Saturday, January 19, 2013

គម្លាត​រវាង​ព្រៃ​សម្បទាន និង​ប្រជាពលរដ្ឋ ខុសគ្នា ឆ្ងាយ​ណាស់ ប្រជាពលរដ្ឋ​នៅតែ​រងគ្រោះ​



ថ្ងៃទី 18 មករា 2013 | ដោយ: បាយ័ន  
Cambodia Express News

ខេត្ត​ឧ​ត្ត​រ​មានជ័យ: ជាទូទៅ​រវាង​ក្រុមហ៊ុន​ព្រៃ​សម្បទាន​នានា និង​ប្រជាពលរដ្ឋ ដែល​នៅរស់​ក្នុង​តំបន់​ព្រៃ​សម្បទាន គេ​មើលឃើញថា មាន​គម្លាត​ខុសគ្នាឆ្ងាយ ដូច​មេឃ និង​ដី ព្រោះថា ក្រុមហ៊ុន​មាន​សិទ្ធិ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង មក​ធ្វើ​មកលើ​ប្រជាជន ហើយ​ប្រជាជន កាន់តែ​រងគ្រោះ​ធ្ងន់ធ្ងរ​ថែមទៀត ដោយ​ការ​ធ្វើទុក្ខបុកម្នេញ ពី​ក្រុមហ៊ុន​ទាំងនោះ​។
​ជាក់ស្ដែង​ក្រុមហ៊ុន​ព្រៃ​សម្បទាន ណេ​ត​ឆ័​រ​រ៉​ល ដែល​បោះទីតាំង​ស្ថិតនៅ​តំបន់​ស្រែ​ក្រសាំង​លិច ស្រែ​ក្រសាំង​កើត​ក្នុងភូមិ​សាស្ដ្រ ឃុំ​ត្រញំង​ប្រាសាទ ស្រុក​ត្រញំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ចោទថា ក្រុមហ៊ុន​មួយ​នេះ នៅតែមាន​ចេតនា​ធ្វើទុក្ខបុកម្នេញ​មកលើ​ពួកគាត់​ដដែល ពិតមែនតែ​កុងត្រូល ដែល​ដាក់​នៅ​ក្បាលដី​ក្រុមហ៊ុន ត្រូវបាន​ប្រជាពលរដ្ឋ ប្ដឹង​មក​ថ្នាក់លើ​ឱ្យ​ដក​ចោល​ក៏ដោយ​។​
​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន គឺ​ដោយសារតែ​ក្រុមហ៊ុន​ព្រៃ​សម្បទាន ប្រ​ព្រឹ​ត្ដ​មិន​គប្បី​ចាប់​ប្រជាពលរដ្ឋ នូវ​ការដឹកឈើ​តាម​គោយន្ដ រឺក៏​ដឹកអុស​ដែល​កាប់​ចេញពី​តំបន់ ដែល​ប្រជាពលរដ្ឋ​រស់នៅ យកមក​លក់​នៅ ទីផ្សារ ហើយ​ក្រុមហ៊ុន​នោះ បាន​ចាប់​ឱ្យ​ប្រជាពលរដ្ឋ បង់លុយ​ទើប​អាច​ដឹក​ចេញ​បាន​។​


ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ស្រែ​ក្រសាំង និង​អាជ្ញា​ធរមាន​ភូមិ មាន​ឃុំ និង​មានស្រុក រហូតដល់​កងកំលាំង​ប្រដាប់អាវុធ ដែល​សុំ មិន​បញ្ចេញ​ឈ្មោះ ដោយ​ខ្លាច​អំណាច​ក្រុមហ៊ុន បាន​ប្រាប់ CEN ថា បុ​ស្ដិ៍​យាម​ដែលមាន​ដាក់កុង​ត្រូល នៅ​ក្បាលដី​ក្រុមហ៊ុន ដែល​ធ្វើការ​ស្ទាក់ចាប់​ដឹកអុស ដឹកឈើ​តិចតួច​របស់​ប្រជាពលរដ្ឋ ក្រោយមក​ប្រជាពលរដ្ឋ​បាន ប្ដឹង​មក​ថ្នាក់លើ​ហើយ​ក្រុមហ៊ុន ក៏បាន​ដក​កុងត្រូល​នោះ ចេញពី​ផ្លូវ​រួចហើយ​។
​ប៉ុន្ដែ​ទោះបីជា​កុងត្រូល​នោះបាន​ដកចេញ​ក៏ដោយ តែ​ប្រជាពលរដ្ឋ​នៅតែ​រងគ្រោះ​ដដែល គឺ​នៅពេលណា​ប្រជា​ពល រដ្ឋ​អារឈើ​ស្ថិតនៅក្នុង​ដី​កម្មសិទ្ធិ​ស្របច្បាប់ ដែល​រាជរដ្ឋាភិបាល​វាស់វែង តាមរយៈ​យុវជន​ស័​គ្ម្រ​ចិ​ត្ដ និង​កាប់​អុស ដែល​ដួលរលំ នៅតាម​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់នៅ យកមក​លក់​នៅ​ទីផ្សារ​ត្រូវ​សន្ដិសុខ​ក្រុមហ៊ុន ដែល​ឈរ​ចាំ​ការពារ​នៅ​ក្បាលដី បាន​កាក់​ឈើ និង​អុស​ទាំងនោះ មិនអាច​ពួកគាត់​ដឹក​ចេញ​ឡើយ​។ ក្រុមហ៊ុន​គេ​ថា ឈើ និង​អុស​ទាំងនោះ ជា​សម្បត្ដិ​របស់​ក្រុមហ៊ុន បើ​ចង់​ដឹក​ចេញ ត្រូវតែ​បង់លុយ ឱ្យ​សន្ដិសុខ ដែល​ឈរ​យាម ឱ្យ​ក្រុមហ៊ុន​នោះ​។​
ប្រជាពលរដ្ឋ និង​អាជ្ញាធរ​បាន​និយាយទៀតថា ប្រជាពលរដ្ឋ​មានការ​ឈឺចាប់ ហើយ​មិនដឹង​ធ្វើ​យ៉ាងម៉េច ហើយ​ចេះតែ​ទ្រាំ ដោយសារតែ​ក្រុមហ៊ុន​ធ្វើបាប និង​បាន​សូម​សំណូមពរ មក​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។ តែបើ​មិនឮ​ដល់​នាយករដ្ឋមន្ដ្រី តែ​ក៏​សុំ​លឺ​ដល់​អាជ្ញាធរ​ខេត្ដ និង​ក្រុមការងារ ចុះ​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជួយ​អន្ដរាគមន៍​ដល់​ពួកគាត់​ផង​។​
​ទោះបីយ៉ាងណា​ក៏ដោយ អ្នកយកព័ត៌មាន CEN មិនអាច​សុំ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ខាងលើ​បានទេ ខណៈពេលដែល​ប្រជាពលរដ្ឋ ចោទប្រកាន់​យ៉ាង​ដូច្នេះ​។​
​ ​
​ប្រជាពលរដ្ឋ បាន​លើក​ទៀតថា ដី​កម្មសិទ្ធិ​ស្របច្បាប់ ៥​ហិច​តា រឺ​១០​ហិច​តា របស់​ប្រជាជន គាត់​មាន​សិទ្ធិ​ពេញទី ក្នុងការ​កាប់​ឈើ ច្រៀក​ជា​ក្ដារ រឺក៏​ជា​អុស ដឹក​ចេញមក​លក់ ដើម្បី​ចិញ្ចឹម​ក្រពះ ដោយ​មិនមែនជា​សមត្ថកិច្ច​ក្រុមហ៊ុន ជា​អ្នក​ត្រូវ​ចាប់ របស់​ពួកគាត់​ឡើយ​។ ប៉ុន្ដែ​ក្រុមហ៊ុន បែរ​ថា ឈើ​ទាំងនោះ ស្ថិតនៅក្នុង​ដី​ក្រុមហ៊ុន​នេះ ជាការ​បញ្ជាក់​ឱ្យដឹង​របស់​ពួកគាត់​។​
​ពួកគាត់​បានលើកឡើង​ទៀតថា ក្រុមហ៊ុន​គួរ​ណាស់​តែ​យោគយល់​ដល់​ប្រជាជន ព្រោះថា ក្រុមហ៊ុន ១​ថ្ងៃៗ ដឹកឈើ កាត់​ផ្លូវ ដែល​កំពុង​កសាង និង​អំណោយ​របស់​សម្ដេច​តេ​ជោ និង​លោកជំទាវ រាប់ឡាន យកមក​ដាក់​ក្នុង​រោង​ម៉ាស៊ីន ដើម្បី​អារ​លក់​។ ប៉ុន្ដែ​ប្រជាពលរដ្ឋ​គ្រាន់តែ​កាប់​ឈើ ក្នុង​ដី​របស់ខ្លួន ហើយ​ដឹក​ចេញ ត្រូវបាន​ក្រុមហ៊ុន ធ្វើបាប​ពួកគាត់​ទៅវិញ​។
​ដោយសារ​សកម្មភាព​នេះហើយ ប្រជាជន និង​អាជ្ញាធរ​ដែនដី និយាយថា រវាង​ក្រុមហ៊ុន​ព្រៃ​សម្បទាន និង​ប្រជាជន មាន​គម្លាត​គ្នា​ឆ្ងាយ​ណាស់ ដូច​មេឃ និង​ដី ប៉ុន្ដែ​បែរជា​ប្រជាជន នៅតែ​រងគ្រោះ​ដដែល​៕

1 comment:

Anonymous said...

Oh dear no more large trees!
They keep cutting them down until all gone.