ក្រុមជនជាតិដើមភាគតិច ដែលដាក់ពាក្យប្តឹងក្រុមហ៊ុន វៀតណាម។ រូបថត អង្គការអាដហុក
ពលរដ្ឋជនជាតិភាគតិចប្តឹងក្រុមហ៊ុនវៀតណាម
- Monday, 04 February 2013
- ផាក់ ស៊ាងលី ភ្នំពេញប៉ុស្តិ៍
- រតនគិរីៈ ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ១២០ គ្រួសារក្នុងស្រុក បរកែវ ខេត្តរតនគិរីកំពុងរៀបចំពាក្យបណ្តឹងរួមដាក់ទៅសមាគមអាដហុក ដើម្បីស្នើសុំអន្តរាគមន៍ឲ្យក្រុមហ៊ុនវៀតណាមបញ្ឈប់ការឈូស ឆាយលុបបឹងធម្មជាតិនិងដីស្រែរបស់ពួកគាត់ដែលក្រុមនិស្សិត វាស់វែងចែកឲ្យ។លោក រចំ វិន អាយុ៥២ឆ្នាំ មេភូមិយ៉ាសោម ឃុំស៊ើង ស្រុកបរកែវបាននិយាយកាលពីម្សិលមិញថាប្រជាពលរដ្ឋចំនួន១២០គ្រួសារ កំពុងរៀបចំពាក្យបណ្តឹងរួមមួយដាក់ទៅសុំអន្តរាគមន៍ពីសមាគម អាដហុកខេត្ត នៅថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនវៀតណាមឈ្មោះអេលេវបាននឹងកំពុងបន្តឈូសឆាយ លុបបឹងធម្មជាតិឈ្មោះលំប៉សដែលមានចម្ងាយប្រហែលជា៣គីឡូម៉ែត្រ ពីភូមិនិងឈូសដីស្រែប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនវៀតណាមហ្នឹងឈូសចាប់ពីថ្ងៃទី២៧ខែមករាមកម្ល៉េះ ដើម្បីយកដីដាំកៅស៊ូ។ ពេលពលរដ្ឋយើងទៅ គេផ្អាក ពេលពលរដ្ឋមកវិញគេឈូសទៀត»។
លោកបានបន្ថែមថាបឹងលំប៉ស មានទំហំ៥០គុណនឹង២៥០ម៉ែត្រ និងដៃ ជាង១០០ម៉ែត្រទៀត។ សព្វថ្ងៃមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងឃុំចំនួនបី ក្នុងស្រុកបរកែវកំពុងរស់នៅពឹងផ្អែកលើបឹងនេះដូចជារកម្ហូប និងគោក្របីរាប់ពាន់ក្បាលផឹកទឹកបឹងនេះ។ ក្រៅពីដីបឹងនោះ ដីស្រែពលរដ្ឋ៣នាក់ជាង១០ហិកតាដែលក្រុមនិស្សិតស្ម័គ្រចិត្ត វាស់និងចេញប្លង់កម្មសិទិ្ធឲ្យក៏ត្រូវគ្រឿងចក្ររបស់ក្រុមហ៊ុន នេះធ្វើការឈូសឆាយទាំងបំពានដែរ។លោក រម៉ាស់ ម៉ាន់ អាយុ៣២ឆ្នាំ ម្ចាស់ស្រែម្នាក់ក្នុងចំណោមបីនាក់បានអះអាងថា ដីស្រែរបស់លោកចំនួន៣ហិកតាត្រូវបានក្រុមហ៊ុនឈូសឆាយអស់។ លោកនឹងតវ៉ាយកដីស្រែមកវិញ។ លោកបានឲ្យដឹងថា៖«ដីខ្ញុំជាដីកេរពីដូនតា ហើយនិស្សិតបានវាស់ឲ្យរួចរាល់កាលពីឆ្នាំទៅ ខ្ញុំក៏មានប្លង់កាន់កាប់ដីនេះដែរ»។លោកឆាយ ធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី បានឲ្យ ដឹងថា នៅពេលប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងហើយ លោកនឹងបញ្ជូនទៅស្ថាប័នដែលពាក់ព័ន្ធដើម្បីឲ្យមានដំណោះស្រាយលើ បញ្ហានេះ ពីព្រោះក្រុមហ៊ុនវៀតណាមនេះមិនបានអនុវត្តតាមគោលការណ៍ដី សម្បទានសេដ្ឋកិច្ចនិងការណែនាំរបស់អាជ្ញាធរខេត្តនោះទេ។ លោកថា៖«ជាច្រើនលើកច្រើនសារហើយដែលក្រុមហ៊ុននេះបំពានឈូសឆាយដី ជនជាតិដើមភាគតិច ហើយគេមិនព្រមប្រគល់ដីនោះមកវិញទេគឺទាល់តែក្រុមនិស្សិតសុំ អន្តរាគមន៍ពីថ្នាក់ជាតិ ទើបគេឲ្យវិញ»។យោងតាមកំណត់ហេតុដែលសមាគមអាដហុកខេត្តបានចុះទៅធ្វើការអង្កេតនៅ កន្លែងកើតហេតុចំនួន២លើក កាលពីឆ្នាំ២០១២កន្លងមក បានរកឃើញថា ក្រុមហ៊ុនវៀមណាមអេលេវបានធ្វើការឈូសឆាយប៉ះពាល់ដីស្រែចម្ការ របស់ពលរដ្ឋនិងដីព្រៃការពារ និងព្រៃស្រោងសរុបចំនួនជិត១ពាន់ហិកតា។ ពិសេសក្រុមហ៊ុននោះបានគំរាមពលរដ្ឋថា បើមិនយកលុយទេ ក្រុមហ៊ុននឹងយកដីទាំងនោះហើយបើតវ៉ានឹងប្តឹងពីបទព្រហ្មទណ្ឌ។ ពលរដ្ឋ មួយចំនួនភ័យខ្លាចបានយល់ព្រមទទួលយកលុយក្នុងដី១ហិកតា១៥០ដុល្លារ។កាសែតភ្នំពេញ ប៉ុស្តិ៍មិនអាចទាក់ទងក្រុមហ៊ុនវៀតណាមអេលេវសុំការបំភ្លឺបានទេ កាលពីម្សិលមិញ។ ប៉ុន្តែលោកហេង ប៊ុនថាន់អភិបាលស្រុកបរកែវបានអះអាងថា ក្រុមហ៊ុនវៀតណាមអេលេវមិនមានចេតនាធ្វើការឈូសឆាយដីទាំងនោះទេ។លោកបញ្ជាក់ថា៖ «ក្រុមហ៊ុនបានផ្អាកហើយ។ គេឈូសច្រឡំទេ ហើយគេនឹងប្រគល់ដីនោះទៅឲ្យពលរដ្ឋវិញដែរ។ ការឈូសឆាយដីពលរដ្ឋដែលមានប្លង់ដែលនិស្សិតវាស់វែងឲ្យវាជារឿង ខុសហើយ។ តែយើងមិនមានវិធានការអីចាត់ការទៅលើក្រុមហ៊ុននោះទេ»។ក្រុម ហ៊ុនអេលេវបានទទួលដីសម្បទានសេដ្ឋកិច្ចចំនួន៨៤០០ហិកតាពីរដ្ឋាភិបាល កាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០១១ដើម្បីធ្វើការដាំដុះដំណាំកៅស៊ូ៕
3 comments:
Cambodia need all khmer girls to take off their underwear and make sweet love to all khmer boys!
Do it for your nation!
Do it for your country!
Do it for Angkor Watt!
Cambodia is calling, let's care enough to give our very best.
For if we give our very best,
I know that we will more than pass the test.
If I could have three wishes, I'd wish that you'd live free,
I'd wish for amber waves of grain from sea to shining sea.
Yeah, let's do it for our country, the red, white, and the blue.
It's Uncle Sam Rainsy who's asking, so your mother will approve.
Tomorrow I'll be fighting, and I'll win this war for you.
Let's do it for our country, our country wants us to.
Bullets are exploding, they'll soon be at the door,
Give something to Cambodia you never gave before.
Yeah, let's do it for our country, the red, white, and the blue,
If the President were standin' here, I'm sure he would approve.
I'll be a mighty soldier before this night is through.
Let's do it for our country, our country wants us to.
(Spoken)
Just think about it -- it would be like as if we were doing it for the Statue of Liberty, or the Grand Canyon, or the New York Yankees... it would be like as if we were doing it for... Disneyland!
Yeah, let's do it for our country, the red, white, and the blue,
It's not a lot to ask of us, our parents will approve.
Tomorrow I'll be fighting, and I'll win this war for you.
Let's do it for our country, (spoken) we owe it to our country.
Let's do it for our country, our country wants us to.
9:22 AM
let's do it for our country girls! Do it!
Post a Comment