ភ្នំពេញៈ ក្នុងខែឧសភា
លោកនាយករដ្ឋមន្រ្តីចេញសារាចរពុំធ្លាប់មានពីមុនគឺ
ដីសម្បទានសេដ្ឋកិច្ចបង្កបញ្ហាច្រើនណាស់
ថ្លៃចំណាយខ្ពស់ណាស់ចំពោះប្រជាជន
បន្ទាប់មកលោកបានប្រកាសផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ច
បណ្តោះអាសន្ន។
លោកនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសនៅថ្ងៃទី ៧ ខែឧសភា
ផ្អាកជាបន្ទាន់
និងគ្មានកាលកំណត់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច
ឲ្យទៅក្រុមហ៊ុនឯកជន
ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទាន
ដែលមានស្រាប់ទាំងអស់។ នៅថ្ងៃទី១៤ ខែមិថុនា លោក ហ៊ុន សែន
ក៏បានថ្លែងជាសាធារណៈបញ្ជាឲ្យអាជ្ញាធរទូទាំងប្រទេស
ធ្វើការវាស់វែងបែងចែកដីធ្លីឲ្យប្រជាពលរដ្ឋ
ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនព្រៃសម្បទាន
ដីសម្បទានសេដ្ឋកិច្ច។ បន្ទាប់មកនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២
ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយថា
ការផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ច ត្រូវបន្តក្នុងរយៈពេលវែង
ហើយអាចនឹងឈានទៅដល់ពេលដែលលោកនាយករដ្ឋមន្ត្រីដល់ពេលត្រូវចូល
និវត្តន៍ពីឆាកនយោបាយ។
មួយខែបន្ទាប់ពីការប្រកាសពី
គម្រោងផ្តល់ប័ណ្ណកម្មសិទិ្ធដីធ្លីទូទាំងប្រទេស
ដែលមានបំណងផ្តល់ប័ណ្ណកម្មសិទិ្ធដល់មនុស្សរាប់លាននាក់
ហើយបន្ទាប់ពីប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ
និស្សិតស្ម័គ្រចិត្តរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅជនបទដើម្បីជួយ
ពន្លឿនដំណើរការផ្តល់ប័ណ្ណកម្មសិទិ្ធដី ធ្លីដល់ពលរដ្ឋ។
ច្បាស់ណាស់ ទាំងអស់នេះ មានគោលបំណងបញ្ចប់ការចាប់យកដីធ្លី និងវិវាទដែលកើតឡើងជាទូទៅ។
ប៉ុន្តែរបាយការណ៍មួយដែលចេញផ្សាយកាលពីម្សិលមិញដោយអង្គការ
សិទិ្ធមនុស្ស អាដហុក បានឲ្យដឹងថា លទ្ធផលពុំមានលក្ខណៈធំដុំឡើយ។
របាយការណ៍ដីធ្លីប្រចាំឆ្នាំនោះបានព្រមាន ថា៖
«ស្ថានការណ៍ដីធ្លីកំពុងមានសារៈសំខាន់កាន់តែខ្លាំង។ ពលរដ្ឋ
និងសហគមន៍កាន់តែយល់ដឹងអំពីសិទិ្ធ និងទាមទារយុតិ្តធម៌
និងគណនេយ្យភាពកាន់តែខ្លាំងឡើង។ ប៉ុន្តែពុំសម្បូរដីធ្លីឡើយ
ហើយអាជ្ញាធរខកខានក្នុងការគោរពសិទិ្ធពលរដ្ឋ។
ប្រសិនបើបញ្ហាបច្ចុប្បន្នពុំត្រូវបានដោះស្រាយជាអាទិភាព
ស្ថិរភាពសង្គមអាចជួបបញ្ហា»។
បន្ទាប់ពីរយៈពេលមួយឆ្នាំ
នៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចច្រើនបំផុត ក្នុងឆ្នាំ ២០១២
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចពុំមានកម្រិតខ្លាំងក្លាទេ គឺដីទំហំ
៣៨១.១២១ហិកតា
ត្រូវបានផ្តល់ជាដីសម្បទានសេដ្ឋកិច្ចឬត្រូវបានកំណត់ប្រភេទ
ដីបើធៀបនឹងឆ្នាំ២០១១
ដែលរដ្ឋាភិបាលបានផ្តល់ដីទំហំ៧៥១.៨៨២ហិកតា។
ខណៈពេលការផ្តល់ដីសម្បទានសេដ្ឋកិច្ចបានថយចុះ វិវាទនិងបញ្ហានៅតែមាន។
ដីសម្បទានសេដ្ឋកិច្ច ដែលកាត់ចេញពីជម្រកសត្វព្រៃ និងឧទ្យានជាតិ
គំរាមកំហែងបំផ្លិចបំផ្លាញតំបន់អភិរក្សដែលនៅសល់ចុងក្រោយ។
របាយការណ៍បានកត់សម្គាល់ថា ក្នុងចំណោមដីសម្បទានសេដ្ឋកិច្ចទំហំ
៣៨១.០០០ ហិកតាដែលបានផ្តល់កាលពីឆ្នាំមុន ៧១,៥ ភាគរយ
ត្រូវបានកាត់ចេញពីតំបន់អភិរក្ស។
លោក Nicolas
Agostiniទីប្រឹក្សាបច្ចេកទេសនៅអង្គការអាដហុកដែលផ្តោតលើបញ្ហាដី
ធ្លី បានចង្អុលបង្ហាញថា៖
«ប្រជាជនតិចជាងមុនហាក់បីដូចជាទទួលរងដោយសារដីសម្បទាន
សេដ្ឋកិច្ចឆ្នាំនេះ។
ប៉ុន្តែខ្ញុំយល់ថាវាពិបាកក្នុងការចាត់ទុកវាជាជោគជ័យ
ព្រោះដីឥឡូវនេះ កំពុងត្រូវបានកាត់ចេញពីតំបន់អភិរក្ស
ដែលកំពុងបាត់បង់យ៉ាងឆាប់រហ័ស។
ការផ្តល់ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់អភិរក្សបានបង្កើតផល
លំបាកខ្លាំង
ដោយពន្លឿនការកាប់ព្រៃឈើតាមរយៈផ្តល់ការលើកទឹកចិត្តដល់ការ
កាប់ឈើខុសច្បាប់។
អ្នកនិពន្ធបានកត់សម្គាល់ថា៖
«យុទ្ធសាស្រ្តមួយដែលក្រុមហ៊ុនឯកជនបានប្រើជាញឹកញាប់គឺការ
ឈូសឆាយដីព្រៃក្នុងតំបន់អភិរក្ស
ហើយបន្ទាប់មកធ្វើឲ្យរដ្ឋាភិបាលកត់ចំណាំអំពីការបាត់បង់ព្រៃឈើ
ដែលកំណត់ប្រភេទដីឡើងវិញ ឬកាត់ឈើចេញពីតំបន់អភរក្សជិតៗ។ ដូច្នេះ
ជាជាងចាត់វិធានការបង្ការការបំផ្លិចបំផ្លាញបន្ថែមទៀត
រដ្ឋាភិបាលគាំទ្រដល់សកម្មភាពអ្នកចាប់យកដីធ្លី
និងផ្តល់រង្វាន់ដល់ពួកគេ»។
ទន្ទឹមនឹងនេះ ដីសម្បទានសង្គមកិច្ចបានសាយភាយ។ តាមទ្រឹស្តី
ដីសម្បទានសង្គមកិច្ចមានគោលបំណងកាត់បន្ថយភាពក្រីក្រដោយផ្តល់ដី
ធ្លីដល់ប្រជាជនក្រីក្របំផុត។ ប៉ុន្តែ ការអនុវត្តជាក់ស្តែង
គឺដំណើរការផ្តល់ដីសម្បទានសង្គមកិច្ចជាញឹកញាប់ពោរពេញទៅដោយអំពើ
ពុករលួយ ការគ្រប់គ្រងខុសឆ្គងនិងបក្ខពួកនិយម។
ទំហំដីធំជាងពីរដងត្រូវបានផ្តល់ជាដីសម្បទានសង្គមកិច្ច
ក្នុងឆ្នាំ២០១២ បើធៀបនឹងឆ្នាំ២០១១
ហើយទំហំដីជាច្រើនក្នុងចំណោមដី១០០ ៧៩០ ហិកតា
បាននាំទៅរកជម្លោះផ្ទាល់។
របាយការណ៍កត់សម្គាល់ថា៖
«ក្នុងចំណោមដីសម្បទានសង្គមកិច្ចដែលផ្តល់ថ្មីៗចំនួន៣៨ដីសម្បទាន
សង្គមកិច្ចចំនួន ១៣ បានបង្កើតជម្លោះ។ ថ្ងៃនេះ
មានក្តីកង្វល់ដែលវិធានការអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច
ពិតជាអាចធ្វើឲ្យស្ថានការណ៍គ្រួសារងាយរងគ្រោះកាន់តែធ្ងន់ធ្ងរ
គឺធ្វើឲ្យភាពគ្មានដីធ្លី និងជម្លោះដីធ្លីកាន់តែធ្ងន់ធ្ងរ»។
លោក បេង ហុងសុជាតិខេមរ៉ូ អ្នកនាំពាក្យក្រសួងគ្រប់គ្រងដីធ្លីថា៖
«នេះពិតជាគួរឲ្យចង់សើចណាស់។
មូលហេតុដែលរដ្ឋាភិបាលចាប់ផ្តើមដីសម្បទានសង្គមកិច្ច
គឺដើម្បីជួយអ្នកគ្មានដី និងជនក្រីក្រ
ដើម្បីព្យាយាមផ្តល់ដីធ្លីដល់អ្នកទាំងឡាយដែលគ្មានដី
ឬមានដីមិនគ្រប់គ្រាន់ ដោយសង្ឃឹមថា បញ្ហា
ដែលបានបង្កើតឡើងដោយភាពគ្មានដីធ្លី អាចកាត់បន្ថយបាន»។
លោកបន្តថា៖«វាជាសិទិ្ធរបស់ពួកគេក្នុងការធ្វើអត្ថាធិប្បាយ ។
ប៉ុន្តែប្រសិនបើអ្នកអានអនុក្រឹត្យស្តីពីដីសម្បទានសង្គម កិច្ច
...នេះជាដំណើរការមានតម្លាភាពបំផុតមួយ»។
នៅពេល សួរអំពីដីសម្បទានដែលផ្តល់នៅក្នុងតំបន់អភិរក្ស លោក
សុជាតិខេមរ៉ូ បានថ្លែងថា តាមការអង្កេតផ្ទាល់ខ្លួន
វាពុំមែនជាការពិតទេ
ប៉ុន្តែលោកបានបង្វែរសំណួរទៅសួរក្រសួងបរិស្ថាន និងកសិកម្ម
ដែលទទួលខុសត្រូវចេញដីសម្បទាន។
លោក ឆាយ សារិទ្ធ ប្រធានអភិរក្សនៅក្រសួងបរិស្ថាន បានថ្លែងថា
លោកជាប់រវល់មិនអាចផ្តល់ការអត្ថាធិប្បាយបានទេចំណែកឯលោក ធូក
គ្រឿនវុត្ថា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា៖
«ខ្ញុំមិនដឹងទេ»។
ការហៅទូរស័ព្ទទៅមន្រ្តីក្រសួងកសិកម្មជាច្រើនលើកក្នុងរយៈពេល ២
ថ្ងៃកន្លងមកនេះ ពុំទទួលបានការឆ្លើយតបឡើយ៕ TK
No comments:
Post a Comment