Thursday, January 10, 2013

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដោះលែង​ស្ត្រី​អ្នកទោស​ថៃ រ៉ា​ទ្រី និង​បន្ធូរបន្ថយ​ទោស ស៊ុ​មខ្វា​ឃី​ដ

ថាមែនគឺមែន ឲ្យតែមីនាងលើកជើង កុំថា​ឡើយលើកលែងទោស រ៉ា​ទ្រី និង​ ស៊ុ​មខ្វា​ឃី​ដ សូម្បីតែក្បត់ជាតិ​ក៏អាវ៉ាក់វាធ្វើដែរ ! 

អ្នកទោស​ថៃ រ៉ា​ទ្រី និង​ ស៊ុ​មខ្វា​ឃី​ដ
(ថ្ងៃទី 10 មករា 2013, ម៉ោង 11:41:AM) | ដោយ: លី សិលា - See more at: http://www.cen.com.kh/localnews/show_detail/19?token=MzgwN2MxZTE2ZTI1NWY0MTkxZThiMDMyMTg2N2Y1#sthash.fT7EJ951.dpuf

(ថ្ងៃទី 10មករា 2013, ម៉ោង 11:41:AM) | ដោយ: លី សិលា CEN

(ថ្ងៃទី 10 មករា 2013, ម៉ោង 11:41:AM) | ដោយ: លី សិលា - See more at: http://www.cen.com.kh/localnews/show_detail/19?token=MzgwN2MxZTE2ZTI1NWY0MTkxZThiMDMyMTg2N2Y1#sthash.fT7EJ951.dpuf
អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា  បានប្រកាសថា  បន្ទាប់​ពី​ជំនួប​រវាង​ប្រមុខ រាជរដ្ឋាភិ បាល ​កម្ពុជា និង​ថៃ កាលពី​ខែ​វិច្ឆិកា  មកដល់​ពេល​នេះ  រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ លើកលែងទោស​ដល់​ស្ត្រី​អ្នកទោស​ថៃ រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន​។  ចំណែក​អ្នកទោស​ថៃ វីរ៉ា ស៊ុម​ក្វាម​ឃី​ដ ត្រូវបាន​បន្ធូ​បន្ថយទោស ដើម្បី​អាច​ឈាន​ទៅ​ការលើកលែងទោស នាពេល ខាងមុខ​។​​ សេចក្តីសម្រេច​លើកលែងទោស និង​បន្ធូ​បន្ថយទោស​ដល់​អ្នកទោស​ថៃ​ពីរ​នាក់​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៣ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស បង្ហាញថា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១     ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ  លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់
នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ស្នើសុំ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិចារណា​អំពី​លទ្ធភាព​លើកលែងទោស​ទណ្ឌិត​ថៃ​ពីររូប គឺ​លោក វី​រ៉ា ស៊ុម​ក្វាម​ឃី​ដ និង​អ្នកស្រី រ៉ា​ទ្រី ពី​ប៉ា​តា​ណាបៃ​ប៊ូន ដែល​កំពុង​ជាប់ពន្ធនាគារ ក្នុងប្រទេស​កម្ពុជា ពី​បទ​ធ្វើការ​ចារ​កម្ម ក្នុង​តំបន់ហាមឃាត់​យោធា នៃ​ប្រទេស​កម្ពុជា​។

នៅ​ថ្ងៃ​នេះ​ទៀត ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៣ លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ ក៏​បាន​លើក​សំណូមពរ ដូចគ្នានេះ ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ម្តងទៀត​។​ ​សេចក្តីប្រកាស​ដដែល បាន​លើកឡើង​ថា ឆ្លើយតប​នឹង​សំណើ​របស់​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ធ្វើការ​ពិចារណា ដូចតទៅ​៖ ១-​បន្ធូ​បន្ថយទោស​ដល់​ទណ្ឌិត វី​រ៉ា ស៊ុម​ក្វាម​ឃី​ដ ដើម្បី​អាច​ឈាន​ទៅ​ការលើកលែងទោស នាពេលខាងមុខ​។​ ២-​លើកលែង ទោស​ទណ្ឌិត រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន ក្នុងឱកាស​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ
បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។​សេចក្តីប្រកាស​ព័ត៌មាន បាន​គូសបញ្ជាក់ថា "​បច្ចុប្បន្ន ក្រសួង​យុត្តិធម៌ កំពុង​ធ្វើ​ការសិក្សា​ករណីនេះ ហើយ​នឹង​សំរេច ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​"​។​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១​កុម្ភៈ ឆ្នាំ​២០១១ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ
បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៨ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៨០ ម៉ឺន​រៀល លើ​ជនជាតិ​ថៃ​ពីររូប គឺ​លោក វី​រ៉ា ស៊ុម​ក្វាម​ឃី​ដ អាយុ ៥៣ ឆ្នាំ ជា​អគ្គលេខាធិកា​រ​បណ្ថាញ​ប្រជាជន​ថៃ ប្រឆាំង​អំពើពុករលួយ ព្រមទាំង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់
១២០ ម៉ឺន​រៀល លើ​ស្ត្រី ឈ្មោះ រ៉ា​ទ្រី រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន​។ ជនជាតិ​ថៃ​ទាំងពីរ ត្រូវបាន​ចោទប្រកាន់​ពី​បទ​លប​ចូល​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការអនុញ្ញាត  និង​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​បទ​ប៉ុនប៉ង​ប្រមូលផ្តុំ​ព័ត៌មាន ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការណ៍ការពា​រ​ជាតិ​។​ ​ជនជាតិ​ថៃ​ទាំងពីរ ដែល​ជា​បណ្តាញ​ក្រុមបាតុករ​អាវ​លឿង​ថៃ ជា​ក្រុម​ជនជាតិ​ថៃ​ទាំង ៧ នាក់ ដែល​បាន​ចូល​ទឹកដី​កម្ពុជា នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៤៦ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ជនជាតិ​ថៃ​ទាំង ៧ នាក់ត្រូវបាន​កងការពារ​ព្រំដែន​កម្ពុជា លេខ ៥០៣ ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១០​។ ក្នុងនោះ​ជនជាតិ​ថៃ ៥ នាក់ ដែល​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់​ផង ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង ហើយ​វិល​ទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១១៕​
              
ភ្នំពេញ: អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានប្រកាសថា បន្ទាប់​ពី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ កាលពី​ខែ​វិច្ឆិកា មកដល់​ពេល​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​លើកលែងទោស​ដល់​ស្ត្រី​អ្នកទោស​ថៃ រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន​។ ចំណែក​អ្នកទោស​ថៃ វីរ៉ា ស៊ុម​ក្វាម​ឃី​ដ ត្រូវបាន​បន្ធូ​បន្ថយទោស ដើម្បី​អាច​ឈាន​ទៅ​ការលើកលែងទោស នាពេលខាងមុខ​។​

​ សេចក្តីសម្រេច​លើកលែងទោស និង​បន្ធូ​បន្ថយទោស​ដល់​អ្នកទោស​ថៃ​ពីរ​នាក់​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ​។​

​សេចក្តីប្រកាស​ ព័ត៌មាន ចុះ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៣ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស បង្ហាញថា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២១ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ស្នើសុំ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិចារណា​អំពី​លទ្ធភាព​លើកលែងទោស​ទណ្ឌិត​ថៃ​ ពីររូប គឺ​លោក វី​រ៉ា ស៊ុម​ក្វាម​ឃី​ដ និង​អ្នកស្រី រ៉ា​ទ្រី ពី​ប៉ា​តា​ណាបៃ​ប៊ូន ដែល​កំពុង​ជាប់ពន្ធនាគារ ក្នុងប្រទេស​កម្ពុជា ពី​បទ​ធ្វើការ​ចារ​កម្ម ក្នុង​តំបន់ហាមឃាត់​យោធា នៃ​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​នេះ​ទៀត ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៣ លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ ក៏​បាន​លើក​សំណូមពរ ដូចគ្នានេះ ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ម្តងទៀត​។​

​សេចក្តីប្រកាស​ដដែល បាន​លើកឡើង​ថា ឆ្លើយតប​នឹង​សំណើ​របស់​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ធ្វើការ​ពិចារណា ដូចតទៅ​៖

១-​បន្ធូ​បន្ថយទោស​ដល់​ទណ្ឌិត វី​រ៉ា ស៊ុម​ក្វាម​ឃី​ដ ដើម្បី​អាច​ឈាន​ទៅ​ការលើកលែងទោស នាពេលខាងមុខ​។​

២- ​លើកលែងទោស​ទណ្ឌិត រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន ក្នុងឱកាស​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។​

​ សេចក្តីប្រកាស​ព័ត៌មាន បាន​គូសបញ្ជាក់ថា "​បច្ចុប្បន្ន ក្រសួង​យុត្តិធម៌ កំពុង​ធ្វើ​ការសិក្សា​ករណីនេះ ហើយ​នឹង​សំរេច ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​"​។​

​ សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១​កុម្ភៈ ឆ្នាំ​២០១១ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៨ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៨០ ម៉ឺន​រៀល លើ​ជនជាតិ​ថៃ​ពីររូប គឺ​លោក វី​រ៉ា ស៊ុម​ក្វាម​ឃី​ដ អាយុ ៥៣ ឆ្នាំ ជា​អគ្គលេខាធិកា​រ​បណ្ថាញ​ប្រជាជន​ថៃ ប្រឆាំង​អំពើពុករលួយ ព្រមទាំង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៦ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១២០ ម៉ឺន​រៀល លើ​ស្ត្រី ឈ្មោះ រ៉ា​ទ្រី រ៉ា​ទ្រី ពី​ប៉ា​តា​ណា​ប៉ៃ​ប៊ូ​ន​។

​ ជនជាតិ​ថៃ​ទាំងពីរ ត្រូវបាន​ចោទប្រកាន់​ពី​បទ​លប​ចូល​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការអនុញ្ញាត  និង​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​បទ​ប៉ុនប៉ង​ប្រមូលផ្តុំ​ព័ត៌មាន ដែល​អាច​ធ្វើឲ្យ​អន្តរាយ​ការណ៍ការពា​រ​ជាតិ​។​

​ជនជាតិ​ថៃ​ទាំងពីរ ដែល​ជា​បណ្តាញ​ក្រុមបាតុករ​អាវ​លឿង​ថៃ ជា​ក្រុម​ជនជាតិ​ថៃ​ទាំង ៧ នាក់ ដែល​បាន​ចូល​ទឹកដី​កម្ពុជា នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៤៦ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ជនជាតិ​ថៃ​ទាំង ៧ នាក់ ត្រូវបាន​កងការពារ​ព្រំដែន​កម្ពុជា លេខ ៥០៣ ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០១០​។ ក្នុងនោះ​ជនជាតិ​ថៃ ៥ នាក់ ដែល​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់​ផង ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដោះលែង ហើយ​វិល​ទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១១៕​ - See more at: http://www.cen.com.kh/localnews/show_detail/19?token=MzgwN2MxZTE2ZTI1NWY0MTkxZThiMDMyMTg2N2Y1#sthash.fT7EJ951.dpuf

4 comments:

Anonymous said...

This is the very reason why AH HUN keeps celebrating his victory over the Khmer Rouge! AH HUN chose to see Khmer as his enemy!

Anonymous said...

ខ្មែរធ្វើល្អណាស់ចំពោះពូជសាសន៍ដទៃ

Anonymous said...

This is the rules of laws of the Banana Kingdom.

Anonymous said...

These two Thai who trespassed Cambodia should be only reprimanded and sent
home , not convicted as spies . Today there are thousand of Khmers enter
Thailand illegally , Thai government send them back to Cambodia , when they are
caught by Thai authority .
If Mr Kem Sokha or other opposition MP is jailed by Thailand for some reasons ,
would Hun Sen ask Yingluck to release them ?