Thursday, February 07, 2013

នាយ វីស្គី (ខៀវ កាញារីទ្ធ) បំភ្លឺ​នឹង​សំណើ​ របស់​នាយក​រដ្ឋមន្ត្រី​បារាំង ករណី ម៉ម សូណង់ដូ និង សម រង្ស៊ី


បើរឿងចារកម្ម សៀម បាន រដ្ឋាភិបាល ហ៊ានលូក ដៃ​ ចំណែក ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ដែលជាខ្មែរ តែរដ្ឋាភិបាល អត់ហ៊ាន លូកដៃ​ទេ - «នាយវីស្គី»

ថ្ងៃទី 7 កុម្ភៈ 2013 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធើ្វ​ការពន្យល់​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​ជើងចាស់ នៅ​ជិត​សណ្ឋាគារ ឡឺ ​រ៉ូយ៉ាល់ ថា ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ អត់​បាន​កាត់ទោសដោយសារ​ធ្វើ​នយោបាយប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​ទេ ហើយ​បញ្ហា​នេះស្ថិតនៅក្នុង​ដៃ​តុលាការ​។​

​លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​បន្ថែមថា លោកនាយក​រដ្ឋមន្ត្រី​បារាំង គាត់​បាន​លើក​ពី​ករណី​នេះ ហើយ​យើង​ក៏បាន​បំភ្លឺ​ដល់​គាត់វិញ ពីព្រោះ​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ អត់​ត្រូវបាន​កាត់ទោស ដោយសារតែ​លោក​សម​ រង្ស៊ី​ជា​អ្នក​នយោបាយ​ប្រឆាំង ឬ​ក៏​លោក សូណង់ដូ ក្នុងឋានៈ​គាត់ជា​អ្នកកាសែត​ទេ​។​

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ​ថា "​លោក សម រង្ស៊ី ត្រូវ​កាត់ក្តី ពីព្រោះ​គាត់​ក្លែងបន្លំ​លិខិត​សាធារណៈ ហើយ​និង​បំផ្លាញ​
​ទ្រព្យសម្បត្តិ​សាធារណៈ​។ រីឯ​លោក ម៉ម សូណង់ដូ អត់​ត្រូវបាន​កាត់ទោសក្នុងនាម​ជា​នាយក​ស្ថានីយ​សំបុក​ឃ្មុំ​ទេ គាត់​ត្រូវ​បាន​កាត់ក្តី​ក្នុង​ការ​ដែល​គាត់បំផុសប្រជាជន​ធ្វើ​អបគមន៍​។ នេះ​ជា​បញ្ហា គាត់​ត្រូវ​រក​មេធាវី​ណាដើម្បី​បន្ត​រឿងក្តី​ត​ទៀត​"​។​


លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏​ចោទ​ជា​សំណួរ​ថា "​តើ​ឲ្យ​រាជរដ្ឋាភិបាលទៅ​ធ្វើ​យ៉ាងម៉េច ឥឡូវនេះសំណុំរឿង​នៅក្នុង​ដៃ​តុលាការ អ៊ីចឹង​រាជរដ្ឋាភិបាលពុំ​អាច​ទៅ​លូកលាន់​បានទេ ហើយ​មិន​អាច​ឲ្យ​តុលាការគេ​បញ្ឈប់​រឿង​ហ្នឹង​បានទេ តែ​កាលណា​ចូលទៅក្នុង​តុលាការ​ហើយ គឺ​ចប់​។ រាជរដ្ឋាភិបាល​កម្ពុជាពុំ​មាន​សិទ្ធិ​អីលូកលាន់​ចូលទៅក្នុង​កិច្ចកា​តុលាការ​បាន​ទេ​"​។​

​សូមបញ្ជាក់​ថា លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ប្រទេស​កម្ពុជា កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ជាង ១០​ឆ្នាំ ដែល​មាន​បទល្មើស​ព្រហ្មទណ្ឌ​មួយចំនួន ហើយ​បច្ចុប្បន្នកំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេសស្វែងរក​ការជួយ​អន្តរាគមន៍​ពី​អន្តរជាតិ ជួយ​ឲ្យ​គាត់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​។ ចំណែក​លោក ម៉ម សូណង់ដូ ត្រូវបាន​តុលាការក្រុង​ភ្នំពេញ​កាត់​ទោសដាក់ពន្ធនាគាររយៈពេល ២០​ឆ្នាំ ពីបទបង្កើត​តំបន់​អបគមន៍ តាមរយៈ​ជម្លោះដីធ្លីនៅ​ខេត្ត​ក្រចេះ​។​

សូម​រម្លឹកថា ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា លោក សែ​ក្ស ម៉ូ​ស្ទុយ​រ៉ា ( Serge Mostura ) ឯកអគ្គរដ្ឋទូត​បារាំ​ង មិនទាន់​ថ្វាយ​សារតាំង បាន​ប្រាប់​អ្នកកាសែត​ថា កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣ លោកនាយក​រដ្ឋមន្ត្រី​បារាំង ហ្ស​ង់ ម៉ាក អាយ​រ៉ូល ( Jean Marc Ayrault ) បាន​ជួប​ជាមួយនឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បាន​លើកឡើង​ពី​ករណី​លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ និង​មេធាវី​បារាំង​ម្នាក់ ដែល​អ្នក​ទាំង​បី​នោះមាន​សញ្ជាតិ​បារាំង និង​ត្រូវបាន​តុលាការ​កម្ពុជាកាត់ទោស​៕

8 comments:

Anonymous said...

និយាយដូចនាយប្រមឹកខៀវ នេះពិតជាមិនទទួល
ខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រ ហើយនៅតែមានះ
ថាអ្វីដែលបក្សពួកខ្លួនបានធ្វើមិនខុសអ្វីទាំងអស់
មិនមែនពួកគណៈបក្សប្រឆាំងទេដែលនិយាយនោះ
គឺប្រជាជនទេដែលរងទទួលនូវផលវិបាកនេះលោក
ស្រែកដង្ហោយរកអ្នកស្នេហាជាតិពិតប្រាកដ លោក
ឯងឃើញទេប្រជាជនអស់ជំនឿលើអស់លោក​នាំគ្នា
រត់ទៅបន់ព្រះអង្គដងកើ រហូតដល់យាយម៉ៅទៀត
សួរថា ពួកលោកដឹកនាំប្រទេសរបៀបណា អស់ទឹក
ដីមែនទេ អស់ឈើព្រៃមែនទ យួនចូលស្រុកដ៏
ច្រើនមែនទេ? លោកឯងកាន់ក្រសួងពត៌មាន តើ
បានបង្ហាញខ្មែរក្នុងប្រទេសថាមានយួននៅពេញ
ទន្លេសាបមែនទេ លោកឯងដែលផ្សព្វផ្សាយពី
ទុក្ខវេទនាខ្មែរនៅភ្នំពេញដែលគេបណ្ដេញចេញទេ
ឲ្យលោកឯងឆ្លើយមកមើល បើមិនឆ្លើយទេ គួរ
ប្រមៀលខ្លួនចេញពីកន្លែងនេះ និយាយការពិត
ភ្លាមទៅ ពេលវេលាមកដល់ឯងនឹងវិនាសដូច
អំបិលត្រូវទឹកមិនខានឡើយ ។

Anonymous said...

យើងម្នាក់ៗតែងតែបានស្គាល់ច្បាស់អំពី អត្ថន័យ
ន័យពាក្យ "ខ្ញុំកញ្ជះយួន"។អាមួយនេះពូកែបោក
តែតដើម្បីយកវីស្គីផឹកនិងយកស្រីស្អាតមកដេក
សប្បាយណាស់!

Anonymous said...

niss chea reuk thouk teab ror mors pouk vear. Srey + Sra + Kboun Kohork => his paradise

Anonymous said...

Ah Kanharith is a prostitute of ah Hanoi. His words are stinky ,cannot be trusted. Someday soon he must go back to Hanoi.

Anonymous said...

អាតយ នេះវាមិនដែលបានផឹក ដល់តែបានផឹក!
ផឹកចុយម្រាយអាផឹក !ផឹកទាំងកែវ!ផឹកទាំងដប!ផឹកទាំងទឹកអាចម៌-ទឹកនោម-ទឹកក្ដ​ទឹកកណ្ដួយមីយួនស្រីស្អាត-អាយួន-អាយ៉ង
ផឹកឧ្យទាន់មុន​តៃហោង!

Anonymous said...

Ah Black and Blue Wiski Chea Chhker ror boss Ah Chhker Hun Sen.

Anonymous said...

អាអស់នេះគ្មានសារជាតិជាខ្មែរទេ។អាអស់នេះជាយួន​បង្កប់។អាអស់នេះជាឃាដករ។អាអស់នេះជាចោរ។​អាអស់នេះជាកញ្ជះយួននិងជាយួន។អាអស់នេះជាខ្មែរក្រហមដែលលាក់ខ្លួនធ្វើជាខ្មែរប្រជាធិបតេយ្យ។​អាអស់នេះជាពូចអាសម្រែចោរហារយនៅកំពង់ចាម។​ពីដើមអ្នកស្រុកវាគឺស្តេចឱ្យឈ្មោះជាអាអ្នកងារ។​អាអស់នេះលាក់ខ្លួនពីការឆ្លើយដាក់របស់ខៀវសំផន​នួនជាអៀងសារីថាវាជាប់ពាក់ព័ន្ធរឿងកាត់ទោស​ខ្មែរក្រហមដែរ។សូមខ្មែរពិតគិតមើលទៅ។

Anonymous said...

Well, hopefully PM Hun will do the right thing this time for 'the righteous will live forever and the wicked will be terminated'. We khmers have learned alot form Kingta to Pol Pot regime and we know they have paid the price for what they have done in the end, e.g you can run but you can't hide...the truth will always be the truth', for life is too short, might as well do good.

As for the foreigners like Vn and Chinese, it is time to leave us alone and let us have our own sovereignty state just like every other nation has. It is time to do the right thing once and for all because it is right and just as 'god creats everyone equally', therefore what gives them the right to kill us anyway?...please enough is enough, we khmer need to live with price and dignity as well.

But if you want to support or help us, please do it with love, with kind hearted, with compassion, with honesty and also by not taking advantage of us and our downfall or else you will pay the price because it is what god hated most is to mock others who are weak e.g what goes around, comes around in the end' karma ( buddha) or 'if you are cruel, you are doing it to yourself' (Bible)

So, do the right once and for all.

Cheem Sreak Sbite How