ការប្រឈមមុខដាក់គ្នារវាងអ្នកតវ៉ាដីធ្លី និងប៉ូលិស កាលពីពេលកន្លងមក (រូបថតឯកសារ)
RFI/Siv Channa
ក្រុមអ្នកតវ៉ាបញ្ហាដីធ្លីមកពីតំបន់ពោធិ៍ចិនតុង
និងតំបន់បឹងកក់មិនអាចដាក់ញត្តិសុំអន្តរាគមន៍ ទៅលោក
នាយករដ្ឋមន្ត្រីបានឡើយ នៅថ្ងៃសុក្រនេះ
បើទោះជាគេបានរង់ចាំពេញមួយថ្ងៃនៅមុខក្រសួងមហាផ្ទៃក៏ដោយ។
ការតវ៉ាតាំងពីពេលព្រឹកបានបង្កអោយមានការប្រឈមមុខដាក់គ្នាតានតឹង
ខ្លាំងបន្តិចដែរ រវាងកំលាំងប៉ូលិស និងក្រុមអ្នកតវ៉ា។
ក្រុមអ្នកតវ៉ាក្នុងបញ្ហាដីធ្លីបានសំដែងការខកចិត្តយ៉ាងខ្លាំង
នៅពេលដែលពួកគេមិនអាចប្រគល់ញត្តិតវ៉ាជូនលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន នៅល្ងាចថ្ងៃសុក្រនេះ។
លើសពីនេះពួកគេត្រូវបានរារាំងយ៉ាងខ្លាំងដោយកំលាំងប៉ូលិសទៀតផង។
ក្រុមតំណាងអ្នកភូមិនៅពោធិ៍ចិនតុងដែលអះអាងថា ជាអ្នករងគ្រោះដោយសារគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតំណាងអ្នកភូមិបឹងកក់បានមកជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ តាំងពីព្រឹកថ្ងៃសុក្រ ដើម្បីដាក់ញត្តិស្នើសុំអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង និងដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផង។
ក្រុមអ្នកតវ៉ាមកពីតំបន់ពោធិ៍ចិនតុងបានទាមទារអោយរដ្ឋាភិបាល អន្តរាគមន៍ ដើម្បីអោយក្រុមហ៊ុនអភិវឌ្ឍអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញផ្តល់ សំណងដល់ពួកគេអោយបានសមរម្យ ជាថ្នូរនឹងការចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ រីឯក្រុមអ្នកតំណាងតំបន់បឹងកក់វិញនៅតែទាមទារអោយរដ្ឋាភិបាលចេញ ប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លី បោះបង្គោលព្រំដី ដែលលោកនាយករដ្ឋមន្ត្រីបានផ្តល់ជូនអ្នកភូមិ និងដោះលែងអ្នកស្រីយ៉ោម បុប្ជា ពីពន្ធនាគារ។
ក្រុមអ្នកតវ៉ាបានជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ ខណៈដែលថ្នាក់ដឹកនាំក្រសួងនេះកំពុងប្រជុំបូកសរុបការងារប្រចាំ ឆ្នាំ ហើយថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវមកចូលរួមបិទសន្និសីទនេះនៅរសៀលថ្ងៃសុក្រនេះដែរ។
លោកស្រីច្រាយ នីង តំណាងអ្នកតវ៉ាមកពីតំបន់ពោធិ៍ចិនតុង បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រុមអ្នកតវ៉ាបានអាចដាក់ញត្តិទៅលោកឧបនាយករដ្ឋមន្ត្រីស ខេង តែមួយប៉ុណ្ណោះ ហើយពួកគេមិនអាចប្រគល់ញត្តិសុំអន្តរាគមន៍នេះទៅលោកនាយករដ្ឋមន្ត្រី ឡើយ។ ការនេះបានធ្វើអោយពួកគេខកចិត្តយ៉ាងខ្លាំង។ អ្នកស្រីច្រាយ នីង បានរៀបរាប់អោយដឹងទៀតថា កំលាំងប៉ូលិសបានព្យាយាមរារាំងការដាក់ញត្តិរបស់អ្នកភូមិ ដោយបានប្រើហិង្សាទៀតផង។ ទោះយ៉ាងនេះក្តី ពួកគេបាននៅជួបជុំគ្នាជាមួយចំនួនមនុស្សដែលចេះតែថយទៅ រហូតដល់ល្ងាចថ្ងៃសុក្រនេះ៕

2 comments:
អ្នករងគ្រោះដីធ្លីចូលចិត្តយកញត្តិជូនលោក ហ៊ុន សែន តើលោក ហ៊ុន សែនដែលដោះស្រាយជូនប្រជាពលរដ្ឋទេ? រឿងទាំងអស់នេះមិនមែនគាត់មិនដឹងទេ គាត់ដឹងហើយឭទៀតផង តែគាត់មិនដោះស្រាយឫមិនហ៊ានដោះស្រាយ ប្រការអីមួយ ប្រៀបដូចជាចោរលួចរបស់យើង ហើយយើងប្តឹងមេចោរឲ្យចាប់ចោរ តើមេចោរ ហ៊ានចាប់កូនចោរដែលជាកូនចៅរបស់គេទេ?
យើងគួរតែយល់គួរតែដឹង ដូច្នេះយើងត្រូវរកមធ្យោបាយផ្សេងទៀតដើម្បីប្រឆាំងមេចោរ៕
អ្នករងគ្រោះដីធ្លីចូលចិត្ត
យកញត្តិជូនមេចោរ ហ៊ុន សែន!
តើមេចោរនេះដោះស្រាយជូនប្រជាពលរដ្ឋទេ?
Post a Comment