នាងម៉ម កល្យាណនី (Kalyanee Mam) |
ម៉ែន គឺមសេង, VOA Khmer
វ៉ាស៊ីនតោន៖ ខ្សែភាពយន្តរឿង«ក្បង់ទឹកទន្លេ» (A River Changes Course) ដែលជាខ្សែភាពយន្តពិនិត្យមើលលើផលប៉ះពាល់នៃសាកលភាពវូបនីយកម្មមកលើជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា បានឈ្នះបានពានរង្វាន់ World Cinema Grand Jury Prize ដែលជារង្វាន់មួយក្នុងចំណោមរង្វាន់ធំបំផុតនៅឯមហោស្រពភាពយន្តទីក្រុងសាន់ដាន (Sundance Film Festival) របស់សហរដ្ឋអាមេរិក។
ខ្សែភាពយន្តរឿង«ក្បង់ទឹកទន្លេ» (A River Changes Course) ឈ្នះបានពានរង្វាន់ Sundance World Cinema Grand Jury Prize។
ភាពយន្តនេះផ្តោតលើផលប៉ះពាល់ជីវភាពពលរដ្ឋស្រែចម្ការ ដែលជំពាក់បំណុលវ័ណ្ឌក ការកាប់បំផ្លាញព្រៃឈើនៅខេត្តរតនគីរីដែលប៉ះពាល់ដល់ជនជាតិដើមភាគតិច និងការថយចុះនៃផលនេសាទត្រីទឹកសាបដែលបានបង្ខំឲ្យពលរដ្ឋខ្លះត្រូវសម្រេចចិត្តបោះបង់ចោលការនេសាទមកធ្វើការនៅលើដីគោកវិញ។
ផលិតករខ្សែភាពយន្តនេះបានបញ្ជាក់ប្រាប់វីអូអេថាភាពយន្តឯកសារនេះថតឡើងដើម្បីបង្ហាញពីបញ្ហាប្រឈមដែលពលរដ្ឋខ្មែរជួបប្រទះដោយមិនមានការលាយឡំជាមួយនឹងរឿងនយោបាយអ្វីទេ និងក៏មិនបានផ្តល់អ្វីជាដំណោះស្រាយដែរគឺគ្រាន់តែបង្ហាញពីបញ្ហាពិតហើយទុកឱកាសឱ្យពលរដ្ឋខ្មែរនិងរដ្ឋាភិបាលរួមគ្នាស្វែងរកដំណោះស្រាយផ្អែកលើទិដ្ឋភាពជាក់ស្តែង៕
តើអ្នកបានទស្សនាភាពយន្តនេះដែរឬទេ? តើអ្នកយល់យ៉ាងណាពីខ្លឹមសារនៃភាពយន្តនេះ?
1 comment:
We live in this modern world can’t be isolate from other world societies and communities. We Khmer are so intelligent, like Miss Kalyannee , we sure able to come together, discussing the problem for the best of our country.
My feeling that our former great Kings have had really well view and wide horizon, understood the situation so well, knew the problem of the Khmer people, better than some of the today Khmer leaders. Our ancestors always protected and gave Khmer people to live in peace and freedom. They always overcome the so called internal situation and able to resolve the problem with their traitors.
We should learn from our ancestors, but we therefore will not have reservoirs for our Khmer people on the eastern parts like the Indian reservoirs for the native Indian American people in today Northern America.
Post a Comment