ព្រោះតែរដ្ឋាភិបាល ហ៊ុន សែន ឆ្លាតពេកបានជាមិនដឹងត្រូវរក ទីផ្សាឲ្យកសិករបៀបម៉េច ទីបំផុតត្រូវពឹងលើនយោបាយថៃ !
- Friday, 25 January 2013
- រ៉ាន់ រើយ ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កសិករនៅតាមខេត្ត ជាប់ព្រំដែនជាមួយថៃ
នឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយថ្មីរបស់ថៃលើការនាំចូល
ពោតសម្រាប់ផលិតចំណីសត្វ។
យោងតាមគេហទំព័របាងកកប៉ុស្តិ៍
បានរាយការណ៍កាលពីថ្ងៃទី២២ខែមករាថាគណៈរដ្ឋមន្ត្រីថៃបាន
អនុម័តឲ្យនាំចូលពោតគ្មានពន្ធគយចំនួន៤៥ម៉ឺនតោនពីប្រទេសកម្ពុជា
និងឡាវក្នុងនោះថៃគ្រោងនាំចូលពីប្រទេសកម្ពុជា ២៥ម៉ឺនតោន។
មន្ត្រីកសិកម្មខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញ
ប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថាផលិតផលពោតកម្ពុជាអាចឡើងថ្លៃដោយ
សារតែគោលនយោបាយនេះ។
លោក ថោង ស៊ីណា
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖«វានឹង
មានឥទ្ធិពលមកលើតម្លៃពោតនៅប្រទេសរបស់យើងប៉ុន្តែធំឬក៏តូចវា
អាស្រ័យទៅលើបរិមាណទិន្នផល។ប្រសិនបើទីផ្សារត្រូវការច្រើនតម្លៃ
ពោតនិងឡើងខ្ពស់»។
បើតាមកាសែតបាងកក ប៉ុស្តិ៍ ថៃ
នឹងចាប់ផ្តើមនាំចូលពីកម្ពុជាចំនួន១០ម៉ឺនតោននៅខែសីហា
និង១៥ម៉ឺនតោននៅចុងឆ្នាំនេះនិងដើមឆ្នាំ២០១៤។
រដ្ឋាភិបាលថៃជាទូទៅតែងតែលើកកម្ពស់គោលនយោបាយកសិកររបស់ខ្លួន
ក្នុងការរកទីផ្សារប៉ុន្តែកសិករខ្មែរជារឿយៗតែងតែចាំត្រងឥទ្ធិពល
ពីប្រទេសជិតខាងឬពឹងលើទីផ្សារក្រៅប្រទេស។
ថ្មីៗនេះតំណាងរាស្ត្របក្សប្រឆាំងបានស្នើឲ្យនាយករដ្ឋមន្ត្រីដក
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចេញពីតំណែង
ដោយហេតុផលថាអសមត្ថភាពក្នុងការរកទីផ្សារជូនកសិករ។
ទីផ្សារកសិកម្មនៅកម្ពុជាមិននឹងនរនិងមិនច្បាស់លាស់ហើយស្ថិតក្នុងកណ្តាប់ដៃឈ្មួញ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខប្រមាញ់ និង នេសាទ ថា
កសិករកម្ពុជាបានដាំដុះពោតនៅលើផ្ទៃដី១៨៤ ៨៧២
ហិកតានៅក្នុងឆ្នាំ២០១២ ហើយប្រមូលផលបាន៧៧០ ៨៦០តោន។
របាយការណ៍បញ្ជាក់ថាខេត្តដែលមានដាំពោតច្រើនមានខេត្តបាត់ដំបង
ព្រះវិហារ កណ្តាល កំពង់ចាម ប៉ៃលិន បន្ទាយមានជ័យ និងពោធិ៍សាត់។
ចរន្តនៃការដាំពោតបានធ្លាក់ចុះខណៈទីផ្សារដំឡូងមីបានហក់ឡើងតែមួយឆាវនោះ។
លោក ថោង ស៊ីណា និយាយថា
កសិករបានងាកទៅដាំដំឡូងមីកាន់តែច្រើនដោយសារវាងាយស្រួលដាំ
ខណៈពោតជាប្រភេទដំណាំត្រូវការទុនច្រើន។លោកបន្តថា៖
«ពោតត្រូវចំណាយបីដងលើសដាំដំឡូង។
ប្រសិនខ្ញុំព្យាករទៅពេលនេះទិន្នផលពោតធ្លាក់ចុះដូចនេះតម្លៃនឹង
កើនទៅក្នុងថ្ងៃអនាគត»។
លោក សុខ សាធីម អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន
បាននិយាយថាបច្ចុប្បន្នតម្លៃស្ថិតនៅចន្លោះ៨០០ទៅ៩០០រៀលក្នុងមួយ
គីឡូក្រាមដែលតម្លៃមិនមានការប្រែប្រួលនៅឡើយទេ។
ការដាំពោតរបស់កសិករនៅខេត្តប៉ៃលិនបានធ្លាក់មកនៅត្រឹម៣០ភាគ
រយនៃចំនួនសរុបខណៈកសិករដាំដំឡូងមីមានរហូតដល់៧០ភាគរយក្នុង
ឆ្នាំ២០១២។ រីឯឆ្នាំ២០១១កសិករដាំដុះពោតមាន៤០ភាគរយ។
កសិករ មាស លឿន ដែលប្រកបរបរដាំពោត និង
ដំឡូងមីលើផ្ទៃដី៥០ហិកតានៅខេត្តប៉ៃលិននិយាយថាគោលនយោបាយថៃនេះ
មិនមានអ្វីថ្មីសម្រាប់កសិករកម្ពុជានៅតាមជាយដែនទេព្រោះពួកគេ
តែងតែបង្កបញ្ហាពេលកសិករខ្មែរប្រមូលផលដូចជាហាមឃាត់ក្នុងការ
នាំចូលទៅប្រទេសគេជាដើម។
លោកបានបន្តថា៖«គេតែងតែចេញគោលនយោបាយថ្មីប៉ុន្តែកសិករតែងតែ
ប្រឈមការលំបាករហូត»៕
No comments:
Post a Comment