លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីមួយ កាលពីពេលកន្លងមក។ រូបថត ផា លីណាដោយសារឲ្យលុយសូកប៉ាន់ ដើម្បីបានតំណែងនេះតិចពេកឬ បានជា សែន ខំស្រែកជំទាលទារថែម !
- Friday, 25 January 2013
- វង្ស សុខេង ភ្នំពេញប៉ុស្តិ៍
កំពង់ស្ពឺៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
កាលពីម្សិលមិញ
បានរិះគន់មន្រ្តីយោធាជាន់ខ្ពស់មិនបញ្ចេញឈ្មោះម្នាក់ ថា
បានរំលោភបទប្បញ្ញតិ្តរបស់កងយោធពលខេមរភូមិន្ទ
ហើយបានជំរុញក្រសួងការពារជាតិ លើកកម្ពស់ទាំងការបណ្តុះបណ្តាល
និងកម្រិតវិជ្ជាជីវៈរបស់កងទ័ព។
នៅក្នុងពិធីសម្ភោធវិទ្យាស្ថានកងថ្មើរជើង មិត្តភាពកម្ពុជាចិន
ដែលជាអគារថ្មី នៅសាលាមន្រ្តីយោធាប្រដាប់អាវុធ ថ្លុកតាសេក
ខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា
មានរបាយការណ៍អំពីមន្រ្តីគ្មានលក្ខណៈសម្បតិ្ត
បានសូកប៉ាន់រហូតដល់តំណែងខ្ពស់។
លោកបានប្រាប់ទាហានបញ្ចប់ការសិក្សាថ្មីប្រមាណ ១០០០ នាក់ ថា៖
«អ្វីដែលយើងចាប់អារម្មណ៍នៅពេលនេះ
គឺភាពមិនប្រក្រតីក្នុងការតែងតាំងមន្រ្តីយោធា
ដែលមិនមានអាកប្បកិរិយាល្អ»។ ទាហានប្រហែល ១០០០
នាក់ទើបតែបានវិលត្រឡប់មកពីបណ្ឌិតសភាយោធាចិន ហើយនៅអគារថ្មី
ក្នុងស្រុកភ្នំស្រួចនេះ
ទាហានវ័យក្មេងនឹងទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាពពី
ទីប្រឹក្សាចិន។ ដោយអំពាវនាវឲ្យមានបទប្បញ្ញតិ្តតឹងរ៉ឹង
និងការអនុវត្តច្បាប់ លោកនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា
ក្រសួងការពារជាតិ ត្រូវសិក្សាលើការបង្កើតអនុក្រឹត្យ និងប្រកាស
អំពីការបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ
ដើម្បីរក្សាសណ្តាប់ធ្នាប់និងប្រសិទ្ធភាព។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖
«មន្រ្តីយោធាជាន់ខ្ពស់មួយចំនួន
មិនបានគោរពច្បាប់ស្តីពីលក្ខន្តិកៈកងយោធពលខេមរភូមិន្ទ
និងនីតិវិធីទូទៅទេ»។
ការលើកឡើងរបស់លោកបានធ្វើឡើង ព្រមគ្នា
នឹងការជជែកពិភាក្សានៅរដ្ឋសភាកាលពីម្សិលមិញលើសេចក្តីព្រាង
ច្បាប់ ស្តីពីការបង្កើតស្ថាប័នត្រួតពិនិត្យ
ហៅថាឧត្តមក្រុមប្រឹក្សាការពារជាតិ។
ក្រុមប្រឹក្សានេះ នឹងមានសិទិ្ធតាមដាន
និងចាត់វិធានការវិន័យលើមន្រ្តីយោធា។
ក្រុមប្រឹក្សានឹងទទួលខុសត្រូវផងដែរ
លើការការពារបូរណភាពទឹកដីកម្ពុជា ហើយមានអំណាច វាយតម្លៃ
ថាតើត្រូវប្រកាសស្ថានការណ៍អាសន្នឬយ៉ាងណា?
ក្នុងច្បាប់ដែលបានអនុម័តកាលពីម្សិលមិញ ដោយសំឡេង ៨៥ លើ ៩៧
ព្រះមហាក្សត្រនរោត្តម សីហមុនី នឹងជាប្រធាន ហើយលោកហ៊ុន
សែនជាអនុប្រធាន ។
សមាជិកនៃក្រុមប្រឹក្សា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ២
ទស្សវត្សរ៍កន្លងមក មានរដ្ឋមន្រ្តីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ
ប្រធានទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ
ជាសមាជិក។
សមាសភាពនោះបានធ្វើឲ្យតំណាងរាស្រ្តគណបក្សប្រឆាំងមិនសប្បាយ ចិត្ត
ដែលនិយាយ ក្នុងអំឡុងកិច្ចពិភាក្សាកាលពីម្សិលមិញថា
ពួកគេព្រួយបារម្ភអំពីវត្តមានដ៏ច្រើនពីគណបក្សកាន់អំណាចក្នុង
ក្រុមប្រឹក្សានេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី ថ្លែងថា៖ «យើងគិតថា
សមាជិក និងអនុប្រធានសុទ្ធតែមកពី គណបក្សប្រជាជនកម្ពុជា ដូច្នេះ
វាមិនធានាអព្យាក្រឹតភាពឡើយ។ ខ្ញុំសូមស្នើធ្វើវិសោធនកម្ម
លើសមាសភាព ហើយផ្តល់អំណាចដល់ព្រះមហាក្សត្រ
ក្នុងការជ្រើសរើសសមាជិក»។
ទោះជាយ៉ាងណា ការរិះគន់នោះ ពុំជះឥទិ្ធពលដល់ការបោះឆ្នោតឡើយ។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាតំណាងរាស្រ្តផងដែរនោះ
ហើយជាសមាជិកក្រុមប្រឹក្សាការពារជាតិនេះ បានការពាររចនាសម្ព័ន្ធ
ក្នុងអំឡុងកិច្ចពិភាក្សារយៈពេល ៥ ម៉ោងកាលពីថ្ងៃម្សិលមិញ។
លោកបានថ្លែងទៀតថា៖ «ច្បាប់ មិនបានកំណត់ឈ្មោះទេ
គ្រាន់តែតំណែងប៉ុណ្ណោះ ដូច្នេះ
ប្រសិនបើគណបក្សនយោបាយមួយទៀតកាន់អំណាចក្នុងរដ្ឋាភិបាល
គេនឹងជាសមាជិកក្នុងក្រុមប្រឹក្សានេះ»៕ TK
1 comment:
ah me pouk ror louy is YOU, not the others. Because that is Ton Sogn Kou Prey System.
Post a Comment