Saturday, January 26, 2013

ដំណឹងល្អ ​រៀប​រៀង​ដោយ លោក​ម៉ាថាយ ៩ - Matthew 9


https://www.box.com/s/nl0upuu9aj331fvm2gab

Complete Gospel of Matthew
 

ព្រះយេស៊ូ​ ប្រោស​មនុស្សខ្វិន​ម្នាក់ ​ឲ្យ​ដើរ​រួច

បន្ទាប់​មក ព្រះយេស៊ូ​ យាង​ចុះ​ទូក​ ឆ្លង​សមុទ្រ​ ទៅ​ក្រុង​ របស់​ព្រះអង្គ​វិញ។  ពេល​នោះ មាន​គេ​ សែង​មនុស្ស​ ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់ ​មក​រក​ព្រះអង្គ។  ព្រះយេស៊ូ​ ឈ្វេង​យល់​ ជំនឿ ​របស់​អ្នក​ទាំង​នោះ, ព្រះអង្គ​ ក៏​មាន​ព្រះបន្ទូល ​ទៅ​កាន់​អ្នក​ពិការ​ ថា៖ «កូន​អើយ, ចូរ​ ក្លាហាន​ឡើង!  ខ្ញុំ​ អត់ទោស ​ឲ្យ​អ្នក​ បាន​រួច​ ពី​បាប​ហើយ។»

ពួក​អាចារ្យខ្លះ ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ត​ ថា៖ «អ្នក​នេះ ​ប្រមាថ​ព្រះជាម្ចាស់

ព្រះយេស៊ូ​ ឈ្វេង​យល់​គំនិត ​អ្នក​ទាំង​នោះ ទើប​ទ្រង់ មាន​ព្រះបន្ទូល ​ថា៖ «ហេតុ​អ្វី​ បាន​ជា​អ្នក​រាល់​គ្នា ​មាន​គំនិត​ អាក្រក់ ​បែប​នេះ?  បើ​ខ្ញុំ​ និយាយ​ថា, ខ្ញុំ ​អត់ទោស​ឲ្យ​អ្នក ​បាន​រួច​ពី​បាប​ហើយឬ​ថា ចូរ ​ក្រោក​ឡើង, ​ដើរ​ទៅ​ចុះ,” តើ​ ឃ្លា​មួយ​ណា​ ស្រួល​និយាយ​ជាង?  ប៉ុន្តែ ខ្ញុំ​ ចង់​ឲ្យ​អ្នក​រាល់​គ្នា​ ដឹង​ថា បុត្រ​មនុស្ស​ មាន​អំណាច ​អត់ទោស ​ឲ្យ​មនុស្ស ​នៅ​ក្នុង​លោក​នេះ​ បាន​រួច​ពី​ បាប។»  ព្រះអង្គ ​ក៏​មាន​ព្រះបន្ទូល ​ទៅ​អ្នក​ខ្វិន​ ថា៖ «ចូរ​ ក្រោក​ឡើង, យក​គ្រែ​ស្នែង ​របស់​អ្នក, ដើរ​ទៅ​ផ្ទះ​វិញ​ទៅ។»  អ្នក​ខ្វិន​ ក៏​ក្រោក​ឡើង, ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។  កាល​មហាជន​ បាន​ឃើញ​ដូច្នេះ, គេ​ ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​នាំ​គ្នា​ លើក​តម្កើង​ សិរីរុងរឿង ​ព្រះជាម្ចាស់ ដែល​បាន​ប្រោស​ ប្រទាន​អំណាច​ ដ៏​អស្ចារ្យ​យ៉ាង​នេះ​ ដល់​មនុស្ស​លោក។

ព្រះយេស៊ូ​ ត្រាស់​ហៅ​ លោក​ម៉ាថាយ

កាល​ព្រះយេស៊ូ​ យាង​ពី​ទី​នោះ ​ទៅមុខ​បន្តិច, ព្រះអង្គ ​ទត​ឃើញ​បុរស​ម្នាក់ ​ឈ្មោះ​ម៉ាថាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ។  ព្រះអង្គ ​មាន​ព្រះបន្ទូល ​ទៅ​គាត់​ ថា៖ «សុំ​ អញ្ជើញ​មក​ តាម​ខ្ញុំ។»  គាត់​ ក៏​ក្រោក​ឡើង ដើរ​តាម​ព្រះអង្គ​ទៅ។

បន្ទាប់​មក ព្រះអង្គ​ សោយ​ព្រះស្ងោយ​ នៅ​ផ្ទះ​លោក​ ម៉ាថាយ, មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ ជា​ច្រើន​ មក​អង្គុយ​រួម​តុ​ ជា​មួយ​ព្រះយេស៊ូ និង​ពួក​សិស្ស​ដែរ។  ពួក​ខាង​គណៈ​ផារីស៊ី​ ឃើញ​ដូច្នេះ, គេ​ និយាយ​ទៅ​កាន់​សិស្ស ​របស់​ព្រះអង្គ ​ថា៖ «ហេតុ​អ្វី​ បាន​ជា​គ្រូ​ របស់​អ្នក​ រាល់​គ្នា​ បរិភោគ​ ជា​មួយ​ អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប

ព្រះយេស៊ូ​ ឮ​ដូច្នេះ ក៏​មាន​ព្រះបន្ទូល​ ថា៖ «មនុស្ស​ សុខភាព​ល្អ​ មិន​ត្រូវ​ការ​ គ្រូ​ពេទ្យ​ទេ, មាន​តែ អ្នក​ជំងឺ ​ប៉ុណ្ណោះ ​ដែល​ត្រូវ​ការ។  ចូរ​ អ្នក​រាល់​គ្នា ​ទៅ​រិះគិត​មើល  សេចក្ដី ​ដែល​មាន​ចែង​ទុក​មក​ ថាៈយើង​ មិន​ចង់​បាន​យញ្ញបូជា​ទេ, គឺ ​ចង់​បាន​តែ​ សេចក្ដី​មេត្តាករុណា ​ប៉ុណ្ណោះមាន​ន័យ​ ដូច​ម្ដេច?  ខ្ញុំ​ មិន​មែន​មក ​រក​មនុស្ស​សុចរិត​ទេ, គឺ​ មក​រក​ មនុស្ស​បាប។»



អំពី​ ការ​តម​អាហារ

ពេល​នោះ ពួក​សិស្ស​ របស់​លោក​យ៉ូហាន​ ចូល​មក​គាល់​ព្រះអង្គ, ហើយ​ ទូល​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​ គណៈ​ផារីស៊ី តម​អាហារ; ចុះ​ ហេតុ​ដូច​ម្ដេច​ បាន​ជា​សិស្ស ​របស់​លោក ​មិន​តម​ដូច្នេះ

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ឆ្លើយ​ទៅ​គេ​វិញ​ ថា៖ «ក្នុង​ពិធី​មង្គលការ ពេល​កូន​កំលោះ​ នៅ​ជា​មួយ, តើ​ ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត ​ឬ​ទេ?  ថ្ងៃ​ក្រោយ ពេល​គេ​ ចាប់​ស្វាមី ​យក​ទៅ ទើប​ភ្ញៀវ​ ទាំង​នោះ​ តម​អាហារ​វិញ។

«ពុំ ​ដែល​មាន​នរណា​ យក​ក្រណាត់​ថ្មី មក​ប៉ះ​ សម្លៀកបំពាក់ ​ចាស់​ឡើយ, ដ្បិត ​បំណះ​ នឹង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​នោះ​ រហែក​លើស​ដើម​ ទៅ​ទៀត។  ពុំ​ដែល​មាន​នរណា​ ច្រក​ស្រា​ទំពាំងបាយជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ។  បើ​ធ្វើ​ដូច្នេះ​ ថង់​ស្បែក ​មុខ​ជា​ធ្លាយ, ស្រា​ នឹង​ហូរ​ចេញ, ហើយ ​ថង់​ស្បែក ​ត្រូវ​ខូច​ខាត ​មិន​ខាន។  គេ ​តែងតែ​ច្រក​ស្រា​ថ្មី ​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា ​ទាំង​ថង់​ស្បែក​ នៅ​គង់​បាន។»

ព្រះយេស៊ូ​ ប្រោស​ស្ដ្រី​ មាន​ជំងឺ​ធ្លាក់​ឈាម ​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​ លោក​យ៉ៃរូស ​​ឲ្យ​រស់​ឡើង​វិញ  

កាល​ព្រះយេស៊ូ​ កំពុង​តែមាន​ ព្រះបន្ទូល ​ទាំង​នេះ ​ទៅ​គេ, មាន​នាម៉ឺន​ម្នាក់​ ចូល​មក ​ក្រាប​ថ្វាយបង្គំ​ ព្រះអង្គ, ​ទូល​ថា៖ «កូន​ស្រី​ របស់​ខ្ញុំ ​ប្របាទ​ ទើប​នឹង​ផុត​ដង្ហើម ​ថ្មីៗ​នេះ។  សូម​លោក​មេត្តា​ អញ្ជើញ​ទៅ​ ដាក់​ដៃលើ​នាង, នាង​ នឹង​មាន​ជីវិត ​រស់​ពុំខាន។»  ព្រះយេស៊ូ​ ក្រោក​ឡើង​ យាង​ទៅ​ជា​មួយ​គាត់; ពួក​សិស្ស ក៏​ទៅ​ជា​មួយ​ដែរ។

មាន​ស្ត្រី​ម្នាក់ ​កើត​ជំងឺ​ធ្លាក់​ឈាម ដប់ពីរ​ឆ្នាំ​ មក​ហើយ, នាង​មក​ពី​ក្រោយ ​ព្រះយេស៊ូ, ហើយ ​ពាល់​ជាយ​ព្រះពស្ដ្រ ​ព្រះអង្គ។  ដ្បិត ​នាង ​រិះគិត​ក្នុង​ចិត្ត​ ថា, «បើ​ខ្ញុំ​ គ្រាន់​តែ​បាន​ពាល់​ អាវ​លោក, ខ្ញុំ ​មុខ​ជា​ទទួល​ ការ​សង្គ្រោះ ​មិន​ខាន។»

ព្រះយេស៊ូ ​បែរ​ទៅ​ក្រោយ, ទត​ឃើញ​នាង, ក៏​មាន​ព្រះបន្ទូល​ ថា៖ «កូន​ស្រី​អើយ, ចូរ​ ក្លាហាន​ឡើង។  ជំនឿ ​របស់​នាង​ បាន​សង្គ្រោះ​នាង​ហើយ។»  ស្ដ្រី​ធ្លាក់​ឈាម​ បាន​ជា​សះស្បើយ​ នៅ​ពេល​នោះ។

កាល​ព្រះយេស៊ូ​ យាង​ទៅ​ដល់​ផ្ទះ​ នាម៉ឺន​នោះ, ព្រះអង្គ​ ទត​ឃើញ​ អ្នក​លេង​ភ្លេង​ កំដរ​សព និង​ឃើញ​មនុស្សម្នា​ ជ្រួលច្របល់, ទ្រង់​ មាន​ព្រះបន្ទូល ​ទៅ​គេ​ ថា៖ «នាំ​គ្នា​ ចេញ​ទៅ។  ក្មេង​ស្រី​នេះ ​មិន​ស្លាប់​ទេ, នាង ​គ្រាន់​តែ​ដេក​លក់ ​ទេ​តើ។»  គេ ​ចំអក​ ដាក់​ព្រះអង្គ។  កាល​ព្រះអង្គ​ ដេញ​គេ​ចេញ​ ទៅ​ក្រៅ​ អស់​ហើយ, ព្រះអង្គ​ យាង​ចូល​ទៅ​ក្នុង​បន្ទប់, ចាប់​ដៃ​ក្មេង​ស្រី​នោះ; នាង​ ក៏​ក្រោក​ឡើង។  ដំណឹង​នេះ ​លេច​ឮ​ ខ្ចរខ្ចាយ ​ពាសពេញ​ តំបន់​នោះ​ ទាំង​មូល។

ព្រះយេស៊ូ ​ប្រោស​មនុស្ស​ខ្វាក់​ ពីរ​នាក់ ​​ឲ្យ​​ភ្លឺ

កាល​ព្រះយេស៊ូ ​កំពុង​តែ​យាង​ចេញ​ ពី​ទី​នោះ, មាន​មនុស្ស​
ខ្វាក់​ ពីរ​នាក់ ​មក​តាម​ព្រះអង្គ, ស្រែក​ថា៖ «ព្រះរាជវង្ស​ ព្រះបាទ​ដាវីឌ​អើយ!  សូម ​អាណិត​មេត្តា ​យើង​ខ្ញុំ​ផង
 ពេល​ព្រះអង្គ​ យាង​ទៅ​ដល់​ផ្ទះ, មនុស្ស​ខ្វាក់​ ទាំង​ពីរ​នាក់ ​ចូល​ទៅ​ជិត​ព្រះអង្គ។  ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​អ្នក​ទាំង​ពីរ​ ថា៖ «តើ​អ្នក​ ជឿ​ថា​ខ្ញុំ​ អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក ​ភ្លឺ​បាន​ ឬ 

គេ​ ទូល​ព្រះអង្គ​ ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះអម្ចាស់​អើយ។»

ព្រះអង្គ​ ក៏​ពាល់​ភ្នែក ​អ្នក​ទាំង​ពីរ, ទាំង​មាន​ព្រះបន្ទូល​ ថា៖ «សុំ​ ឲ្យ​បាន​សំរេច​ តាម​ជំនឿ ​របស់​អ្នក​ចុះ។»  ពេល​នោះ ភ្នែក ​របស់​គេ ​ក៏​បាន​ភ្លឺ។  ព្រះយេស៊ូ​ ហាមប្រាម​គេ ​យ៉ាង​តឹងតែង​ ថា៖ «ចូរ​ ប្រយ័ត្ន, កុំ​ឲ្យ​នរណា ​ដឹង​ឡើយ។»  ប៉ុន្តែ បុរស​ទាំង​ពីរ ​ចេញ​ទៅ​ ផ្សព្វផ្សាយ ​រឿង​នោះ ​ឲ្យ​គេ​ដឹង ​ពាសពេញ​ស្រុក។

ព្រះយេស៊ូ​ ប្រោស​មនុស្ស​គ​ម្នាក់ ​​ឲ្យ​​និយាយ​បាន
  
លុះ​អ្នក​ទាំង​ពីរ ​ចេញ​ផុត​ទៅ, មាន​គេ​ នាំ​មនុស្ស​គ​ម្នាក់ ​ដែល​មាន​អារក្ស​ចូល មក​គាល់​ព្រះយេស៊ូ។  កាល​ព្រះអង្គ ​ដេញ​អារក្ស ​ចេញ​ហើយ, មនុស្ស ​គ​ ក៏​និយាយ​បាន។  មហាជន​ នាំ​គ្នា ​ស្ងើច​សរសើរ​ យ៉ាង​ខ្លាំង, ​ទាំង​ពោល​ ថា៖ «យើង ​មិន​ដែល​ឃើញ​ ការ​អស្ចារ្យ ​បែប​នេះ នៅ​ស្រុក​ អ៊ីស្រាអែល​ឡើយ។»

ប៉ុន្តែ ពួក​ខាង​ គណៈ​ផារីស៊ី​ ពោល​ថា៖ «គាត់​ ដេញ​អារក្ស​ បាន​ដូច្នេះ ​មក​ពី​ ស្ដេច​អារក្ស​ បាន​ប្រគល់ ​អំណាច​ឲ្យ»

ព្រះយេស៊ូ​ អាណិត​មហាជន

បន្ទាប់​មក ព្រះយេស៊ូ​ យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា; ព្រះអង្គ​ បង្រៀន​អ្នក​ស្រុក ​នៅ​ក្នុង​សាលា​ប្រជុំ, ព្រម​ទាំង​ ប្រកាស ​ដំណឹងល្អ ​អំពី​ព្រះរាជ្យ, ហើយ ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​ គ្រប់​ប្រភេទ​ ឲ្យ​បាន​ជា​ផង។  កាល​ព្រះអង្គ​ ទត​ឃើញ​ មហាជន, ទ្រង់​ មាន​ព្រះហឫទ័យ ​អាណិត​អាសូរ​គេ​ ពន់​ពេក​ណាស់, ព្រោះ​ អ្នក​ទាំង​នោះ ​អស់​កម្លាំង​ល្វើយ, ធ្លាក់​ទឹក​ចិត្ត, ប្រៀប​បី​ ដូច​ជា​ចៀម​ ដែល​គ្មាន ​គង្វាល​ថែទាំ។ ព្រះអង្គ​ មាន​ព្រះបន្ទូល ​ទៅ​កាន់​ពួក​សិស្ស​ ថា៖ «ស្រូវ ​ដែល​ត្រូវ​ច្រូត​ មាន​ច្រើន​ណាស់, តែ​ អ្នក​ច្រូត​ មាន​តិច​ពេក។  ហេតុ​នេះ ចូរ​ អង្វរ​ម្ចាស់​ស្រែ ឲ្យ​ចាត់​អ្នក​ច្រូត​ មក​ក្នុង​ស្រែ​ របស់​លោក។» 


3 comments:

Anonymous said...

Who is God ?
What is his or her name ?

Anonymous said...

should be politic in Ki not religion.

Anonymous said...

Il nous embrouille avec leur nul politique et cette merde qui ne vaut rien.He confuses with thier policy and no shit worthless.FUCK OFF:(pie srey kompong speu100%khmer