ដោយ ខែ សុណង 2013-02-02 RFA
តំណាងសហគមន៍ខ្មែរកម្ពុជាក្រោម
បានប្រតិកម្មចំពោះការរៀបចំព្រះរាជពិធីដង្ហែព្រះបរមសព
ព្រះមហាវីរក្សត្រ
ដែលពុំបានដាក់អ្នកតំណាងពួកគេនៅក្នុងក្បួនដង្ហែនោះ
ថាជាការបាត់អត្តសញ្ញាណខ្មែរកម្ពុជាក្រោម
និងមិនបានតបស្នងសងគុណព្រះមហាវីរក្សត្រ។
ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក តាំង សារៈ បានថ្លែងថា នៅក្នុងចំណោមផែនទាំង១១ នៅក្នុងក្បួនដង្ហែ លោកចាប់អារម្មណ៍ជាងគេ គឺផែនជនជាតិដើមភាគតិច និងផែនជនជាតិចិន ជនជាតិវៀតណាម និងផែនជនជាតិចាម ដែលជាជនជាតិរស់នៅក្នុងទឹកដីកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គទ្រង់សន្ដោសប្រោសប្រណីរាប់អានយកព្រះទ័យទុកដាក់ដូច ជាកូនចៅរបស់ព្រះអង្គ។
ដោយឡែក សម្រាប់ខ្មែរកម្ពុជាក្រោម កាលពីព្រះអង្គនៅមានព្រះជន្មនៅឡើយ ទ្រង់ក៏មានព្រះទ័យដូចគ្នានេះដែរ។ លោក តាំង សារៈ បញ្ជាក់ថា លោកមិនដឹងថា អ្នករៀបចំយល់ឃើញយ៉ាងណាដែលមិនតម្រូវឲ្យមានផែនរបស់ខ្មែរកម្ពុជា ក្រោម នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព កាលពីថ្ងៃទី១ កុម្ភៈ។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក ញឹក ប៊ុនឆៃ សមាជិកគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ព្រះមហាវីរក្សត្រ ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២ កុម្ភៈ ដោយលោកមានប្រសាសន៍ថារវល់។
សាស្ត្រាចារ្យផ្នែកអរិយធម៌ខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រាប ចាន់ម៉ារ៉ា បានឲ្យដឹងថា តាមទំនៀមទម្លាប់ខ្មែរតាំងពីបរមបុរាណ នៅពេលមានព្រះរាជពិធីដង្ហែព្រះបរមសព ព្រះមហាក្សត្រ ពីមួយជំនាន់ទៅមួយជំនាន់ ដូចជា ហ្លួងនរោត្តម ហ្លួងស៊ីសុវត្ថិ ហ្លួងមុនីវង្ស ហ្លួងសុរាម្រិត រួមទាំងសម្ដេចព្រះសង្ឃរាជ ទៀង ព្រះសង្ឃរាជ ផុល ទេស និងព្រះសង្ឃរាជ ជួន ណាត ជាដើម គេតែងអញ្ជើញជាតិសាសន៍ផ្សេងៗដែលរស់នៅក្នុងដែនដីខ្មែរ ចាត់ទុកថាជាពលរបស់ខ្មែរ និងសុទ្ធតែពលរដ្ឋខ្មែរ ឲ្យមកចូលរួមហែហមនៅក្នុងព្រះរាជពិធីដូចគ្នា។
សម្រាប់ព្រះរាជពិធីនៅថ្ងៃទី២ កុម្ភៈ ដែលជាថ្ងៃតម្កល់ព្រះបរមរតនកោដ្ឋ នៅលើបញ្ចា ៩ជាន់នៃវាលព្រះបរមមេរុ គណៈកម្មាធិការជាតិរៀបចំព្រះរាជពិធី មានកម្មវិធីតាមបែបព្រះរាជប្បវេណីនៃព្រះមហាក្សត្រ និងជាថ្ងៃដែលអនុញ្ញាតឲ្យពលរដ្ឋចូលថ្វាយបង្គំ ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ជាលើកចុងក្រោយ។
កម្មវិធីបន្តថា ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច អនុញ្ញាតឲ្យពលរដ្ឋបានចូលថ្វាយបង្គំ ព្រះបរមសព ព្រះបរមរតនកោដ្ឋ។ នៅម៉ោង ៥ល្ងាច ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេចព្រះអគ្គមហេសី ព្រះវររាជមាតាជាតិខ្មែរ យាងមកដល់ព្រះបរមមេរុ ថ្វាយបង្គំព្រះបរមសព តាមទ្វារទិសខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
6 comments:
who banned the Khmer Krom people?
Youn has banned Khmer Krom by using Hun Sen dog, not all Khmers banned them.
Please take short look to the past:
1) fighting against USA + SVN:
At that Khmer Krom helped with Vietcong & NVA along with Sihanouk to defeat USA & SVN hoping get the own right bad
2) during Pol Pot regime:
2.1 Inside the country:
Khmer Rouge killed Khmer Krom (accused them as Vietnam spy) & Khmers.
2.2 outside the country:
During 1978, Khmer Rouge raided Vietnam at the place where lots of Khmer was living and killed them.
3) Vietnam Invasion 1979-1993:
Khmer Krom helped Vietnem to invaded Khmer Rouge in Kampuchea and in 1983 Vietnam arrested neary all Khmer Krom along with PM Pen Sovann who helped VN during defeated KR and accused them working with Khmer resistance along with Thai-Khmer border under leader Prince Sihanouk
4) 1993 election:
4.1) Ranarith won the election with 83% (he won this election because all Khmer hated VN aggressor and Hun Sen and loved King father) and helping Khmer will be free from this such aggressor and communist regime CPP. But Ranarith is BOILED CHICKEN and destroyed own party FUNCINPEC. At the time CPP was weak and just waiting the time for disappearing from Cambodia. Youn had hopless to annex Khmer again.
4.2) Ah crazy Prince Chak Krorpong worked with CPP (Youn's puppet) and betrayed his brother Ranarith and King father.
5) Survival of CPP by Vietnam:
In 1997 Hun Sen defeated Ranarith by using Vietnam force from Vietnam and hidding in Cambodia
....
.....
.......
xi) Khmer Krom banned to take respect King Father:
Who banned this? all Khmers -> NO. Youn banned them because Hun Sen now under Viet control.
1) - xi= all Khmer must to know in the following:
a. who killed Khmers
b. who saparated Khmers
c. who control Khmer at the present
d. what the destiny of Khmer people near by the future?
e. Please forget the past time and just see the 7. Januar 1979 (for CPP)
f. If King sihanouk did not help Vietcong, SVN & Ho Chi Ming trial:
f1. NVM will never win the war against USA & SVN, so they must be like north and South Kerea today
f2. Cambodia will be better or like Singapore today, because at the time Sigapore learned from Cambodia for developing economy
f3. As neutral policy Khmer will be Swiss in Asian, but we ask back , Does Thai and Viet want to see this? NO NO
After the king die, all Khmers must think back again who are your real enemies?
Khmer Krom should dress White as mourners, not color.
KHMER REVENGE KHMER,KHMER KILLS KHMER WILL APPEAR SOON AFTER HUN SEN REGIME COLLAPSE.
-YOURN ALWAYS PROFIT BY THIS CULTURE.
KHMER SHIT
It is not easy to resolve this problem.
Under the Cambodian law and the Cambodian constitution all Khmer Krom in general are Khmer citizen.
Contrary the Cambodian law, the international law, all Khmer Krom born and live in Mekong delta are Viets citizen, except the Khmer Krom live in the US.
Sure the Cambodian government is very happy to have all the Khmer people reunite, included the Khmer Krom and the Khmer Surin to be in the part of the ceremony, because both Khmer descents have the same right as the Khmer from Cambodia.
But Cambodia just don't want will have another big diplomatically problem with Vietnam and Thailand.
God damned it, why was the Khmer Krom delegation not allowed to pay the respect to King Father Sihanouk??!! This is outrageous. Why was the Vietnamese delegation allowed to join the parade? What have they done for the nation of Cambodia except to steal resources and more land and islands. The Hun Sh*t government really needs to stop disrespecting the Khmer Krom community and people. Du Ma cong cak ah Hun Sh*t!
Please remember and don't make a mistake. Khmer Krom is Khmer and not a minority. Sure they are mixt with the Khmer from main land, who took part at the cermony.
Post a Comment