Friday, January 25, 2013

តើចលនាអំនាចពលរដ្ឋខ្មែរ មានគ្រឹះនិងគោលដៅរឹងមាំសំរាប់អោយពលរដ្ឋខ្មែរមានសង្ឃឹមនាពេលអនាគតដែរឬយ៉ាងណា?

25 Jan 2013
By Anonymous

បើតាមការសង្កេត បានបង្ហាញថា ចលនាអំនាចពលរដ្ឋខ្មែរ ដែលបច្ចុប្បន្ន មានលោក សួនសេរីរដ្ឋា ត្រូវបានគេស្គាល់ថា ជាមនុស្សពូកែសាស័ព្ទ ដូចសត្វសេក និង ជំនាញមួយទៀតគឺ ពូកែជេររិះគន់ អ្នកនយោបាយមិនរើសមុខ និងកំពុងធ្វើនយោបាយ មួយបែបយកការដាក់ពាក្យបណ្តឹង សិប្បនិមិត្ត ដើម្បីបោកបញ្ឆោត ពលរដ្ឋខ្មែរនិងក្រៅប្រទេសអោយមានជំនឿទៅលើចលនារបស់ខ្លួន ប៉ុន្តែបើមើលអោយជាក់ស្តែងចលនានេះមិនត្រូវបានពលរដ្ឋខ្មែរនៅក្នុងប្រទេសទទួលស្គាល់ច្បាស់លាស់នោះឡើយ ដោយហេតុថា គ្មាន អង្គការចាត់តាំងច្បាស់លាស់ ការប្រកាសតួនាទី តាមការលើកបន្តុប របៀបមាតទទេរគ្មានគោលដៅ ។

មានតែពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលមិនដែលចុះផ្ទាល់មកស្រុកខ្មែរតែប៉ុណ្ណោះ គិតថា សួនសេរីរដ្ឋាជាវិរះបុរសរបស់ពួកគេ ដោយងងិតងល់ ដែលជាហេតុបណ្តាលអោយបុគ្គលសកម្មជនស្នេហាជាតិពិតប្រាកដ ស្រលាញ់លិទ្ធិប្រជាធិបតេយ្យ របស់ចលនាមួយនេះ ត្រូវបានគេបណ្តេញចេញពីចលនាជាបន្តបន្ទាប់ដោយចោទថា ពួកគេជា ក្រុមកុម្មុយនីសយួនទៅវិញ ។

មិនខុសពីជនក្បត់ដែលចោទមនុស្សស្លូតត្រង់ជាចោនោះឡើយ តាមប្រភពពត៌មានមួយ បានអោយដឹងថា ចលនាអំនាចពលរដ្ឋខ្មែរ របស់សួនសេរីរដ្ឋា មិនត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលស្គាល់ និងជួយជ្រោមជ្រែងនោះទេ ។ ព្រោះថា មេចលនាមួយនេះរស់នៅសហរដ្ឋអាមេរិករាបឆ្នាំមកហើយ ប៉ុន្តែការទំនាក់ទំនងការទូតគឺគ្មាន មានតែសន្សំសត្រូវ មិនដែលត្រូវជាមួយនិងក្រុមឬបុគ្គលដែលជាចាស់ទុំឡើយ គឺតែជេរប្រមាថគេ មិនស្មើរខ្លួន ។ រីឯក្នុងប្រទេសសៀម វិញគឺគ្មានក្រុមអ្វីច្បាស់លាស់ទេ គឺមានតែក្រុមឃ្លាំមើលខ្មែរដើរចេញចូលនៅម្តុំច្រកផ្សាអន្តរជាតិ តែប៉ុណ្ណោះ ។ ម៉្យាងទៀត ប្រសិនជាហ៊ុនសែនចង់ចាប់សួនសេរីរដ្ឋាដូចបកចេកប៉ុន្តែគេមិនចាប់ ស្មានតែហ៊ុនសែនមិនដឹងសួនសេរីរដ្ឋានៅម្តុំផ្សាខ្មែរសៀម គួពិចារណត្រង់ចំណុចនេះផង កុំងងិតងងល់ពេកប្រយ័ត្នគេអូសទៅទាំងអស់ តាំងយំមិនចេញ ៕

2 comments:

Anonymous said...

កុកតែងតែភ្លេចជង់ ប៉ុន្តែជង់មិនដែលភ្លេចកុកទេ។
កាលពីឆ្នាំ១៩៧៩-៨០ ក៏មានរឿងអន្ទាក់បែបឆ្កួតលីលានេះដែរ ខ្មែរអ្នកស្នេហាជាតិច្រើនណាស់ដែលភ្លាត់ខ្លួនចូលអន្ទាក់របស់យួន។

Anonymous said...

kit tae kham knear ang, jos sam rainsy ban ka ey del? pak pro chhang tae pro chhang ban tae knear ang mech min pro chhang jea mouy Hun Sen tov,