https://www.box.com/s/nl0upuu9aj331fvm2gab
Complete Gospel of Matthew
ព្រះយេស៊ូ
តែងតាំង សិស្ស១២រូប
ព្រះយេស៊ូ ត្រាស់ហៅសិស្ស
ទាំងដប់ពីររូបមក; ព្រះអង្គ ប្រទានឲ្យគេ មានអំណាច លើវិញ្ញាណអាក្រក់, ព្រមទាំងមានអំណាច ប្រោសអ្នកជំងឺ
គ្រប់យ៉ាង និងអ្នកពិការ គ្រប់ប្រភេទ ឲ្យបានជាផង។
សាវ័កទាំងដប់ពីរ
មាននាមដូចតទៅ៖ អ្នកទីមួយ គឺ, ស៊ីម៉ូន (ហៅ, ពេត្រុស) និងអនទ្រេ, ជាប្អូន
របស់គាត់; យ៉ាកុប និងយ៉ូហាន, ជាប្អូន
របស់គាត់, ដែលត្រូវជាកូន របស់ លោកសេបេដេ; ភីលីព និងបារថូឡូមេ; ថូម៉ាស់ និងម៉ាថាយ, ជាអ្នកទារពន្ធ; យ៉ាកុប ជាកូន របស់លោកអាល់ផាយ
និងថាដេ; ស៊ីម៉ូន ជាអ្នកជាតិនិយម និងយូដាស-អ៊ីស្ការីយ៉ុត, ជាអ្នកក្បត់ ព្រះអង្គ។
ព្រះយេស៊ូ
ចាត់សិស្សទាំង១២ ទៅប្រកាស ដំណឹងល្អ
ព្រះយេស៊ូ ចាត់សិស្ស
ទាំងដប់ពីររូបនេះ ឲ្យទៅ ដោយផ្ដែផ្ដាំ
ថា៖ «កុំ ទៅរកសាសន៍ ដទៃឡើយ, ហើយ ក៏កុំចូលទៅក្នុងភូមិ
របស់ ជនជាតិ សាម៉ារីដែរ។ គឺ ត្រូវទៅស្វែងរក អស់អ្នក ដែលវង្វេង ក្នុងចំណោម ជនជាតិ អ៊ីស្រាអែល
នោះវិញ។ ពេលធ្វើដំណើរទៅ, ចូរ ប្រកាស ថា, ព្រះរាជ្យ នៃស្ថានបរមសុខ មកជិតបង្កើយហើយ។ ចូរ មើលអ្នកជំងឺ ឲ្យបានជា, ប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញ, ធ្វើឲ្យមនុស្សឃ្លង់
បានជាស្អាតបរិសុទ្ធ, ដេញអារក្ស ចេញពីមនុស្ស។ អ្នករាល់គ្នា បានទទួលអំណាច ដោយឥតបង់ថ្លៃ,
ត្រូវជួយគេវិញ ដោយឥតគិតថ្លៃដែរ។
«កុំរកមាសប្រាក់ ឬលុយកាក់ ដាក់ក្នុងថង់ឡើយ, ហើយ កុំយកថង់យាម, កុំយកអាវ ពីរបន្លាស់, កុំយក ស្បែកជើង ឬដំបង ទៅជាមួយ, ដ្បិត អ្នកធ្វើការ
ត្រូវតែទទួល ម្ហូបអាហារ។ ពេលអ្នករាល់គ្នា ចូលទៅក្នុងភូមិ ឬក្រុងណាមួយ, ចូរ សួររកអ្នក ដែលសម នឹងទទួលអ្នករាល់គ្នា ឲ្យស្នាក់
នៅ។ ត្រូវស្នាក់នៅ ផ្ទះអ្នកនោះ រហូតដល់ពេល
អ្នករាល់គ្នា ចេញពីទីនោះ។ ពេលចូលទៅ
ក្នុងផ្ទះណា, ត្រូវជំរាបសួរ អ្នកផ្ទះនោះ។ ប្រសិនបើ អ្នកផ្ទះនោះ សមនឹងទទួល
សេចក្ដីសុខសាន្ត, នោះ សេចក្ដីសុខសាន្ត នឹងកើតមាន ដល់គេ
ដូចពាក្យជំរាបសួរ របស់អ្នករាល់គ្នា មិនខាន។ ផ្ទុយទៅវិញ, បើគេ មិនសម
នឹងទទួលទេ, សេចក្ដីសុខសាន្ត របស់អ្នករាល់គ្នា នឹងវិលមករក
អ្នករាល់គ្នាវិញ។ បើគេ មិនព្រមទទួល អ្នករាល់គ្នា។ ហើយ បើគេ មិនព្រមស្ដាប់ពាក្យ របស់អ្នករាល់គ្នាទេ,
ចូរ ចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដី ចេញពីជើង
របស់អ្នករាល់គ្នាផង។ ខ្ញុំ សុំប្រាប់ ឲ្យអ្នករាល់គ្នា
ដឹងច្បាស់ ថា, នៅថ្ងៃព្រះជាម្ចាស់ វិនិច្ឆ័យទោស មនុស្សលោក, អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា នឹងទទួលទោស ស្រាលជាងអ្នកក្រុងនោះ។
អំពី
ការបៀតបៀន
«បងប្អូន នឹងចាប់បញ្ជូនគ្នាឯង ទៅឲ្យគេ សម្លាប់; ឪពុក នឹងចាប់បញ្ជូនកូន ទៅឲ្យគេសម្លាប់។ ហើយ កូនៗ លើកគ្នាប្រឆាំង នឹងឪពុកម្ដាយ,
ព្រមទាំងបញ្ជូន ទៅឲ្យគេ សម្លាប់ទៀតផង។ មនុស្សគ្រប់ៗរូប នឹងស្អប់អ្នករាល់គ្នា
ព្រោះតែនាមខ្ញុំ។ ប៉ុន្តែ អ្នកណា ស៊ូទ្រាំ
រហូតដល់ចុងបញ្ចប់, ព្រះជាម្ចាស់ នឹងសង្គ្រោះអ្នកនោះ។ ប្រសិនបើ គេ បៀតបៀន អ្នករាល់គ្នា
នៅក្រុងណាមួយ, ចូរ រត់ទៅក្រុង មួយទៀតទៅ។ ខ្ញុំ សុំប្រាប់ឲ្យអ្នករាល់គ្នា
ដឹងច្បាស់ ថា, បុត្រមនុស្ស នឹងមកដល់
មុនអ្នករាល់គ្នា ទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុក អ៊ីស្រាអែល ទៅទៀត។
«ពុំ ដែលមានសិស្សណា ចេះជាងគ្រូឡើយ, ហើយ ក៏ពុំដែលមាន
អ្នកបំរើណា ធំជាងម្ចាស់ដែរ។ បើសិស្ស ចេះបានដូចគ្រូ, ហើយ អ្នកបំរើ បានដូចម្ចាស់, នោះ ល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើ
គេ ឲ្យឈ្មោះម្ចាស់ផ្ទះ
ថា បេលសេប៊ូល ទៅហើយ, គេ មុខជាឲ្យឈ្មោះ អ្នកនៅក្នុងផ្ទះនោះ រឹតតែអាក្រក់
ជាងនេះ ទៅទៀត មិនខាន!
ព្រះយេស៊ូ
ទូន្មានសិស្ស កុំឲ្យភ័យបារម្ភ
«កុំខ្លាច ពួកអ្នក ទាំងនោះឡើយ, ដ្បិត ការលាក់កំបាំង
ទាំងអស់ នឹងត្រូវបើក ឲ្យគេឃើញ, ហើយ អាថ៌កំបាំង ទាំងប៉ុន្មាន ក៏នឹងត្រូវបើក ឲ្យគេដឹងដែរ។ អ្វីៗ ដែលខ្ញុំនិយាយ ប្រាប់អ្នករាល់គ្នា
ក្នុងទីងងឹត, ចូរ យកទៅនិយាយ នៅក្នុងពន្លឺថ្ងៃ,
ហើយ អ្វីៗ ដែលគេ ខ្សឹបដាក់ត្រចៀក,
ចូរ យកទៅប្រកាស នៅពីលើផ្ទះ។
កុំខ្លាច អស់អ្នក ដែល សម្លាប់បាន ត្រឹមតែរូបកាយ, ហើយ ពុំអាចសម្លាប់ ព្រលឹងបាននោះ ឲ្យសោះ, គឺ ត្រូវខ្លាច ព្រះជាម្ចាស់វិញ, ព្រោះ ទ្រង់ អាចធ្វើឲ្យ ទាំងព្រលឹង ទាំងរូបកាយ ធ្លាក់ទៅក្នុង ភ្លើងនរកបាន។ ធម្មតា គេ លក់ចាបពីរ ថ្លៃមួយសេន។ ទោះបី ថោកយ៉ាងនេះ ក៏ដោយ,
ប្រសិនបើ ព្រះបិតា របស់អ្នករាល់គ្នា មិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយ
ធ្លាក់ចុះ ដល់ដីបានឡើយ។ រីឯ អ្នករាល់គ្នាវិញ, សូម្បី តែសក់ នៅលើក្បាល
អ្នករាល់គ្នា ក៏ព្រះអង្គ រាប់អស់ដែរ។ ដូច្នេះ ចូរ អ្នករាល់គ្នា កុំខ្លាចអ្វីឡើយ, ព្រោះ អ្នករាល់គ្នា មានតម្លៃលើសចាប ទាំងអស់ ទៅទៀត។
អ្នកទទួលស្គាល់ និងអ្នកមិនទទួលស្គាល់ ព្រះយេស៊ូ
«អ្នកណា ទទួលស្គាល់ខ្ញុំ នៅចំពោះមុខ មនុស្សលោក, ខ្ញុំ នឹងទទួលស្គាល់ អ្នកនោះវិញ នៅចំពោះ ព្រះភក្ត្រ ព្រះបិតា របស់ខ្ញុំ
ដែលគង់នៅ ស្ថានបរមសុខ។ រីឯ អ្នកណា បដិសេធ មិនទទួលស្គាល់ខ្ញុំ នៅចំពោះមុខ មនុស្សលោក,
ខ្ញុំ ក៏បដិសេធ មិនទទួលស្គាល់ អ្នកនោះ នៅចំពោះ ព្រះភក្ត្រ
ព្រះបិតា របស់ខ្ញុំ ដែលគង់នៅ ស្ថានបរមសុខដែរ។
ការបាក់បែកគ្នា
ព្រោះជំនឿ
«កុំ នឹកស្មាន ថា, ខ្ញុំ មកនេះ ដើម្បី នាំយកសន្តិភាព
មកឲ្យផែនដីឡើយ។
ខ្ញុំ មិនមែននាំ សន្តិភាព មកទេ, តែខ្ញុំ មកបំបែក មនុស្ស ចេញពីគ្នា។ ខ្ញុំ មកធ្វើ
«“ឲ្យកូនប្រុស
បែកពីឪពុក,
កូនស្រី
បែកពីម្ដាយ,
កូនប្រសាស្រី
បែកពីម្ដាយក្មេក—
អ្នកដែលនៅក្នុងផ្ទះ
ជាមួយគ្នា ក្លាយទៅជាសត្រូវ នឹងគ្នា។”
សិស្ស
ដ៏ពិតប្រាកដ របស់ព្រះយេស៊ូ
«អ្នកណា ស្រឡាញ់ឪពុកម្ដាយ ខ្លាំងជាង ស្រឡាញ់ខ្ញុំ, អ្នកនោះ មិនសម នឹងធ្វើជាសិស្ស របស់ខ្ញុំឡើយ។ អ្នក ដែលស្រឡាញ់ កូនប្រុស កូនស្រី របស់ខ្លួន
ខ្លាំងជាង ស្រឡាញ់ខ្ញុំ ក៏មិនសម នឹងធ្វើជាសិស្ស របស់ខ្ញុំដែរ។ អ្នកណា មិនយកឈើឆ្កាង របស់ខ្លួន, ហើយ មិនមកតាមខ្ញុំទេ, អ្នកនោះ មិនសមធ្វើជាសិស្ស
របស់ខ្ញុំឡើយ។ អ្នកណា
ចង់រក្សាទុកជីវិត របស់ខ្លួន, អ្នកនោះ នឹងបាត់បង់ជីវិត;
រីឯ អ្នក ដែលបាត់បង់ជីវិត ព្រោះតែខ្ញុំ នឹងបានជីវិតនោះ
មកវិញ។
អ្នកណា
ទទួលអ្នករាល់គ្នា ក៏ដូចជា ទទួលខ្ញុំដែរ
«អ្នកណា ទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ, ហើយ អ្នកណា ទទួលខ្ញុំ
ក៏ដូចជាទទួល ព្រះអង្គ ដែលចាត់ខ្ញុំ ឲ្យមកនោះដែរ។ អ្នកណា ទទួលព្យាការីម្នាក់
ក្នុងនាមលោកជាព្យាការី, អ្នកនោះ នឹងទទួលរង្វាន់ ដូចព្យាការី។
អ្នកណា ទទួលមនុស្ស សុចរិតម្នាក់ ក្នុងនាម
ជាមនុស្សសុចរិត, អ្នកនោះ នឹងទទួលរង្វាន់ ដូចមនុស្សសុចរិត។ អ្នកណា ឲ្យទឹកត្រជាក់, សូម្បី តែមួយកែវ ដល់អ្នកតូចតាចម្នាក់ ក្នុងនាមជាសិស្ស របស់ខ្ញុំ,
ខ្ញុំ សុំប្រាប់ឲ្យអ្នករាល់គ្នា ដឹងច្បាស់ ថា, អ្នកនោះ នឹងទទួលរង្វាន់ ជាមិនខាន។»
Matthew 10
New International Version (NIV)
Jesus Sends Out the Twelve
Jesus called his twelve disciples to him and gave them authority to drive out impure spirits and to heal every disease and sickness.
2 These
are the names of the twelve apostles: first, Simon (who is called
Peter) and his brother Andrew; James son of Zebedee, and his brother
John; 3 Philip and Bartholomew; Thomas and Matthew the tax collector; James son of Alphaeus, and Thaddaeus; 4 Simon the Zealot and Judas Iscariot, who betrayed him.
5 These twelve Jesus sent out with the following instructions: “Do not go among the Gentiles or enter any town of the Samaritans. 6 Go rather to the lost sheep of Israel. 7 As you go, proclaim this message: ‘The kingdom of heaven has come near.’ 8 Heal the sick, raise the dead, cleanse those who have leprosy,[a] drive out demons. Freely you have received; freely give.
9 “Do not get any gold or silver or copper to take with you in your belts— 10 no bag for the journey or extra shirt or sandals or a staff, for the worker is worth his keep. 11 Whatever town or village you enter, search there for some worthy person and stay at their house until you leave. 12 As you enter the home, give it your greeting. 13 If the home is deserving, let your peace rest on it; if it is not, let your peace return to you. 14 If anyone will not welcome you or listen to your words, leave that home or town and shake the dust off your feet. 15 Truly I tell you, it will be more bearable for Sodom and Gomorrah on the day of judgment than for that town.
16 “I am sending you out like sheep among wolves. Therefore be as shrewd as snakes and as innocent as doves. 17 Be on your guard; you will be handed over to the local councils and be flogged in the synagogues. 18 On my account you will be brought before governors and kings as witnesses to them and to the Gentiles. 19 But when they arrest you, do not worry about what to say or how to say it. At that time you will be given what to say, 20 for it will not be you speaking, but the Spirit of your Father speaking through you.
21 “Brother will betray brother to death, and a father his child; children will rebel against their parents and have them put to death. 22 You will be hated by everyone because of me, but the one who stands firm to the end will be saved. 23 When
you are persecuted in one place, flee to another. Truly I tell you, you
will not finish going through the towns of Israel before the Son of Man
comes.
24 “The student is not above the teacher, nor a servant above his master. 25 It
is enough for students to be like their teachers, and servants like
their masters. If the head of the house has been called Beelzebul, how much more the members of his household!
26 “So do not be afraid of them, for there is nothing concealed that will not be disclosed, or hidden that will not be made known. 27 What I tell you in the dark, speak in the daylight; what is whispered in your ear, proclaim from the roofs. 28 Do not be afraid of those who kill the body but cannot kill the soul. Rather, be afraid of the One who can destroy both soul and body in hell. 29 Are not two sparrows sold for a penny? Yet not one of them will fall to the ground outside your Father’s care.[b] 30 And even the very hairs of your head are all numbered. 31 So don’t be afraid; you are worth more than many sparrows.
32 “Whoever acknowledges me before others, I will also acknowledge before my Father in heaven. 33 But whoever disowns me before others, I will disown before my Father in heaven.
34 “Do not suppose that I have come to bring peace to the earth. I did not come to bring peace, but a sword. 35 For I have come to turn
“‘a man against his father,
a daughter against her mother,
a daughter-in-law against her mother-in-law—
36 a man’s enemies will be the members of his own household.’[c]
a daughter against her mother,
a daughter-in-law against her mother-in-law—
36 a man’s enemies will be the members of his own household.’[c]
37 “Anyone
who loves their father or mother more than me is not worthy of me;
anyone who loves their son or daughter more than me is not worthy of me. 38 Whoever does not take up their cross and follow me is not worthy of me. 39 Whoever finds their life will lose it, and whoever loses their life for my sake will find it.
40 “Anyone who welcomes you welcomes me, and anyone who welcomes me welcomes the one who sent me. 41 Whoever
welcomes a prophet as a prophet will receive a prophet’s reward, and
whoever welcomes a righteous person as a righteous person will receive a
righteous person’s reward. 42 And
if anyone gives even a cup of cold water to one of these little ones
who is my disciple, truly I tell you, that person will certainly not
lose their reward.”
Footnotes:
- Matthew 10:8 The Greek word traditionally translated leprosy was used for various diseases affecting the skin.
- Matthew 10:29 Or will; or knowledge
- Matthew 10:36 Micah 7:6
4 comments:
គ្មានបានការសោះ!
កុំថាគ្មានបាន(ការ)សោះ!
សូម្បីតែ(សែន)ក៏គ្មានផង!
ក្រៅមុង របូត!
Mi Seng Tgheary makes me sick with religion!
What the F@#$!
I hate to even say this woman's name.
She doesn't know that Jesus does exist.
Post a Comment