ប្រជាពលរដ្ឋ ធ្វើដំណើរតាមទូកនៅលើទន្លេសេសា |
Friday, 15 February 2013
ឃុត សុភចរិយា & លាង ផាន់ណារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ៖ ក្រោយពីបានពិភាក្សាដេញដោល នៅក្នុងកិច្ចប្រជុំពេញអង្គអស់រយៈពេលជាច្រើនម៉ោងរួ ចមក រដ្ឋសភាជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៣ បានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់ ស្ដីពីការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃប្រទេសនេះ ឲ្យក្រុមហ៊ុនវៀតណាមមួយ ឈ្មោះថា ហាយដ្រូ ផៅវ័រ សេសានក្រោម២(HYDRO POWER LOWER SESAN2) ក្នុងសម្លេងគាំទ្រលើសលប់ គឺ៨២លើ៩០សម្លេង បើទោះបីជាសមាជិកសភាមកពី គណបក្ស ប្រឆាំងទាំងអស់ ស្នើឲ្យពន្យាពេលយ៉ាងណាក្តី។
កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋាភិបាលបានចាត់ទុកគម្រោ ងសាងសង់ទំនប់វារីអគ្គីសនី សេសានក្រោម២ ថាជាគម្រោងមួយដែលអាចទទួល បានប្រភពថាមពលអគ្គីសនីដ៏ធំ ដែលកម្ពុជាមិនធ្លាប់មាន ហើយវាជាផ្នែកមួយក្នុងការ ចូលរួមចំណែកធានាបាននូវចី រភាព សេដ្ឋកិច្ចជាតិ យ៉ាងធំធេង។
នៅក្នុងអង្គប្រជុំ សួរដេញដោល លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃ រដ្ឋសភាជាតិ បានថ្លែងថា ទំនប់វារីអគ្គិសនីសេសាន២ ស្ថិតនៅក្នុងខេត្តស្ទឹងត្ រែង អាចនឹងផលិតអគ្គិសនី បាន៤០០មេហ្កាវ៉ាត់ ជាទំហំដែលផលិត បានច្រើនជាងគេបើប្រៀបធៀប នឹងទំនប់ ផ្សេងៗ ក្នុងប្រទេសកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាល បានសម្បទានដី សេដ្ឋកិច្ចចំនួន៤៥ឆ្នាំ ឲ្យក្រុមហ៊ុនវិនិយោគ សាងសង់រយៈពេល៥ឆ្នាំ និងធ្វើអាជីវកម្ម ៤០ឆ្នាំ ដោយចំណាយដើមទុន ៧៨១លានដុល្លារ សហរដ្ឋអាមេរិក។
លោកថា “ទំនប់នេះនឹងកាត់បន្ថយតម្លៃអគ្គិសនីឲ្យមានតម្លៃថោក ធ្វើឲ្យប្រទេសមាន ភាពម្ចាស់ការក្នុង ការផលិតជំរុញ សេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ ដល់ប្រជាពលរដ្ឋ ផ្លាស់ប្តូរជីវភាពប្រជា ពលរដ្ឋ ក្នុងតំបន់នោះ ផ្តល់បច្ចេកវិទ្យាថ្មី ដល់ធនធានកម្ពុជា បង្កើតរមណីដ្ឋាន ទេសចរណ៍ជាដើម”។
ទោះជាបែបណាក្ដី នៅក្នុងឱកាសនោះ លោក សុន ឆ័យ តំណាងគណបក្សសម រង្ស៊ី ដែលបារម្ភអំពីផលប៉ះពាល់ទៅ ដល់ជីវចម្រុះនៅតាមដងទន្លេ និងតំបន់ផ្សេងទៀតដែលស្ថិត ជាប់នឹងគម្រោងនេះ ពិសេសអំពីការបំលាស់ទីរបស់ ប្រជាពលរដ្ឋ ចេញពីតំបន់ដែលត្រូវអនុវត្ តគម្រោងនោះ បានស្នើឲ្យមានការពន្យាពេ លក្នុងការអនុម័តលើសេចក្តី ព្រាងមួយនេះដោយ សំអាងលើហេតុផល ថារដ្ឋាភិបាលមិនទាន់ ធ្វើការពិភាក្សាល្អិតល្អន់ ពីផលប៉ះពាល់នៃគម្រោងនេះ នៅឡើយទេ។
លោកថ្លែងថា “យើងឃើញថា រដ្ឋាភិបាលមិនបានសិក្សាល្អិ តល្អន់អំពីទំហំនៃផលប៉ះពា ល់នៅឡើយទេ »។
លោកបានបន្តថា៖«តាមការសិក្សាថ្មីមួយបានបង្ហាញថា ចំនួនគ្រួសារបានថយចុះពីជា ង១០០០គ្រួសារ មកនៅត្រឹមជាង៧០០គ្រួសារទៅ វិញ។ ហើយមួយវិញទៀត ទំនប់ឃើញមានច្រើន តែ តម្លៃអគ្គិសនីនៅតែថ្លៃ បើប្រៀបធៀបនឹង ប្រទេសជិតខាង រីឯព្រៃឈើ កាប់រាប់ហិកតា”។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានថ្លែង ការពារក្នុងអង្គប្រជុំថា មិនមែនរដ្ឋាភិបាលចង់ធ្វើ ធ្វើភ្លាមនោះទេ គឺរដ្ឋាភិបាលចំណាយ ពេលសិក្សាផលប៉ះពាល់ តាំងពីឆ្នាំ២០០៧មកម្ល៉េះ ។ រីឯគ្រួសារ ផលប៉ះពាល់ថយចុះ ក្នុងការសិក្សាថ្មី ព្រោះចំនួនឃុំក៏ថយដែរ ។ លោកបានបន្តថា កាលសិក្សាដំបូងមានគ្រួសារ ផលប៉ះពាល់ជាងមួយពាន់គ្រួសា រ មកពីរាប់ឃុំប៉ះពាល់ ទាំងអស់ចំនួន៤ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង តែធាតុពិតមានតែបីឃុំទេ។
លោកថ្លែងថា “ខាងប្រឆាំងមិនបានមើលឯកសា រវាយតម្លៃផលប៉ះពាល់ដែល រដ្ឋាភិបាលដាក់ឲ្យផង អាងជំទាស់ហើយ បានតែគិតមិនធ្វើ រដ្ឋាភិបាលយកចិត្តទុកដាក់ ខ្លាំងណាស់ក្នុងការសងនូវ សំណងផលប៉ះពាល់ ប្រជាពលរដ្ឋ យ៉ាងលម្អិត”។
ទោះជាបែបណាក្ដីទំនប់សេសា នក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែង បានប៉ះពាល់ឃុំចំនួន៣ ក្នុងនោះ មានឃុំក្បាលរមាស ដែលមាន៣ ភូមិ គឺភូមិក្បាលរមាស ភូមិស្រែស្រណុក និងភូមិច្រប់, ឃុំស្រែគរ ចំនួន២ភូមិ គឺភូមិស្រែគរ១ និងភូមិស្រែគរ២ និង ឃុំភ្លុក ចំនួនមួយភូមិ គឺភូមិភ្លុក ។
ប្រជាពលរដ្ឋរងផលប៉ះពាល់មាន ចំនួន ៥១៥គ្រួសារនៅឆ្នាំ២០១០ ដែលនឹងអាចកើនឡើង ដល់ចំនួន៧៩៧ គ្រួសារ នៅឆ្នាំ២០១៤ ក្នុងនោះក្រុមហ៊ុនចំណាយថវិ កា ៣៨,៧១លានដុល្លារ សម្រាប់ដោះស្រាយប៉ះប៉ូវ តាមគោល នយោបាយ សាងសង់លំនៅថ្មី និងហេដ្ឋារចនាសម្ព័ន្ធ ចំបាច់នានា នៅតំបន់តាំង ទីលំនៅថ្មី ។
លោកឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៣ បានមានសាសន៍ថា ក្រុមការងារដែលត្រូវបង្កើត ចុះទៅកាន់ទីតាំងតំបន់រុះរើ ភូមិ នឹងត្រូវចាប់ផ្តើមក្នុងពេ លនេះតែម្តង។ ការងារនេះ មន្ត្រីត្រូវមានជំនាញខាងផ្ នែកបច្ចេកទេសភូមិសាស្ត្រ កងកម្លាំងប្រដាប់អាវុធការពា រសន្តិសុខ និងត្រូវមានមន្ត្រីសុខាភិបា លទៅជាមួយផង។
ដោយឡែកលោកសៀ ហេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បាននិយាយថា រហូតមកទល់នឹងពេលនេះ មិនទាន់បានបូកសរុបចំនួនប្ រជាពលរដ្ឋ រងផលប៉ះពាល់ពិតប្រាកដនៅឡើយ ទេ។ ចំណែកទីតាំងដីសម្រាប់សង់លំ នៅស្ថាន ក៏មិនទាន់រកឃើញដែរ ដោយសារមានកន្លែងខ្លះ ប៉ះពាល់ដីក្រុមហ៊ុនសម្បទាន សេដ្ឋកិច្ច។
រីឯលោក សិទ្ធិ សំណាង នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹ ងត្រែង ក៏បានបញ្ជាក់ថា ដីក្រុមហ៊ុន Research Mining Development គឺប៉ះពាល់ច្រើន។ ទីតាំងដីសង់លំនៅស្ថានថ្មី ត្រើយម្ខាងទន្លេសេសាននោះ ត្រូវតែមានការចុះទៅសិក្សាឱ្ យបានច្បាស់លាស់សិន មុនប្តូរភូមិរស់នៅ។ បើមិនដូច្នោះទេ ការចុះស្រង់ស្ថិតិប្តូរភូមិ មិនទទួលបានជោគជ័យឡើយ។
កាលពីម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិល បានបង្ហាញការមន្ទិលសង្ស័យ និងទុក្ខកង្វល់យ៉ាងខ្លាំង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនហាដ្រូ ផៅវ័រឡូវើរ សេសាន្ត២ ដែលរដ្ឋសភា នឹងប្រជុំអនុម័ត នៅថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០១៣ ថានឹងមានផលប៉ះពាល់ខ្លាំង ដោយមិនបានពិគ្រោះយោបល់ឲ្ យបានទូលំទូលាយជាសាធារណៈ។
សេចក្តីថ្លែងការណ៍របស់សង្គម ស៊ីវិល ដែលបានផ្សព្វផ្សាយនៅក្នុង សន្និសីទកាសែត នាព្រឹកថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៣ បង្ហាញថា "យើងខ្ញុំទាំងអស់គ្នា ក៏មានកង្វល់ ទៅលើភាពខុសគ្នារវាងតួលេខ នៃចំនួនភូមិ និងគ្រួសារប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេសាន្ ត និងស្រែពក ដែលនឹងរងផលប៉ះពាល់ ដោយផ្ទាល់ពីគម្រោងទំនប់វា រីអគ្គិសនីសេសានក្រោម២"។
ក្រៅពីបារម្ភចំពោះគម្រោងសា ងសង់ទំនប់វារីអគ្គិសនី សេសាន្តក្រោម២ ក្នុងខេត្តស្ទឹងត្រែង ក្រុមអង្គការសង្គមស៊ីវិល ដែលរួមមានអង្គការសមាជិកសម្ ព័ន្ធទន្លេកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិ បាល ស្តីពីកម្ពុជា និងបណ្តាញសិទ្ធិដីធ្លី និងលំនៅឋាន ក៏បានស្នើសុំឲ្យរដ្ឋសភា ពន្យារពេលអនុម័តសេចក្តីព្រា ងច្បាប់នេះដែលត្រូវបានដាក់បញ្ ចូលក្នុង របៀបវារៈសម័យប្រជុំលើកទី៩ នីតិកាលទី៤ របស់រដ្ឋសភា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣។
No comments:
Post a Comment