Tuesday, January 22, 2013

លោក​អូបាម៉ា៖​ ទំនាក់​ទំនង​រវាង​ស.រ.អា.​និង​កម្ពុជា​នឹង​ត្រូវ​ពង្រឹង​ថែម​ទៀត​

លោក​ប្រធានាធិបតី​អូបាម៉ា​ជា​ប្រធានាធិបតី​ទី១​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ពេល​កំពុងកាន់​តំណែង។​

21.01.2013
ដោយ សុខ ខេមរា VOA Khmer
កម្ពុជា ​ត្រូវបាន​អន្តរជាតិ​រិះគន់​អំពី​បញ្ហា​ដីធ្លី ​ការ​ចាប់​ជន​រងគ្រោះ​ដាក់គុក​ ​ការ​មិន​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៉ី​ មេដឹកនាំ​ក្រុម​ជំទាស់​ដ៏​ធំជាង​គេ​ បាន​ទៅ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ ការ​មិន​ដោះលែង​លោក​ម៉ម សូណង់ដូ​ ​ប្រធាន​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​បញ្ចេញ​មតិ​ជា​ដើ
ស.រ.អា.​និង​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ទំនាក់​ទំនង​រអាក់​រអួល​ផង​និង​ល្អ​ប្រសើរ​ផង​ទៅតាម​ពេល​វេលា ​នៅពេល​ដែល​កម្ពុជា​​ត្រូវ​គេ​ចាត់​ទុក​ថា​ មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​មិន​ល្អ។​

វ៉ាស៊ីនតោន​៖ លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​រំពឹង​ថា ​ទំនាក់​ទំនង​រវាងស.រ.អា.​និង​កម្ពុជា​នឹង​ត្រូវពង្រឹង​ថែមទៀត​ទៅ​អនាគត។​

លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់​អូបាម៉ា​ចង់ឃើញ​ទំនាក់ទំនង​រវាង​ស.រ.អា.​និង​កម្ពុជា​នឹង​ត្រូវពង្រឹង​ថែមទៀត​នៅ​ពេល​ខាងមុខ។​ លោក អូបាម៉ា​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សារលិខិត​អរគុណ​របស់​លោក​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​បាន​សរសេរលិខិត​ស្វាគមន៍​លោក​អូបាម៉ា​ពេល​លោក​បាន​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទីពីរ​កាល​ពីខែ​វិច្ឆិកា។​

ក្នុង​លិខិត​នេះ​ដែល​វីអូអេ​ទទួល​បាន ​លោក​អូបាម៉ា​បាន​ថ្លែង​ថា៖​

«ខ្ញុំ​សង្ឃឹម​ថា​នឹង​បន្ត​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​នៅ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ទៅ​មុខ​ទៀត»។​


លោក​ប្រធានាធិបតី​អូបាម៉ា​ជា​ប្រធានាធិបតី​ទី១​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ពេល​កំពុងកាន់​តំណែង។​ ទស្សនកិច្ច​របស់​លោក​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នោះ​គឺដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​វេទិកា​​តំបន់​ជាច្រើន ​ដែល​កម្ពុជា​ក្នុងនាម​ជាម្ចាស់ផ្ទះ​កិច្ច​ប្រជុំ​ទាំងនោះ​ បាន​រួមគ្នា​ជាមួយ​ប្រទេស​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​ បញ្ហា​ពិភព​លោក​ ដូចជា​ជម្លោះ​ដែន​សមុទ្រ​​ចិន​ភាគ​ខាងត្បូង ​បញ្ហា​កូរ៉េ​ខាងជើង​ បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ នយោបាយ​ក្នុង​តំបន់​និង​ពិភពលោក។​

នៅក្នុង​លិខិត​ដែល​ផ្ញើរជូនលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ​លោក​អូបាម៉ា​ បាន​បន្ថែម​សេចក្តី​ថា៖​

«ដោយមាន​ការ​ធ្វើការ​រួមគ្នា ​ខ្ញុំជឿ​ជាក់ថា​ យើង​នឹង​អាច​ដោះស្រាយ​ប្រកប​ដោយ​ជោគជ័យ​នូវភាព​ប្រឈម​ជាច្រើន​ដែល​យើង​កំពុង​ជួប​ប្រទះ»។​

ស.រ.អា.​និង​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​ទំនាក់​ទំនង​រអាក់​រអួល​ផង​និង​ល្អ​ប្រសើរ​ផង​ទៅតាម​ពេល​វេលា ​នៅពេល​ដែល​កម្ពុជា​​ត្រូវ​គេ​ចាត់​ទុក​ថា​ មាន​ប្រវត្តិ​សិទ្ធិ​មនុស្ស​មិន​ល្អ។

ក្នុង​ពេល​ទស្សនកិច្ច​កាលពី​ខែ​វិច្ឆិកា​នោះ​ដែរ​ លោក​អូបាម៉ា​បាន​សម្តែង​ការ​ ព្រួយ​បារម្ភ​របស់​លោក​អំពី​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​ក្នុង​ជំនួប​ជាពិសេស​មួយ​ លោក​បាន​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋន្ត្រី​ហ៊ុន សែន​​ ធ្វើការ​កែ​ទម្រង់។​ ការ​ធ្វើ​ដូច្នោះ​គឺដើម្បី​អ្វី​មួយ​ដែល​​ក្រុម​មន្ត្រី​ស.រ.អា.​អះ​អាង​ថា ​ជា​កត្តា​ធ្វើឲ្យ​មាន​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​និង​ស.រ.អា.។​

លោក​ថ្លែង​ដូច្នេះ​នៅពេលកម្ពុជា​ត្រូវបាន​អន្តរជាតិ​រិះគន់​អំពី​បញ្ហា​ដីធ្លី ​ការ​ចាប់​ជន​រងគ្រោះ​ដាក់គុក​ ​ការ​មិន​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៉ី​ មេដឹកនាំ​ក្រុម​ជំទាស់​ដ៏​ធំជាង​គេ​ បាន​ទៅ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ ការ​មិន​ដោះលែង​លោក​ម៉ម សូណង់ដូ​ ​ប្រធាន​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​បញ្ចេញ​មតិ​ជា​ដើ

2 comments:

Anonymous said...

Two Dictators congradualating each other!!!

Anonymous said...

OBAMA should watch who he dealing whit.that guy killed a lot of American solder when he was Yong. he is the one what brought Vietcong in to Cambodia soil.If you don't believe me you can ask every man and women in Cambodia.He was a Khmer gouge.