នៅប៉ុន្មានថ្ងៃ មុនពេលសាលាឧទ្ធរណ៍ បើកសវនាការលើករណីលោក ម៉ម
សូណង់ដូ នៅថ្ងៃទី៥មីនា អង្គការ Amnesty International
បានទាមទារឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់
និងដោយគ្មានលក្ខខណ្ឌ។ លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ
និងជាប្រធានវិទ្យុសំបុកឃ្មុំ ត្រូវបានអង្គការ Amnesty International
ចាត់ទុកជាអ្នកទោសមនសិការ ត្រូវបានតុលាការក្រុងភ្នំពេញ
កាលពីថ្ងៃទី១តុលា ឆ្នាំ២០១២ ផ្តន្ទាទោសដាក់ពន្ធនាគារ ២០ ឆ្នាំ
ពីបទចោទប្រកាន់ ក្នុងសំណុំរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល
តាមរយៈជម្លោះដីធ្លី នៅខេត្តក្រចេះ។
ក្នុងសេចក្តីថ្លែងការណ៍ ដែលបានផ្សព្វផ្សាយ នៅថ្ងៃសុក្រ ទី២២កុម្ភៈ
ឆ្នាំ២០១៣ អង្គការ Amnesty International បានទាមទារយ៉ាងទទូច ឲ្យដោះលែងលោក
ម៉ម សូណង់ដូ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
មានអាយុ ៧១ ឆ្នាំ លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១តុលា ឆ្នាំ២០១២ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ ២០ ឆ្នាំ ពីបទបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល ដោយសារតែជម្លោះដីធ្លីមួយ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
សំណុំរឿងក្តីរបស់លោក ម៉ម សូណង់ដូ នឹងត្រូវសាលាឧទ្ធរណ៍ បើកសវនាការឡើងវិញ នៅថ្ងៃទី៥មីនា។
ក៏ប៉ុន្តែអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Amnesty International លើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ការកាត់ក្តីនោះ ធ្វើឡើង មិនយុត្តិធម៌ និងមិនមានភស្តុតាង ដាក់បន្ទុកលោក ម៉ម សូណង់ដូ ឡើយ។
ក្នុងសេចក្តីថ្លែងការណ៍ ដែលមានចំណងជើងថា “អ្នកកាសែតត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ” អង្គការ Amnesty International បានហៅលោក ម៉ម សូណង់ដូ ថាជាអ្នកទោសមនសិការ។ អង្គការ Amnesty International ក៏បានអំពាវនាវដល់អាជ្ញាធរ ឲ្យការពារ គោរព និងលើកតម្កើងសិទ្ធិបញ្ចេញមតិ នៅកម្ពុជា។
ក្នុងដំណើរមកកាន់កម្ពុជារបស់លោកប្រធានាធិបតីអូបាម៉ា កាលពីខែវិច្ឆិកា និងក្នុងជំនួបរវាងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយនឹងប្រមុខការទូតកម្ពុជា កាលពីថ្ងៃទី១៩កុម្ភៈ រួមទាំងដំណើរមកកាន់កម្ពុជា របស់នាយករដ្ឋមន្ត្រីបារាំង កាលពីដើមខែកុម្ភៈនេះ គឺករណីលោក ម៉ម សូណង់ដូ ជាប្រធានបទសំខាន់ នៃកិច្ចពិភាក្សា។
ក៏ប៉ុន្តែទាំងប្រមុខរាជរដ្ឋាភិបាល ទាំងប្រមុខការទូត និងទាំងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានចាត់ទុកករណីលោក ម៉ម សូណង់ដូ ជារឿងក្តីព្រហ្មទណ្ឌ ដែលជាការសម្រេចក្តីដោយតុលាការ ហើយរដ្ឋាភិបាល មិនបានជ្រៀតជ្រែកឡើយ។
នៅថ្ងៃ២២កុម្ភៈនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចែចាយកាតប៉ូស្តាល់ លោក ម៉ម សូណង់ដូ ចំនួន ១ម៉ឺនសន្លឹក ដែលជាផ្នែកមួយ នៃយុទ្ធនាការ ដើម្បីឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្ស។ គិតមកដល់ថ្ងៃ២២កុម្ភៈនេះ លោក ម៉ម សូណង់ដូ ជាប់ពន្ធនាគាររយៈពេល ២២៤ ថ្ងៃហើយ៕

2 comments:
ជាយុទ្ធសាស្រ្តដដែល របស់យួន ដែលបានបញ្ជា
ដល់អាយ៉ងត្រូវតែធ្វើតាម ដើម្បីចំណេញគេងប្រ
វញ្ចពីអង្គការសហប្រជាជាតិ និង សហគមន៍នានា
ជាថ្នូរជាមួយ លោក ម៉មសូណង់ដូ និង សម
រាង្ស៊ី។
បក្សសម រង្ស៊ីតែងលើកយកលោក ម៉មសូណង់ដូ
........ដើម្បីគេងប្រវញ្ចចំណេញ នយោបាយ!
Post a Comment