http://www.youtube.com/watch?v=JJxrkBbTSrY
ដោយ យន់ សាមៀន និង ម៉ៅ សុធានី 2013-01-06 RFA
នៅមុនពេលនៃការរៀបចំការបោះឆ្នោតសកលឆ្នាំ២០១៣
ដែលនឹងចូលមកដល់ក្នុងរយៈពេល ៧ខែខាងមុខទៀតនោះ សហរដ្ឋអាមេរិក
សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួននៅក្នុងតំបន់
បានបង្ហាញជំហរគាំទ្រឲ្យមានវត្តមានលោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត។
ទោះបីជាប្រទេសទាំងនោះនៅមិនទាន់ប្រកាសមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតក៏ដោយ ប៉ុន្តែប្រទេសទាំងនោះបានសំដែងកង្វល់ទៅលើលទ្ធផលនៃការបោះឆ្នោត ដែលធ្វើឡើងដោយគ្មានគណបក្សប្រឆាំងចូលរួមនោះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានសំដែងមន្ទិលសង្ស័យទៅលើលទ្ធផលបោះឆ្នោតសកលថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ប្រសិនបើគ្មានវត្តមានលោក សម រង្ស៊ី ចូលរួមការបោះឆ្នោត។
មន្ត្រីក្រសួងការបរទេសអាមេរិក ប្រកាសថា សហរដ្ឋអាមេរិកក៏សោកស្ដាយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានសម្រេចលុបឈ្មោះលោក សម រង្ស៊ី ពីបញ្ជីបោះឆ្នោត។
ទីភ្នាក់ងារព័ត៌មាន អេ.ភី (AP) បានដកស្រង់សំដីមន្ត្រីនាំពាក្យក្រសួងការបរទេស អ្នកស្រី វីកថូរៀ នូលែន (Victoria Nuland) ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា រារាំងលោក សម រង្ស៊ី មិនឲ្យចូលរួមការបោះឆ្នោតបានបង្កើតចម្ងល់ជាច្រើនទៅលើភាព ស្របច្បាប់នៃការបោះឆ្នោត។
អ្នកស្រីបន្តថា ការហាមឃាត់លោក សម រង្ស៊ី មិនឲ្យចូលរួមការបោះឆ្នោត ដោយសារតែតុលាការកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំនោះ មិនមែនជាហេតុផលសមស្របឡើយ ដោយសារតែអ្នកឃ្លាំមើលស្ថានការណ៍គួរឲ្យទុកចិត្តមួយចំនួន ចាត់ទុកថា ការកាត់ទោសរបស់លោក សម រង្ស៊ី ជាការកាត់ទោសក្រោមឥទ្ធិពលជយោបាយ។ តុលាការរដ្ឋាភិបាលភ្នំពេញ បានកាត់ទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារពីបទបរិហារកេរ្តិ៍ និងដកតម្រុយបង្គោលព្រំដែន។
អ្នកស្រី វីកថូរៀ នូលែន ចាត់ទុកថា ការដែលរដ្ឋាភិបាលមិនអនុញ្ញាតឲ្យប្រធានគណបក្សប្រឆាំងដ៏មានឥទ្ធិពល នៅកម្ពុជា ចូលរួមការបោះឆ្នោតនោះ ក៏បានបង្កើតសំណួរជាច្រើនផងដែរ ចំពោះភាពស្របច្បាប់នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងចំណាយថវិកាប្រមាណ ២១លានដុល្លាររៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ខាងមុខ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានឲ្យដឹងថា រដ្ឋាភិបាលបានបង្កើនការចំណាយទៅលើការរៀបចំបោះឆ្នោតឆ្នាំ២០១៣ ប្រមាណ ១៧លានដុល្លារ ធៀបទៅនឹងឆ្នាំ២០០៨។ លោកបន្តថា ការបង្កើនការចំណាយនេះ ដោយសារតែកំណើននៃចំនួនអ្នកបោះឆ្នោត។ កាលពីឆ្នាំ២០០៨ អ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ៨លាននាក់ ប៉ុន្តែសម្រាប់ឆ្នាំ២០១៣ អ្នកបោះឆ្នោតបានកើនឡើងរហូតទៅដល់ជិត ១០លាននាក់។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា កំពុងស្វែងរកការគាំទ្រពីមេដឹកនាំនៃប្រទេសហ្វាំងឡង់ ដើម្បីជំរុញឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យលោកអាចចូលរួមការបោះឆ្នោត។
លោក សម រង្ស៊ី មានប្រសាសន៍ពីហ្វាំងឡង់ថា លោកនៅតែមានសង្ឃឹមថា លោកនឹងអាចចូលរួមការបោះឆ្នោតនៅខែកក្កដា ខាងមុខនេះបាន ដោយនឹងមានដំណោះស្រាយនយោបាយតាមរយៈសំពាធរបស់សហគមន៍អន្តរជាតិ៖ «មួយថ្ងៃទេ ក្នុងរយៈពេល ៧ខែខាងមុខ បើមានឆន្ទៈនយោបាយ ហើយមានសម្ពាធអន្តរជាតិខ្លាំង ហ្នឹងសេចក្ដីសម្រេចដើម្បីរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ»។
មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅមិនទាន់ឆ្លើយតបទៅនឹងក្រសួងការបរទេសសហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ធ្លាប់មានប្រសាសន៍ថា កម្ពុជានឹងបន្តរៀបចំការបោះឆ្នោតឆ្នាំ២០១៣ បើទោះបីជាគ្មានវត្តមាន លោក សម រង្ស៊ី ក៏ដោយ។ លោកបន្តថា រដ្ឋាភិបាលនឹងគ្មានដំណោះស្រាយនយោបាយណាមួយជាមួយនឹងលោក សម រង្ស៊ី នោះទេ ប៉ុន្តែប្រសិនបើលោក សម រង្ស៊ី ហ៊ានវិលត្រឡប់មកកម្ពុជា លោកនឹងត្រូវជាប់ពន្ធនាគារជាមុនសិន។
លោក កឹម សុខា សំដែងសុទិដ្ឋិនិយមក្រោយជួបជាមួយមន្ត្រីសហភាពអឺរ៉ុប
ចំណែកឯលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានសំដែងសុទិដ្ឋិនិយមថា ការបោះឆ្នោតសកលថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ នេះ នឹងមានយុត្តិធម៌ និងតម្លាភាព ដោយសារសហភាពអឺរ៉ុប កំពុងផ្ដោតការយកចិត្តទុកដាក់ជាខ្លាំង ដើម្បីជំរុញឲ្យការបោះឆ្នោតលើកនេះបានល្អប្រសើរ។
លោក កឹម សុខា មានប្រសាសន៍ពីប្រទេសហ្វាំងឡង់ (Finland) កាលពីថ្ងៃសៅរ៍ ទី៥ មករា ថា ដំណើរទស្សនកិច្ចនេះបានទទួលជោគជ័យល្អ ក្រោយពីលោក និងលោក សម រង្ស៊ី បានជួបជាមួយសមាជិកសភា ព្រឹទ្ធសភា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបពីរដ្ឋាភិបាលនៃប្រទេសបី គឺបារាំង (France) អូទ្រីស (Austria) និងហ្វាំងឡង់។
លោក កឹម សុខា មានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ត្រូវយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់នូវសំណូមពររបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជាពិសេសទាមទារឲ្យធ្វើកំណែទម្រង់គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប)។ លោកថា បើពុំដូច្នោះទេ កម្ពុជានឹងខាតបង់ផលប្រយោជន៍ច្រើនសំរាប់ប្រទេសជាតិ។
លោក កឹម សុខា អះអាងថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស រួមមានបារាំង អូទ្រីស និងហ្វាំងឡង់ បានសំដែងការគាំទ្រយ៉ាងខ្លាំង ទាំងផ្នែកថវិកា និងផ្លូវចិត្ត ដល់គណបក្សសង្គ្រោះជាតិ។ ពួកគេបានសន្យាថា នឹងខិតខំអស់ពីសមត្ថភាព ដើម្បីជំរុញឲ្យក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជា ដែលត្រូវការថវិកាឧបត្ថម្ភពីក្រុមគ្រួសារខាងក្រៅ ត្រូវគាំទ្រគោលនយោបាយនៃគណបក្សប្រឆាំងដើម្បីយកជ័យជំនះលើគណបក្ស ប្រជាជនកម្ពុជា។
លោក កឹម សុខា នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
State Department spokeswoman Victoria Nuland said Friday that the U.S. was disappointed by the announcement from Cambodia’s election committee that Rainsy has been removed from the official voter list because of criminal convictions that carry 12 years in prison. The U.S. says Cambodia’s decision to bar exiled opposition leader Sam Rainsy from July elections calls into question the vote’s legitimacy.
Whether or not Sam Rainsy is in Cambodia, There are millions of Sam Rainsy voters in Cambodia who have been victims of oppression and land grabbing. Although we will not be able to use force against the puppet government installed by Vietnam, we will go to vote in mass to remove Hun Sen et al from Power. We would support our patriotic leaders, Sam Rainsy and Kem Sokha to win the national election first and then use all legal means such as International court of Justice at the Hague and the United Nations based on Cambodia Map deposited at the UN in 1963.
Sam Rainsy is the best Kaun Khmer patriot who dares to declare that Vietnam is the new colonialist that annexed most of Cambodian territory. That is why he is the only Khmer that Vietnam is afraid of. Vietnam try by all mean to eliminate him from Cambodia by using its puppet government and kangaroo court in Cambodia to deny Sam Rainsy in entering Cambodia. This is the 21st century; Vietnam can not colonize Cambodia as the last century. The 1991 Paris Peace Agreement signed by 19 signatory countries including Cambodia and Vietnam. No matter how sneaky Vietnam is, it will not be able to hide its bad intention any more. The world knows that Vietnam is not a honest nation. Vietnam is a thief who never respects its promise. During Vietnam American war, King Sihanouk of Cambodia helped Vietnam by offering a sentinel or a hiding place near the border of Cambodia and Vietnam to protect Vietnamese and Vietcong from US bombing. In return Vietnam repays the debt by taking a big chunk of Cambodian territory including Kah Tral. Only China knows how to deal with Vietnam, because they used to control Vietnam for thousand years. Forget about South China Sea, Vietnam will never be able to get rid of China, even though it try to induce USA to fight with China. Now the USA learned a lot of lesson from Vietnam’s sneakiness and will not let Vietnam to take advantage of it any more. We, Khmer nationalists will kick illegal Vietnamese immigrant out no matter how long it will take. Cambodia is our sacred land; we have inalienable right to retake our homeland from its occupation and control.
ILOVE AND AGREE WITH THE ABOVE STATEMENT 100%.
Post a Comment