http://www.youtube.com/watch?v=qw67qXpeBBE&feature=youtu.be
ដោយ តាំង សារ៉ាដា 2013-02-22 RFA
ក្រុមសកម្មជនខាងកិច្ចការព្រំដែនកម្ពុជា នៅឯនាយសមុទ្រ
បានចាត់ទុកប្រទេសខ្មែរថាកំពុងស្ថិតក្រោមនឹមអាណានិគមបរទេសយ៉ាង
ជ្រៅ ដ៏លំបាករំដោះខ្លួនចេញរួច។ ទោះបីជាយ៉ាងណាក៏ដោយ
ក្រុមមន្ត្រីរដ្ឋាភិបាលខ្មែរបានបន្ទោសថា
ជាការវាយតម្លៃដែលមិនយល់ស៊ីជម្រៅអំពីកិច្ចការរបស់រដ្ឋាភិបាល។
ក្រុមអ្នកឃ្លាំមើលអំពីស្ថានភាពនយោបាយរបស់កម្ពុជា ជាមួយវៀតណាម
បានវាយតម្លៃកិច្ចសហប្រតិបត្តិការ
ឬការចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នជាតិរបស់កម្ពុជា
ជាមួយស្ថាប័នជាតិនៃប្រទេសវៀតណាម នោះ
ថាជាគំនាបមួយដើម្បីត្រួតត្រាកិច្ចការរដ្ឋាភិបាលខ្មែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ដែលមានមូលដ្ឋានក្នុងប្រទេសន័រវេសន៍ (Norway) លោក ម៉ែន ណាត ថ្លែងថា
ការចុះកិច្ចសហប្រតិបត្តិការតាំងពីថ្នាក់ភូមិ ឃុំ
រហូតដល់ថ្នាក់ជាតិរបស់ខ្មែរ ជាមួយវៀតណាម គឺជាទំនាក់ទំនង
ឬជាសម្ព័ន្ធភាពមួយមិនប្រក្រតី។ លោកសង្ស័យថា
កិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះអាចជាយុទ្ធសាស្ត្រថ្មីដ៏ត្រជាក់
ដើម្បីគ្រប់គ្រងប្រទេសកម្ពុជា។
ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ
សារព័ត៌មានក្នុងស្រុករបស់វៀតណាម
តែងចុះផ្សាយជាញឹកញាប់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី
ចាប់តាំងពីស្ថាប័នរដ្ឋតូចៗ រហូតដល់ស្ថាប័នរដ្ឋធំៗរបស់ខ្មែរ
ជាមួយវៀតណាម។
កាលពីចុងខែមករា ឆ្នាំ២០១៣ សមាគមស្ត្រីវៀតណាម
បានចុះកិច្ចសហប្រតិបត្តិការជាមួយសមាគមស្ត្រីកម្ពុជា ដើម្បីសន្តិភាព
និងការអភិវឌ្ឍ។ នៅខែដដែលនេះ ក្រសួងយុត្តិធម៌ខ្មែរ
ក៏បានចុះកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យច្បាប់
និងយុត្តិធម៌ជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីផ្លាស់ប្ដូរសេវាផ្សេងៗ
ដូចជាឯកសារ ការប្រមូលភស្តុតាង និងការផ្ទេរភស្តុតាង
ការកោះហៅសាក្សី រួមទាំងឯកសារចុះបញ្ជីករណីសំណុំរឿងក្តីស៊ីវិល។
ស្របពេលគ្នានេះដែរ ក្រសួងមហាផ្ទៃ របស់កម្ពុជា
បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម
ដើម្បីបន្តកិច្ចសហការឲ្យកាន់តែមានប្រសិទ្ធភាពលើការអនុវត្ត
ច្បាប់ និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសនៅតាមខេត្តជាប់ព្រំដែន។
បើទោះបីកម្ពុជា
កំពុងបោះជំហានក្នុងសម័យសកលភាវូបនីយកម្មក្នុងការបង្កើតទំនាក់ទំនង
ល្អជាមួយប្រទេសជិតខាងក៏ដោយ ក៏លោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ បារម្ភថា
កិច្ចសហប្រតិបត្តិការសឹងគ្រប់ផ្នែក រវាងកម្ពុជា ជាមួយវៀតណាម ដូច្នេះ
អាចជាមហន្តរាយធំសម្រាប់ប្រទេសជាតិ។
ប៉ុន្តែលោកបានផ្តល់អនុសាសន៍ថា
កិច្ចការដែលចាំបាច់ដើម្បីសហការជាមួយវៀតណាម គឺការងារខាងកសិកម្ម
និងបច្ចេកទេស។
លោក កឹម សុខា បន្តថា អត្ថន័យនៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
មានន័យសឹងស្មើគ្នាទៅនឹងទម្រង់នៃពាក្យជំនាញការ ដែលវៀតណាម
បានដាក់ផ្ទាល់ និងជាចំហឲ្យតាមដានស្ថានភាពខ្មែរ
ពីថ្នាក់ភូមិដល់ថ្នាក់ប្រធានរដ្ឋ កាលពីទសវត្សឆ្នាំ១៩៨០
នៅគ្រាដែលកម្ពុជា ស្ថិតក្រោមការត្រួតត្រារបស់វៀតណាម។
ឆ្លើយតបទៅនឹងការរិះគន់ទាំងនេះ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ
បានចាត់ទុកការរិះគន់របស់ក្រុមអ្នកនយោបាយ
និងអ្នកឃ្លាំមើលទាំងនេះថាជាការវាយប្រហារដែលមិនយល់អំពីការ
ពិត ហើយមិនបានឈរលើគំនិតអភិវឌ្ឍន៍ជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ
បានព្រមានថា កម្ពុជា មិនត្រូវភ្លេចខ្លួន
ហើយសប្បាយគគ្រឹកគគ្រេងទៅនឹងទំនាក់ទំនងស្អិតល្មួតគ្រប់សរសៃឈាមនៃ
ការដឹកនាំរបស់ខ្លួន ជាមួយប្រទេសធំដែលមានប្រជាជនច្រើន
និងមានកម្លាំងខ្លាំងដូចជាវៀតណាម នោះទេ
ពីព្រោះប្រទេសនេះអាចលេបយកកម្ពុជា បានយ៉ាងងាយ។
របត់នយោបាយកម្ពុជា បច្ចុប្បន្នកំពុងបោះជំហានជ្រៅ
និងស្និទ្ធស្នាលខ្លាំងជាមួយប្រទេសចិន ខណៈដែលវៀតណាម
កំពុងមានទំនាស់ជាមួយចិន ដោយសារជម្លោះដែនសមុទ្រ។
អ្នកវិភាគជាច្រើនបានបកស្រាយថា កម្ពុជា
បានស្រវេស្រវាដកខ្លួនចេញពីគំនាបរបស់វៀតណាម ដោយយកចិន
ជាខ្នងបង្អែក។ អតីតឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសហ្វីលីពីន លោក ហើស
សេរីធន ក៏ធ្លាប់បានចោទវៀតណាម ថា
បានលេងនយោបាយខ្មៅកខ្វក់ក្នុងរឿងជម្លោះសមុទ្រចិន ខាងត្បូង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ភាពខ្នះខ្នែងរបស់វៀតណាម
ក្នុងការបង្កើនល្បឿនយកនាមកិច្ចសហប្រតិបត្តិការសឹងគ្រប់ផ្នែកទាំង
ពីស្ថាប័នកំពូល រហូតដល់ថ្នាក់មូលដ្ឋាន គឺជាការគ្រៀកយកកម្ពុជា
ជាប្រទេសក្នុងតំបន់ឥណ្ឌូចិន ដើម្បីទប់ទល់ឥទ្ធិពលអំណាចរបស់ចិន។
មន្ត្រីស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា មិនអាចឆ្លើយបំភ្លឺបានទេជុំវិញការវិភាគទាំងនេះ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា
ការចុះកិច្ចព្រមព្រៀងរវាងកម្ពុជា ជាមួយប្រទេសជិតខាង
គឺជាកិច្ចការធម្មតា ក្នុងន័យការពារសន្តិសុខ សណ្ដាប់ធ្នាប់
និងស្ថិរភាពក្នុងតំបន់។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា
កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងមានសារៈសំខាន់ណាស់ក្នុងការ
ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម
ឬវិច្ឆេទកម្មខាងសេដ្ឋកិច្ចនោះ។
សកម្មជនបក្សប្រឆាំងនៅតាមខេត្តជាប់ព្រំដែនវៀតណាម អះអាងថា
ទាំងអាជ្ញាធរដែនដី មន្រ្តីនគរបាល
និងមន្ត្រីកងកម្លាំងប្រដាប់អាវុធជាន់ខ្ពស់
តែងទទួលបានលាភសក្ការៈជាញឹកញាប់ពីក្រុមមន្ត្រីរដ្ឋាភិបាលវៀតណាម។
ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង លោក រៀល ខេមរិន
បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា
លាភសក្ការៈដែលក្រុមមន្ត្រីខ្មែរបានទទួលពីវៀតណាម
គឺជាការតបស្នងសងគុណដល់ការសម្រួលឲ្យពលរដ្ឋវៀតណាម
អាចចេញចូលស្នាក់នៅ ឬប្រកបរបរជួញដូរក្នុងទឹកដីកម្ពុជា។
ក្រុមអ្នកឃ្លាំមើលនិយាយថា វៀតណាម ជាអ្នកស្នើ
និងជំរុញឲ្យកម្ពុជា ចុះរាល់កិច្ចព្រមព្រៀង
ឬកិច្ចសហប្រតិបត្តិការភាគច្រើនជាមួយខ្លួន។
កិច្ចសហប្រតិបត្តិការទាំងនោះ
ភាគច្រើនផ្ដោតលើការផ្លាស់ប្ដូរបទពិសោធន៍
និងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
*****
គ្រួសារកំពូជចោរ....
កើតមកជា..........ចោរ
រស់ ជា............... ចោរ
ងាប់ទៅវិញក៏ជាខ្មោចបិសាច...ចោរដែរ...
អាខ្វាក់ហ៊ុន សែន ឈ្មោះដើមវាហ៊ុន ណាល់ ។
ឪវាឈ្មោះ ហ៊ុន នៀង,បងប្រុសវាឈ្មោះហ៊ុន ណេង ជាមេចោរលួចគោនៅស្រុកក្រូច
ឆ្មារ ខេត្តកំពង់ចាម ម៉ែវាឈ្មោះ ឌី ប៉ុក
ជាអ្នកលក់នំអាកោរ។ អាខ្វាក់ហ៊ុន សែន ឈ្មោះដើម
វា គឺ អាហ៊ុន ណាល់ ជាចោរដូចឪវានិង បងប្រុសវាដែរ។
អ្នកស្រុកក្រូចឆ្មារដេញប្រផាត់រត់ប្រផីងជង់និង
មែកត្របែកខ្វាក់ភ្នែកម្ខាង ហើយឆ្នាំ៧០រត់ចូល
ចូលព្រៃម៉ាគី ធ្វើជាខ្មែរក្រហម។
ជំនាន់ខ្មែរក្រហម គណៈភូមិ គណៈឃុំ និង
គណៈតំបន់មួយចំនួនជាចោរ ឬ មេចោរលួចគោ ឬ ក្របី។
ដល់មកបានធ្វើនាយករដ្ធមន្ត្រី កើតជាមេចោរលក់
ជាតិ លួចជាតិ។
ឪអាខ្វាក់ហ៊ុន សែន ជាមេចោរ បងប្រុសអាខ្វាក់ហ៊ុនសែនជាមេចោរ
អាខ្វាក់ហ៊ុនសែនជាមេចោរ អស់ទាំងមុខមន្រ្តីក៏ជាចោរដូច អាខ្វាក់ហ៊ុន សែន ដែរ។
ចំណែកក្មួយប្រុសអាខ្វាក់ហ៊ុន សែន ឈ្មោះអា ហ៊ុន តូ
ជាមេចោរបំផ្លាញជាតិ មេចោរលួចជាតិ មេរកស៊ីទុច្ចរិត
ដូច មាវាអាខ្វាក់ ហ៊ុន សែន ដែរ។
អ្នករងគ្រោះដីធ្លីចូលចិត្ត
យកញត្តិជូនមេចោរ ហ៊ុន សែន!
តើមេចោរនេះដោះស្រាយ.............?
Post a Comment