Sunday, January 27, 2013

Kampuchea Krom and Koh Trol - Open Letter by You Sinnara


https://www.box.com/s/88ceg70s7kxakg1ngbyl

2 comments:

Anonymous said...

ឱ!កម្ពុជា​ (បទកាកគតិ)

ឱកម្ពុជា! ទឹកដីដូនតា រក្សាមិនគង់

ស្តេចល្មោភអំណាច សោយរាជ្យតវង្ស ជាតិខ្មែរលិចលង់

ស្ទើរផុតទាំងពូជ។

ឱកម្ពុជា! រាស្ត្រខ្មែរវេទនា គ្រាំគ្រារៀវស្ដួច

ស្តេចឆ្កួតលីលា តណ្ហាស្រាវស្រួច បំបាក់រាស្ត្ររួច

ដើរធ្វើខ្ញុំគេ ។

ខ្ញុំចិនខ្ញុំយួន ប្រកាសអួតខ្លួន បិតាលើខ្មែរ

ដើរតួកុនល្ខោន ច្រៀងរាំប៉ោឡែ បើកល្បែងហូរហែ

ឲ្យខ្មែរលិចលង់ ។

នេះឬស្តេចខ្មែរ សោយរាជ្យហូរហែ ដីខ្មែរមិនគង់

មារយាទមិនល្អ ដំណយូរលង់ ធ្លាក់ក្នុងអន្លង់

ចង្កូមមច្ចុរាជ្យ ។

យួនស្គាល់ក្រយៅ ស្តេចខ្មែរល្ងង់ខ្លៅ ស៊ីជោស៊ីនាច

បញ្ជើតបញ្ចើ ទ្រលើអំណាច ឲ្យស្តេចល្មោភរាជ្យ

ភ្លេចខ្លួនភ្លេចជាតិ​ ។

២៧​ សីហា ​១៩៩៦

យ៉ែន មករា

ទឹះមឹះ said...

ប្រឹងឡើង តស៊ូឡើង ខ្មែរក្រោម! យើងគ្មានសង្ឃឹមអ្វីជាជាងសាមគ្គីភាពរវាងខ្មែររួមឈាមទាំងអស់គ្នាទេ។ ខ្មែរក្រោមមានលទ្ធភាពនឹងរំដោះខ្លួនបាន អំពីនឹមរបស់យួន កាលណាយើងរួមកម្លាំងគ្នា។ ប៉ុន្តែធំចម្បងមួយ ដែលខ្មែរក្រោមគួរតែយល់ គឺបញ្ហាមនុស្ស(ប្រជាជន)។ ប្រជាជនខេត្តកេបិច(កាណាដា) ដែលមានជីវិតដល់សព្វថ្ងៃ ក្រោយពីចាញ់សង្គ្រាមនឹងអង់គ្លេស៍មកនោះ គេបានបង្កើនប្រជាជនគេឱ្យបានច្រើន។ លទ្ធផលនៃការប្រឹងប្រែងរបស់គេនេះ ភាសាបារាំងក៏បានគង់វង់នៅខេត្តនេះរៀងរហូតមក។ កំណើនប្រជាជន អាចទប់នឹងការរំលាយពូជសាសន៍យើងបាន នៅក្នុងនេះ ការសិក្សាអប់រំក៏ជាមូលដ្ឋានសំខាន់ខ្លាំងណាស់ដែរ។ខ្មែរក្រោម ត្រូវតែប្រឹងរៀនសូត្រ ដើម្បីអភិវឌ្ឍន៍ស្រុកទេសរបស់ខ្លួន។