មេដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងមីទ្ទិញរំឭកខួបលើកទី៣៤ នៃទិវាជ័យជម្នះថ្ងៃ៧មករា។រូបថតហុង មិនា |
Monday, 07 January 2013
លាង ផាន់ណារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានប្រារព្ធមីទ្ទិញរំឭកខួបលើកទី៣៤ នៃទិវាជ័យជម្នះ ថ្ងៃ៧មករាដែលបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នាព្រឹកថ្ងៃចន្ទ ទី៧ ខែមករានេះ និងបានលើកបង្ហាញពីសមិទ្ធផលផ្សេងៗ ដែលគណបក្សខ្លួនបានដឹកនាំកន្លងមក។
លោក ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជានិងជា ប្រធានរដ្ឋសភាជាតិ បានលើកឡើងថា ជ័យជម្នះ៧មករា បាននាំមកនូវសិទ្ធិជាសារវន្តបំផុតរបស់មនុស្សមកជូនប្រជាជន គឺសិទ្ធិមានជីវិតរស់នៅ ហើយផ្តើមចេញពីសិទ្ធិជាសារវន្តនេះហើយ ដែលមានសិទ្ធិទទួលបានចំណីអាហារ ទទួលបានការអប់រំ ទទួលបានការព្យាបាល សិទ្ធិបញ្ចេញមតិ សិទ្ធិបង្កើតគណបក្ស បង្កើតអង្គការ និងសមាគមនានា៘
លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា បន្តជំរុញរាល់សកម្មភាពដើម្បីការពារ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងបរិការណ៍នៃកម្ពុជាឱ្យបានកាន់តែប្រសើរ ឡើងជានិច្ច (sic!)។
លោក ហេង សំរិន បានគូសបញ្ជាក់ថា « ជាមួយនឹង ភាពអនុគ្រោះទាំងនេះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាបានធ្វើឱ្យសម្រេចជោគជ័យលើគ្រប់វិស័យទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងការបរទេសនៅក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន។ កម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពារបានរឹងមាំនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាពសង្គម នៅក្នុងពេល និងក្រោយពេល មានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ព្រមទាំងវិបត្តិព្រំដែនកម្ពុជា-ថៃ និងគ្រោះទឹកជំនន់»។
1 comment:
During Your Khmer Hero Pol Pot time, you will be kill just to mention about how yummy rice noodle soup at Phom Phen. Pol Pot leadership Khmer Rouge killed even babies, pregnant women and children without fear of Human Rifg Violation that is your truth nature of hero called Pol Pot. When the regime has fail Pol Pot shift blame to other. That is so represent of irresponsible leader who lead his own nation to disaster and replace by Chinese.
Pol Pot killed all Khmer engineering but ask Korea and Chinese engineer for help, think about it!
Without 7 Makara, No more Khmer people but only Chinese instead that is the policies of Pol Pot with China.
Sam Rainsy and all lotus revolution must kneel and thanks Uncle Ho for saving your Khmer people from killing field. At that time, America and UN didn't care about human right violation at all and only Vietnam help you Khmer people from killing field. America and UN known very well what happen inside Cambodia at Pol Pot time by observing from satellites images scan but America and UN were ignored what they saw from satellites scan.
Ask yourself before you hate 7 Makara. What did America and UN help Khmers during Pol Pot killing field? And why don't they prevent that from happening? Why did they just watch from Satellites scan and pretending nothing happen in Cambodia during Pol Pot time? Ask yourself why the top leaders of Khmer Rouge such as Nuon Chea, Leng Sary, Khieu Samphan, Leng Thirith and many more have 100 of millions dollar in their bank account for their children now and their followers have nothing?
Think!
Post a Comment