Sunday, February 17, 2013

បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវមានលទ្ធភាព សមត្ថភាព ឧមត្តគតិ


បេក្ខជនឈរឈ្មោះតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថ្មីដែលកើតចេញពីគណបក្សសមរង្ស៊ី និងគណបក្ស សិទ្ធិមនុស្សត្រូវមានលទ្ធភាព សមត្ថភាព ឆន្ទៈ និងឧត្តមគតិ។ គណបក្ស សង្រ្គោះជាតិគ្រោងនឹងធ្វើសមាជរបស់ខ្លួននៅខែមេសាខាងមុខ ដើម្បីបើកផ្លូវ អោយអោយ លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស បច្ចុប្បន្ន ក្លាយទៅជា អនុប្រធាន គណបក្ស សង្រ្គោះជាតិ។

ថ្ងៃ សៅរ៍ 16 កុម្ភៈ 2013
សេចក្តីរាយការណ៍របស់ គី សុខលីម ពីទីក្រុងភ្នំពេញ
Radio France Internationale

ស្លាកគណបក្សសង្គ្រោះជាតិដែលកើតចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សត្រូវបានគេដំឡើងក្នុងខេត្តក្រុងចំនួន១៥ ហើយរហូត មកដល់ ពេលនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក ប៉ុល ហំម អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិនៅថ្ងៃសៅរ៍នេះ។ អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ការដំឡើងស្លាកគណបក្សថ្មីបាននិងកំពុងបន្តធ្វើឡើងនៅក្នុងគ្រប់ទីកន្លែងដែលមានស្លាកគណបក្ស សមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សចាស់។ ក្រៅពីការដំឡើងស្លាកគណបក្សសង្រ្គោះជាតិ លោក ប៉ុល ហំមបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិគ្រោងនឹងធ្វើសមាជរបស់ខ្លួននៅថ្ងៃទី៧ ខែមេសាខាងមុននេះ ដើម្បីបើកផ្លូវអោយលោក កឹម សុខា មកធ្វើជាអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលប្រធានរបស់គណបក្សគឺលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស

សូមបញ្ជាក់ថា មុនពេលដែលគណបក្សសង្រ្គោះជាតិធ្វើសមាជនៅថ្ងៃទី៧ ខែមេសាខាងមុខ គណបក្សសិទ្ធិមនុស្សត្រូវធ្វើសមាជជាមុនសិននៅថ្ងៃទី៣១ ខែមិនាឆ្នាំ២០១៣ដើម្បីអនុញ្ញតអោយលោក កឹម សុខាអាចចាកចេញពីប្រធានគណបក្សសិទ្ធិមនុស្ស។ រីឯកៅអីប្រធានគណបក្សសិទ្ធិមនុស្សអាចត្រូវគេប្រគល់ទៅលោក សឺន ស៊ូបែរិ៍ ជាកូនបង្កើតរបស់សម្តេចបវរសេដ្ឋាសឺនសាន។

គណបក្សសង្រ្គោះជាតិដែលកើតចេញពីការប្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ីត្រូវបានគេមើលឃើញថា គឺជាគណបក្សប្រឆាំងធំមួយ ដែលត្រូវ ប្រកួត ប្រជែង នៅខែ កក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ជាមួយ គណបក្សប្រជាជនកម្ពុជាដែលកាន់កាប់អំណាចច្រើនអាណត្តិមកហើយនោះ។ លោកប៉ុល ហំម អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបាននិយាយថា គណបក្ស ថ្មីនេះ មិនទាន់បាន ធ្វើបញ្ជីឈ្មោះសម្រាប់អ្នកឈរតំណាងរាស្ត្រគណបក្សថ្មីនៅឡើយទេ។ ប៉ុន្តែអ្នកឈរឈ្មោះ ត្រូវមានលក្ខខណ្ឌមួយចំនួន ដូចជា ត្រូវមានលទ្ធភាព សមត្ថភាព ឆន្ទៈ និងឧត្តមគតិ ទាំងសម្រាប់គណបក្ស និងសម្រាប់ជាតិ


សូមរម្លឹកថា កាលពីអាណត្តិឆ្នាំ២០០៨ ២០១៣ គណបក្សប្រជាជនកម្ពុជាទទួលអាសនៈរដ្ឋសភាជាតិចំនួន ៩០កៅអី គណបក្សសមរង្ស៊ីទទួលបាន ២៦កៅអី គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ២កៅអី និងគណបក្សនរោត្តមរណឫទ្ធិទទួលបាន ២កៅអី៕

8 comments:

Anonymous said...

You kiding me boths of you are not a leader , only a cheater for breat and better in your dinner dish, kem and gay sam you are both is absolutly not a leader, but cheater, its very dangerouse to have you wander round and cheat people left and right, boths of you are crrookk a real cccrrro
ookkk, can any one tel me any role model leadership by thes madness man you dont right?. Mike

Anonymous said...

A fugitive holds the hand with a thief who used to steal rice in 1980s and stole Dollars when he ran NGO.

Anonymous said...

To10:08 AM, and
11:25 AM,

You are bought and fully paid for by Yuon's slave
Hun Sen.

Anonymous said...

ហេ!ហេ! លក្ខណវិនិច្ឆ័របស់បេក្ខជនតំណាងរាស្រ បក្ស សង្រ្គោះជាតិពិតជាអត់ទ្ាស់តែម្ដង  លទ្ឋភាពគឺអ្វី លោកមេបក្សជួយពន្យល់
ឲ្យច្បាស់មើល ? ហេ! ហេ! ក្រុមអ្នកក្រីក្រទាំងឡាយហើយចង់ធ្វើឯកឧត្តម
កុំសង្ឃឹមទោះអ្នកយកជីវិតទៅប្តូរក៏ឥតបម្លៃដែរ បើមិនជឿសាក់ល្បង១០ ឆ្នាំទៀតទៅ  ។ ពាក្យថាលទ្ឋភាពបើតាមដឹង ន័យរបស់វាសំរាប់បក្សនេះគឹ លុយ
បានសេចក្តីថា អ្នកមានលុយទើបឈរឈ្មោះបាន  ណែកឧត្តមគតិ មនសិកា
ជាបន្ទាប់បន្សំទេ សំរាប់ក្រុមនេះ  ។  នេះហើយសេចចក្តីស្អាត់ស្អំរបស់ក្រុម
សម រង្ស៊ី គិម សុខា  នេះមិនទាន់ឈ្នះឆ្នោតដឹកនាំប្រទេសទេ បើបានដឹកនាំជាតិ
រៀបចំមុខតំណែងក្នុងរដ្ឋ  ហេ! ហេ! ទល្ឋភាពជាអទ្ឋភាពទី១ កុំភ្លេចលុយៗៗៗ
  

Anonymous said...

-គណបក្សសង្រ្គោះ...............លុយៗៗៗ

-លុយៗៗៗ.......សង្រ្គោះសម រង្ស៊ី គិម សុខា

-សម រង្ស៊ី គិម សុខា...............ជាតិជា$$$$$$

-លុយៗៗៗសង្រ្គោះ ...បេក្ខជនតំណាងរាស្របក្ស

-$$$$$$$..........សង្រ្គោះយួន

-មិនទាន់អីផងសង្រ្គោះ$$$$$$..តាំងពីដើមទីទៅហើយ?

-តើបងប្អូនទុកចិត្ត ពួកនេះយ៉ាង​ណាទៅ?

Anonymous said...

មហិច្ឆតា និងមោទនៈភាព ដែលគ្មានគោលដៅរបស់ ក្រុម គណបក្សប្រឆាំង នៅក្នុង ប្រទេសខ្មែរ គឺកំពុង តែជីក រណ្តៅ កប់ខ្លួនឯង រួចហើយ ដាក់ផ្លាកបរាជ័យ បំបាក់ស្មារតី កូនខ្មែរជំនាន់ ក្រោយមិនអោយ រវីរវល់ជាមួយនិង រឿងរ៉ាវ នយោបាយតទៅទៀត ។ គំរូអាក្រក់ របស់ក្រុមមេដឹកនាំ គណបក្សប្រឆាំងនា ពេល បច្ចុប្បន្ននេះ គឹការយក ឆន្ទៈរបស់ពលរដ្ឋខ្មែរ មកធ្វើ ជាល្បែងលេងសើច និងដើម្បី រំដោះនយោបាយ ចាល់ច្រក របស់ខ្លួន ក្នុងគោលបំណង គេចវេសពីពីការស្តីបន្ទោសរបស់ពលរដ្ឋ ។

Anonymous said...

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកក្រុមអ្នកនយោបាយបង្គ្រប់កិច្ចនេះសុទ្ធតែជា
ពួកកាន់មាត់បាវអោយចោរនិងជាអ្នកជួយទប់ជើងគ្រែ
អោយអា ហ៊ុន សែន! ហើយពួកប្រឆាំងទាំងនេះគឺគ្មាន
បំណងធ្វើការផ្លាស់ប្តូរពិតប្រាកដទេ។

Anonymous said...

ពួកនេះសុទ្ធតែជាពួកអាកាកសំណល់របស់ព្រះមហាឆ្វេតឆ័ត្រនិយម និងជាពួកកាលានុវត្ដនិយម ។