Friday, January 04, 2013

គណកម្មាធិការជួយបន្លំ (គជប) ត្រូវការប្រាក់ប្រហែល២១ លានដុល្លារ ដើម្បីលួចសន្លឹកឆ្នោតឲ្យ ហ៊ុន សែន

ថវិកា​សំរាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នឹងត្រូវ​ចំណាយ ប្រហែល​២១​លាន​ដុល្លារ​ 

ថវិកា​សំរាប់​ការបោះឆ្នោត​  ជ្រើសតាំង​តំណាង​រាស្ត្រនឹងត្រូវ​ចំណាយ ប្រហែល​២១​លាន​ដុល្លារ

(ថ្ងៃទី 4 មករា 2013, ម៉ោង 03:23:PM) | ដោយ: រតនា
 
ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានធ្វើការ​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ពី​ថវិកា សម្រាប់​ការបោះឆ្នោត ជ្រើសតាំង សមាជិកសភា នៅ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខ​។​ ​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែង​នៅក្នុង​សន្និសីទ សារព័ត៌មាន ស្តីពី​ការ ផ្សព្វផ្សាយ បញ្ជី​ឈ្មោះ​បោះឆ្នោត ផ្លូវការ​ឆ្នាំ​២០១២ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៣ ថា ថវិកា សំរាប់​ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៥ ត្រូវ​ចំណាយ​ប្រហែល​២១ លាន​ដុល្លារ ហើយ​នៅ​ក្នុងនោះ ម្នាក់ៗ​ត្រូវ​ចំណាយ​ជាង​២ ដុល្លារ​។​ ​លោក ទេព នីថា បានលើកឡើង​នៅក្នុង​សន្និសីទ​នោះ​ថា “​ថវិកា​សំរាប់​ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ នេះ​បូក​ទាំង​ការចុះឈ្មោះ បោះឆ្នោត​ផង យើង​ត្រូវ​ចំណាយ​ប្រហែល​២១ លាន​ដុល្លារ ហើយ​សំរាប់​ម្នាក់ៗ​អាច​ថា ប្រហែល​ត្រូវ​ចំណាយ​ជាង ២ ដុល្លារ ក្នុង​ម្នាក់ៗ ហើយ​យើង​គុណ​នឹង​ចំនួន​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ទៅនឹង​ឃើញ​ចំនួន​ថវិកា​ទាំងមូល​ហើយ​”​។

​ លោក​បញ្ជាក់ថា កាលពី​ឆ្នាំ​ការបោះឆ្នោត​ឆ្នាំ​២០០៨ ចំណាយ​ប្រហែល​ជិត​១៧ លាន​ដុល្លារ ដូច្នេះ​ការចំណាយ​នាពេលនេះ​មាន​ចំនួន លើសពី​មុន ដោយសារ​អ្នកបោះឆ្នោត​កាលនោះ មាន​ប្រមាណ​៨ លាន​នាក់​ប៉ុណ្ណោះ ហើយ​ការចំណាយ​ក្នុង​ម្នាក់ៗ ប្រហែលជា​២ ដុល្លារ ដូចគ្នា​។​

​លោក​ អគ្គលេខាធិការ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឲ្យ​ដឹង​ទៀតថា ចំពោះ​ប្រភព​ថវិកា​រាជរដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ ធានា​លើ​ការចំណាយ​ទាំងអស់នេះ តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏បាន​អំពាវនាវ​ទៅដល់​ប្រទេស​ជា​មិត្ត​និង​អង្គការ ក្រៅ រដ្ឋាភិបាល​អន្តជាតិ ដែល​ធ្លាប់​សហការ និង​ឧបត្ថម្ភ​ដល់​ការបោះឆ្នោត​កន្លងមក​ឲ្យ​ជួយ ហើយ​ក្នុងករណី ដែល​គាត់​ផ្តល់​ថវិការ​មក​ឲ្យ គ​.​ជ​.​ប នៅក្នុង​គំរោង​ណាមួយ គ​.​ជ​.​ប នឹង​កាត់បន្ថយ​ថវិកា​របស់​រាជរដ្ឋាភិបាល​វិញ ដូច្នេះ​បញ្ហា​ថវិកា​ទាំងអស់​រដ្ឋាភិបាល​ជា​អ្នកធានា​ប៉ុន្តែ​ក៏​ស្វែង រក បន្ថែមទៀត​ដែរ ហើយ​យ​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​មកវិញ​។​

​ ទាក់ទង​នឹង​បញ្ហា​នេះដែរ តំណាង​គណបក្សប្រឆាំង លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី បាន​ថ្លែងប្រាប់​​ថា លោក​មិនទាន់បាន​គិតពី​បញ្ហា​នោះ​នៅឡើយ​ទេ ដូច្នេះ​ការប្រកាស​ចំណាយ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ មិនដឹងថា មាន​ភាពត្រឹមត្រូវ​ប៉ុណ្ណា​ទេ ហើយ​លោក​សុំ​ពេលវេលា​គិត​សិន​។ ចំណេ​កលោក ហុង សុខ​ហួរ អគ្គហិរញ្ញិក​គណបក្ស​សម រង្ស៊ី បាន​បញ្ជាក់ថា បើតាម​ការ​ការលើកឡើង​របស់ គ​.​ជ​.​ប ថា​ម្នាក់ៗ​ត្រូវ​ចំណាយ​ជាង​២ ដុល្លារ​នោះ ហើយ​គុណ​ជាមួយ​ចំនួន​អ្នកបោះឆ្នោត គឺ​ត្រឹមត្រូវ ប៉ុន្តែ​លោក​មិនទាន់បាន​សិក្សា​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត ដែល​គេ​រៀបចំ​ការបោះឆ្នោត​ដែរនោះ តើ​គេ​ត្រូវ​ចំណាយ​ប៉ុន្មាន​ក្នុង​ម្នាក់ៗ​?​។​

​ចំពោះ​ចំនួន​ អ្នកបោះឆ្នោត​ផ្លុ​វ​ការ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​សន្និសីត​នោះ លោក ហាវ៉ាណ ស៊ី​វិ​ល័យ សមាជិក គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត និង​ប្រធាន​អង្គប្រជុំ​បាន​ឲ្យ​ដឹងថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១២ មាន​ពលរដ្ឋ​ចំនួន​៩.៦៧៥.៤៥៣ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន​៥.០៨១.៨៤៣ នាក់​។ ក្នុងនោះ​ចុះឈ្មោះ​ថ្មី​មាន​ចំនួន​៩៤០.៤៤៥ នាក់​លុបឈ្មោះ​បាន​ចំនួន​៤៦៨.៤៨៥ នាក់ និង​កែតម្រូវ​បាន​ចំនួន​៩២.៣៦៦ នាក់ ហើយ​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន​១៩.០០៩ ការិយាល័យ​។​

​លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជា​តិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១២ ត្រូវ​បានផ្តល់​សុពលភាព​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១២ ហើយ​បញ្ជី​បោះឆ្នោត​នេះ នឹងត្រូវ​ប្រើ​សំរាប់​បំរើ​ឲ្យ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៨ កក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ​។​

​លោក ទេព នីថា បញ្ជាក់ថា បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១២ នេះ អាច​រកបាន​នៅលើ​វេ​ប​សាយ​ចាប់ពី​ថ្ងៃទី​៥ ខែមករា នេះ​តទៅ ហើយ​វេ​ប​សាយ​នេះ នឹង​បិទ​វិញ​នៅមុន​ថ្ងៃ​បោះឆ្នោត​មួយថ្ងៃ ដើម្បី​ជៀសវាង​ការប្រើ​វេ​ប​សាយ​នេះ បំរើ​ឲ្យ​នយោបាយ​របស់​គណបក្ស​៕

1 comment:

Anonymous said...

Looking at the pictures of those idiot, they are not Khmer/Cambodian at all (i.e., National Election Committee Secretary General Tep Nitha is a Vietnamese secret agent and his Vietnamese secret agents sitting along side), but they are hidden Yuon/Vietnamese agents dressing up as civilians, speaking, writing and reading Cambodian/Khmer language.

Can you Khmer people and patriots point out and make the reports to the United Nations (UN) and International Community leaders to share the information about the those suspicious NEC in CPP Office in Phnom Penh.

Tell or write the letter to European leaders, International Community, the U.S. Officials and Mr. President Barack Obama about these hidden and suspicious Yuon/Vietnamese agents working inside Cambodian government to control the election and cheat the election.