Thursday, January 03, 2013

ឈូកបដិវ័ត្តន៍ (ភាគ៣ ចប់) Lotus Revolution (part III-end)


សាងសុខសន្ដិភាពជាមួយនឹងអ្នកជិតខាង
តាមសន្ធិសញ្ញានាទីក្រុងប៉ារីស៍ចុះថ្ងៃទី២៣តុលាឆ្នាំ១៩៩១

១៥០-  ប្រឹតប្រឹងសំឡឹងលើខ្មែរ          ប៉ារីស៍ជួយថែ               បង្វែរទឹកដី។
១៥១-  បង្វិលសិទ្ធិសេរី                     សង្គ្រាមក្សិណក្ស័យ        លែងភ័យខេមរា។
១៥២-  ខ្មែរសុខមានមុខគ្រប់គ្នា          ស្ដេចរាស្ដ្រប្រជា             លែងទារទៀតហោង។
១៥៣-  បានសុខរួចទុក្ខទៀតផង        ខ្មែរលែងសៅហ្មង           អន្ទងបះបោរ។
១៥៤-  បាត់បង់សំណង់បរោ             ខ្មែរយើងលែងជោរ          ទន់ទោរមារយាទ។
១៥៥-  កាលគ្រាមាយាបៀនបៀត      ខ្មែរលែងជ្រែកជ្រៀត        គម្លាតសុខសាន្ត។
១៥៦-  ប្រមុខទ្រលុកគ្រប់ប្រាណ       នាំស្រុកថ្កើងថ្កាន            លែងឃ្លានខ្ញុំគេ។
១៥៧-  ចាក់កាប់សម្លាប់ពូជខ្មែរ         ទុកឲ្យគេថែ                   ស្រូវស្រែសម្បត្តិ។
១៥៨-  កេរគល់យោបល់ស្ងប់ស្ងាត់     រក្សាកុំបាត់            ​​        ប្រយ័ត្នប្រយុទ្ធ។
១៥៩-  ជាតិខ្មែរពូកែស្មុតទ្រុឌ            លែងទៅសម្លុត               លំអុតលំអុក។
១៦០-  លំអោនក្រញោនពេញស្រុក    ខ្មែរលែងងើបមុខ            សំកុកទាល់ក្រ ?
១៦១-  ពងមាន់កុំទាន់ជល់ថ្ម             នាំស្រុកវឹកវរ                  បង្កង្គ្រោះថ្នាក់។
១៦២-  ឲ្យខ្លួននឹមនួនប្រឡាក់            ប្រកាន់ពួកបក្ស              ជាធ្នាក់វាន់ក។
១៦៣-  ចង់បានចង់មានអំណរ          មិនមែនត្រេកអរ             អង្វរសុំឡើយ។
១៦៤-  គំរូតស៊ូឆ្លងឆ្លើយ                   មិននៅព្រងើយ              មិនឆ្លើយច្នេះណា?
១៦៥-  ត្រងត្រាប់សណ្ដាប់វាចា         មិនចេះធម៌អាថ៌              នរណាសរសើរ។
១៦៦-  សរសេរសំណេគ្រាន់បើ         គ្រាន់ជាដំណើរ              ទង្វើជាច្បាប់។
១៦៧-  លែងច្បាមរហាមក្រឡាប់      លែងទៅបង្គាប់              បង្អាប់ជាតិឯង។
១៦៨-  គួរចេះតំរិះកោតក្រែង            គួរឲ្យចេះឯង                 ឲ្យក្រែងចេះគេ។
១៦៩-  គួរគិតគំនិតគ្នាន់គ្នេរ              វិលវិញងាកបែរ              រិះរេសាងជាតិ។
១៧០-  ត្រេកអរកុះករព្រោងព្រាត     ជួយជ្រោមជ្រែងញាតិ      ទើបជាតិខ្មែរថ្លៃ។
១៧១-  អឹមអៀមនៅស្ងៀមមិនស្ដី     ត្រូវសាងសិរី                  ជោគជ័យជូនជាតិ។
១៧២-  សម្រិតគំនិតមារយាទ          ចេះលោមលាញាតិ         គម្លាតកម្លោច។
១៧៣-  ល្ងឹតល្ងង់លន្លង់លន្លោច       ប្រសើរហិនហោច           អសោចប្រសាច។
១៧៤-  ខ្មែរយើងចង់ថ្កើងអំណាច     ត្រូវតែខ្លបខ្លាច                កំណាចកម្ចាយ។
១៧៥-  រុញខ្មែរបង្វែរទៅឆ្ងាយ          ឲ្យលែងសោកស្ដាយ        អាល័យភូមិឋាន។
១៧៦-  ឲ្យខ្មាំងសម្រាំងថ្កើងថ្កាន      ស្រុកដឹកនាំបាន              សុខសាន្តសេរី។
១៧៧-  ញាតិផៅក្នុងក្រៅវាងវៃ        ការពារទឹកដី                   រំពៃចាកទុក្ខ។
១៧៨-  ទំនងប្អូនបងខ្មែរសុខ           តទៅថ្ងៃមុខ                    ប្រមុខដឹកនាំ។
១៧៩-  មានបានសម្រាន្តប្រចាំ        កម្ពុជារងកម្ម                  យូរឆ្នាំអង្វែង។
១៨០-  វិលវល់យោបល់ទាស់ទែង    ក្ដីយកស្រែឯង                 ក្រែងលោមិនសម!
១៨១-  នាំក្មេងសើចលេងបន្លំ          ពួកវាទួញយំ                   ឬទ្រាំមិនរួច ?
១៨២-  ភ្លីភ្លើមិនរើថ្ងូរថ្ងួច                 មិនមានកំណួច              សម្រួចស្នែងជល់។
១៨៣-  បរទេសតំរិះវិលវល់             គំនិតខ្វាយខ្វល់              ងងល់លួចដី។
១៨៤-  លួចទឹករលឹកលួចត្រី            បក្សាបក្សី                     ម្រឹគីម្រឹគា
១៨៥-  ព្រៃស្រោងទន្សោងខ្ទីងខ្លា     គ្មានសល់មួយណា          ទំពាអស់ហ្មត់។
១៨៦-  ពូជខ្មែរពូកែកំសត់               ប្រឹងតែលូនរត់               ក្សត្រខ្សត់យោបល់។
១៨៧-  រត់លូននាំកូនសោយផល     រាស្ដ្រកោលាហល          អំពល់កណ្ដែង។
១៨៨-  សត្រូវច្រងូវចំខែង               បន្លាចក្មេងៗ                 កំប្លែងណាស់តើ  ?
១៨៩-  ប្រសប់បង្កប់ដំណើរ             អួតខ្លួនគ្រាន់បើ             ប្រសើរជានិច្ច។
១៩០-  ប្រឹងអួតអំនួតកម្ទេច             ចេះប្រើកលល្បិច          ពន្លិចស្លូតត្រង់។
១៩១-  ខំឡើងខ្មែរយើងទោះល្ងង់     កុំចាំសីលសង្ឃ             តម្រង់កុសល។
១៩២-  សាងជាតិមារយាទតម្កល់     សំណាងកម្មផល           ភោកផលចែកជូន។
១៩៣-  ប៉ារីស៍សំភីលយក្បូន           ហេតុអ្វីបងប្អូន             សណ្ដូនលិចស្រឹម  ?
១៩៤-  នៅឡើយមានត្រើយសង្ឃឹម   បបូរញញឹម                 ប៉ប្រិមរីករាយ!
១៩៥-  ខ្មែរផងបំណងក្អាកក្អាយ        សាងសុខសប្បាយ       ប្រវាយឧត្បល។
១៩៦-  ឆព្វញ្ណរង្សី [1]ភោគផល        បទុមកុសល              គួរយល់ដល់ធម៌។
១៩៧- ប្រាំមួយរញ្ជួយកុះករ               វិសេសគោលព័ណ៌     បវរភ្លឺភ្លេក។
១៩៨-  ព័ណ៌ខៀវក្រនៀវផ្ទៃមេឃ        ថ្លៃថ្នូរអនេក               ចម្លែកអស្ចារ្យ។
១៩៩-  ព័ណ៌លឿងសែនសឿងសង្ហា   បំភ្លឺលោកា                 យាត្រាទាក់ទង!
២០០-  ក្រហមដូចឈាមទាមឆ្លង       ក្លាហានពេកហោង       បំណងមុះមុត។
២០១-  ព័ណ៌សលំអបរិសុទ្ធ              ក្ដៅដូចទឹកក្រុត            ស្រយុទ្ធស្រយង់។
២០២-  ហង្សបាតឱហាតបញ្ចង់         ក្រហមជើងហង្ស          រហង់ជើងធូប (ធូក)
២០៣-  ព័ណ៌ពេជ្ររំលេចផ្កាឈូក       ពាក់ព័ន្ធប្រឡូក           គគោកប្រលែង។
២០៤-  ព្រលឹងរំពឹងក្មេងៗ                 ចូលមករាំលេង           តាមល្បែងមេត្រី!
២០៥-  ប្រមុខសាងសុខជោគជ័យ      សិទ្ធិសេរី                    សួស្ដីជូនខ្មែរ​ 
២០៦-  ប្រាំមួយឈូកស្ទួយជួយថែ      ខ្មែរខ្លាំងពូកែ               ហូរហែរៀងអើយ!




[1] ឆព្វញ្ណរង្សី = ប្រែថារស្មី៦ពណ៌គឺ​ ខៀវលឿង​ ក្រហម​ ស​​ ហង្ស​បាត​និង​ពេជ្រជាពន្លឺព្រះត្រាស់ដឹង​អានត្រឹមតែបួនម៉ាត់។​​   ..
  

4 comments:

Anonymous said...

Please delete the nonsense comment of evil Yuon/Vietnameese Dog eater @1:03 PM. Thank you!

Anonymous said...

7:26 PM is a Vietnamese dog eater, too. You both @7:26 PM and 1:03 PM are worshiping Satan Ho Chi Minh, making a wish into a nightmare!!!

Anonymous said...

THE LOTUS REVOLUTION FUN BY HUN SEN NEVER AGREED WITH THE YOUNG HEROES FROM WHO FOUGHT FOR KHMER ,EYE ON YOU SINCE YOU GUYS STARTED.

Anonymous said...

RELUTION MY ASS! GO TO HELL WITH YOUR FATHER, POL POT, AH KHMER ROUGE! AND STOP DELETE THIS POST, AH KHMER ROUGE!