Thursday, February 21, 2013

បុណ្យអុំទូក អកអំបុក ឬ កីឡាប្រណាំងទូកង (ដោយ អ៊ុម​ ហាក់ )



បុណ្យអុំទូក អកអំបុក
កីឡាប្រណាំងទូកង

ដោយ អ៊ុម​ ហាក់  ថ្ងៃទី២០ កុម្ភៈ ២០១៣

   បុណ្យអុំទូក លយប្រទីប អកអំបុក សំពះព្រះខែ ជាពិធីបុណ្យប្រពៃណីរបស់ជាតិខ្មែរ ដែលខ្មែរ
តែងតែប្រារព្វធ្វើតាំងពីបុរាណកាលយូរលង់មកហើយ។
   តាមទំលាប់គេប្រារព្វធ្វើនៅទន្លេសាប ពេលដែលទឹកទន្លេនេះហូរចុះទៅសមុទ្រវិញក្នុងអំឡុង
ចុងខែតុលា នៅត្រង់កំណាត់ទន្លេចន្លោះក្រុង ភ្នំពេញនឹងជ្រោយចង្វា។ ពិធីនេះចំណាយពេលបី
ថ្ងៃនឹងបីយប់គឺថ្ងៃ ១៤កើត ១៥កើត នឹងថ្ងៃ ១រោជខែកត្តឹក ជារៀងរាល់ឆ្នាំ។
   ពេលរសៀលមានពិធីប្រណាំងទូកងលុះព្រលប់ ចាប់ផ្តើមពីម្តុំគីឡូម៉ែត្រលេខ៦មកផ្តាច់ព្រ័ត្រនៅ       មុខវាំងហ្លួង។ បន្ទាប់មកមានពិធីបាញ់កាំជ្រួច រួចមានពិធីលយប្រទីបជ្វាលាលុះអាធ្រាត្រ។ ពលរដ្ឋ
ក្រុងភ្នំពេញនឹងមកពីខេត្តនាៗច្រើនកុះករ ឈរអង្គុយត្រៀបត្រាហូរហែរតាមមាត់ទន្លេ សប្បាយ
រីករាយនឹងទស្សនីយភាពដ៏ត្រកាលដែលមួយឆ្នាំមានតែម្តងនេះ។ ចំណែកឯស្តេចឬប្រមុខរដ្ធខ្មែរក៏
ចាំបាច់ត្រូវចុះផែប្រារព្វពិធីខាងលើនេះទាំងបីថ្ងៃបីយប់ ហែរហមដោយអង្គទូតនាៗ នាម៉ឺនសព្វមុខ
មន្រ្តីផងដែរ។  នៅច្រាំងទន្លេមុខព្រះបរមរាជវាំង មានវិមានបណ្តែតទឹកពីរដែលភាសាសាមញ្ញហៅ           ថាផែ។ ស្តេចឬប្រមុខរដ្ធខ្មែរព្រមដោយអង្គទូតនាៗ រដ្ធមន្រ្តី អ្នកឧកញ៉ាចុះផែមួយខាងឆ្វេង ឯមន្រ្តី
ថ្នាក់វរ:នឹងអនុមន្រ្តីចុះផែមួយខាងស្តាំ។ គួរកត់សំគាល់ថា ដំណាក់ផែទាំងពីរព្រមទាំងទីនាំងទូក
នឹងកប៉ាល់ បាត់អស់មិនដឹងទៅណា ហើយបាត់ពីអង្កាលនោះទេ។ ជំនាន់សាធារណរដ្ធវត្ថុទាំងនេះ
គង់វង់នៅឡើយ។ ជំនាន់រាជាណាចក្រទីពីរ មិនមានផែចុះទៀតទេ គេសង់ពន្លានៅលើមាត់ច្រាំង
 ជំនួសវិញ ( ដល់អីចឹងទៅចម្រៀងសកវាទ៍ចុះផែលែងមានន័យអ្វីទាំងអស់ ) យ៉ាងណាក៏ដោយ
 គេនៅតែប្រារព្វប្រពៃណីនេះជាបន្តបន្ទាប់រហូតមកដល់ឆ្នាំ២០១០ ( ឆ្នាំដែលកើតសោកនាដកម្ម
ផ្អើលរត់ជាន់គ្នានៅលើស្ពានកោះពេជ្រ )។
   ឆ្នាំ២០១១ លោកហ៊ុន សែន នាយករដ្ធមន្រ្តីខ្មែរដ៏មហិមាបានសំរេចមិនប្រារព្វពិធីបុណ្យអុំទូក
      លយប្រទីប អកអំបុក សំពះព្រះខែទេ ព្រោះក្នុងឧិកាសនោះទឹកទន្លេហូរខ្លាំងពេកដោយសាទឹក
ជំនន់ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់អ្នកអុំទូកជាយថាហេតុ។ លេសនេះសមហេតុសមផលឬ
ទេ? គ្រោះថ្នាក់អាចមានគ្រប់សកម្មភាព គ្រប់ទីកន្លែង គ្រប់ពេលវេលា។ សួរថាបើមានគេហែកឋិន
ទៅវត្ត ជួនកាលមានគ្រោះថ្នាក់ក្រឡាប់ឡាន ឬលិចទូក លិចកាណូតស្លាប់មនុស្ស តើត្រូវឈប់
ធ្វើបុណ្យកឋិន ត្រូវតែលប់បុណ្យនេះចោលអ៊ីចឹងឬ?។ តើគេអាចកែលំអកងឯកភាពសង្រ្គោះបន្ទាន់
ឲ្យមានប្រសិទ្ធិភាពជាងសព្វថ្ងៃបានឬទេ?
   ឆ្នាំ២០១២លោកនាយករដ្ធមន្រ្តីដ៏មហិមាដដែលសំរេចមិនឲ្យប្រារព្វពិធីបុណ្យដដែលនេះម្តង
ទៀត។ លេសម្តងនេះគឺពិធីនេះធ្លាក់ចំពេលកំពុងកាន់ទុក្ខសពសម្តេចឪ សម្តេចតា សម្តេចតាទួត
សម្តេចតាលួតតាលា។ ឆ្នាំក្រោយវាមុខជានឹងប៉ះលើបុណ្យខួបឆ្នាំសម្តេចទៀតហើយ ធ្វើម្តេចទៅ?
   ឆ្នាំ២០១៣ ខែមករា លោកថោង ខុន រដ្ធមន្រ្តីក្រសួងទេសចរណ៍បានស្នើររៀបចំបុណ្យអុំទូកនៅ                   
ខេត្តក្រចេះវិញដើមបីទាក់ទាញទេសចរ ព្រោះទីនោះមានផ្សោតទឹកសាបដែលជាសត្វកម្រ។ល។
លោកថោង ខុន និយាយមែន ឬកំប្លែងលេងទេ? រឿងកំប្លែងជានាទីរបស់លោកវរសេនីយ៍ កុយ
នឹងលោកវរសេនីយ៍ ​ក្រិម នឹងក្រុមរបស់គេឯណោះ មិនមែនជានាទីរបស់រដ្ធមន្រ្តីណាមួយឡើយ។
តែបើលោកថោង ខុន មិនកំប្លែងលេងទេ ហើយយល់ថាគួរតែលើកបុណ្យអុំទូក ទៅធ្វើនៅក្រចេះ
ដើមបីតែទាក់ទាញភ្ញៀវទេសចរវិញនោះ លោកថោង ខុនប្រហែលជាច្រឡំធ្ងន់ហើយ។ លោក
ថោង​ ខុន យល់ថាប្រពៃណីបុណ្យអុំទូក អកអំបុកនោះគ្រាន់តែជាកីឡាប្រណាំងទូកង លេង
កម្សាន្តសប្បាយតែប៉ុននឹងទេឬ?។
        បើតាមការចចាំដ៏ស្តួចស្តើងរបស់ខ្ញុំ   បុណ្យអុំទូក អកអំបុក បណ្តែតប្រទីបជ្វាលានេះមាន
កាលបរិច្ឆេទ ទីកន្លែងនឹងកម្មវិធីច្បាស់លាស់ដូចបានរៀបរាប់ខាងដើម។ គឺជាពិធីបុណ្យរំលឹកគុណ
ព្រះគង្គា ( ទឹក ) ដែលបានដឹកនាំជីជាតិមកចាក់លើផ្ទៃស្រុកខ្មែរពេលជនលិច ជាហេតុនាំឲ្យផល
កសិកម្មមានស្រូវជាដើមបានផលល្អ នឹងរំលឹកគុណព្រះចង្កូមកែវដែលប្រតិស្ថាននៅឯស្ថានភូជង្គ
នាគឯណោះ។ ការលើកយកពិធីនេះទៅប្រារព្វនៅទីផ្សេង គឺជាអំពើកាឡៃប្រពៃណីបុណ្យពី អុំទូក
អកអំបុក លយប្រទីបជ្វាលា សំពះព្រះខែ ឲ្យក្លាយទៅជាកីឡាប្រណាំងទូកងទៅវិញ ដែលជាអំពើ
វាយប្រហារទៅលើ អារ្យធម៌ វប្បធម៌ ប្រពៃណី នឹងព្រលឹងខ្មែរ មិនអាចប្រកែកបានឡើយ។ កីឡា
ប្រណាំងទូក ង គេអាចរៀបចំធ្វើនៅទីណាក៏បាន ពេលណាក៏បានដែរ ខុសគ្នាពីបុណ្យប្រពៃណី។
   មកដល់ត្រិមនេះ ខ្ញុំនឹកឃើញដល់ខ្សែអាត់វីឌីអូមួយដែលមិត្តភ័ក្តិខ្ញុំម្នាក់ផ្ញើមកឲ្យខ្ញុំមើលហើយ
សុំខ្ញុំឲ្យយោបល់។ ខ្សែអាត់នោះមានចំណងជើងថា «​ ខ្មែរក្រោមរក្សាប្រពៃណី » នៅកម្ពុជាក្រោម។
ខ្សែអាត់នោះបង្ហាញជាបន្តបន្ទាប់នូវ របាំជូនពរ ឆាយ៉ាំ របាំប្រពៃណីមួយចំនួន នឹងប្រគេនទេយ្យ
ទានដល់ព្រះសង្ឃខ្មែរក្រោម។ អំពីរបាំជូនពរ នឹងរបាំប្រពៃណី ខ្ញុំហាក់ដូចជាឃើញនូវការឆ្គាំឆ្គង
បន្តិចបន្តួចរកថាមិនត្រូវ តែអាចទទួលយកបាន យោងទៅលើករណីថា​ ខ្មែរក្រោមបានត្រូវឃ្លាតពី
គ្រួសារថែមទាំងត្រូវយួនជិះជាន់សង្កត់សង្តិនយូរមកហើយ។ ទស្សនីយភាពឆាយ៉ាំហាក់ដូចជា
បាត់អ្វីៗជាខ្មែរស្ទើរតែទាំងអស់ទៅហើយ ដោយគេច្រើនបង្ហាញស្គរធំពីរពុំដែលឃើញនៅក្នុងវង់
ឆាយ៉ាំខ្មែរហើយដែលគេវាយកំប្លុកកំប្លែងតាមរបៀបផ្លែក។ អ្វីដែលខ្ញុំខកចិត្តជាទីបំផុតនោះគឺការ
« ប្រគេន » ទេយ្យទានដល់ព្រះសង្ឃ។ ដំបូងឡើយតំណាងព្រះសង្ឃ ( ខ្មែរក្រោម? ) ឡើងថ្លែង
សុន្ទរកថាជាភាសាយួន រួចហើយអាជ្ញាធរយួនទៅ « ប្រគេន » ទេយ្យទានចំពោះព្រះសង្ឃ។ វា
កាន់កញ្ចប់មួយៗហុចដៃមួយទៅព្រះសង្ឃដែលក្រោកឈរទទួលដៃពីរអបអរសាទរ ខុសពីទំនៀម
ទំលាប់ខ្មែរក្រោម។ ខ្ញុំបានឆ្លើយទៅមិត្តភ័ក្តិខ្ញុំវិញវិញថា ទិវានោះគឺយួនទេដែលបានរៀបចំ មិន
មែនខ្មែរក្រោមទេ គេធ្វើនេះគឺក្នុងគោលបំណងរំលាយ អារ្យធម៌ វប្បធម៌ ប្រពៃណីខ្មែរ សម្លាប់ព្រ
លឹងខ្មែរឥតប្រកែកបានឡើយ។
   ថាចក្រព័ត្រយួនទៅចុះ វាធ្វើអ្វីៗគ្រប់យ៉ាងដើមបីសម្លាប់ព្រលឹងខ្មែរ ព្រោះវាគុំតែផ្តាច់ពូជខ្មែរ
ប្លន់ទឹកដីខ្មែរតាំងពីច្រើនសតវត្សរ៍ណាស់មកហើយ ដើមបីយកដីឲ្យកូនចៅវានៅ ចុះលោកថោង
ខុនដែលជាខ្មែរ (​ ឬមិនមែនខ្មែរទេ?​ ) ម្តេចក៏ជួយវាយប្រហារ អារ្យធម៌ វប្បធម៌​ ទំនៀមទំលាប់ ប្រ
ពៃណីខ្មែរ សម្លាប់ព្រលឹងខ្មែរ ដូចយួនដែលជាសត្រូវសួពូជដែរ?។
   ពិធីបុណ្យអុំទូក អកអំបុក លយប្រទីប សំពះព្រះខែ ចាំបាច់ត្រូវតែប្រព្រឹត្តទៅនៅត្រង់ចតុមុខនៅ
ថ្ងៃទី១៤ ១៥កើត​នឹងថ្ងៃ១រោជខែកត្តិកជាដាច់ខាត ទោះមានឬអត់ស្តេចក៏ដោយ។ ការបញ្ឈប់ ការ
ផ្អាក ឬការកាឡៃពិធីនេះឲ្យក្លាយទៅជាកីឡាប្រណាំងទូកង ទាំងនេះជាអំពើហុចដងដាវឲ្យសត្រូវ
ជាអំពើអត្តឃាត។ ការបណ្តោយឲ្យគេបញ្ឈប់  ផ្អាក ឬកាឡៃពិធីនេះបាន នោះព្រលឹងខ្មែរនឹងកាន់
តែវង្វេងវង្វាន់ រសាត់អណ្តែតឆ្ងាយទៅៗ រហូតអ្នកឯកទេសខាងជញ្ជាត់ព្រលឹងមិនដឹងទៅ រក
ឈ្នាងធំឯណានឹងជញ្ជាត់ព្រលឹងនោះបានវិញ មុននឹងរូបរលាយជាធរណី។
នេះជាយោបល់ស្តួចស្តើងរបស់ខ្ញុំ សូមស្វាគមន៍យោបល់ផ្សេង៕

4 comments:

Anonymous said...

ពិតជាត្រឹមត្រូវណាស់។អាយួននិងអាកញ្ជះយួនសព្វថ្ងៃកំពុងរកល្បិចសម្លាប់ខ្មែរឱ្យផុតពូជដើម្បីវាយកដីខ្មែរឱ្យពូជវារស់នៅស្របច្បាប់។ខ្ញុំចង់បាននិងចង់ឃើញ​នូវអ្វីដែលខ្មែរមានពីមុនមក។ព្រោះខ្ញុំមិនទាន់ស្លាប់ទេ។ពេលខ្ញុំស្លាប់បាត់ទៅ​ចង់ពួកវាធ្វើអីក៏ធ្វើចុះ។ព្រោះខ្ញុំ​នឹងមិនឃើញនូវសកម្មភាពក្បត់ជាតិរបស់ពួកវា។

Anonymous said...

MR. UM,PLEASE SEND YOUR COMMENT DIRECTLY TO HUN SEN AND THONG KHON AND KEEP WRITING MORE TO RAISE AWARENESS OF ALL CAMBODIANS.

Unknown said...

ខ្ញុំយល់ថាវាពិតជាត្រឹមត្រូវចំពោះអត្ថបទនេះ។សព្វថ្ងៃនេះប្រពៃណីខ្មែរធ្លាក់ខ្លាំងដោយសាមេដឹកនាំអវិជ្ជា។

Anonymous said...

ចំណុចខ្លាំ​ងដូចមេទឹកខ្មេះ របស់អាលោកឆ្កែយួន សម រង្ស៊ី+អាឆ្កែយួនកឹម សុខា មាន៧យ៉ាងគឺ
កំពុងក្លាយ​ជាគំរូ លាមកស្អុយយ៉ាងល្អ សម្រាប់កូនចៅ​ខ្មែរជំនាន់​ក្រោយ
ដែលមានលោកអាឆ្កែហ៊ុន សែន អាចប្រៀបផ្ទឹមគ្នាបាន...

១- រង្ស៊ី+សុខា ជាឧក្រិដ្ឋជននប្រយោល!
២- រង្ស៊ី+សុខា ជាមនុស្សឆ្អឹនក្បាលស៊ីក្បាល- ឆ្អឹនកន្ទុយស៊ីកន្ទុយ!
៣- រង្ស៊ី+សុខា ជាឆ្កែ កន្ទុយវខ្វៀន-នៅតែខ្វៀន!!
៤- សំរាម ស៊ីជាមេភរលេ,មនុស្សចុងស្រល់,យកហេ: ដូរហោះ!
៥- រង្ស៊ី+សុខា ជាមនុស្សពស់ ក្បាលពីរ!
៦- រង្ស៊ី+សុខា សង្រ្គោះជាតិយួន!
៧- សម រង្ស៊ី ជាជនកំសាកញី-មាន់សម្ល!
________________________________

បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!

យាយម៉ៅ