បទល្មើសនេសាទ គ្រប់យ៉ាង កំពុងពួនជ្រក ស៊ីរូងដែននេសាទ ក្នុងឃុំគោកធ្លក មន្រ្តីធ្មេចភ្នែក ក្រោមអំណាច លុយយួន
ខេត្តតាកែវៈ មិនថាតែនៅតំបន់ទឹករាក់ ឬជ្រៅប៉ុន្មាន
ម៉ែត្រនោះទេ គ្រប់ទីកន្លែងទាំងអស់ ទឹកត្រូវបាន
ល្អក់កករគ្មានពេលអាចរងថ្លាបានឡើយ ព្រោះតែការនេសាទគ្រប់រូបភាព
រួមទាំងការបិទបាំងតាមបណ្ដា ព្រែកតូចធំផងដែរ
តែគ្មានមន្រ្តីមានសមត្ថកិច្ចណាម្នាក់អើពើនោះទេ ព្រោះលុយរបស់យួនបិទបាំងភ្នែក
អស់ទៅហើយ។
យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា
នៅតាមដងស្ទឹងស្ថិតនៅ ក្នុងឃុំគោធ្លក នេះ ត្រូវ បានធ្វើការអូសម៉ាញ់ មានមុខទទឹង
រាប់រយម៉ែត្រ ឬនៅពេលដែលពួកគេ អូសម៉ាញ់នោះ មុខរបស់វា ពេញមាត់ស្ទឹង តែម្ដង។
ឧបករណ៍ម៉ាញ់នេះទៀតសោតមាន២ខ្សែ ដែលខ្សែទីមួយតែងតែអូសនៅ
ចំណុចដងស្ទឹងនៅជិតផ្សារបាក់ដៃ (មុខសាលាឃុំគោកធ្លក) និងមួយខ្សែទៀត
ស្ថិតនៅចំណុចភូមិ ព្រែកតាផ ភូមិព្រែកដា និងភូមិទួលពុទ្រា។
ម៉ាញ់ទាំងពីរខ្សែនោះ តែងតែអូសទាំងថ្ងៃទាំងយប់ ដោយ មិនមានការកោតញញើតអ្វីឡើយ។
យោងតាមប្រភពដដែលនោះ បញ្ជាក់បន្ថែមថា
លោកមេឃុំធ្លាប់បានបង្ហាញថា ម៉ាញ់នេះ មានច្បាប់អនុ
ញ្ញាតពីមន្រ្តីពាក់ពាន់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ឃុំ
រួមទាំងលោកមេឃុំផងដែរ គឺលោក ហ៊ីម សុស ក្នុងការអូសម៉ាញ់នេះ។
តាមប្រភពច្បាស់ការសុំមិនបញ្ចាញឈ្មោះ ក៏បានឲ្យដឹងថា
ម៉ាញ់នេះ មានបង្កប់ឧបករណ៍ឆក់ត្រីនៅឯ
ជើងច្រវ៉ាក់ខាងក្រោមក្នុងគោលបំណងឆក់គ្រប់ធនធាន ដែលមាននៅក្នុងទឹកទាំងធំ
និងតូច អណ្ដែត មកលើ និងចូលទៅក្នុងម៉ាញ់នោះទាំងអស់។ រហូតដល់ពេលនេះ
ក្នុងស្ទឹងនោះ សូម្បីតែត្រីក្រាញ់ ឬត្រី ដែលមានទម្ងន់ ០,២គីឡូក្រាម
ក៏ប្រជាពលរដ្ឋនៅក្នុងឃុំនោះ ស្ទើរតែលែងស្គាល់ទៅហើយ ព្រោះអស់
ត្រីដោយសារឧបករណ៍ឆក់។
ប្រភពមួយចំនួនទៀតបញ្ជាក់ជាចុងក្រោយថា នៅចុងព្រែកសឹងស្ថិតក្នុងអតីតឡូត៍
នេសាទលេខ១៦ ចាស់ ក៏មានការដាក់រ៉ាក មានមុខ៣ម៉ែត្រ និងមានបណ្ដោយពី៧០
ទៅ៨០ម៉ែត្រឯណោះ ប៉ុន្តែអ្វីដែល សំខាន់នោះ គឺម្ចាស់រ៉ាកជាជនជាតិវៀតណាម ឈ្មោះ
គឿង និង ឈ្មោះ វណ្ណី ដែលមានជនជាតិខ្មែរជា អ្នកកាងក្នុងការដាក់រ៉ាកនោះ។
មិនថាតែម៉ាញ់ ឫ រ៉ាក នោះទេ ឧបករណ៍ទាំងនេះ ក៏កំពុងតែជនជាតិ វៀតណាម
នេសាទលើទឹកដីកម្ពុជា យ៉ាងមានក្តីសុខ នៅម្ដុំចំណុចខាងលិចសាលាឃុំគោកធ្លក ដោយ
ពួកគេលួចឆ្លងចូលតាមច្រកផ្សារបាក់ដៃមកខាងលិច តែមន្រ្តីជលផល
និងមន្រ្តីមានសមត្ថកិច្ចនៅតំបន់ នោះធ្មេចនេត្រាអស់ហើយ
ក្រោមអំណាចលុយរបស់យួន៕
8 comments:
Such a destructive action to the fish stock can never be done in either Thailand or Vietnam without the perpetrator being punished severely and yet the illegal immigrants of Vietnamese origin can do it openly right under the very nose of the Cambodian fishery officials and others.
What is wrong with Cambodia and Cambodians as a country and a people respectively?
I guess it will be another day of reading the newspaper and nothing much happening to change the status quo from the officials and the general population as a whole!
Are Cambodians such good Buddhists with unlimited tolerance in their hearts or do they simply not give a damn of whatever happens in their own backyard?
Are we born to suffer as a nation because of our fate or because we deserve it since we hardly care to give a damn to what is happening around us in our own country?
Most current Cambodian officials had gone to school at one time or another in their lives. Some have little and some have reasonable amount of education and yet they seem to have no national conscience at all; they will even burn the only hut they live in for their own interest.
Lok Ta Krom Ngoy must have been so disappointed that his efforts to change Cambodian mentality through his beautiful poetic writing has made very small dent in the morality and conscience of Cambodians, especially the corrupt officials.
Pissed Off
Our only solution as opposition parties is to draft a law to legalize these boat people and let them move on land. Such act is deemed humanitarian, hygienic, and also the beautification of the lake. Sure ship them back to Vietnam is the best choice, but that can only come about if the opposition win the election. If nothing will happen, at least solve the problem with legalizing them, turn them in Khmer speakers, etc.
គាំទ្រលោកសួន សេរីរដ្ឋា គ្រាន់បើជាង
ទ្រពងអាចម៍ឧត្តមង្វៀងសម រង្ស៊ីជនកំសាក-មិនខ្មេះ,
អាចម៍ឧត្តមង្វៀងកឹម សុខា ឡេឡាមិនខ្មេះ...
អាមហាបោកពីរនាក់ហ្នឹងខ្លាចអាខ្វាក់ចុយម្រាយ.......
មាន់សម្លស្មោះ!
(គណបក្សសង្រ្គោះអាង្វៀង៧លាន = CPP)
សង្គ្រោះកុយវាមិនទាំងបានផងហ្នឹង!
komplech mok bunthu arom Jea mouy kjom
កុំស្ដាប់់សំដីមនុស្ស(យួន)ដែលប្រើល្បិចបំបែកបំបាក់់
ខ្មែរ។ខ្មែរទំាងអស់់ត្រូវតែនៅពីក្រោយលោក
សម រង្ស៊ី និងគឹម សុខាដើម្បីសង្គ្រោះជាតិ
ជាបន្ទាន់។ប្រទេសខ្មែរត្រូវតែជាប្រទេសប្រកាន់់
លិទ្ធិប្រជាធិបតេយ្យ ដែលត្រូវតែអនុញ្ញាតអោយ
មានគណៈបក្សជំទាស់់ ហើយត្រូវតែគោរពសិទ្ធិ
មនុស្សនិងសិទ្ធិសេរីភាពព័ត៌មាន ។ដូច្នេះ
លោក សម រង្ស៊ី ត្រូវតែគ្មានទទួលនូវការបណ្ដេញ
ចេញពីស្រុកខ្មែរ ហើយត្រូវតែអាចចូលរួមឈរ
ឈ្មោះបោះឆ្នោតបាន។ទង្វើនិងចរិកហ៊ុន សែន
មិនទាន់់អាចអោយគេចាត់់ថាប្រទេសខ្មែរ
មានលិទ្ធិប្រជាធិតេយ្យនៅឡើយទេ។ដូច្នេះ
ប្រជាជនខ្មែរទំាងអស់់ដែលស្នេហាសេរីភាព
យុត្តិធម៌ សីលធម៌ មនុស្សធម៌ សច្ចធម៌
សិទ្ធិមនុស្ស ត្រូវតែថ្កោលទោសរដ្ឋាភិបាល
ហ៊ុន សែន ដែលជារបបអាយ៉ង កាន់់លិទ្ធិ
កុម្មុយនីស្តផ្ដាចការ ហើយមកគាំទ្រនិងបោះឆ្នោត
អោយលោកសម រង្ស៊ី ធ្វើជានាយករដ្ឋមន្រ្តី
ខ្មែរមានឯករាជ្យ ការពារទឹកដីខ្មែរ និង
ទាមទារទឹកដីខ្មែរដែលបាត់់បង់់ទៅយួន ហើយ
ដោះស្រាយជនអន្តោប្រវេស្តន៍ រួចអភិវឌ្ឍន៍
ប្រទេសជាតិខ្មែរអោយសប្បាយរុងរឿងតទៅ!!!!!
ក្នុងនាមកូនខ្មែរដែលចូលរួមមតិ យើងមិនចង់ឃើញអ្នកមានមតិចង្អុលគ្នាដាក់គ្នាទេ មតិខ្លះឆ្វេងនិយមមតិខ្លះស្តាំនិយម ។ដូច្នេះចំពោះអ្នកអានចេះឲ្យតម្តៃហើយ សូមបងប្អូនកុំចង្អុលដាក់គ្នាដើម្បីបង្ករសង្រ្គាមមតិ ព្រោះតែមានឆ្វេងស្តាំខៀវក្រហមនេះហើយ ទើបស្រុកយើងវិនាសសម្បត្តិជាតិ នឹងរាស្ត្ររាប់ លាន ។យើងឃើញច្បាស់ហើយ អ្នកកាន់អំណាចសព្វថ្ងៃចាត់ទុកអ្នកប្រចាំងជាសត្រូវ មិនថាជារាស្ត្រឬគណបក្សទេ កាលហ៊្វុនស៊ិនប៉ិចខ្លាំងគេខំចិញ្ចាំហ៊្វុនស៊ិនប៉ិច ដល់ពេលហ៊្វុនស៊ិនប៉ិចខ្សោយគេឈប់រវល់ ។ដល់ពេលបក្សប្រឆាំងខ្លាំងគេខំវៃទៀតរួម ទាំងអាម៉ីអាថោងជួយព្រុសទៀតផង ។អ្នកធ្វើត្រូវក៏គេជេរអ្នកធ្វើខុសក៏ត្រូវគេជេរ ហើយអ្នកធ្វើខុសត្រូវគេដាក់បណ្តាសសារថែមទៀត ដូច្នេះអ្វីដែលគេបានធ្វើ យូរឆាប់គង់តែបានទទួលទេ ចាំតែមើលទៅ ហើយពួកអាហៃអើទាំងនោះ និងបាត់ម៉ាត់ឯងៗទេ៕
នៅស្រុកគេ សង្រ្គាមមតិជាវិធីមួយដ៏សំខាន់និងមាន
ប្រសិទ្ធភាព សម្រាប់កែលម្អរ អ្នកដឹកនាំរដ្ឋ។
ប្រសិនបើគ្មានមតិឆ្វេងស្ដាំទេ អ្នកដឹកនាំរដ្ឋ មិន
ដឹងថាខ្លួនដឹកនាំប្រទេសបានល្អឬអាក្រក់ទេ។
តែអ្នកដឹកនាំខ្មែរសព្វថ្ងៃ វាខុសពីប្រទេសគេដទៃ
ក្នុងលោក គឺគ្រាន់តែជាអាយ៉ង មិនអាចហ៊ាន
សម្រេចកិច្ចការអ្វីទាំងអស់ បើគ្មានបញ្ជាព្រៀង
ទុកពីអាយួនយៀកកុង។ហ្នឹងហើយភាពសុខគ្នា
រវាងប្រទេសខ្មែរនិងប្រទេសដទៃក្នុងលោក។
អ្នកដឹកនាំខ្មែរមានអំណាចដ៏ធំធេង តែកញ្ជះយួន៕
កូនខ្មែរក្រៅស្រុក សុំចូលរួមមតិៈ វត្តមាន និង អវត្តមាន
របស់មេដឹកនាំធំបក្សប្រឆាំងនាពេលបោះឆ្នោតហ្នឹងហើយ
ដែលអាចលើកស្ទួយដល់របបផ្ដាច់ការភ្នំពេញឱ្យកាន់តែមាន
ប្រជាប្រីយ៍ភាព ដោយបានដឹងជាមុនយ៉ាងច្បាស់រួចស្រេច
ហើយថា ខ្លួននឹងទទួលបរាជ័យព្រោះតែអន្តោប្រវេស៍យួន
ជាង៥លានគាំទ្រ ហ៊ុនសែន ហេតុអ្វី ក៏នៅតែចង់លូក
លលែងជាមួយភ្លើង? ចំណុចដែលបក្សប្រឆាំងទទូចចង់
បានហ្នឹងហើយ ដែលបង្កើតឱ្យយើងខ្ញុំមានចម្ងល់និងមន្ទិល
សង្ស័យជាខ្លាំង។ តើ គណបក្សប្រឆាំងអាចជម្រះនូវមន្ទិល
យើងខ្ញុំបានទេ?
Post a Comment