Tuesday, January 22, 2013

អ្នក​បឹងកក់ និង​បុរីកីឡា​តវ៉ា​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី

2013-01-21
Radio Free Asia

ប្រជាពលរដ្ឋ​តំបន់​បឹងកក់ និង​បុរីកីឡា នាំ​គ្នា​តវ៉ា​ពីរ​កន្លែង​ផ្សេង​គ្នា​នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៣។ ក្រុម​អ្នក​ភូមិ​បឹងកក់ ប្រមាណ ៧០​នាក់ ទៅ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​លិខិត​នានា​ទៅ​អភិបាល​ក្រុង បញ្ជាក់​ថា​ពួក​គាត់​រស់នៅ​ស្រប​ច្បាប់​នៅ​លើ​ទឹកដី​តំបន់​បឹងកក់ នោះ។

ចំណែក​ឯ​ក្រុម​អ្នក​ភូមិ​បុរីកីឡា វិញ មាន​គ្នា​ប្រមាណ ៥០​នាក់ ទៅ​តវ៉ា​នៅ​មុខ​ក្រសួង​មហាផ្ទៃ មុខ​ព្រឹទ្ធសភា និង​នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​យក​ញត្តិ​ទៅ​ដាក់​ជូន​ថ្នាក់​ដឹកនាំ​នៃ​ស្ថាប័ន​ទាំង​នោះ ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដើម្បី​សាងសង់​អគារ​បន្ថែម​ទៀត​
១. ក្រុម​អ្នក​ភូមិ​បឹងកក់ កាន់​បដា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ។ ដោយ មុំ សុផុន
២. កុមារី​ម្នាក់​កាន់​បដា​សរសេរ​ថា ដោះ​លែង យ៉ោម បុប្ផា នៅ​ពេល​ដែល​ម្ដាយ​របស់​ពួក​គេ​តវ៉ា​នៅ​សាលា​រាជធានី​ភ្នំពេញ។ ដោយ មុំ សុផុន
៣. ក្រុម​អ្នក​ភូមិ​បឹងកក់ ព្យាយាម​ចូល​ទៅ​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ។ ដោយ មុំ សុផុន

៤. ស្ត្រី​ម្នាក់​បាន​លើក​បដា​បង្ហាញ​ពី​ឯកសារ​នានា​បញ្ជាក់​ថា គាត់​បាន​រស់នៅ​តំបន់​បឹងកក់ ដោយ​ស្រប​ច្បាប់។ ដោយ មុំ សុផុន
៥. មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ចរចា​ជាមួយ​ក្រុម​តំណាង​អ្នក​ភូមិ​ដែល​ចង់​ចូល​ទៅ​ជួប​មន្ត្រី​ទាំង​នោះ ដើម្បី​រក​ដំណោះស្រាយ​ដល់​អ្នក​ភូមិ​បឹងកក់។ ដោយ មុំ សុផុន
៦. ក្រុម​អ្នក​ភូមិ​បឹងកក់ កាន់​បដា​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ។ ដោយ មុំ សុផុន
៧. ក្រុម​ស្ត្រី​តំបន់​បឹងកក់ ស្រែក​ហៅ​មន្ត្រី​សាលា​ក្រុង ដើម្បី​ដោះស្រាយ​ឲ្យ​ពួក​គាត់​តាម​អនុក្រឹត្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ដោយ មុំ សុផុន
៨. ក្រុម​អ្នក​ភូមិ​បុរីកីឡា តវ៉ា​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់។ ដោយ ទេព សុរាវី
៩. អ្នក​ភូមិ​បុរីកីឡា តវ៉ា​នៅ​មុខ​ក្រសួង​មហាផ្ទៃ។ ដោយ ទេព សុរាវី
១០. រថយន្ត​របស់​ស្នងការ​ក្រុង​ភ្នំពេញ សម្រាប់​ចាប់​អ្នក​តវ៉ា ចត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ។ ដោយ មុំ សុផុន

4 comments:

Anonymous said...

ការងារពួកវាគឺចាប់ខ្មែរដាក់គុកទាំងអស់ទើបវាអស់
ចិត្ត​នេះហើយពួកអារខួរសត្វតិរិច្ឆាន។

Anonymous said...

these motherfuckers hanoi gangs

Anonymous said...

តើអស់លោកpoliceទំាងនេះជាខ្មែរឬក៍ជាយួន?
បើអស់លោកជាខ្មែរ សូមអស់លោកមានចិត្តសន្តុះ
ដល់ខ្មែរដូចគ្នាផង កុំបានតែធ្វើបាបខ្មែរដូចគ្នានោះ
តែបើជាយួនវិញនោះ យើងខ្ញុំជាកូនខ្មែរនិងមិនអត់
អោនឲ្យពួកអាចោរឈ្លានពាន សត្រូវសួរពូចមួយ
នេះបានឡើយ។អស់លោកអើយអាណឺតខ្មែរផង។

Anonymous said...



I like to ask you one question :
Sihanouk when he went to study at Saigon, he stayed with Bao Dai. He has adventure with Bao Dai's daughter and they (Sihanouk and Bao Dai'daughter) had a daughter. When he come back to Cambodia, Sihanouk gave Cochinchine to Bao Dai or Vietnamese as a present to his girlfriend, the Bao Dai's daughter. Now the daughter of Sihanouk and Bao Dai's daughter work at Cambodia, it seems with Sar Kheng at Interior Ministry. Do you know that ?