ហ៊ុន សែន គ្រោងនឹងទៅចិន ជួបមេដឹកនាំថ្មីរបស់ចិន នៅខែមេសា
ថ្ងៃទី 23 កុម្ភៈ 2013 | ដោយ: លី សិលា
Cambodia Express News
ខេត្តកោះកុង: បើគ្មានអ្វីប្រែប្រួលទេ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសចិន នាខែមេសាខាងមុខ។ វត្តមានរបស់សម្តេច ហ៊ុន សែន នៅប្រទេសចិន គឺដើម្បីជួបប្រជុំពិភាក្សាការងារ និងរឹតចំណងមិត្តភាព ព្រមទាំងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយនឹងមេដឹកនាំថ្មីរបស់ចិន ដែលនឹងចូលកាន់តំណែងនៅខែមីនា។
ក្នុងពិធីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់នូវវារីអគ្គិសនី គិរីរម្យ៣ អានុភាព ១៨ មេហ្គាវ៉ាត់ នៅខេត្តកោះកុង កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា មកដល់ពេលនេះ ទំនាក់ទំនងរវាងកម្ពុជា និងចិន បានឈានដល់ដំណាក់កាលថ្មី។ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសចិន នៅឆ្នាំ២០១០ និងទស្សនកិច្ចរបស់ប្រធានាធិបតីចិន ហូ ជិនតាវ និងលោកនាយករដ្ឋមន្ត្រីចិន វេន ជាបាវ មកកាន់កម្ពុជា ដាច់ដោយឡែកពីគ្នា នៅឆ្នាំ២០១២ គឺភាគីទាំងពីរ កម្ពុជា-ចិន ឯកភាពគ្នា លើកកម្ពស់សហប្រតិបត្តិការ ដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា "បើគ្មានការផ្លាស់ប្តូរទេ យោងទៅតាមគម្រោង ខ្ញុំព្រះករុណាខ្ញុំ នឹងទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងខែមេសាខាងមុខនេះ ដើម្បីជួបមេដឹកនាំថ្មី ព្រោះមេដឹកនាំចិន ប្រធានាធិបតី ហូ ជិនតាវ នាយករដ្ឋមន្ត្រី វេន ជាបាវ នឹងចូលនិវត្ត នៅក្នុងខែបីនេះ។ ខែបីខាងមុខ នឹងមានរដ្ឋាភិបាលថ្មី របស់ចិន ហើយពេលនោះ នឹងមានជំនួបជាមួយប្រធានាធិបតីថ្មី និងមានជំនួបជាមួយនាយករដ្ឋមន្ត្រីថ្មី"។
សម្តេច ហ៊ុន សែន បានបន្តថា "ពេលនោះ អាចនឹងមានការលើកទិសដៅ នៃការជំរុញសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងមិត្តចិន។ យើងនឹងជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យដទៃទៀត ពិសេសក្នុងនោះ វិស័យទេសចរណ៍ដែរ ដែលវិស័យនេះ កាន់តែកើន ហើយទេសចរចិន មកកម្ពុជា កាន់តែកើន ឥឡូវជាប់លំដាប់លេខ៣ហើយ។ សង្ឃឹមថា បើចិនមកកម្ពុជាក្នុងមួយឆ្នាំ គិតតែ ០,១ ភាគរយ នៃចំនួនប្រជាជនចិន នោះយើងបាន ១,៣ លាននាក់។ បើបាន ១ ភាគរយ យើងត្រូវបាន ១៣ លាននាក់ឯណោះ"៕
Subscribe to:
Post Comments (Atom)
2 comments:
និយាយឱ្យចំទៅ វត្តមានរបស់ហ៊ុនសែន ក្នុងជំនួប
ជាមួយមេដឹកនាំចិនថ្មី តើ ហ៊ុនសែន សម្លាប់ប្រ
ជាពលរដ្ឋខ្មែរនិងអ្នកស្នេហាជាតិបានប៉ុន្មានក្បាល
ហើយ?ដើម្បីចិនឆាប់បញ្ជូន ប្រជាជានចិនមកកាន់
កម្ពុជា!ពីព្រោះ ហ៊ុនសែន មិនអាចសងបំណុល
ដែលជំពាក់ចិន ជាង៦ពាន់លានដុល្លានោះទេគឺ
មានតែមធ្យោបាយសងកម្ពុជាទៅចិនតែប៉ុណ្ណោះ។
អ្វីដែលស្របច្បាប់ គឺ ចិនបានគ្រោងតាំងពីរាប់
រយឆ្នាំមកហើយ ជាមួយមេដឹកនាំខ្មែរដែលមាន
និន្នាការខាងកុម្មុយនិស្ដ....។ ជាអវសានកម្ពុជា
នៅតែសម្បក ឯប្រជាពលរដ្ឋគឺសុទ្ធចិន និង យួន៕
No shame here, most places in the world had their leaders changed several times over already, but Cambodia still has the same stale "geniuses" greeting other nations' new leaders. I guess Khmers like leftover (baiy kok.)
Post a Comment