លោក រ៉ុង ឈុន បញ្ជាក់ថា បើប្រៀបធៀបប្រាក់បៀវត្សគ្រូបង្រៀនក្នុងប្រទេសកម្ពុជា ទៅនឹងគ្រូបង្រៀននៅប្រទេសអង់គ្លេស គឺគ្រូបង្រៀនប្រទេសទាំងពីរមានប្រាក់ខែខុសគ្នាដូចមេឃ និងដី។ លោកអះអាងថា ប្រាក់បៀវត្សគ្រូបឋមកម្ពុជា ចំនួន ៤ខែ ឬប្រាក់ខែគ្រូអនុវិទ្យាល័យ ចំនួន ៣ខែ និងប្រាក់បៀវត្សគ្រូបង្រៀននៅថ្នាក់វិទ្យាល័យប្រទេសកម្ពុជា ចំនួន ២ខែ គឺស្មើប្រាក់ខែគ្រូបង្រៀននៅប្រទេសអង់គ្លេស បង្រៀនត្រឹមតែ ១ថ្ងៃ៕
http://www.youtube.com/watch?v=zQaWpvwyULE&feature=youtu.be
ដោយ ដែន អយុធ្យា 2013-01-18 RFA
មន្ត្រីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
បានបង្ហាញពីស្ថានភាពគ្រូបង្រៀនកាលពីឆ្នាំកន្លងទៅថា
មិនទាន់មានភាពប្រសើរឡើងនោះទេ។
ក្រុមគ្រូបង្រៀន អះអាងថា
នៅមានឧបសគ្គមួយចំនួនដែលបានបង្កការលំបាកដល់គ្រូបង្រៀន
ដូចជាបញ្ហាប្រាក់បៀវត្សពួកគាត់មិនទាន់អាចឆ្លើយតបតម្លៃទំនិញនៅ
លើទីផ្សារ និងសិទ្ធិសម្ដែងមតិ
ឬការចូលរួមបង្កើតសមាគមនៅមានរងការគាបសង្កត់ពីថ្នាក់ដឹកនាំ
ស្ថាប័នរបស់ខ្លួន។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
បានឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ថា សិទ្ធិគ្រូបង្រៀននាឆ្នាំ២០១២
កន្លងមកនេះ
រាជរដ្ឋាភិបាលមិនបានបំពេញតាមតម្រូវការដែលក្រុមគ្រូបង្រៀនទាម
ទារទេ។ លោកបន្តថា ការស្នើសុំដំឡើងប្រាក់ខែរបស់គ្រូបង្រៀន ឲ្យបាន
១លានរៀលក្នុង១ខែ
រដ្ឋាភិបាលមិនទាន់ឆ្លើយតបឲ្យស្របតាមតម្លៃទំនិញនៅលើទីផ្សារកើន
ខ្ពស់ដូចបច្ចុប្បន្ននេះទេ។
ក្រៅពីនេះ លោក រ៉ុង ឈុន បញ្ជាក់ថា សេរីភាពចូលរួមជាមួយសមាគម
ឬសិទ្ធិសម្ដែងមតិរបស់គ្រូបង្រៀន
ត្រូវមន្ត្រីស្ថាប័នអប់រំគ្រប់ជាន់ថ្នាក់គំរាមកំហែង
និងគាបសង្កត់។ លោកបន្តថា រូបភាពនៃការគំរាមកំហែងទៅលើគ្រូបង្រៀន
ផ្ដើមដោយមន្ត្រីស្ថាប័នអប់រំ មានដូចជា
តាមរយៈបង្កកប្រាក់បៀវត្សគ្រូបង្រៀន
មិនដំឡើងកាំប្រាក់ជូនគ្រូបង្រៀន
បង្ខំផ្លាស់ប្ដូរសាលាបង្រៀនសម្រាប់គ្រូបង្រៀនទាំងឡាយណាហ៊ាន
រិះគន់ទៅលើស្ថានការណ៍ក្នុងវិស័យអប់រំជាដើម។
លោក រ៉ុង ឈុន
បានព្រួយបារម្ភទៅលើការធ្លាក់ចុះនៃគុណភាពអប់រំក្នុងប្រទេស
កម្ពុជា ផ្ដើមដោយប្រាក់បៀវត្សរបស់គ្រូបង្រៀននៅមានចំនួនតិចតួច។
លោកថា ដរាបណាជីវភាពគ្រូបង្រៀនបានល្ងាចខ្វះព្រឹក
ឬបានព្រឹកខ្វះល្ងាច និងតោកយ៉ាកដូចសព្វថ្ងៃនេះ
គ្រូបង្រៀនមិនមានពេលគ្រប់គ្រាន់
ដើម្បីស្រាវជ្រាវឯកសារយកទៅបង្រៀនសិស្សបានល្អទេ។
ទាក់ទិនបញ្ហានេះ គ្រូបង្រៀនតាមខេត្តក្រុងមួយចំនួន
ក៏បានឲ្យដឹងថា សិទ្ធិសេរីភាពរបស់គ្រូបង្រៀននៅបន្តគំរាមកំហែង
និងគាបសង្កត់ពីមន្ត្រីដឹកនាំស្ថាប័នរបស់ខ្លួននៅឡើយ។
អ្នកគ្រូ ឆឹម ចាន់ណាន ជាគ្រូបង្រៀននៅសាលាបឋមសិក្សាត្រពាំងម្កាក់
ខេត្តពោធិ៍សាត់
អ្នកគ្រូបានចាត់ទុកស្ថានភាពរបស់ក្រុមគ្រូបង្រៀនក្នុងប្រទេស
កម្ពុជា មានសភាពធ្ងន់ធ្ងរ ព្រោះថាសិទ្ធិក្នុងការបង្កើតសមាគម
ឬសិទ្ធិសម្ដែងមតិរបស់គ្រូបង្រៀន
ត្រូវថ្នាក់ដឹកនាំស្ថាប័នខ្លួនធ្វើទុក្ខបុកម្នេញ។
អ្នកគ្រូអះអាងថា
ដោយសារតែរូបគាត់ជាសកម្មជនរបស់សមាគមគ្រូបង្រៀន
ទើបត្រូវបាននាយកសាលា ប្រធានការិយាល័យអប់រំ
និងមន្ទីរអប់រំខេត្តពោធិ៍សាត់
ផ្លាស់ប្ដូររូបគាត់ឲ្យទៅបង្រៀនសាលាផ្សេងទាំងបង្ខំ
និងដោយគ្មានការឯកភាព។
អ្នកគ្រូ ចាន់ណាន បន្ថែមថា អំពើពុករលួយ
និងបក្ខពួកនិយមពិតជាបានបន្តជ្រៀតចូលក្នុងស្ថាប័នអប់រំ។
ហើយផ្ដើមពីការរើសអើង និងបក្ខពួកនិយម
រូបគាត់ក៏ត្រូវបានថ្នាក់ដឹកនាំស្ថាប័នអប់រំ ខេត្តពោធិ៍សាត់
បង្កកប្រាក់បៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០១២
មិនបើកជូនពួកគាត់នោះទេ។ គ្រូបង្រៀនរូបនេះថ្លែងថា យុត្តិធម៌
និងសិទ្ធិសេរីភាពរបស់គ្រូបង្រៀនក្នុងប្រទេសកម្ពុជា
មិនទាន់ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់
ឬលើកតម្កើងឲ្យបានទូលំទូលាយទេ។
អ្នកគ្រូឲ្យដឹងថា ការគំរាមកំហែង
ឬការដាក់គំនាបពីប្រធានមន្ទីរអប់រំ ប្រធានមន្ទីរការិយាល័យ
និងនាយកសាលា
មកលើក្រុមគ្រូបង្រៀននៅតាមសាលានិមួយៗនៅបន្តកើតមានជាច្រើនករណី។
ទោះយ៉ាងណា មន្ត្រីក្រសួងអប់រំ
បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញការអះអាងរបស់មេដឹកនាំ
សមាគមគ្រូបង្រៀន
និងគ្រូបង្រៀនមួយចំនួនដែលបានលើកឡើងពីស្ថានភាពតោកយ៉ាក
និងការរឹតបន្តឹងសេរីភាពគ្រូបង្រៀននៅកម្ពុជា។ ប៉ុន្តែកន្លងមកនេះ
ប្រមុខដឹកនាំរដ្ឋាភិបាលមានប្រសាសន៍ថា
រដ្ឋាភិបាលមិនបានទុកឲ្យគ្រូបង្រៀនរងទុក្ខវេទនា ឬឯកាទេ។ ហើយថា
ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានផ្តល់ថវិកាចំនួន ២០%
បន្ថែមពីលើប្រាក់បៀវត្សប្រចាំខែរបស់គ្រូបង្រៀនថែមទៀត។
យ៉ាងនេះក្តី ក្រុមគ្រូបង្រៀនបានរអ៊ូរទាំថា
ការដែលរដ្ឋាភិបាលបន្ថែមប្រាក់ចំនួន ២០%
ទៅឲ្យគ្រូបង្រៀនមិនទាន់អាចឆ្លើយតបទៅនឹងតម្លៃទំនិញបានកើន
តម្លៃខ្ពស់នៅលើទីផ្សារបច្ចុប្បន្នទេ។
គ្រូបង្រៀនបានឲ្យដឹងថា ពួកគាត់ត្រូវការប្រាក់បៀវត្សចំនួន
១លានរៀលក្នុង ១ខែ ទើបអាចមានជីវភាពរស់នៅបានសមរម្យ
និងគេចផុតពីភាពតោកយ៉ាក។
គ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជា សរុបមានប្រមាណ ១០ម៉ឺន
៥ពាន់នាក់។ ជាមធ្យម គ្រូបង្រៀនបឋម ទទួលបានប្រាក់បៀវត្សប្រមាណ
៥០ដុល្លារសហរដ្ឋអាមេរិក ក្នុង១ខែ។ គ្រូអនុវិទ្យាល័យ ទទួលបានប្រមាណ
៨០ដុល្លារ ក្នុង១ខែ និងគ្រូវិទ្យាល័យ ទទួលបានជាមធ្យមចំនួន
១០០ដុល្លារក្នុង១ខែ។
ត្រង់ចំណុចនេះ លោក រ៉ុង ឈុន បញ្ជាក់ថា
បើប្រៀបធៀបប្រាក់បៀវត្សគ្រូបង្រៀនក្នុងប្រទេសកម្ពុជា
ទៅនឹងគ្រូបង្រៀននៅប្រទេសអង់គ្លេស
គឺគ្រូបង្រៀនប្រទេសទាំងពីរមានប្រាក់ខែខុសគ្នាដូចមេឃ និងដី។
លោកអះអាងថា ប្រាក់បៀវត្សគ្រូបឋមកម្ពុជា ចំនួន ៤ខែ
ឬប្រាក់ខែគ្រូអនុវិទ្យាល័យ ចំនួន ៣ខែ
និងប្រាក់បៀវត្សគ្រូបង្រៀននៅថ្នាក់វិទ្យាល័យប្រទេសកម្ពុជា ចំនួន
២ខែ គឺស្មើប្រាក់ខែគ្រូបង្រៀននៅប្រទេសអង់គ្លេស បង្រៀនត្រឹមតែ
១ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
The vietcong can overcome the french of 200 years.
Khmer can over the vietcong too!
Post a Comment