ភ្នំពេញ៖
បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់សម្ពាធយ៉ាងធ្លន់ៗដល់រដ្ឋាភិបាល
កម្ពុជាឲ្យដោះលែងទោសអ្នកទោសនយោបាយដែលកំពុងជាប់ឃុំរួចមក
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលបង្កើតឡើងដោយគណបក្សសិទ្ឋិមនុស្ស
និងគណបក្សសម រង្ស៊ី
បានសំដែងសុទិដ្ឋិនិយមថាលោកនិងបានវិលត្រឡប់ចូលមកកាន់ប្រទេស
កម្ពុជានៅមុនការបោះឆ្នោតដែលគ្រោងធ្វើនៅក្នុងខែកក្កដាខាងមុខនេះ។
កាលពីថ្ងៃអង្គារ៍នេះលោក Michael
Posner ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានដាក់
សម្ពាធដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងលោកម៉ម
សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំនិងអនុញ្ញាត្តិឲ្យលោក សម
រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជា
វិញនៅមុនការបោះឆ្នោតដើម្បីធានាថាការបោះឆ្នោតអាចប្រព្រិត្តិទៅ
ដោយសេរីយុត្តិធម៌និងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។
ការលើកឡើងរបស់លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើឡើងប៉ុន្មានខែបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុង ភ្នំពេញកាលពីខែវិច្ឆិកា។
លោកអូបាម៉ាមានជំនួបក្រៅផ្លូវការមួយជាមួយមេដឹកនាំខ្មែរគឺលោក ហ៊ុន សែនក្រៅកិច្ចប្រជុំកំពូលអាស៊ាន។ លោកប្រធានាធិបតីអាមេរិកបានទាមទារឲ្យដោះលែងលោកម៉ម សូណង់ដូ និងបានលើកឡើងពីករណីមេដឹកនាំគណបក្សប្រឆាំងដើម្បីពង្រឹងទំនាក់ ទំនងអោយកាន់តែប្រសើរឡើងថែមទៀតរវាងប្រទេសទាំងពីរ។
លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រាប់VOAតាមទូរស័ព្ទពីប្រទេសបារាំង មកថាក្រោមការជួយជ្រោមជ្រែងពីអន្តរជាតិដែលរួមមានប្រទេសបារាំង និងសហរដ្ឋអាមេរិកលោករំពឹងថានិងវិលមកកាន់ប្រទេសកម្ពុជាវិញនៅ មុនការបោះឆ្នោត។
លោកមានប្រសាសន៍ថាបើការបោះឆ្នោតនោះមិនមានការចូលរួមពីមេដឹកនាំ គណបក្សប្រឆាំងទេការបោះឆ្នោតនោះនិងមិនអាចយកជាការបានទេ។
«ពេលណាមេដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃយល់ច្បាស់អំពីស្ថានការណ៍ពិត ប្រាកដគឺពេលនោះខ្ញុំនិងមកដល់ប្រទេសកម្ពុជាវិញភ្លាម»។
លោកសម រង្ស៊ីអាយុ៦៣ឆ្នាំត្រូវបានតុលាការកម្ពុជាកាត់ទោសកំបាំងមុខឲ្យ ជាប់ពន្ឋនាគាររយៈពេល១០ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥នៅ ស្រុកចន្ទ្រា ខេត្តស្វាយរៀងនិងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ព្រមទាំងប្រើប្រាស់ផែនទីក្លែងក្លាយ។
លោកសម រង្ស៊ី បច្ចុប្បន្ននេះកំពុងរស់នៅនិរទេសខ្លួនឯងក្នុងប្រទេសបារាំងក្រោយពីតុលាការបានកាត់ទោស។
ចំណែកលោកម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជា ធិបតេយ្យត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ឋនាគារ២០ ឆ្នាំពីបទបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនិងរដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលគ្រប់គ្រងប្រទេសអស់រយះពេលជាង៣០ឆ្នាំ។
តុលាការសាលាឧទ្ធរណ៍នៅថ្ងៃទី៥ខែមិនាខាងមុខនេះនិងបើកសវនាការពេញ អង្គសេចក្តីលើបណ្តឹងសារទុករបស់មេធាវីការពារជនជាប់ចោទ។
លោកបណ្ឌិត ឡៅ ម៉ុងហៃអ្នកវិភាគឯករាជ្យបានរំពឹងថាលោកម៉ម សូណង់ដូអាចនិងត្រូវបានដោះលែងនៅសាលាឧទ្ធរណ៍។
«គឺអាចសាលាឧទ្ធរណ៍កាត់តម្រឹមហើយដោះលែងអោយមានសេរីភាពវិញមក។នេះ
មានឧទាហរណ៍ហើយ។ហើយក៍ឧទាហរណ៍ដូចគ្នានេះដែរគឺពីរឿងអន្តរាគមន៍របស់
សហរដ្ឋអាមេរិក»។
លោកអ៊ុច បូរិទ្ឋរដ្ឋលេខាធិការក្រសួងការបរទេសបានបដិសេធថាកម្ពុជាមិនអាចដោះ លែងលោកសម រង្ស៊ីនិងលោកម៉ម សូណង់ដូបានទេពីព្រោះនេះជាកិច្ចការរបស់តុលាការ។
លោកបាននិយាយថាសហរដ្ឋអាមេរិកកំពុងបង្រៀនកម្ពុជាអោយក្លាយទៅជាប្រទេសអនាធិបតេយ្យ។
លោកបណ្ឌិតឡៅ ម៉ុងហែបានរិះគន់ថាការប្រកាសបដិសេធរបស់កម្ពុជាគ្រាន់តែដោះសារនូវភាពទាល់ច្រកតែប៉ុណ្ណោះ។
លោកបាននិយាយថាតុលាការកម្ពុជាត្រូវបានរិះគន់ថាជាតុលាការមិន
ឯករាជ្យដោយសារចៅក្រមនិងព្រះរាជអាជ្ញាភាគច្រើនបំរើការងារឲ្យ
គណបក្សប្រជាជនកម្ពុជា៕
8 comments:
អាលោកអ៊ុច បូរិទ្ឋរដ្ឋលេខាធិការក្រសួងការបរទេសបានបដិសេធថាកម្ពុជាមិនអាចដោះ លែងលោកសម រង្ស៊ីនិង
លោកម៉ម សូណង់ដូបានទេពីព្រោះនេះជាកិច្ចការរបស់
តុលាការ។
ករណីលោក សម រង្ស៊ី ត្រូវបានអ្នកតាមដានស្ថានការ នយោបាយលើកជាសំនួរថា បើលោក សម រង្ស៊ី ដក បង្គោលតម្រុយព្រំដែនពិតជាខុស ហើយត្រូវតែមានទោស មែននោះ ចុះហេតុអ្វីរដ្ឋាភិបាលនិងតុលាការ ក្នុងប្រទេស កម្ពុជា មិនធ្វើការចោទប្រកាន់ និងកាត់ទោស ភាគីវៀត ណាម ដែលបានដកដង្គោល តម្រុយព្រំដែនចោលអស់
ជា ច្រើន បន្ទាប់ពីលោក សម រង្ស៊ី ដកបានប៉ុន្មានថ្ងៃនោះផង ? ពិសេសមួយទៀត ចុះ ត្រង់ សម្ដេច
ទាំងបីក្បាល ប្រគល់ដោះដូរភូមិខ្មែរឱ្យទៅយួន និង
កាត់កោះត្រល់និងកោះដទៃឱ្យទៅយួន ហេតុអ្វីក៏
តុលាការ របស់ លោក អ៊ុចបូរិទ្ធ នៅសម្ងំស្ងាត់ស្ងៀម
ឈឹងល្អម៉្លេះ? វាគួរតែ តុលាការកាត់ទោសសម្ដេច
ទាំងបីក្បាលដាក់គុក អស់មួយជីវិត នេះបើអាស្រ័យ
តាមរដ្ឋធម្មនុញ្ញដែលចែងក្នុងមាត្រា។ ដូច្នោះ លោក
អ៊ុច បូរិទ្ធ គ្រាន់តែយកឈ្មោះតុលាការមកលាភ
ដែលមឹដឹកនាំយួន បង្រៀនទាំងលោក ហោណាំហុង
ឱ្យឆ្លើយតបទៅនឹង លោក ម៉ៃឃើល ផូសនើរ
(Michael Posner) ឧបការីរដ្ឋមន្ត្រីក្រសួងការ
បរទេសសហរដ្ឋអាមេរិក។
រឿងដែលគួរឱ្យរដ្ឋាភិបាលអាយ៉ងត្រូវខ្មាសអាមេរិក
គឺ លោក សមរាង្ស៊ី បានដកបង្គោលដែលមេដឹកនាំ
យួនបានលួចបោះរំលោភចូលក្នុងព្រំដែនកម្ពុជា
ដោយមានការគាំទ្រពីប្រជាពលរដ្ឋរស់នៅផ្ទាល់
តាមដំបន់ និង រឿងសម្ដេចទាំងបីក្បាល ប្រគល់
កោះត្រល់ និងដោះដូរភូមិទៅឱ្យយួន! លោក
ទាំងពីរ ហោ៥ហុង និង អ៊ុច បូរិទ្ធ ស្មានថា
លោក ម៉ៃឃើល ផូសនើរ ភ្លើ ឬ?
Cute cute cute nas mi oun sam bang sralainh oun yah bang kem
writhing down on paper iwhat rainsyy have don give me the list.I see rainsyy are good at follow other act and opinions he is a blind follower please remind him to not used Cambodia as a tools . he want to searching an political experience be smart surround himself with master mind. rainsyy do not have both money and p supporter right? he has no strength and no strategic principles right? and rainsyy himself happen to be weak from his mother womb right?. now sir you can cllearly see rainsyy is aexactly a best follower not a leader wasn't it right? only some people stuck in a blur leadership like rainsyy. if you are not see rainsyy is a madness man yet please go consult doctor I may question about your talent. mike
Wow, a fugitive hugs a thief. It won't be long, these both men will insult each other like they had done 2 years ago and the so called Cambodia National Rescue Party will going to meltdown by May.
127pm
it is better to rule to the nation from the corrupted leaders like CPP then to kneel down to the devil leaders like CPP. it is better to die with pride and honesty then to die by lying and manipulating the poor as the 'truth will set us free', or' those who lose a life in the name of righteous, shall gain a life',...'life is too short might as well do good', (from a universal law). Evidence to prove it? look at kingta, pol pot and Hawk long DY. where are they now? Hell off course!!!!no doubt about that!
correction: it is better to rule the nation away* from the corrupted leaders like CPP
Les deux gars sont des
HOMOSEXUELS ou PD ?
7:32 AM
Tu es stupide !!!!
Post a Comment