Wednesday, January 23, 2013

ទមិឡ ឃាត់ ព្រះសង្ឃពី​រអង្គដែលបា​នប្រោះព្រំ​ដល់អ្នកតវ៉ា​

កម្មករ​ទៅ​តវ៉ា​ ប្រឆាំង​ការ​ចាប់​ឃាត់​ខ្លួន ព្រះ​សង្ឃ​ពីរ​អង្គ​​​។ រូបថត លីណា

ព្រះសង្ឃពី​រអង្គដែលបា​នប្រោះព្រំ​ដល់អ្នកតវ៉ា​ត្រូវឃាត់ខ្លួន

Wednesday, 23 January 2013
សែន ដា​វីត ​និង​ Shane Worrell
The Phnom Penh Post


ភ្នំពេញៈ ព្រះ​សង្ឃ​ពីរ​អង្គ ដែល​មួយ​អង្គ​មាន​ព្រះ​ជន្ម ៧៨ វស្សា ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​នេះ បាន​ទៅ​សូត្រ​មន្ត​ប្រោះ​ព្រំ​ទឹក​ដល់​កូដករ​នៅ​រោងចក្រ​កាត់​ដេរ មួយ ក្នុង​ខណ្ឌ​ដង្កោ​កាល​ពី​ថ្ងៃ​ចន្ទ​។

ព្រះ​តេជគុណ មីន សេង ព្រះ​ជន្ម​៧៨​ព្រះ​វស្សា​ គង់​នៅ​វត្ត​ភូមិ ថ្មី ក្នុង​ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល បាន​មាន​សង្ឃ​ដីកា​ថា ព្រះ​តេជ គុណ និង​ព្រះ​សង្ឃ​មួយ​អង្គ​ទៀត ព្រះ​នាម​ ឯតា ទូល ព្រះ​ជន្ម ១៨​វស្សា ត្រូវ​បាន​ឃាត់​ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​និមន្ត​ទៅ​សូត្រ​មន្ត​ស្រោច​ទឹក​រយៈ​ពេល​២០​ នាទី​ដល់​កម្មករ​ប្រមាណ ២០០០​នាក់​នៅ​រោង​ចក្រ​ Yakjin ​ក្នុង​ខណ្ឌ​ដង្កោ​។

ព្រះ​តេជគុណ សេង ​មាន​សង្ឃ​ដីកា​ថា​៖«​អាត្មា​មិន​ដឹង​ថា ការ​ទៅ​សូត្រ​មន្ត​ស្រោច​ទឹក​នោះ​ជា​ការ​ចូល​រួម​តវ៉ា​ទេ»។ ព្រះ​តេជគុណ បន្ត​ថា ខណៈ​ដែល​ព្រះ​តេជគុណ​ទាំង​ពីរ​អង្គ​ចាក​ចេញ​ពី​រោងចក្រ​ដោយ​ជិះ ម៉ូតូ​កង់​បី មន្រ្តី​នគរបាល​បាន​ធ្វើ​ការ​ឃាត់​ព្រះ​តេជគុណ ទាំង​ពីរ​អង្គ​ ហើយ​បាន​នាំ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ។

ព្រះ​តេជ​គុណ​បន្ត​ថា​៖ «អាត្មា​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ ធ្វើ​ការ​ឃាត់​អាត្មា​ដូច្នោះ។ អាត្មា​គ្រាន់​តែ​សូត្រ​មន្ត ប្រោះព្រំ​ដល់​ឧបាសក​ឧបាសិកា​តាម​លក្ខណៈ​ព្រះ​ពុទ្ធ សាសនា​តែ​ប៉ុណ្ណោះ​»


លោក ផាន់ ផឿន អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​បដិសេធ​ថា ​ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​នេះ មិន​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​ទេ​។ លោក បន្ត​ថា​៖ «យើង​បាន​សាក​សួរ​ទៅ​ព្រះ​តេជ​គុណ​ទាំង​ពីរ​អង្គ។ យើង​គ្រាន់​តែ​ចង់​ស្វែង​រក​ការ​ពិត​ថា​ ព្រះ​តេជ​គុណ​ទាំង​ពីរ​អង្គ​នេះ គឺជា​ព្រះ​សង្ឃ​ពិត​ប្រាកដ​មែន​ឬ​អត់​? និង​សួរ​អំពី​គោល​បំណង​របស់​ពួក​គាត់»។​

បើ​ទោះ​បី​ជា​ព្រះ​តេ ជគុណ​ទាំង​ពីរ​អង្គ​ត្រូវ​បាន​ដោះ​លែង​វិញ​តែ ២០ ​នាទី​បន្ទាប់​ពី​នោះ​ក៏​ដោយ ​ក៏​ការ​ឃាត់​ខ្លួន​នេះ​ បាន​ធ្វើ​ឲ្យ​កម្មករ​មាន​ការ​ខឹង​សម្បា ហើយ​បាន​បង្វែរ​ការ​តវ៉ា​របស់​ពួក​គេ ទៅ​អធិការដ្ឋាន​នគរបាល ដើម្បី​គាំទ្រ​ព្រះ​តេជគុណ​ទាំង​ពីរ​អង្គ​នេះ។

លោក អ៊ុំ វិសាល មន្រ្តី​ដោះ​ស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ ដេរ​កម្ពុជា (C.CAWDU) ​បាន​ថ្លែង​ថា​៖ «ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​កំពុង​ជួយ​ប្រជាជន​កម្ពុជា ដែល​ត្រូវ​ការ​ការ​ជួយ​ពី​ព្រះតេជគុណ»។

ដោយ​មិន​បាន​ប្រាប់​ព្រះ​នាម​ព្រះ ​ចៅ​អធិការ​វត្ត​ភូមិ​ថ្មី មាន​សង្ឃ​ដីកា​ថា​៖ «​ព្រះ​សង្ឃ មិន​គួរ​សូត្រ​មន្ត​ ឲ្យ​នរណា​ម្នាក់ ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​តវ៉ា​ទេ។ ប្រសិន​បើ​ពួក​គេ​ ចង់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​តវ៉ា​ឬ​នយោបាយ ពួក​គេ​គួរ​តែ​សឹក​ទៅ​»។

ព្រោះមន្រ្តី​សង្ឃ​ជាន់​ខ្ពស់ ​មិន​ចង់​ឲ្យ​ព្រះ​សង្ឃ​ពាក់ព័ន្ធ​នៅ​ក្នុង​សកម្មភាព​នយោបាយ ឬ​បញ្ចេញ​មតិ​យោបល់ នៅ​ក្នុង​ការ​តវ៉ា​ផង​ដែរ​។ ជា​ឧទាហរណ៍​ករណី​បង្ក្រាប​ទៅ​លើ​ព្រះតេជគុណ លួន ​សុវ៉ាត ដែល​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ ទទួល​បាន​ពាន​រង្វាន់​សិទ្ធិ​មនុស្ស តាម​រយៈ​សកម្មភាព​គាំទ្រ​ប្រឆាំង​ ទៅ​នឹង​ការ​បណ្តេញ​ប្រជាជន​ចេញ​ពី​ដីធ្លី។ ព្រះ​តេជគុណ​ ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ចូល​វត្ត និង​ត្រូវ​បាន​ឃាត់​ខ្លួន​ ដោយ​សារ​ការ​តវ៉ា​ ​និង​ត្រូវ​បាន​បង្ខំ​ដោយ​សម្តេច​សង្ឃ នន្ទ ង៉ែត ឲ្យ​ចុះ​កិច្ច​សន្យា​ឈប់​ទៅ​ចូល​រួម​ការ​តវ៉ា​ទៀត​។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ក្តី​បារម្ភ​ចំពោះ​ការ​គ្រប់គ្រង​ព្រះ​សង្ឃ​តឹងរ៉ឹង​នៅ​តាម វត្ត​អារាម។

លោក​បន្ត​ថា​៖​«វត្ត​អារាម​គឺ​មិន​ត្រូវ​បាន ផ្តាច់​ចេញ​ពី​រដ្ឋ​នោះ​ទេ»។ លោក​បន្ថែម​ថា ឋានានុ​ក្រម​ព្រះ​ពុទ្ធ​សាសនា ជា​ញឹកញាប់​អះអាង​ថា ខ្លួន​ព្យាយាម​ឲ្យ​ព្រះ​សង្ឃ​ចេញ​ពី​នយោបាយ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​ព្រះ​សង្ឃ​នៅ​ស្ងៀម គឺ​គ្រាន់​តែ​ជា​វិធី​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ចេញ​ពី​នយោបាយ​ប្រឆាំង​តែ​ប៉ុណ្ណោះ​។

ព្រះ​តេជគុណ​ ថន វាន់ឌុង នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​អង្គការ​ព្រះ​ពុទ្ធ​សាសនា ដើម្បី​សកម្មភាព​អភិវឌ្ឍន៍​សង្គម មាន​សង្ឃ​ដីកា​ថា ការ​គ្រប់គ្រង​ព្រះ​សង្ឃ​ឲ្យ​នៅ​ស្ងៀម គឺ​មិន​មែន​ជា​អ្វី​កំពុង​ផ្លាស់​ប្តូរ​ទេ។ ព្រះ​តេជ​គុណ​បន្ត​ថា​៖ «សាសនា​ព្រះពុទ្ធ គឺជា​សិទ្ធិ​មនុស្ស​។ នា​ពេល​ឥឡូវ​នេះ សហគមន៍​ក្រីក្រ​ជាច្រើន កំពុង​ងាយ​ទទួល​រងគ្រោះ​និង​កំពុង​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​អ្នក​មាន ឲ្យ​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​។ យើង​ត្រូវ​តែ​ជួយ​ប្រជាជន​ទាំង​នេះ»។

ដោយ​ឡែក​អ្នក​ស្រី ផន ដាវី ប្រធាន​នាយកដ្ឋាន​នៅ​ក្រសួង​ធម្មការ និង​សាសនា បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ចំណែក​ឯ​សម្តេច​សង្ឃ​ នួន ង៉ែត និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ឡើយ​៕ PS

រាយការណ៍​បន្ថែម មុំ គន្ធា

5 comments:

Anonymous said...

ព្រះសង្ឃបច្ចុប្បន្ននេះជាព្រះសង្ឃរបស់ប្រជាជន
ព្រះលោករស់នៅក្នុងសង្គមត្រូវមានភារកិច្ចជួយ
មនុស្សក្នុងសង្គម ព្រោះជីវិតរបសលោកជាប់នឹង
ប្រជាជន ហើយលោកមិនមែនជាព្រះអរហន្ដដែរ
ប្រជាជនក្រខ្សត់លោកក៏ក្រខ្សត់ចង្ហាន់មិនដូច
លោកសង្ឃមានបុណ្យសក្ដិរស់ដោយពួកក្បត់ជាតិ
ប្លន់ប្រជាជនឯងចិញ្ចឹមនោះទេ ពួកយើងរស់នៅ
បរទេសមានគំនិតចង់ឲ្យជាតិរស់ឡើងវិញក្នុងរបប
ប្រជាធិបតេយ្យមួយពិតប្រាកដ ចង់ឲ្យបងប្អូនខ្មេរ
រួចរដោះពីក្រញាំរបបកុម្មុយនិស្ដផ្ដាចឮការ បង្ហិន
បង្ហោចជាតិ នាំខ្មាំងសត្រូវចូលស្រុក ដេញខ្មែរ
និរាសចាកស្រុកភូមិ អត់ការធ្វើក្ររហេមរហាម
ចំពោះលោកសង្ឃដែលកំពុងគាំទ្ររបបផ្ដាច់ការ
សូមឈប់ទាក់ទងមកខ្មែរនៅបរទេសកសាងនេះនោះដើម្បីមេដាយពីក្រុមផ្ដាច់ការនោះទៀតទៅ
គួរឲ្យខ្មាសអៀនណាស់ បើជាតិរលាយ សាសនា
ក៏រលត់ដែរ ដូច្នេះបើព្រះសង្ឃដែលជួយខ្មែរសុទ្ធ
តែខុសនោះ លោកសង្ឃដែលថាគេខុស មិនគួរ
ទទួលបាយទឹកពីខ្មែរអ្នកស្នេហាជាតិទៀតឡើយ
គួរចាំទទួលពីយួនទៅ ។

Anonymous said...

supporting 9:16pm-

condemning monks who are kanjeas yuon and kanjeas of kanjeas yuon.

former monk,

Anonymous said...

During Lon Nol Govt., Lon Nol soldiers had never executed the monks but Vietcon & Khmer Rouge YES. Why Khmer don't see the events in the past and compare with this presently regime? They know & see but they are staying calm when you all will speak out? Or waiting intill you're in gabe?

Anonymous said...

តាមយោបល់ខ្ញុំ យើងគួរឈប់ប្រើពាក្យទមិឡនេះទៀតទៅ ពីព្រោះខ្លាចប៉ះពាល់ដូចលោកឈាងវុន។ សព្វថ្ងៃមានជនជាតិទមិឡរាប់រយលាននាក់រស់នៅប្រទេសឥណ្ឌាភាងខាងត្បូងនិងស្រីលង្កា។

Anonymous said...

ប្រើពាក្យហ្នឹងតទៅទៀតព្រោះពួកនោះគ្មានសាសនា
មែនទើបគេប្រដូចទៅនឹងពួកនោះ។​ហើយពាក្យទមិឡ
នេះគេប្រ់ក្នុងសម័យលន់ណុលដែលពួកខ្មែរក្រហមជាទមិឡឥតសាសនាបាញ់ផ្លោងគ្រាប់កាំភ្លើងបំផ្លាញវត្ត
អារាមនិងផ្សឹកព្រះសង្ឃទាំងអស់។