ដោយ សុខ ខេមរា VOA Khmer
ស.រ.អា. នៅសប្តាហ៍ថ្មីៗ បានសម្តែងការខកចិត្តចំពោះការលុបឈ្មោះលោកសម រង្ស៉ីចេញពីបញ្ជីបោះឆ្នោត។ លោកសម រង្ស៊ីកំពុងជាប់ពិរុទ្ធដែលគេចាត់ទុកថា ជារឿងនយោបាយ។ ស.រ.អា.ព្រមានអំពីនីត្យានុកូលភាពឬភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី ប្រសិនបើលោកសម រង្ស៉ីមេដឹកនាំក្រុមជំទាស់ដ៏ធំជាងគេមិនបានចូលរួមការបោះឆ្នោត។វ៉ាស៊ីនតោន៖ ក្រុមអ្នកនយោបាយកម្ពុជា និងមន្ត្រីសង្គមស៊ីវិលបានសំឡឹងឃើញភ្លាមៗពីតួនាទី និងសារៈសំខាន់ផ្សេងៗសម្រាប់កម្ពុជានៅពេលលោកបារ៉ាក់អូបាម៉ាបានស្បថចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិទី២កាលពីថ្ងៃច័ន្ទ។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សនិងជាអនុប្រធានគណបក្ស សង្គ្រោះជាតិកម្ពុជាដែលជាគណបក្សជំទាស់ បានរំពឹងថា លោកអូបាម៉ាអាចជួយឲ្យកម្ពុជាមានការកែទម្រង់សិទ្ធិមនុស្ស ប្រជាធិតេយ្យនិងការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវ។
«បញ្ហាសិទ្ធិមនុស្សនិងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវគឺជាសេចក្តីប្រាថ្នាធំជាងគេរបស់ប្រជាពលរដ្ឋខ្មែរ ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានេះអស់រយៈពេលជាង៣០ឆ្នាំ មិនបានធានាឲ្យបាននូវការគោរពសិទ្ធិមនុស្ស ហើយការបោះឆ្នោតនេះ តាំងពីក្រោយអ.ស.ប.រៀបចំមកក៏អត់ដល់ស្តង់ដារអន្តរជាតិដែរ»។
លោកកឹម សុខាបានរំឭកពីប្រសាសន៍របស់លោកអូបាម៉ា ដែលបានប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យមានការកែទម្រង់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យក្នុងជំនួបកាលពីខែវិច្ឆិកាពេលលោកអូបាម៉ាអញ្ជើញទៅកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពេលនោះ។
«អញ្ចឹងហើយចង់ឲ្យសម្តីរបស់លោកអូបាម៉ាដែលនិយាយទៅកាន់លោក នាយករដ្ឋមន្ត្រីហ៊ុន សែនហ្នឹងឲ្យមានប្រសិទ្ធិភាព។ បើគាត់ទាមទារឲ្យលោកហ៊ុន សែនអនុវត្តការធានាសិទ្ធិមនុស្សហ្នឹង តែរដ្ឋាភិបាលលោកហ៊ុន សែនមិនធ្វើ គាត់ត្រូវតែដាក់សម្ពាធឲ្យធ្ងន់ជាងហ្នឹងទៅទៀតក្នុងនាមជាប្រទេសមហាអំណាច»។
លោកកឹម សុខាពុំបញ្ជាក់ពីសម្ពាធបែបណាទេ តែទទួលស្គាល់ថា សម្តីរបស់លោកអូបាម៉ាជាសម្តីការទូតមែនពេលនោះ តែមានលក្ខណៈធ្ងន់ធ្ងរណាស់។
លោកកឹម សុខាថ្លែងយ៉ាងដូច្នេះដោយយោងថា មានការសម្លាប់ក្រៅច្បាប់ដូចជាសកម្មជនការពារព្រៃឈើលោកឈុត វុទ្ធី ការចាប់ខ្លួនជនរងគ្រោះដីធ្លីដាក់គុក ការដាក់ទោសលោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងការកាត់ទោសលោកសម រង្ស៉ី ដោយនយោបាយ និងរារាំងមិនឲ្យលោកចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងការគ្មានកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ទោះជាយ៉ាងណាក៏ដោយ លោកជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សគ្រប់គ្រងប្រទេសនិងជាអ្នកតំណាងរាស្ត្របានការពាររដ្ឋាភិបាល ហើយថ្លែងថា បញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបានចាប់ផ្តើមធ្វើកំណែទម្រង់ជាបណ្តើរៗ តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនិងមានការបោះឆ្នោតឆ្នាំ១៩៩៣ម្ល៉េះ មិនមែនទើបតែលោកអូបាម៉ានិយាយ ទើបកម្ពុជាចាប់ផ្តើមធ្វើតាមនោះទេ។ តែលោកទទួលស្គាល់ខ្លះៗថា ការអនុវត្តកន្លងមកមានបញ្ហាធូរលុងខ្លះ និងតឹងខ្លះដែលលោកអះអាងថា រដ្ឋាភិបាលនឹងប្រឹងប្រែងទៅមុខទៀត។
«អញ្ចឹងទេការប្តេជ្ញាចិត្តរបស់សម្តេចតេជោហ៊ុន សែន លោកបានលើកឡើងហើយថា លោកនឹងខិតខំធ្វើយ៉ាងណាដើម្បីពង្រឹងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យតទៅទៀត ឲ្យស្របនឹងអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣និងចែងក្នុងបទដ្ឋានច្បាប់ទាំងឡាយដែលនៅជាធរមាននៅកម្ពុជា»។
ក្រៅពីការអបអរសាទរលោកប្រធានាធិបតីចូលកាន់តំណែង លោកជាម យៀបបានអះអាងថា ពិធីសម្ពោធចូលកាន់តំណែងអាណត្តិទី២នេះជាមោទនភាពសម្រាប់លោកអូបាម៉ា ដែលប្រជាជនស.រ.អា.បានទុកចិត្តនិង បោះឆ្នោតជូនដើម្បីដឹកនាំប្រទេសដ៏មានឥទ្ធិពលក្នុងពិភពលោក។
«ប្រជាជនកម្ពុជាក៏នៅយល់ឃើញថា ក្រោមការដឹកនាំរបស់ឯកឧត្តម បារ៉ាក់ អូបាម៉ា ដែលចេញពីត្រកូលនៃទ្វីបអាហ្រ្វិកនឹងអាចដឹងអំពីសុខទុក្ខអំពីអ្នកក្រហ្នឹងបានច្រើន ដូចជារយៈកាលកន្លងមកដែលឯកឧត្តមបានឲ្យប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាសហការជាមួយយ៉ាងល្អប្រសើរហើយពិសេសបំផុតហ្នឹងគឺបានសហប្រតិបត្តិការល្អហ្នឹងនៅគ្រប់ផ្នែកទាំងអស់ពិសេសវិស័យយោធា»។
លោកបានបន្ថែមថា មានបញ្ហាផ្សេងៗទៀតដែលស.រ.អា.មានការជួយជ្រោមជ្រែងដែរគឺផ្នែកអប់រំ សុខាភិបាល ការបើកទីផ្សារចំហសម្រាប់ផលិតផលកាត់ដេរកម្ពុជា វិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ជាដើម។
លោកសួន ប៊ុនស័ក្ត នាយកលេខាធិការដ្ឋាននៃអង្គការប្រព្រឹត្តិកម្ម ហៅកាត់ថា Chrac ដែលមានអង្គការសមាគម២០ជាសមាជិក បានអះអាងថាការបន្តទំនាក់ទំនងល្អរវាងកម្ពុជានិងស.រ.អា.អាចជួយកែទម្រង់បញ្ហាសង្គម សេដ្ឋកិច្ច សិទ្ធិមនុស្ស និងនីតិរដ្ឋ ជាពិសេសការសម្របសម្រួលស្ថានការណ៍នយោបាយ ហើយនឹងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលមានការចូលរួមពីគ្រប់ភាគីនយោបាយ ដូចជាលោកសម រង្ស៉ីជាដើម។
លោកថ្លែងថា បើពុំដូច្នោះទេ ការបោះឆ្នោតថ្ងៃទី២៨ខែកក្កដានឹងក្លាយជាការបោះឆ្នោតដែលមានអ្នកឈ្នះនិងអ្នកចាញ់ដោយគ្មានកិត្តិយស។
ស.រ.អា. នៅសប្តាហ៍ថ្មីៗ បានសម្តែងការខកចិត្តចំពោះការលុបឈ្មោះលោកសម រង្ស៉ីចេញពីបញ្ជីបោះឆ្នោត។ លោកសម រង្ស៊ីកំពុងជាប់ពិរុទ្ធដែលគេចាត់ទុកថា ជារឿងនយោបាយ។ ស.រ.អា.ព្រមានអំពីនីត្យានុកូលភាពឬភាពស្របច្បាប់របស់រដ្ឋាភិបាលថ្មី ប្រសិនបើលោកសម រង្ស៉ីមេដឹកនាំក្រុមជំទាស់ដ៏ធំជាងគេមិនបានចូលរួមការបោះឆ្នោត។ មន្ត្រីកម្ពុជានិយាយថា ខ្លួនធ្វើទៅតាមច្បាប់កម្ពុជា៕
5 comments:
That's time for Cambodia to go on the right way for democracy and human rights. Viet agences must be out from this small country, your Ho Chi Minh's plan to annex Khmer land will not exist in this 21st century. Do you know how many millions of Khmer Krom people (50pct - 60pct in SVN) want to live in the freedom on their own motherland too? That is why you Ah Ho has a long arm to annex Khmer Kandal by using the traitor's Hun Sen. Please look back to the former USSR.
រាស្ត្រខ្មែរគួរជួយខ្លូនឯងជាជាងពឹងបរទេស ដូចជាការរើសមេដឹកនាំប្រទេសជាដើម តើចាំបាច់ពឹងបរទេសដែរឬ? ឬមួយគ្រាន់តែរើសមេដឹកនាំ ដែលមានសម្ថភាពម្នាក់ក៏មិនអាចធ្វើកើត។
រឿងគេគំរាមគំហែងក្នុងពេលបោះឆ្នោត យើងអាចបោះតាមចិត្តយើងទេតើ ព្រោះក្នុងបន្ទប់បោះឆ្នោតគឺមានតែយើងទេ ដូច្នេះគ្មានអ្នកណាយកកាំភ្លើងភ្ជង់ក្បាលយើងទេ។ ខ្មែរគួរក្លាហានដើម្បី រស់ដោយខ្លួនឯង រឿងពឹងបរទេសមិនមែនថាមិនពឹងសោះនោះទេ តែទៅតាមកាលះទេសះ មិនមែនស្អីក៏ពឹងៗនោះទេ ។
ដូច្នេះក្រោកឡើងរួមគ្នាបោះឆ្នោតរើសមេដឹក នាំថ្មី ដោយឆន្ទះរបស់ខ្លួនដោយខ្លួនឯង ជាគំរូ នាឆ្នាំ២០១៣ខាងមុខនេះ ដើម្បីជាតិនឹងកូន ខ្មែរជំនាន់ ក្រោយយកជាគំរូផង៕
វាប្រាកដហើយដែលថាកម្ពុជា ត្រូវធ្វើតាមច្បាប់កម្ពុជានោះ។ប៉ុន្តែបើអន្តរជាតិ គេមិនទទួលស្គាល់នោះ តើកម្ពុជាគិតយ៉ាងណាទៅវិញ។
ចុះអត់សមរង្សុីហ្នឹង...ធ្វើការដឹកនាំអត់កើតរឺយា៉ងម៉េច?ចុះបើអាយួនវា
សំលាប់រង្សុីចោលទៅ...តើអស់អ្នកដឹកនាំរឺយា៉ងណា?រង្សុីអស់១នៅមាន
រង្សុីរាប់់លាននាក់ទៀត...កុំចាក់ស្មុកច្រើនពេកធ្វើតាមការជាក់ស្ដែងកឹមសុខា
វ៉ៃខាងក្នុង...សមរង្សុីវ៉ៃពីខាងក្រៅ...កឹមសុខាឡើងដឹកនាំម្ដងគឺតតាំងជាមួយ
អាឆ្កែពាលខ្វាក់...គឺជនស្នេហាជាតិប្រកួតជាមួយអាពូជសែនថោកក្បត់ជាតិ
...កុំខ្លាច!!!
.....ង្វៀងសម រង្ស៊ី វ៉ៃ SEX ក្រៅមុង.....
ង្វៀងកឹម សុខា វ៉ៃ SEX ក្នុងមុង...???
អាអន្ទិតបោកពីរនាក់ហ្នឹង ....ភរ លេ!
ខ្លាចអាខ្វាក់ចុយម្រាយ.......មាន់សម្លទេ!
សង្រ្គោះខ្លួនវាមិនបានផងហ្នឹង!
ឆ្កែកន្ទុយវខ្វៀននៅតែខ្វៀន!
Post a Comment