Monday, January 07, 2013

គ្មានថ្ងៃ៧ មករា ១៩៧៩ ក៏ក្មេងរៀនបានត្រឹមថ្នាក់ទី៤ នៅសាលាឥន្ទ្រទេវីឈ្មោះ ហ៊ុន សែន គ្មានឱកាសជញ្ចក់ ឈាមខ្មែរ បម្រើយួនដល់សព្វថ្ងៃនេះដែរ

................
ពួកក្បត់ជាតិត្រូវតែបរាជ័យ...


http://www.youtube.com/watch?v=h9BMq0rSEz4

ទស្សនៈ​ជុំវិញ​ថ្ងៃ ៧ មករា


http://www.youtube.com/watch?v=f1Q-fa-Y5P8&feature=youtu.be

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ក្នុង​រដ្ឋាភិបាល ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់ និង​​រំលឹក​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ភ្លេច​គុណ​ចំពោះ​ទិវា​ជ័យ​ជម្នះ ៧ មករា ដែល​បាន​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​នោះ។


ផ្ទុយ​ទៅ​វិញ អ្នក​ប្រវត្តិសាស្ត្រ និង​អ្នក​នយោបាយ​មួយ​ចំនួន​យល់​ថា ពលរដ្ឋ​មិន​ចាំបាច់​ដឹង​គុណ​ថ្ងៃ​៧ មករា ទាំង​ងងឹត​ងងុល​នោះ​ទេ ដោយ​ពួក​គេ​ត្រូវ​សិក្សា​បន្ថែម​ទៀត​ឲ្យ​បាន​ច្បាស់​ពី​ប្រវត្តិសាស្ត្រ។
ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ផ្សព្វផ្សាយ​ថា ជា​ថ្ងៃ​កំណើត​ទី​២ របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នាំ​ឲ្យ​មាន​ថ្ងៃ​៧ មករា នោះ​ទេ ដោយ​ពួកគេ​គ្រាន់​តែ​ផ្សព្វផ្សាយ​ថា ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​​ជាតិ​កម្ពុជា ជាមួយ​កងទ័ព​វៀតណាម ចូល​រំដោះ​ប្រទេស​កម្ពុជា និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ទូទៅ​ដឹង​គុណ​ថ្ងៃ​៧ មករា ថែម​ទៀត។
ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រៃវែង លោក ប៊ុន ណេត មាន​ប្រសាសន៍​ថា ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ បាន​រំដោះ​គ្រួសារ​លោក និង​ពលរដ្ឋ​ទូទាំង​ប្រទេស​ឲ្យ​ឆ្លង​រួច​ពី​ទុក្ខ​វេទនា ជា​ពិសេស​គេច​ផុត​ពី​ការ​សម្លាប់​រង្គាល​របស់​ពួក ប៉ុល ពត។
លោក​បន្ត​ថា ជា​រៀង​រាល់​ឆ្នាំ​តែងតែ​ដឹង​តាម​ទូរទស្សន៍ និង​វិទ្យុ​នានា និយាយ​ពី​គុណ​បំណាច់​នៃ​ថ្ងៃ​៧ មករា ប៉ុន្តែ​លោក​មិន​ដឹង​ថា តើ​ត្រូវ​សង​គុណ​ដោយ​វិធី​នោះ​ឡើយ៖ «គិត​ទៅ​វា​សំខាន់​ដែរ យើង​កាល​នោះ​ហាក់​ដូច​ជា​អស់​សង្ឃឹម ហើយ​បាន​ថ្ងៃ​៧ មករា ហ្នឹង​ធ្វើ​ឲ្យ​យើង​រស់​រាន​ឡើង​វិញ មើល​ឃើញ​ប្លែក​ច្រើន​តាំង​ពី​នោះ​មក»
លោក ប៊ុន ណេត បន្ត​ថា សព្វ​ថ្ងៃ​ឃើញ​មាន​ការ​អភិវឌ្ឍ​តែ​ក៏​ឃើញ​កន្លែង​ខ្លះ​មាន​មនុស្ស​រង​ទុក្ខ​សោក។
តាម​រយៈ​បទសម្ភាសន៍​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​និយាយ​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​ដែល​រំដោះ​ពួកគេ​ឲ្យ​រួច​ពី​ការ​កាប់​សម្លាប់​របស់ ប៉ុល ពត ហើយ​ពួក​គាត់​អះអាង​ស្រដៀង​គ្នា​ថា បាន​សង​គុណ​ថ្ងៃ​៧ មករា ដោយ​ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ហាក់​មិន​បាន​ឲ្យ​តម្លៃ​ចំពោះ​ការ​លើក​ទ័ព​វៀតណាម ចូល​មក​កាន់​កម្ពុជា នោះ​ឡើយ។
ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៉ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ពលរដ្ឋ​កម្ពុជា មិន​គួរ​ណា​ដឹង​គុណ​ថ្ងៃ​៧ មករា ដោយ​ងងឹត​ងងុល រហូត​ដល់​បណ្ដោយ​ឲ្យ​គណបក្ស​កាន់​អំណាច​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត​ទេ។
លោក​បន្ត​ថា តាម​រយៈ​ថ្ងៃ​៧ មករា វៀតណាម​បាន​ដាក់​ទ័ព​ចូល​ឈ្លាន​ពាន​គ្រប់គ្រង​កម្ពុជា និង​កេងប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​ពី​កម្ពុជា យក​ទៅ​ប្រទេស​ខ្លួន​យ៉ាង​ច្រើន ដូចជា​ព្រៃ​ឈើ ធនធាន​រ៉ែ ជាដើម។
លោក សុន ឆ័យ បញ្ជាក់​ថា ព្រោះ​តែ​រដ្ឋាភិបាល​កម្ពុជា នៅ​សម័យ​ក្រោយ​ឆ្នាំ​១៩៧៩ នៅ​ក្រោម​ឥទ្ធិពល​វៀតណាម ទើប​វៀតណាម បង្ខំ​កម្ពុជា​ឲ្យ​ចុះ​សន្ធិសញ្ញា​ព្រំដែន និង​បើក​ផ្លូវ​ឲ្យ​ជនជាតិ​វៀតណាម ចូល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៀត​ផង។
លោក សុន ឆ័យ៖ «ក្រោយ​ពី​ការ​ដួល​រំលំ​របប ប៉ុល ពត ទៅ​វៀតណាម​ហ្នឹង​បាន​បន្ត​កេង​ប្រវ័ញ្ច​ពី​ប្រទេស​កម្ពុជា មិន​ចេះ​ចប់​មិន​ចេះ​ហើយ តាម​រយៈ​ទង្វើ​ដោយ​ផ្ទាល់ នៅ​ពេល​ដែល​កងទ័ព​របស់​ខ្លួន​ជា​ច្រើន​សែន​នាក់​នៅ​លើ​ទឹក​ដី​កម្ពុជា ហើយ​បាន​បន្ត​ធ្វើ​ប្រើប្រាស់​ឥទ្ធិពល​នេះ ដូច​នេះ​យើង​ពិបាក​ឲ្យ​តម្លៃ​ថ្ងៃ​៧ មករា ដូច​គណបក្ស​ប្រជាជន​ប្រកាស​ណាស់»
លោក សុន ឆ័យ បន្ត​ថា រាជរដ្ឋាភិបាល​សព្វថ្ងៃ​រាប់​អាន​វៀតណាម ជិតស្និទ្ធ​ជាង​ពលរដ្ឋ​ខ្មែរ​គ្នា​ឯង​ទៅ​ទៀត មក​ពី​ដឹង​គុណ​វៀតណាម តាំង​ពី​ថ្ងៃ​៧ មករា នោះ​ឯង។ តាម​រយៈ​ការ​ដឹង​គុណ​នេះ ដីធ្លី​ជា​ច្រើន​ត្រូវ​បាន​ផ្ដល់​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម រយៈពេល ៩៩​ឆ្នាំ រី​ឯ​ច្បាប់​អន្តោប្រវេសន៍​ក៏​មិន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នាំ​ឲ្យ​ ជនជាតិ​វៀតណាម ជា​ច្រើន​ម៉ឺន​នាក់​មក​រស់​នៅ​ដោយ​សេរី​ក្នុង​ប្រទេស​កម្ពុជា។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​៦ មករា ឆ្នាំ​២០១២។
ទោះ​យ៉ាង​ណា​ក៏ដោយ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ពេល​កន្លង​ទៅ​ធ្លាប់​បដិសេធ​ថា រាជរដ្ឋាភិបាល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម នោះ​ទេ។ លោក​បន្ត​ថា តាំង​ពី​លោក​នៅ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​សម័យ​រដ្ឋ​កម្ពុជា ក៏​រដ្ឋាភិបាល​សម័យ​នោះ​គិតគូរ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​ដែរ។
លោក ហ៊ុន សែន ក៏​ធ្លាប់​ហៅ​អ្នក​ដែល​រិះគន់​ថ្ងៃ​៧ មករា ថា ជា​មនុស្ស​រមិលគុណ និង​ជា​មនុស្ស​គ្មាន​ខួរ​ក្បាល​ដែរ។
តាម​រយៈ​ការ​សិក្សា​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ រដ្ឋាភិបាល​ខ្មែរ​ក្រហម​ប្រកាន់​យក​គោលនយោបាយ​បោស​សំអាត​ផ្ទៃ​ក្នុង ទើប​ធ្វើ​ឲ្យ​កងទ័ព​របស់​ខ្លួន​មួយ​ចំនួន​ដែល​ដឹក​នាំ​ដោយ​បុគ្គល​សំខាន់ៗ ក្នុង​គណបក្ស​ប្រជាជន ដូចជា​លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន រត់​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​កែន​ទ័ព​វាយ​បក​ប្រឆាំង​ខ្មែរ​ក្រហម​វិញ។
ម្យ៉ាង​ទៀត​ខ្មែរ​ក្រហម​បើក​យុទ្ធនាការ​វាយ​កម្ទេច​វៀតណាម ដោយសារ​តែ​វៀតណាម លើក​ទ័ព​ចូល​ឈ្លាន​ពាន​ដែន​ទឹក​កម្ពុជា។ មូលហេតុ​ទាំង​នេះ​បណ្តាល​ឲ្យ​វៀតណាម និង​កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា សហការ​គ្នា​វាយ​កម្ទេច​របប​ខ្មែរ​ក្រហម​ឲ្យ​ចេញ​ពី​ភ្នំពេញ នៅ​ថ្ងៃ​៧ មករា ១៩៧៩ តែម្ដង។នៅ​ពេល​នោះ​អតីត​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ ក៏​បាន​ទៅ​ប្ដឹង​នៅ​អង្គការ​សហប្រជាជាតិ​ពី​ករណី​វៀតណាម ឈ្លាន​ពាន​កម្ពុជា​ដែរ ប៉ុន្តែ​មិន​មាន​ប្រទេស​ណា​មួយ​ហ៊ាន​ជួយ​ព្រះអង្គ​ឡើយ​រាប់​ទាំង​អាមេរិក ទើប​ព្រះអង្គ​ត្រូវ​បាន​ចិន យាង​ទៅ​គង់​នៅ​ទី​នោះ។
ចំណែក​ឯ​វៀតណាម ក៏​បាន​ចាត់​ចែង​មន្ត្រី​ជំនាញ​ការ​របស់​ខ្លួន​គ្រប់​ក្រសួង​មន្ទីរ ខេត្ត ស្រុក នៅ​ទូទាំង​ប្រទេស ដើម្បី​គ្រប់គ្រង​កម្ពុជា ដែល​ជា​ទង្វើ​រំលោភ​ច្បាប់​អន្តរជាតិ និង​រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា។
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា មតក​ថ្ងៃ​៧ មករា បន្សល់​ទុក​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដែល​នាំ​កម្ពុជា ឲ្យ​ចេញ​ផុត​ពី​របប​ខ្មែរ​ក្រហម​នាំ​មក​នូវ​ក្ដី​សង្ឃឹម​ជា​ថ្មី​សម្រាប់​ ពលរដ្ឋ​ខ្មែរ។
លោក​បន្ត​ថា ពលរដ្ឋ​ទូទៅ​អាច​ចង​ចាំ​ស្មារតី ៧ មករា ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា គណបក្ស​កាន់​អំណាច​ធ្វើ​អ្វី​ត្រឹមត្រូវ​ទាំង​អស់​នោះ​ឡើយ ដូច​នេះ​ប្រទេស​កម្ពុជា ត្រូវ​តែ​ប្រកាន់​យក​នីតិរដ្ឋ និង​ការ​គោរព​ច្បាប់​ជា​ចម្បង។
លោក សុខ ទូច បញ្ជាក់​ថា ពលរដ្ឋ​មិន​ត្រូវ​ដឹង​គុណ​វៀតណាម នោះ​ទេ ព្រោះ​វៀតណាម លើក​ទ័ព​មក​វាយ​ខ្មែរ​ក្រហម​ក៏​ដើម្បី​តែ​ផល​ប្រយោជន៍​ដែរ៖ «យើង ​មិន​អាច​បំភ្លេច​បាន​ទេ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ ការ​ចែក​រំលែក ហើយ​និង​តម្លៃ​ដែល​ពិភពលោក​មិន​អើពើ​ចំពោះ​ការ​រង​ទុក្ខ​របស់​កម្ពុជា ក្រៅ​ពី​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ វៀតណាម​យើង​មិន​ត្រូវ​ដឹង​គុណ​ទេ»
អ្នក​ជំនាញ​បញ្ហា​សង្គម​លើក​ឡើង​ថា ថ្ងៃ​៧ មករា នៅ​តែ​ជា​ប្រធាន​បទ​ចម្បង​ដែល​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ដើម្បី​អូស​ទាញ ​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ។ ប៉ុន្តែ​ឥទ្ធិពល​ថ្ងៃ​នេះ នឹង​សាប​រលាប​បន្តិច​ម្តងៗ ទៅ​តាម​ការ​បំពេញ​ការងារ​របស់​រាជរដ្ឋាភិបាល ហើយ​ថ្ងៃ​នេះ​នឹង​លែង​មាន​ន័យ​បើ​សិន​ជា​រាជរដ្ឋាភិបាល​កម្ពុជា មិន​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

Son Chhay is opportunist politician and also a Hun Sen's spy.

Anonymous said...

During Your Khmer Hero Pol Pot time, you will be kill just to mention about how yummy rice noodle soup at Phom Phen. Pol Pot leadership Khmer Rouge killed even babies, pregnant women and children without fear of Human Rifg Violation that is your truth nature of hero called Pol Pot. When the regime has fail Pol Pot shift blame to other. That is so represent of irresponsible leader who lead his own nation to disaster and replace by Chinese.

Pol Pot killed all Khmer engineering but ask Korea and Chinese engineer for help, think about it!

Without 7 Makara, No more Khmer people but only Chinese instead that is the policies of Pol Pot with China.

Sam Rainsy and all lotus revolution must kneel and thanks Uncle Ho for saving your Khmer people from killing field. At that time, America and UN didn't care about human right violation at all and only Vietnam help you Khmer people from killing field. America and UN known very well what happen inside Cambodia at Pol Pot time by observing from satellites images scan but America and UN were ignored what they saw from satellites scan.

Ask yourself before you hate 7 Makara. What did America and UN help Khmers during Pol Pot killing field? And why don't they prevent that from happening? Why did they just watch from Satellites scan and pretending nothing happen in Cambodia during Pol Pot time? Ask yourself why the top leaders of Khmer Rouge such as Nuon Chea, Leng Sary, Khieu Samphan, Leng Thirith and many more have 100 of millions dollar in their bank account for their children now and their followers have nothing?

Think!

Anonymous said...

Ñg̉ùýêṇ Xon Chhay, ជា(មនុស្សរបស់យួន) ឆ្អឹនក្បាលស៊ីក្បាល- ឆ្អឹនកន្ទុយស៊ីកន្ទុយ!