Tuesday, January 01, 2013

ឈូកបដិវ័ត្តន៍ (ភាគ២) Lotus Revolution (part II)



បដិវត្តន៍ផ្កាឈូក

៨២-    ផ្កាឈូកគគោកសប្បាយ       សម្បូណ៌ក្អាកក្អាយ     រីកចាយរាយក្លិន។
៨៣-   ស្រង់ខ្លួននឹមនួនសុបិន          មិនរង់ចាំចិន             ឡប់ឡិនរំដោះ។
៨៤-    ពីយួនខាងពួនពឹងរស់           ទន្លេរីងអស់              ពីព្រោះរឿងអី?
៨៥-    រឿងអត់កំសត់គ្មានត្រី           គ្មានអីនឹងឆី              ចំណីក្រពះ។
៨៦-    ខំឡើងខ្មែរយើងនឹងឈ្នះ       ទៅបែរបន់ព្រះ          លោកម្ចាស់ព្រងើយ។
៨៧-   គួរតែយើងខ្មែរតបឆ្លើយ         បដិវត្តន៍អើយ           ចម្លើយវិលវល់។
៨៨-    គួរខ្មែរពូកែយោបល់             នាំជាតិតម្កល់            កុសលជួយគ្នា។
៨៩-    ជួយជាតិជួយញាតិខេមរា      កាន់អហឹង្សា             ទាមទារឲ្យបាន។
៩០-    ទាត់ធាក់តាមយ័ក្ខបំពាន       កុំទៅស្រេកឃ្លាន       គម្លានបៀនបៀត។
៩១-    ទោះមានបំពានតទៀត         ពួកក្រុមត្រីងៀត        ប្រជ្រៀតឆ្លៀតពង។
៩២-    កុំឲ្យបណ្ដោយខុសឆ្គង         នឹងច្បាប់លោកផង     បំណងសច្ចា។
៩៣-   សច្ចៈរួមរ័ក្សធម៌អាថ៌             កុំឲ្យប្រាថ្នា                តែការកំហូច។
៩៤-    កំហុសទោះខុសធំតូច          កុំឲ្យប្រដូច                ខិលខូចកំណាច។
៩៥-    គំនុំលោកធំលែងខ្លាច          កុំទៅបន្លាច               កំណាចចងពៀរ។
៩៦-    ទីទុយប្រថុយគឃៀរ           ចូលមកទាមទារ         ប្រាថ្នាដេញយួន។
៩៧-   សង្គមសំគមមានក្បួន          ក្បាលតែងពាក់ដួន     អង្រួនស្មាខ្មែរ។
៩៨-    ស្មាខ្មាំងប្រឆាំងស្មាខ្មែរ         ប្រគល់ស្មាគេ            ទ្រាំថែពេញស្រុក។
៩៩-    ស្រូវស្រាលសម្រាលជម្រុក   សម្បត្តិសម្បុក           ថែទុករក្សា។
១០០រសាត់ខ្ចាយខ្ចាត់ទៅណា      ប្រយ័តការពារ           ទ្រព្យជាសម្បត្តិ។
១០១ទ័ពខ្មែរពូកែកុំទាត់              ទង់កុំកម្ចាត់               លុះស្ងាត់រលីង។
១០២ទន្ទាំលោតរាំកញ្ឆេង            ក្រែងលោក្មងៗ          ចម្បែងខកចិត្ត។
១០៣ខានចង់ចំណង់ប្រព្រឹត្ត        ផ្ដែផ្ដាំជីវិត                 ជំរឹតសីលទាន។
១០៤-   ទោះខ្មាំងកម្លាំងឈ្លានពាន  ក៏អន្តរធាន                លែងមានទៀតហោង។
១០៥-   ភុជង្គល្ងឹតល្ងង់អន្ទង           អន្ទះសាផង              ផ្ដោះផ្ដងខេមរា។
១០៦-   រួមរ័ក្សត្រូវស្ម័គ្រអាចារ្យ       មាតាបិតា                 ប្រាថ្នាសាងសីល។
១០៧កុំធ្លោយកុំខ្សោយកុំខិល      ជម្រះមន្ទិល              កុំខ្ជិលបំពាន។
១០៨-   បណ្ដាំចេះចាំប៉ុន្មាន            កុំឲ្យរំខាន                ទន្ទ្រានគេឯង។
១០៩-   ធម៌នេះគួរចេះសម្ដែង         គួរកុំវង្វេង                ប្រជែងយកឈ្នះ។
១១០-   ចាញ់ចាញ់ចំរាញ់ជាព្រះ      រីឯឈ្នះឈ្នះ             ក្រទះក្រទា។
១១១-   បង្កើតកំណើតជាមារ          លំបាកទាមទារ         វាចាប៉ុនប៉ង។



សត្រូវត្រូវមកជាមិត្ត
(ជួញជិតពិតជាជាងជួញឆ្ងាយ  ជួញជិតរៀងអាយរក្សាប្អូនស្រី)    

១១២-  ប៉ះប៉ូវដំបៅជ្រៅផង              ឲ្យជាហ្មត់ហ្មង           សៅហ្មងក្រហត។
១១៣-  កុហកលំអក់ប្រាកដ             កុំឲ្យស្បែស្បថ          រំលត់កម្មពៀរ។
១១៤-  កំពូជកំហូចវេរា                    ពុំដែលរួចគ្នា             ខ្លោចផ្សារហូត។
១១៥-  រហាមដូចចាមសំឡូត            អាយុមួយកោដិ              កញ្ឆោតភ្លាត់ស្នៀត។
១១៦-  ភ្លាត់ស្នែហ៍ពូកែបៀនបៀត      ផ្ពាល់ជ្រួញជ្រីវជ្រៀត    គម្លាតសម្ដី។
១១៧-  សន្តានព្រមានម្ដេចក្ដី             ត្រូវចេះប្រណី             ស្រដីរកគ្នា។
១១៨-  រកញាតិគម្លាតយូរយា            គួរពិភាក្សាគ្នា              បញ្ហារំដោះ។
១១៩-  រំដួលទោះឆួលច្រមុះ             សន្តានស្រី-ប្រុស          ត្រូវស្រុះស្រួលគ្នា។
១២០-  ស្រង់ក្លិនបង្ហិនបុប្ផា               កុំទាល់តែផ្កា                ឱស្សាហ៍ហុចផល។
១២១-  រៀបរយរញ្ជួយកុសល           សាងជាតិតម្កល់            ភោគផលជូនខ្មែរ។
១២២-  កុំទាត់គ្រវាត់សម្រែ               ត្រូវខ្លាំងពូកែ                 មានម៉ែមានឪ។
១២៣-  មានមេបំពេច្រងូវ                 ខ្វាយខ្វល់រកផ្លូវ             លំនៅជ្រកកោន។
១២៤-  ញាតិផៅរស់នៅក្រញោន       ចេះឱនលំទោន             ថែកូនថែចៅ។
១២៥-  ផ្កាឈូកល្អឺនល្អូកក្នុងក្រៅ       ក្រីក្រល្ងង់ខ្លៅ                សខ្មៅក្រញេស។
១២៦-  អ្នកមានសន្តានណាចេះ         មិនធ្វេសប្រហែស          តំរិះគ្រញិច។
១២៧-  បណ្ដាំតែងចាំជានិច្ច              មិនត្រូវកម្ទេច                បំភ្លេចគ្នីគ្នា។
១២៨-  ស្រឡាញ់បំពេញវិជ្ជា             រាប់អានរកគ្នា                រក្សាសម្បត្តិ។
១២៩-  មានក្រស្មោះសរប្រយ័ត         កុំឲ្យរសាត់                   ប្រាសព្រាត់លំនៅ។
១៣០-  ចែវចូកទាញទូកសំដៅ          ទុកដាក់សំពៅ               លំនៅសំប៉ាន។
១៣១-  សង្គ្រោះរំដោះព្រៀងលាន      បញ្ឈប់ឈ្លានពាន          ទន្ទ្រានគ្នីគ្នា។
១៣២-  សាងសុខស្រណុកកម្ពុជា     លែងរងវេទនា               ការពារសុខសាន្ត។
១៣៣-  ទុកខ្មែរទ្រាំថែខ្លួនប្រាណ       ចៀសវាងរំខាន              បំពានបំពារ។
១៣៤-  បំពាក់បុណ្យស័ក្តិជូនគ្នា         ចៀសវាងប្រហារ           រក្សាអង្គច្បាប់។           
១៣៥-  ឈប់ច្បាមគម្រាមសម្លាប់      សំឡេះចាក់កាប់            ឲ្យអាប់ឱនជាតិ។
១៣៦-  បង្អាប់ក្រឡាប់មារយាទ         មាយាទៅទៀត             ជាតិញាតិខ្ញុំគេ។
១៣៧-  ចឹកម៉ៅដង្ខៅថៅកែ             បង្គាប់ជាតិខ្មែរ              ធ្វើស្រែយកស្រូវ។
១៣៨-  ពេលច្រូតដកហូតចេញទៅ    ទុកឲ្យខ្មែរនៅ               សោកសៅស្រេកឃ្លាន។
១៣៩-  អុងហូចិត្តចោរសាមាន្យ        គំនិតឈ្លានពាន           ទន្ទ្រានយូរយា។
១៤០-  កាលៈទេសៈស្របគ្នា             លើកពលយោធា          បញ្ជាស្រុកខ្មែរ។
១៤១-  ក្នុងចិត្តប៉ងគិតឥតល្ហែ            ហោចណាស់សល់ឆ្កែ     គ្រាន់តែនឹងឆី។
១៤២-  ហោចណាស់សល់ខ្លះនូវត្រី    សម្បូណ៌ឥតបី               ពេញដីទឹកខ្មែរ។
១៤៣-  ហូបស្កល់ខ្វាយខ្វល់ទឹកតែ      ចង្ក្រានក្បាលខ្មែរ          ចាំថែរណ្ដៅ។
១៤៤-  នឹងរើងីងើងាកទៅ                 ក្រែងនាំអាស្រូវ             កម្ដៅតែអុង។
១៤៥-  ស៊ូទ្រាំប្រចាំអន្លុង                  ថែទាំប្រឹតប្រុង              តែអុងកញ្ជ្រោល។
១៤៦-  ចិនយួនមេខ្លួនមិនចូល           ព្រោះតែចំណូល           បណ្ដូលសេរី។
១៤៧-  ឃើញច្បាស់ស្រឡះមានន័យ  រាវរកល្បិចថ្មី                រស្មីបង្វិល។
១៤៨-  ព្រាត់ប្រាសបំរះរកសីល          ជម្រះមន្ទិល                 រមិលរកទាន។
១៤៩-   រកទុនធ្វើបុណ្យគ្រប់ប្រាណ          ឈប់ទៅរ៉ៅឆាន                ឈ្លានពានស្រុកខ្មែរ។

4 comments:

Anonymous said...

Long Live the Khmer Revolution !!!

Anonymous said...

REVOLUTION MY ASS! GO TO HELL WITH YOUR FATHER POL POT, AH KHMER ROUGE!

Anonymous said...

10:02 PM, you are very stupid! Why did you Cambodian people to take land today in stead of blaming Pol Pot and his real Khmer nationalist. Your Vietnamese secret agents were the ones killed more than a few millions of innocent and high educated Khmer/Cambodian people during the Killing Fields.

Evil Vietcong agents and leaders are far worse and accused Pol Pot and his Khmer Rouges as the scapegoats.

You are the one who killed innocent Cambodian people.

Anonymous said...

10:48 PM,
We agree.
Angka was ran and controlled by Lee Doc Tho and Phan Van Dong.