Vietnam is still swallowing Cambodia?
Perseverance and determination are the keys to help our motherland survive this monster Vietnam.

Think about this: how long did Vietnam plan to swallow Cambodia? If Vietnam has that “Oss Chet” attitude like us, it would not have accomplished its goal of colonizing Cambodia.


3- “Oss Chumneur Leu Khmer”. This statement is so irresponsible. You are Khmer and “you Oss Chum Neur Leu Khmer”? What is the adverse repercussion of such statement? It is enormous and catastrophic.

If you have not died and reincarnated to something that is not Khmer, you must have “Chum Neur Leu Khmer”. All Khmers are not the same; there are Khmer traitors and Khmer nationalists. Stop generalizing that all Khmers are bad and when you did that – all Khmers are bad - you have accidentally selected Vietnamese as your master.

Do not wait for somebody to drop from the sky to lead Cambodia, it will never happen. We must select Khmer to lead Khmer.

Bun Thoeun

Anonymous said...

Uncle Ho understand that Sam Rainsy as well as Lotus Revolution leaders are so coward and scare to die for your Khmer Nation and Uncle Ho understand that Sam Rainsy and Lotus Revolution leaders are trying so hard to provoke young innocent Cambodians to die for them to be rich but young innocent Cambodians will not die for you people (Sam Rainsy and Lotus Revolution leaders) to be rich anymore as they have learn enough of bullshit lessons from the past and present.

Young innocent Cambodians are so smart not to die creating another opportunity for you people to be rich because they know very well that Sam Rainsy and Lotus Revolution leaders are so coward and scare to die but using them to do the dirty work to create another opportunity for you people (Sam Rainsy and Lotus Revolution leaders) to be rich in government.

If Sam Rainsy and Lotus Revolution leaders are truth patriot, why don't they just come to Cambodia and lead the revolution and dare to die to show young innocent Cambodians, how patriot they are. Why??? Or they are opportunistic who is waiting for opportunity at very safe places and champagnes to pop up.

Prove Uncle Ho wrong by action not by words because our Vietnamese’s hero dare to die to protect Vietnam interest and action speak far better than words that is why We are Vietnamese own Angkor Watt temples and Koh Tral, not by using words but real action and real sacrificed of our heroes with lose count. Unlike Sam Rainsy can’t even find justice for his followers.

Uncle Ho will guarantees that Sam Rainsy and all Lotus Revolution leaders won’t dare to die for the Khmer because they are so afraid of losing their opportunity to be rich in Cambodia government, once day.

(Don't delete comments just face it)

Anonymous said...

Definition of the word"coward":
the coward is the person who use guns to fight his enemy
who has no guns at all.
the coward is scared to lose
the fighting while unarmed.